Friday, 17 April 2020

ក្រុម​យុវជន​បន្ត​ធ្វើ​យុទ្ធនាការ​ឱ្យ​បិទ​រោងចក្រ​អារ​ឈើ​ទូទាំង​ប្រទេស ទោះ​ប្រឈម​​សុវត្ថិភាព​ផ្ទាល់​ខ្លួន


Editorial by Khmer Circle


Closing down saw mills in Cambodia will help towards containing the pace of illegal logging and deforestation by reducing domestic timber processing sources and supplies. However, even if this aim was achieved there will still be bigger and more entrenched loopholes in the logging trade that has undermined and will likely continue to bedevil forest conservation effort.

The Hun Sen regime excels at lying and saying one thing while doing the opposite. There is supposedly a nationwide moratorium on logging, yet timber import licenses are still reportedly issued to agents or middlemen with close ties to the regime; many of them are powerful oknhas [tycoons] and high-ranking generals in the armed forces. The provincial courts' litany of judicial harassments [the courts have never been known to have investigated the illegal logging activities of those figures directly involved but have rather invariably used its judicial remit and resources to target conservationists and activists instead whereby and oftentimes, after a period of the latter's imprisonment and detention a forced confession and 'agreement' or warning by the courts would be signed between the courts and the detainees with the view to halting their conversation work. 

Most of the country's felled trees are now stock-piled in neighbouring Vietnam where they are processed and exported to the EU and China. The builders, carpenters and those engaged in the timber business in Cambodia would point out that Cambodians will soon have to 'buy back' some of their country’s tropical hardwood from Vietnam.

Perhaps, due to deeply entrenched official corruption and the regime's callous de facto collusion and facilitation in the illicit logging trade, it would be more worthwhile and productive to try to halt or reduce the volume of timber trafficking by looking into the sources of international market demand for timber out of this region with its widely known extraction sources to be in Cambodia and Laos.


$$$

ដោយ វ៉ែន សុមេធ
2020-04-17
rfa
សកម្មភាព​ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ ធ្វើ​យុទ្ធនាការ​ជិះ​កង់ ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ​ហើយ ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​របស់​ព្រៃ​ព្រះ​រកា​ដែល​កំពុង​រង​ការ​គំរាមកំហែង។
សកម្មភាព​ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ ធ្វើ​យុទ្ធនាការ​ជិះ​កង់ ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ​ហើយ ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​របស់​ព្រៃ​ព្រះ​រកា​ដែល​កំពុង​រង​ការ​គំរាមកំហែង។
photo courtesy of Ma Chettra's Facebook



ក្រុម​សកម្មជន​បរិស្ថាន​ដែល​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាង​កន្លះ​ខែ​មក​នេះ នៅតែ​បន្ត​ទាមទារ​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ និង​បិទ​រោងចក្រ​អារ​ឈើ​ទាំងអស់​ក្នុង​ប្រទេស ដើម្បី​រក្សាទុក​ព្រៃឈើ​ដែល​នៅ​សេសសល់​ចុងក្រោយ។ ទន្ទឹម​គ្នា​នេះ ពួកគេ​ក៏​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ដែរ ប៉ុន្តែ​ពួកគេ​បញ្ជាក់​ថា នឹង​មិន​បញ្ឈប់​សកម្ម​ភាព​រុករក និង​ប្រមូល​ភស្តុតាង​កាប់ និង​លក់​ឈើ​ទៅ​ឱ្យ​ប្រទេស​ជិតខាង ដាក់​ជូន​រដ្ឋាភិបាល​នោះ​ឡើយ ដើម្បី​ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់ បិទ​ក្រុមហ៊ុន​ទាំងនោះ ឱ្យ​ខាង​តែ​បាន។

សកម្មជន​បរិស្ថាន​ដែល​សកម្ម​ក្នុង​ការ​ប្រមូល​ភស្តុតាង​នៃ​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ លោក ហេង ស្រស់ ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ជាង​២​សប្ដាហ៍​មកនេះ ក្រុម​យុវជន​ស្រលាញ់​បរិស្ថាន កំពុង​ចុះ​ប្រមូល​ភស្តុតាង​នានា ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ធំៗ​ដែល​នៅ​បន្ត​លួច​ដឹក​ឈើ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម៖ «មកដល់​សព្វថ្ងៃ​នៅ​មាន​ដឹក​គគ្រឹកគគ្រេង​ដដែល​។ យើង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ទៀត មិន​ត្រឹម​តែ​ព្រៃ​ឡង់​ទេ សូម្បី​នៅ​មណ្ឌលគិរី រតនគិរី ក៏​នៅតែ​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ យក​ទៅ​លក់​ខាងក្រៅ​ប្រទេស​ហ្នឹង​ដែរ ដូច​ពោធិ៍សាត់ អារ៉ែង ភ្នំ​ឱរ៉ាល់​នៅ​កំពង់ស្ពឺ អីហ្នឹង កំពុងតែ​សស្រាក់សស្រាំ​ជញ្ជូន​យក​ទៅ​លក់​ហ្នឹងហើយ​។ និយាយ​រួម​ប្រភេទ​ឈើ គេ​យក​គ្រប់​ប្រភេទ ឱ្យ​តែ​មាន​មុខកាត់​ចាប់ពី​កន្លះ​ម៉ែត្រ​ឡើង​ទៅ គឺ​គេ​យក​ទាំងអស់​។ គេ​លាំងៗ​ហើយ ដាក់​នៅ​ទូ​កុងទឺន័រ​ហើយ គេ​ដឹក​ចេញ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម»។

