Thursday 30 April 2020

ក្រុម​យុវជន​៖ ​ការ​បោះតង់​របស់​ទាហាន​វៀតណាម ឆ្លង​ចូល​ទឹក​ដី​កម្ពុជា ជា​ការ​ឈ្លានពាន​ទឹក​ដី​ខ្មែរ


Editorial by Khmer Circle:


This is exactly why it's been warned by those minority in the know that every Khmer person living or stationing along the border will be well advised to arm him/herself with a pair of binoculars! 

Land invasion and encroachment by the Vietnamese state or empire has been going on for centuries and, often, through imperceptible, deceptive means and thus the direct victims of this act of discreet aggression would invariably wake up way too late to confront a gross injustice that the invaders themselves would declare with relish as a case closed or, in more typical Vietnam's 'Nam Tien' [Southward Expansion] parlance, 'fait accompli'! The history and fate of the Mekong Delta [Kampuchea Krom - which has been a part of Cambodia since time immemorial] as well as the large coastal island of Koh Tral ['Pu Qoc' in Vietnamese] have all been seized off Cambodia in this systematic, under-handed fashion.

A moonless night, a country preoccupied with 'civil war' and rampant corruption, the burden of colonial rule and, now coronavirus [?] are all aids and useful smokescreens to the invaders. So the world is preoccupied by the coronavirus pandemic and the Chinese are taking full advantage of this auspicious moment to strengthen their hegemonic claims in the South China Sea to the chagrin of other nations in the region, one of which is Viet Nam? 

Some freelance folk writing online and taking pro-Hanoi views - or likely doing so on Hanoi's payroll and directives - have painted a picture of a succession of Cambodian regimes from Sihanouk and Lon Nol to Pol Pot who in sum had dismally failed to learn to live in peace and on the same planet with Vietnam. The implicitly underlying suggestion is that all these regimes and leaders had all been irrationally antagonistic or xenophobic towards Hanoi and the Vietnamese and, as a consequence, all of their nation's problems, turmoils and tragedies have been of their own making? 

Well, if this latest flare of land encroachment by Vietnam and the reported reaction of this current CPP regime is anything to go by, then we who are of sound mind and who value peace and justice among peoples and nations may have to delve deeper than the politically tendentious and conventional wisdom floated online by a handful of odious literary merchants who prostitute their soul and intellect for cash. After all, both the Pol Pot regime and this present one - CPP - had once or have always been closely tied to Hanoi and owe or owed their very existence to the Vietnamese. 


^^^   


ដោយ ទីន ហ្សាការីយ៉ា
2020-04-27

នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ដែល​ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ ស្នងការដ្ឋាននគរបាល​ខេត្ត​កណ្ដាល​
នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ដែល​ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ ស្នងការដ្ឋាននគរបាល​ខេត្ត​កណ្ដាល​
 រូប៖ នគរបាល​ជាតិ



ស្នងការ​នគរបាល​ខេត្ត​កណ្ដាល និង​យោធា​កម្ពុជា បាន​ស្នើ​ឱ្យ​យោធា​វៀតណាម រុះរើ​តង់​ចំនួន ៩ កន្លែង​ផ្សេង​គ្នា​ចេញ​ពី​តំបន់​ព្រំដែន ដែល​មិន​ទាន់​ឯកភាព​គ្នា វាស់វែង​កំណត់​ខណ្ឌ​សីមា ឋិត​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល។ អាជ្ញាធរ​ខ្មែរ​អះអាង​ថា ភាគី​វៀតណាម ប្រាប់​ថា ការ​បោះ​តង់​នោះ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩។ ចំណែក ក្រុម​យុវជន ចាត់​ទុក​ទង្វើ​របស់​វៀតណាម​ថា ជា​រូបភាព​ឈ្លានពាន​ទឹក​ដី​កម្ពុជា។

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក ឈឿន សុចិត្ត និង​យោធា​ការពារ​ព្រំដែន​លេខ ៦០៥ រួម​ទាំង​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ទៅ​ពិនិត្យ​បន្ទាត់​ព្រំដែន មិន​ទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន នៅ​ចំណុច​ប៉ុស្តិ៍​ដំបូក​ចែវ ក្នុង​ឃុំ​ព្រែក​ស្បូវ ស្រុក​កោះ​ធំ កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា។

ការ​ចុះ​ពិនិត្យ​នេះ ដោយសារ​យោធា​វៀតណាម បាន​បោះ​តង់ និង​ចង​អង្រឹង​ចំនួន ៩កន្លែង​ឆ្លង​ចូល​ទឹក​ដី​កម្ពុជា ក្រោម​ហេតុផល​ថា ទប់​ស្កាត់​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩។ អាជ្ញាធរ​កម្ពុជា​បាន​ស្នើ​ឱ្យ​ទាហាន​វៀតណាម រុះរើ​តង់​ទាំង​នោះ​ចេញ​ជា​បន្ទាន់។ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល។



