Friday 8 May 2020

តើ​ជំនួប​លោក ហ៊ុន សែន និង កឹម សុខា អាច​ឈាន​ទៅ​បញ្ចប់​វិបត្តិ​នយោបាយ​វិញ​ឬ​យ៉ាងណា?



Khmer Circle:


Have we not been here before? This question about ending the political impasse through reconciliation had garnered the most optimism and hope in the heyday of the Paris Peace Agreement and, no other than the late “Father of the Nation” - Sihanouk - led the way on this wave of optimism – even euphoria.

They had engineered one of the worst mass killing spree in human history; millions of innocent Khmers had lost their lives and to ensure the country would be permanently crippled and deprived of its patriotic elements and roots, the best and educated among them had been deliberately targeted for execution. But the cleverest part is that the hands that wielded the axes had mostly been those of the Khmers themselves and so, Khmer ‘nationalism’ or ‘patriotism’ will always be mistrusted and discredited if only because it might one day rear its unpleasant head once more! The question thus posed is redundant now.

‘Live in the past’ if one has to if only to avoid the repetition of its unnecessary errors and tragedies…


🔺🔺🔺
ដោយ ទីន ហ្សាការីយ៉ា
2020-05-07
rfa
ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។
ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក Chantha Muth




អ្នកជំនាញ​ខាង​កិច្ចការ​អន្តរជាតិ​មើល​ឃើញ​ជំនួប​រវាង លោក កឹម សុខា និង លោក ហ៊ុន សែន គឺជា​កាយវិការ​ល្អ​មួយ​សម្រាប់​មេដឹកនាំ​គូបដិបក្ខ អាច​រក​ផ្លូវ​ដោះស្រាយ​វិបត្តិ​នយោបាយ​នា​ពេល​បច្ចុប្បន្ន។

ក្រុម​អ្នកវិភាគ​មើលឃើញ​ថា ជំនួប​រវាង​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បុណ្យ​សព​ម្ដាយក្មេក​របស់​លោក​ជា​គំរូ​ល្អ​មួយ​សម្រាប់​មេដឹកនាំ​ប្រទេស បង្ហាញ​ពី​ការ​អត់ឱន យោគយល់ និង​អនុគ្រោះ​ឱ្យ​គ្នា ក៏ប៉ុន្តែ​ពុំ​មានន័យថា នឹង​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។

អ្នកវិភាគ​នយោបាយ​និរទេស​ខ្លួន ដែល​ង​តែងតែ​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​នោះ លោក គឹម សុខ មាន​ប្រសាសន៍ថា ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ​នេះ ហាក់​មានការ​ប្រុងប្រយ័ត្ន​រៀងៗ​ខ្លួន មានន័យថា នៅ​ក្នុង​ជំនួប​នេះ ប្រាកដជា​លោក កឹម សុខា អាច​បាន​ជជែក​ពី​ការស្វែងរក​ផ្លូវ​ដើម្បី​ឈាន​ទៅ​មាន​ដំណោះស្រាយ​នយោបាយ​ណាមួយ ប៉ុន្តែ លោក ហ៊ុន សែន មិន​ហ៊ាន​បន្ធូរ​សេរីភាព​នយោបាយ​ឱ្យ​លោក កឹម សុខា ដល់​កម្រិត ដែល​នឹង​អាច​ធ្វើ​ឱ្យ​ខូច​ផែនការ​អំណាច​ត​ត្រកូល​ហ៊ុន​របស់​លោក​នោះ​ទេ​៖ «លោក កឹម សុខា បង្ហាញ​ជំហរ​ត្រូវ​ផ្លូវ​ក្នុង​ការ​ទាមទារ​ឱ្យ​មានការ​ផ្សះផ្សា​ជាតិ ហើយ​ជម្លោះ​នយោបាយ​ពិតជា​ត្រូវ​សម្រុះសម្រួល​គ្នា​តាម​ផ្លូវ​នយោបាយ​មែន ក៏ប៉ុន្តែ​គាត់​មិន​អាច​ងាក​ចេញ​ពី​គោលការណ៍​ទាមទារ​យុត្តិធម៌​សម​នឹង​ទទួល​យក​បាន ដូចដែល​គាត់​ធ្លាប់​បាន​សន្ទនា​ជាមួយ​អង្គទូត​នានា​កន្លងមក​នោះ​ទេ»។



