Sunday 17 May 2020

គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​លាង​លុយ​កខ្វក់​ក្រោយ​អឺរ៉ុប​ដាក់​បញ្ចូល​ក្នុង​បញ្ជីខ្មៅ



Khmer Circle:


Hun Sen should stay 'strong' and denounce "foreign interference" and talk about defending "national sovereignty" etc. as he has always done when under threat of, or facing, economic sanctions as is the case with EBA instead of hastily surrendering to the EU now over money-laundering...

Anyhow, has his regime just learned that Cambodia has long been a haven for money laundering and countless other international crimes and criminals?!


 🔺🔺🔺

ដោយ មាន ឫទ្ធិ
2020-05-16
rfa
កិច្ចប្រជុំ​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី អាណត្តិ​ទី៦ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ២០១៨។
កិច្ចប្រជុំ​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី អាណត្តិ​ទី៦ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ២០១៨។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន




គណៈរដ្ឋមន្ត្រី​លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី​១៥ ឧសភា បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ ដើម្បី​ប្រឆាំង​នឹង​អំពើ​សម្អាត​ប្រាក់ ឬ​លាង​លុយ​កខ្វក់ និង​អំពើ​ហិរញ្ញប្បទាន​ភេរវកម្ម។ ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំងពីរ​នេះ កើត​មាន​ឡើង ក្នុង​រយៈពេល​តែ ១​សប្តាហ៍ ក្រោយ​គណៈកម្មាការ​អឺរ៉ុប ដាក់បញ្ចូល​ប្រទេស​កម្ពុជា​ក្នុង​បញ្ជីខ្មៅ នៃ​ក្រុម​ប្រទេស​លាងលុយកខ្វក់ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​តុលា ខាង​មុខ។

សេចក្តីព្រាងច្បាប់​ទាំងពីរ​ដែល​ត្រូវ​គណៈរដ្ឋមន្ត្រី​លោក ហ៊ុន សែន អនុម័ត​ទាំងស្រុង​ដោយ​គ្មាន​ការកែប្រែ​នោះ គឺ​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការ ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម។

ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ទៅលើ​គណៈកម្មាការ​អឺរ៉ុប និង​ស្ថាប័ន​ឃ្លាំមើល​អំពើ​លាងលុយកខ្វក់​ប្រចាំ​តំបន់ និង​ពិភពលោក អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ក្រោយ​គណៈរដ្ឋមន្ត្រី​អនុម័ត​ច្បាប់​ទាំងនោះ ថា ការប្រឹងប្រែង​ធ្វើ​ច្បាប់​ទាំងពីរ​នេះ មិនមែន​ដើម្បី​បំពេញចិត្ត​អង្គភាព​ណា​នោះទេ​។ ក៏ប៉ុន្តែ លោក​ថា នេះ​ជាការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល និង​ធនាគារជាតិ ដើម្បី​អនុលោម​តាម​លក្ខខណ្ឌ​ជា​សមាជិក​របស់​ក្រុម​ប្រទេស អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការ​សម្អាត​ប្រាក់ ឬ​ហៅថា APG។

ខ្លឹមសារ​លម្អិត និង​ទោសទណ្ឌ​ចែង​ក្នុង​សេចក្តីព្រាងច្បាប់​ទាំងពីរ​នេះ នៅ​មិនទាន់​ចែកចាយ ជា​សាធារណៈ​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ សម័យប្រជុំ​ពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់​នេះ នឹង​ធានា​ការប្រឆាំង ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ក្នុងនោះ​មានការ​កំណត់​ពី​វិធានការ បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​បញ្ហា​នេះ។