អាស៊ី​សេរី​ព្យាយាម​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក ឈឿន សុចិត្ត  ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី២៧ មេសា។

ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ប្រាប់​អាស៊ី​សេរី​ថា តំបន់​នោះ ជា​តំបន់​ស មិន​ទាន់​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ហើយ​ភាគី ប្រទេស​ទាំង​ពីរ ត្រៀម​ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង ឱ្យ​ចម្លង​ខ្សែ​ព្រំដែន ពី​ផែនទី​បោន (Bonne) ខ្នាត ១/១០០ ពាន់ ទៅ​ជា​ផែនទី UTM ខ្នាត ១/៥០ ពាន់​វិញ។ លោក​ថា តង់​ដែល​វៀតណាម​បោះ​នៅ​តំបន់​នោះ ជា​ការ​រំលោភ​លើ​សេចក្ដីប្រកាស​ព័ត៌មាន​រួម កាល​ពី​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៩៥ ដូច្នេះ​ហើយ​ទើប​លោក ណែនាំ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា ស្នើ​ឱ្យ​វៀតណាម​រុះរើ​តង់​ទាំង​នោះ ចេញ​ពី​តំបន់​ព្រំដែន​ជាបន្ទាន់ ៖ «តំបន់​នោះ យើង​ដាក់​ក្នុង​តំបន់​ដែល​យើង​ស្នើ​ឱ្យ​ភាគី​បារាំង​គេ​មក​ជួយ នៅ​ថ្ងៃ​ក្រោយ​ថ្ងៃ​ណា គេ​មក​ជួយ​ចម្លង​ផែនទី​បោន​ពី ១០០ពាន់ លើ ៥០ពាន់។ ចោទ​គេ​ថា រំលោភ​អធិបតេយ្យ​យើង វា​ធ្ងន់ធ្ងរ​ពេក​ហើយ អ្នក​នៅ​ជិត​គ្នា យើង​ក៏​មិន​ដឹង​ថា ខ្សែ​យើង​នៅ​ត្រង់​ណា គេ​ក៏​មិន​ដឹង​ថា ខ្សែ​យើង​នៅ​ត្រង់​ណា។ តាម​ពិត​ទៅ​គេ​ថា បោះ​តង់​យាម ដើម្បី​ការពារ​វីរុស​កូរ៉ូណា​ថ្មី​នោះ បាន​គេ​បោះ​តង់​យាម នៅ​នោះ តែ​ប៉ុណ្ណឹង​វា​មិន​មែន​អី​ថា ធ្ងន់ធ្ងរ »។

ប្រធាន​ក្រុម​ការងារ ១០០រាត្រី និង​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ចាត់​ទុក ទង្វើ​របស់​វៀតណាម ជា​រូបភាព​ឈ្លានពាន​ទឹកដី​កម្ពុជា ក្រោម​លេស​ថា ទប់​ស្កាត់​ជំងឺ​កូវីដ-១៩។ លោក ភាគី​វៀតណាម​មាន​ល្បិច​ច្រើន ក្នុង​ការ​ឈ្លានពាន​ទឹក​ដី​កម្ពុជា ហើយ​បើ​ទោះ​បី​ភាគី​ប្រទេស​ទាំង​ពីរ បាន​បោះ​បង្គោល​សម្រេច​បាន ៨៤ភាគ​រយ​ក្ដី ក៏​មិន​ប្រាកដ​ថា វៀតណាម​ឈប់​ឈ្លានពាន​ទឹក​ដី​កម្ពុជា​ដែរ។

លោក​ផ្ដល់​ទស្សនៈ​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​ជំហរ​រឹងមាំ ការពារ​បង្គោល​ព្រំដែន ដែល​បោះ​រួច​ចំនួន ៨៤ភាគ​រយ ព្រោះ​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា កំណត់​ខណ្ឌ​សីមា ភាគី​វៀតណាម បាន​ប្រើ​កម្លាំង​យោធា និង​ប្រជាជន​របស់​ខ្លួន បន្ត​ឈ្លានពាន​ទឹក​ដី​កម្ពុជា ដូចជា នៅ​តំបន់​ដាក់ហ៊ួដ ក្នុង​ខេត្ត​មណ្ឌលគិរី  តំបន់​តំបន់​ប៉ាក់ណាម​ក្នុង​ខេត្ត​កណ្ដាល និង​តំបន់​អន្លង់​ជ្រៃ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជា​ដើម៖ «ប៉ុន្តែ​បើ​យើង មក​មើល​ស្ថានភាព​មក​ដល់​ឥឡូវ​នេះ ព្រំដែន​ដែល​បាន​បោះ​រួច​ក្តី​ក៏​យើង​ឃើញ​ថា ការ​ការពារ នៅ​មាន​កម្រិត​ខ្សោយ​ណាស់។ ឧទាហរណ៍​យើង​ឃើញ​ថា មាន​ជន​ជាតិ​វៀតណាម​ជា​ច្រើន បាន​ចូល​មក​នៅ​តាម​បណ្តោយ​ព្រំដែន​យើង ដូច​ជា នៅ​ភូមិ​ប៉ាក់ណាម ថ្ម​បី​ដុំ ក្អម​សំណ និង​ស្រុក​ព្រះ​ស្តេច និង​នៅ​តំបន់​ផ្សេងៗ ទៀត ហើយ​ជា​ពិសេស ការ​ចេញ​ចូល​របស់​ជន​ជាតិ​វៀតណាម មក​លើ​កម្ពុជា​យើង គឺ​ភាគ​ច្រើន​ខុស​ច្បាប់ និង​ធ្វើ​ឡើង​ដោយ​មាន​អំពើ​ពុករលួយ»។