លោក​បន្ត​ថា នៅ​ក្នុង​ដំណាក់​ទី​២​នៃ​យុទ្ធនាការ​នេះ ក្រុម​លោក នឹង​ជិះ​ម៉ូតូ​ល្បាត​ជុំវិញ​ព្រៃ​ឡង់​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ទី​២៧ ខែ​មេសា ដើម្បី​ប្រមូល​ភស្តុតាង​បន្ថែម​ទៀត​។ បន្ទាប់​ពី​នោះ ពួក​លោក​នឹង​ប្រគល់​ភស្តុតាង​ទាំងអស់​នោះ​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ និង​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក សៅ សុខា។

យុវជន​រូប​នេះ រំពឹង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​យក​ភស្តុតាង​ទាំងនោះ ធ្វើជា​មូលដ្ឋាន​ផ្លូវច្បាប់ ដើម្បី​ឈាន​ទៅ​បិទ​រោងចក្រ​ធំៗ​ចំនួន​៣ ដែល​បន្ត​រកស៊ី​ជួញដូរ​ឈើ ។ ក្រុមហ៊ុន​ទាំងអស់​នោះ រួមមាន​ក្រុមហ៊ុន អង្គរ​ផ្លាយវ៉ូឌ (Angkor Plywood) ក្រុមហ៊ុន ស៊ីងបាយអូធិច (Think Biotech) និង​ក្រុមហ៊ុន ធីង៉ា (Thy Nga PNT)៖ «យើង​នៅ​កំពុង​តាមដាន។ យើង​មិនទាន់​បញ្ចេញ​ជា​សាធារណៈ​ទេ ដោយសារ​យើង​ប្រមូល​ភស្តុតាង​ទាំងអស់​ហ្នឹងហើយ ដាក់​ជូន​ទៅ​ខាង​ក្រសួង​បរិស្ថាន ។ ពួកគាត់​អះអាង តំបន់​ព្រៃឡង់ គ្មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទេ ហើយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទេ។ អ៊ីចឹង​ហើយ យើង​កំពុង​ដើរ​ប្រមូល​ភស្តុតាង​ដាក់​ជូន​ក្រសួងបរិស្ថាន​ដើម្បី​ឱ្យ​គាត់​បញ្ជាក់​ឱ្យ​ច្បាស់​មែនទែន​ថា មន្ត្រី​ដែល​គាត់​ឈរជើង​ការពារ​ជាតិ ឬមួយ​ក៏​ការពារ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ទៅវិញ»។

ស្របគ្នា​នេះ សកម្មជន​បរិស្ថាន​ម្នាក់ទៀត​ដែល​ប៉ិនប្រសព្វ​ផ្ដិត​យក​រូបភាព​កាប់​បំផ្លាញ​ព្រៃឈើ លោក ម៉ា ចិត្រា ថ្លែង​ថា លោក​ក៏​ដូច​សកម្មជន​ព្រៃឈើ​ដទៃ​ទៀត ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ប៉ុន្តែ​ដើម្បី​រក្សា​ព្រៃឈើ​ដែល​សេសសល់ ឱ្យ​នៅ​គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ លោក​នៅតែ​ធ្វើ​កិច្ច​ការងារ​នេះ បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វី​ក៏ដោយ។

យុវជន​រូប​នេះ ស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ គួរ​សហការ និង​បើកផ្លូវ​ឱ្យ​ពួក​លោក​ធ្វើ​សកម្មភាព​ការពារ​ព្រៃឈើ​បាន ដោយ​សេរី ហើយ​លោក​ក៏​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​បិទ​ក្រុមហ៊ុន​កាប់​ឈើ​ខុសច្បាប់​ទាំងអស់​នៅ​ទូទាំង​ប្រទេស៖ «បាទ​! សម្រាប់​ខ្ញុំ​ជា​យុវជន ខ្ញុំ​មានការ​ព្រួយបារម្ភ​ដែរ ប៉ុន្តែ​យើង​មិន​អាច​យក​ការ​ព្រួយបារម្ភ​ហ្នឹង ឱ្យ​ធំ​ជាង​អ្វី​ដែល​ពួក​យើង​បាត់បង់​ទេ។ មួយវិញទៀត បើសិនជា អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើការ​រារាំង​ពួក​យើង​មិន​ឱ្យ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ព្រៃឈើ ខណៈ​ដែល​ពួក​កាប់​ឈើ កំពុងតែ​កាប់​វា​បង្ហាញ​ពី​ចេតនា​មិនល្អ​មួយ អាច​អាជ្ញាធរ ជា​អ្នក​បើកដៃ​ផ្ទាល់​តែម្ដង ឱ្យ​ពួក​កាប់​ឈើ ចូល​ទៅ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​ហ្នឹង»។