ដោយឡែក ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន ភេរវកម្ម​វិញ ធ្វើឡើង​ដោយ​បញ្ចូល​ខ្លឹមសារ​ច្បាប់​ចាស់​ដែលមាន​ស្រាប់​កាលពី​ឆ្នាំ​២០០៧ រួមទាំង​វិសោធនកម្ម​ឆ្នាំ​២០១៣ និង​ដាក់បញ្ចូល​យុទ្ធសាស្ត្រ​ជាតិ​ឆ្នាំ​២០១៩-២០២៣។ ខ្លឹមសារ​សំខាន់​ដែលមាន​បន្ថែម​ក្នុង​ច្បាប់​ថ្មី​នេះ រួម​មាន ការ​កំណត់​ឱ្យ​បានច្បាស់លាស់ នូវ​និយមន័យ​នៃ​ពាក្យ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ការបង្កើន​កម្រិត​ពិន័យ​ជា​សាច់ប្រាក់​ក្នុង​ទោស​ព្រហ្មទណ្ឌ និង​ការបន្ថែម​និតីវិធី នៃ​វិធានការ​យកចិត្តទុកដាក់​ស្គាល់​អតិថិជន​ជាដើម​។ ក្នុង​នោះ​មាន​ការ​បន្ថែម​ការ​ដាក់ ទោសទណ្ឌ និង​ការចែង​លម្អិត​ពី​ការ​បង្កក ការឃាត់ទុក និង​ការ​រឹបអូស។ សេចក្តីប្រកាស​ព័ត៌មាន​របស់ ទីស្តីការ​គណៈរដ្ឋមន្ត្រី ថា ការ​ធ្វើ​ច្បាប់​នេះ​ឡើង​វិញ គឺ​ដើម្បី​ឆ្លើយតប​នឹង​កង្វះខាត​មូលដ្ឋាន គតិ​យុទ្ធ​បន្ថែម និង​លក្ខខណ្ឌ​នៃ​ផែនការ​សកម្មភាព​១៤​ចំណុច ដាក់ចេញ​ដោយ​ក្រុមការងារ ហិរញ្ញវត្ថុ FATF ដែលជា​ស្ថាប័ន​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​សាកល។

លោក ផៃ ស៊ីផាន ថា កម្ពុជា​ត្រូវ​អនុវត្តតាម​ផែនការ​សកម្មភាព​ដាក់ចេញ​ដោយ​ស្ថាប័ន FATF ដោយ​ត្រូវ​មានច្បាប់​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ឱ្យ​បាន​មុន​ដំណាច់​ខែ​ឧសភា ឆ្នាំ​២០២០​នេះ និង​ធ្វើ​ច្បាប់​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឡើងវិញ ឱ្យ​បាន​មុន​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២០​នេះ។

មន្ត្រី​សង្គម​ស៊ីវិល ផ្នែក​តម្លាភាព ប្រឆាំង​អំពើពុករលួយ និង​អ្នកជំនាញ​កិច្ចការ​អន្តរជាតិ ធ្លាប់​លើកឡើងថា ការ​មានតែ​ក្របខណ្ឌ​ច្បាប់​ប្រឆាំង​អំពើ​លាងលុយកខ្វក់​នៅ​មិនទាន់ គ្រប់គ្រាន់​នៅឡើយ​ទេ​។ ពោល​គឺ​កម្ពុជា​ចាំបាច់​ត្រូវតែ​ធ្វើកំណែទម្រង់​ទ្រង់ទ្រាយ​ធំ លើ​ប្រព័ន្ធ​តុលាការ ដែល​រង​ការ​រិះគន់​ថា មាន​ស្តង់ដារ​ពីរ និង​ប្រព្រឹត្តិ​អំពើពុករលួយ និង​បើកចំហរ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ដែលជា​ភ្នែក​ជា​ចម្រុះ​ឃ្លាំមើល អំពើ​លាងលុយកខ្វក់ និង​ភាព​អសកម្ម​របស់​មន្ត្រី​អនុវត្ត​ច្បាប់។ រីឯ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក សម រង្ស៊ី ថា ទាល់តែ​ប្តូរ​ប្រព័ន្ធគ្រប់គ្រង ប្រទេស​បែប​លួចជាតិ​បច្ចុប្បន្ន ដែល​លោក​ហៅថា «ចោរាធិបតេយ្យ​» ចោល​តែម្តង ហើយ​ដាក់ជំនួស​ដោយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​វិញ ទើប​អាច​ដោះស្រាយ​បញ្ហា លាងលុយកខ្វក់​នេះ​បាន ព្រោះ​កម្ពុជា សំបូរ​ដោយ​មន្ត្រី​លួច​លុយ​ជាតិ យកទៅ​លាក់ទុក​នៅ​បរទេស​ក្រោមរូបភាព​ជាការ​វិនិយោគ ផ្សេងៗ​ជាពិសេស​តាមរយៈ​ការទិញ​អចលនទ្រព្យ៕

3 comments:

Anonymous said...

I bet Hun Sen and his gang will go after some business which have been supporting CNRP as laundering money.

Anonymous said...

The trick is simple. Everyone cheats, lies, steals, robs, commits crime just to survive. But Hun Sen will only go after CNRP while leaving their gang alone.

Anonymous said...

To defend against Hun Sen, a few have pled others not to do wrong to give Hun Sen any excuse to prosecute you.