ចំណែក​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បក​ស្រាយ​ថា នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ បាន​ចុះ​ហត្ថលេខា ទទួល​ស្គាល់​បង្គោល​ព្រំដែន ដែល​បាន​បោះ​រួច​ចំនួន ៨៤ភាគ​រយ​រួច​ហើយ។ លោក​ថា បង្គោល​ព្រំដែន​ទាំង​នោះ មាន​និយាមកា​គ្រប់​តំបន់​ទាំង​អស់ ដែល​លោក និង​ភាគី​វៀតណាម បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារ ក្នុង​ឯកសារ​រាប់​ពាន់​ទំព័រ ក្នុង​ការ​ប្រើប្រាស់​ផែនទី​ខ្នាត ២៥ពាន់ ដែល​កំណត់​និយាមកា​ គ្រប់​ចំណុច​ទាំង​អស់ និង​មាន​ខ្សែ​ព្រំដែន​ច្បាស់លាស់​កំណត់​ខណ្ឌ​សីមា​ប្រទេស​ទាំង​ពីរ ដែល​ភាគី​ប្រទេស​ទាំង​ពីរ គ្រោង​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ស្រប​តាម​ធម្មនុញ្ញ​របស់​អង្គការ​សហការ​ប្រជាជាតិ៖ «ជា​តឹកតាង​មួយ​ដ៏​សំខាន់ ទុក​ជា​កេរមរតក ទុក​ឱ្យ​ពលរដ្ឋ​រាប់​សតវត្ស​ទៅ​ក្រោយ​ទៀត ឈប់​ឱ្យ​មាន​ជម្លោះ​ព្រំដែន ដោយសារ​ផែនទី​មិន​ច្បាស់លាស់។ ផែនទី ៨៤ភាគ​រយ គឺ​ជា​ផែនទី​ដែល​មាន​និយាម​ការ​គ្រប់​ចំណុច នៃ​ខ្សែ​ព្រំដែន មិន​ត្រឹម​តែ​បង្គោល​ព្រំដែន​ធំ បង្គោល​ព្រំដែន​បំពេញ​បន្ថែម និង​តម្រុយ​ព្រំដែន​ទេ។ នេះ​ជា​ការ​ធានា​រាប់​រង»។

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ចំនួន ១.២៤៥​គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣៧១​បង្គោល។ បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​រួចរាល់​ចំនួន ៣១៥​បង្គោល ស្មើនឹង ៨៤​ភាគ​រយ ហើយ​បង្គោល​នៅសល់​ចំនួន ៥៦ទៀត មាន​ឋិត​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ៕

ឧត្ដមសេនីយ៍ ឈឿន សុចិត្ត (រូប​ចង្អុល) ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ពេល​ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ កាល​ពី​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០២០ ដែល​ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល
ឧត្ដមសេនីយ៍ ឈឿន សុចិត្ត (រូប​ចង្អុល) ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ពេល​ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ កាល​ពី​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០២០ ដែល​ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល

ចំណុច​បង្គោល​បណ្ដោះអាសន្ន​លេខ ៩៤ ក្នុង​តំបន់​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា នៅ​ខេត្តកណ្ដាល ដែល​ទាហាន​វៀតណាម​បោះ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង កាល​ពី​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០២០។ រូប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល
ចំណុច​បង្គោល​បណ្ដោះអាសន្ន​លេខ ៩៤ ក្នុង​តំបន់​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា នៅ​ខេត្តកណ្ដាល ដែល​ទាហាន​វៀតណាម​បោះ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង កាល​ពី​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០២០។ រូប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល


នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​ជា​តំបន់​ស​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល
នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​ជា​តំបន់​ស​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល

2 comments:

Anonymous said...

Cambodia has a strong man named Ah Prett Hun Sen, but unfortunately he is strong only against Khmer people, not against his master Yuon.

Hun Sen always peed through the pant when face his master Yuon.

Anonymous said...

This evil Vietnam has never abandoned its ambition of swallowing Cambodia.
Now this evil Vietnam complained about China's dominance over the South China Sea.

It should be Cham people and Khmer people who denounce China's control in the South China Sea because they were the owners of that territory.

The international thief Vietnam should shut its fucking mouth up concerning the South China Sea.

It is ironic when a thief Vietnam cried that somebody stole its belongings.