ក្រុម​សកម្មជន​បរិស្ថាន ឱ្យ​ដឹង​ថា ក្រុមហ៊ុន​អង្គរ​ផ្លាយវ៉ូឌ និង​ក្រុមហ៊ុន ស៊ីងបាយអូធិច មាន​ម្ចាស់​៣​នាក់ ។ ក្នុង​នោះ​មាន​លោក ជា ពៅ គឺជា​ប្អូនប្រុស​បង្កើត លោក ជា វុទ្ធី ដែល​ជា​អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ។ កញ្ញា ជា សាំងធីតា គឺជា​កូនស្រី​បង្កើត​លោក ជា វុទ្ធី ហើយ​និង​ជនជាតិ​តៃវ៉ាន់​ម្នាក់ ឈ្មោះ លោក លូ ជូចាង ដែល​ជា​ទីប្រឹក្សា​សម្រាប់​គម្រោង​រ៉េដបូក នៅ​អាស៊ី។

ពួកគេ​ឱ្យ​ដឹង​ទៀត​ថា លោក ជា ពៅ រកស៊ី​ជំនួញ​ឈើ​ជាមួយ​ម្ចាស់​ក្រុមហ៊ុន ធី ង៉ា គឺ​អ្នកស្រី សេង គាង ដែល​ជា​ភរិយា​ដើម​លោក ហ៊ុន ចូច ហើយ​សព្វ​ថ្ងៃ​ជា​ភរិយា របស់​លោក ជា សំណាង មន្ត្រី​កងរាជអាវុធហត្ថ​មាន​ផ្កាយ​បី ដែល​ស្ថិត​ក្រោយ​ការគ្រប់គ្រង​របស់ លោក សៅ សុខា។

ក្រុម​សកម្មជន​អះអាង​ថា ក្រុមហ៊ុន​អង្គរ​ផ្លាយវ៉ូឌ ទទួល​សិទ្ធិ​នាំ​ឈើ​យក​ទៅ​លក់ នៅ​ក្រៅ​ប្រទេស ហើយ​ឈើ​ដែល​នាំទៅ​ក្រៅ​ប្រទេស​ភាគច្រើន មាន​ប្រភព​ពី​ដែន​ជម្រក​សត្វព្រៃ​ឡង់ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល និង​ព្រៃ​អភិរក្ស​ផ្សេងទៀត ដែល​គេ​បន្លំ​ជា​ឈើ​ស្របច្បាប់។

អាស៊ីសេរី​មិន​អាច​សុំ​កា​រឆ្លើយតប​រឿង​យុទ្ធនាការ​របស់​ក្រុម​សកម្មជន​នេះ​ ពី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និង​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី បានទេ នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ។ ចំណែក ក្រុមហ៊ុន​ទាំង​៣ ដែល​រង​ការចោទប្រកាន់​ពី​ក្រុម​សកម្មជន​ថា ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស​នោះ ក៏​មិនទាន់​អាច​ទាក់ទង​បាន​ដូចគ្នា​។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​ស៊ីងបាយអូថេក ធ្លាប់​បាន​ចេញមុខ​បដិសេធ​ថា ក្រុមហ៊ុន​មិន​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នោះ​ឡើយ។

ក្រុម​សកម្មជន​ការពារ​បរិស្ថាន អំពាវ​ដល់​យុវជន និង​ពលរដ្ឋ​ទាំងអស់​ដែល​ស្រលាញ់​ព្រៃឈើ ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ដើម្បី​ជា​សារ​មួយ ជូន​ដល់​រដ្ឋាភិបាល ចេញ​វិធាន​ការ​បិទ​រាល់​រោងចក្រ​អារ​ឈើ​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់ និង​នៅ​ទូទាំង​ប្រទេស ដើម្បី​រក្សា​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់ កុំ​ឱ្យ​បាត់បង់​តទៅទៀត៕

1 comment:

Anonymous said...

Dear Khmer Youth,

I wholeheartedly support your noble efforts to preserve Khmer forests.
You are our Khmer heroes !!
Best wishes and good luck to your sacrifice to help our motherland !!

93 Years Old Woman