Wednesday, 22 April 2020

សកម្មជន​បរិស្ថាន៖ បទ​ល្មើស​ព្រៃឈើ​នៅ​តែ​មាន​​បន្ត​ នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល និង​ភ្នំ​ឱរ៉ាល់


ដោយ អាស៊ីសេរី
2020-04-21

គោយន្ត​ដឹក​ឈើ​គ្មាន​ច្បាប់ ដែល​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឱរ៉ាល់ នៅ​ភូមិ​គោក ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ២០២០។
គោយន្ត​ដឹក​ឈើ​គ្មាន​ច្បាប់ ដែល​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឱរ៉ាល់ នៅ​ភូមិ​គោក ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ២០២០។
រូប៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ



ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន ឲ្យ​ដឹង​ថា បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ នៅ​តែ​បន្ត​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល ដែល​ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ពោធិ៍សាត់។

លោក ថា ក្រុម​ឈ្មួញ​ធំៗ ដែល​រក​ស៊ី​ជួញ​ដូរ​ព្រៃ​ឈើ កំពុង​ប្រើប្រាស់​រូប​ភាព​ថ្មីៗ ដោយ​ជួល​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នីមួយ​ៗ កាប់​ព្រៃឈើ ហើយ​ដឹក​តាម​គោយន្ត​ជា​ច្រើន​គ្រឿង​ ទៅ​លក់​ឲ្យ​ពួកគេ​នៅ​ពេល​យប់ ។ លោក​ បន្ត​ថា ​ឈើ​មូល​ធំៗ ​ដែល​ដឹក​តាម​គោយន្ត មាន​ប្រភេទ​ សុក្រំ ផ្ចឹក ត្រាវ និង​ឈើទាល​ជាដើម បាន​បើក​ឆ្លង​កាត់​ទីស្នាក់ការ​បរិស្ថាន ច្រក​ស្រែ​កិន ឆ្ពោះ​ទៅ​ទី​រួម​ខេត្ត​កំពង់ស្ពឺ ដោយ​គ្មាន​សមត្ថកិច្ច​ចុះ​ទប់ស្កាត់​ឡើយ។



រាល់ពេល​ទទួល​បាន​ដំណឹង​ពី​កាប់​បំផ្លាញ​ព្រៃ​ឈើ សកម្មជន​បរិស្ថាន​រូប​នេះ​ តែងតែ​ចុះ​ទៅ​ស្រាវជ្រាវ​ជាមួយ​បុគ្គលិក​ម្នាក់ ហើយ​ពេល​ខ្លះ​ទៀត លោក​ទៅ​ម្នាក់​ឯង ដើម្បី​តាម​ឃ្លាំ​មើល​និង​ចាប់​បទ​ល្មើស​ព្រៃ​ឈើ​ទាំង​នោះ ដោយ​លោក​មិន​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់​ឡើយ ។ ក្រោយ​ពេល​ប្រមូល​បាន​ភស្តុតាង​រួច លោក​តែងតែ​រាយការណ៍​រឿង​ទាំង​នោះ ប្រាប់​​មន្ត្រី​បរិស្ថាន និង​មន្ត្រី​ឧទ្យាន​រក្ស ប៉ុន្តែ​វិធានការ និង​ចំណាត់​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ពី​សំណាក់​មន្ត្រី​ថ្នាក់​ក្រោម ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ ។

លោក​ ជា ហ៊ាន ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល ដាក់​ចេញ​វិធានការ​ទប់​ស្កាត់​ព្រៃឈើ​នេះ ប្រកប​ដោយ​ប្រសិទ្ធភាព និង​ឲ្យ​ទាន់​ពេល​វេលា បើ​មិន​ដូច្នោះ​ទេ ព្រៃឈើ​ក្នុង​តំបន់​ភ្នំក្រវាញ និង​ភ្នំ​ឱរ៉ាល់ នឹង​ត្រូវ​វិនាស​បាត់បង់​ជាក់​ជា​មិន​ខាង​ឡើយ៕

3 comments:

Anonymous said...

Hun Sen will cut his head off if he cannot stop the deforestation.
So don't worry, be happy.

Anonymous said...

Hun Sen is a coward, he dares not even cut the heads off the illegal loggers.

Anonymous said...

Don't listen to a communist. See what he does.