លោក កឹម សុខា បាន​ដឹកនាំ​ក្រុម​មេធាវី​របស់​លោក និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ម្ដាយក្មេក​លោក ហ៊ុន សែន កាល​ល្ងាច​ថ្ងៃ​ទី​៥ ឧសភា។ នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក កឹម សុខា ចេញ​មុខជា​សាធារណៈ​ចូលរួម​ពិធី​បុណ្យ​សព​ម្ដាយក្មេក​លោកនាយក​រដ្ឋមន្ត្រី ក្រោយពី​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​តុលាការ​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ​ត្រពាំង​ផ្លុង និង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ក្នុង​រយៈពេល​ប្រមាណ ៤​ឆ្នាំ​មកនេះ។

នៅ​ក្នុង​រូបថត​ដែល​គេ​យក​មក​ផ្សព្វផ្សាយ​នោះ លោក កឹម សុខា បាន​ជួប​អង្គុយ​សន្ទនា​ដោយ​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន ក្នុង​សំលៀកបំពាក់​កាន់ទុក្ខ​រយៈពេល​ជិត ១​ម៉ោង ប៉ុន្តែ​មក​ទល់​ពេល​នេះ គេ​មិនទាន់​ដឹង​ថា តើ​លោក កឹម សុខា បាន​ជជែក​ពី​រឿង​អ្វីខ្លះ​ជាមួយ​លោក ហ៊ុន សែន ក្រៅពី​ចូលរួម​សំដែង​ការ​សោកស្ដាយ និង​សារ​រំលែក​ទុក្ខ​នោះ?

អាស៊ីសេរី​មិនអាច​ទាក់ទង​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោក ចាន់ ចេន អ្នកស្រី​មេធាវី ម៉េង សុភា​រី និង​មន្ត្រី​ខុទ្ទកាល័យ​របស់លោក គឺ​លោក មុត ចន្ថា ដែល​បាន​ទៅ​ចូលរួម​ជាមួយ​លោក កឹម សុខា ដែរនោះ បាន​នៅឡើយ​នៅឡើយ​ទេ មក​ទល់​ថ្ងៃទី​៦ ឧសភា នេះ។ ប៉ុន្តែ​មន្ត្រី​ខុទ្ទកាល័យ លោក កឹម សុខា គឺ​លោក មុត ចន្ថា បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​យ៉ាងខ្លី​ថា «នៅ​ក្នុង​ជំនួប​នោះ គឺ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា បាន​សំណេះសំណាល​សួរសុខទុក្ខ​គ្នា ចូលរួម​មរណទុក្ខ និង​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​សរសេរ​បន្តថា លោក កឹម សុខា តែងតែ​ប្រកាន់ខ្ជាប់​នូវ​មនោសញ្ចេតនា​ប្រកប​ដោយ​ភាតរភាព ព្រហ្ម​វិហារធម៌ និង​ស្មារតី​ខ្មែរ​តែមួយ ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​មាន​ទុក្ខ​លំបាក»។

ទាក់ទង​នឹង​បញ្ហា​នេះ លោក គឹម សុខ យល់​ថា លោក កឹម សុខា បាន​ចែករំលែក​មេរៀន​ចិត្តធម៌​ដល់​លោក ហ៊ុន សែន ទោះជា​លោក​ត្រូវ​បាន​របប​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ ហើយ​សំណុំរឿង​កំពុង​នៅ​លើ​ដៃ​តុលាការ​នៅឡើយ​ក្ដី តែ​លោក កឹម សុខា ហ៊ាន​ធ្វើ​ល្អ អត់ឱន និង​អនុគ្រោះ​ដល់​លោក ហ៊ុន សែន ដើម្បី​ជា​ការ​រំឭក​ដាស់តឿន​ថា «​ទង្វើ​ចិត្តធម៌ ការ​អត់ឱន និង​ការ​អនុគ្រោះ​នោះ មនុស្ស​ទូទៅ​សុទ្ធតែ​អាច​ធ្វើ​បាន​ហើយ​ត្រូវ​នឹង​ការ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ដែរ​”​។ ទោះបីជា​លោក កឹម សុខា បង្ហាញ​ពី​ក្ដី​អនុគ្រោះ មិន​ប្រកាន់​យកទោស​ពៃរ៍​វិញ​បែបនេះ​ក្ដី ក៏​លោក គឹម សុខ មើល​មិនទាន់​ឃើញ​ថា លោក ហ៊ុន សែន អាច​បន្ទន់​ឥរិយាបថ​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ​៖ «ពីព្រោះ​ការ​បាត់​អំណាច​របស់​លោក ហ៊ុន សែន បាត់​អ្វីៗ​ទាំងអស់ ហើយ​ការ​បាត់​បែបនេះ នឹង​ធ្វើ​ឱ្យ​លោក​ប្រឈម​នឹង​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​ណាស់ បើសិនជា​មិន​មាន​ដំណោះស្រាយ​ច្បាស់លាស់​។ ម្យ៉ាងទៀត​បើសិនជា​លោក ហ៊ុន សែន ព្រម​ស្រុះស្រួល​នយោបាយ​ទៅ​ចុះ តែ​លោក ហ៊ុន សែន មាន​នយោបាយ​បរទេស​នៅ​ពីក្រោយ​ក្រាស់ក្រែល​ណាស់ ចិន​និង​យួន តើ​ចិន​និង​យួន​ព្រម​ហើយ​ឬ​នៅ?»។

ផ្ទុយ​ពី​ការ​មើល​ឃើញ​របស់​លោក គឹម សុខ នេះ ចំពោះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ ឯម សុវណ្ណារ៉ា វិញ មាន​ប្រសាសន៍​ថា ជំនួប​រវាង លោកនាយក​រដ្ឋមន្ត្រី​នេះ គឺជា​ចំណុច​ចាប់ផ្ដើម​មួយ​អាច​ឆ្ពោះ​ទៅ​រក​ផ្លូវ​ចរចា​នៅ​ពេល​ខាងមុខ ទោះជា​នៅ​ពេល​នេះ មិន​ទាន់​មាន​លទ្ធផល​អ្វី​ជា​វិជ្ជា​មាន​ក្ដី គ្រាន់តែ​ការចរចា​ណាមួយ​នោះ ត្រូវការ​ប្រើ​ពេល​យួរ​ទៀត​៖ «យន្តការ​ចរចា​ជា​យន្តការ​ល្អ​បំផុត ទី​២ លោក​កឹម សុខា ប្រកាន់​ថា មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ ដែល​ជា​ប្រការ​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងអស់ នេះ​ជា​កិច្ចការ​មួយ​ដែល​ល្អ​សម្រាប់​អ្នកនយោបាយ​យក​មក​ពិចារណា ហើយ​អាច​ជា​នយោបាយ​មួយ​សម្រាប់​ឈាន​ទៅ​ដល់​ការ​ចរចា​នា​ពេល​អនាគត»។

ទោះបីជា​ជំនួប​រវាង​លោក ហ៊ុន សែន និង លោក កឹម សុខា នេះ មិន​ទាន់​បង្ហាញ​តម្រុយ​ចរចា​នយោបាយ​ភ្លាមៗ​ក្ដី ប៉ុន្តែ​ក្រុម​អ្នកវិភាគ​អះអាង​ថា បើសិនជា​លោក ហ៊ុន សែន មិន​បន្ទន់​ឥរិយាបថ​នយោបាយ​ទេ ហើយ​នៅតែ​ចង់​រក្សាទុក​អំណាច​ត​វង្ស​ត្រកូល​នោះ កម្ពុជា​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ក្នុង​ពេល​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ជំងឺ​កូវីដ​-១៩​ផង និង វិបត្តិ​កម្ពុជា​ឥត​ការងារ​ធ្វើ​កាន់តែ​ច្រើន​ផង ក្រោយ​ពី​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផង​នោះ។

អ្នកវិភាគ​ពន្យល់​ថា ដោយសារតែ​កម្ពុជា​រង វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​សង្គម​ផង ហើយ​ដើម្បី​បង្ហាញ​ពី​នយោបាយ​ចិត្តធម៌ និង​អនុគ្រោះ​របស់​លោក​ផង​នោះ លោក ហ៊ុន សែន អាច​នឹង​ផ្លាស់ប្ដូរ​ជំហរ​នយោបាយ​ងាក​មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​វិញ នៅ​នា​ទី​ចុង​ក្រោយ​ក៏​ថា​បាន៕

No comments: