Wednesday 17 June 2020

មេ​ដឹក​នាំ​អាស៊ាន​មួយ​ចំនួន កំពុង​បណ្ដោយ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ខ្លួន ដើម្បី​ការពារ​អំណាច​របស់​ខ្លួន


Khmer Circle:


Nothing unusual there. It's "Asian Values" in practice and, none other than the man who coined the phrase - Malaysia's PM, M Mohamad - warned about Cambodian opposition officials using his country as a base for their anti-Hun Sen regime activities in Cambodia in November last year.

The Cambodian regime itself has an unenviable record in force-repatriating people fleeing persecution and arrest for various charges and concocted accusations such as 'engaging in anti-state espionage' or "terrorism" in their countries, ranging from China, Vietnam and Thailand.

"Well-founded fear of persecution"? Not according to these regimes...


🔺🔺🔺

ដោយ ទីន ហ្សាការីយ៉ា
2020-06-17

និស្សិត​ថៃ​ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែល​ជា​សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម​ថៃ គាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ ស៊ីន ត្រូវ​បាន​គេ​ចាប់​ពង្រត់​នៅ​ភ្នំពេញ ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ ទំព័រ​​ព័ត៌មាន Prachatai​
និស្សិត​ថៃ​ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែល​ជា​សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម​ថៃ គាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ ស៊ីន ត្រូវ​បាន​គេ​ចាប់​ពង្រត់​នៅ​ភ្នំពេញ ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ ទំព័រ​​ព័ត៌មាន Prachatai​
រូប៖ ទំព័រ​​ព័ត៌មាន Prachatai​




អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​មើល​ឃើញ​ថា មេ​ដឹក​នាំ​អាស៊ាន​មួយ​ចំនួន​កំពុង​តែ​បង្រ្កាប​សំឡេង​រិះគន់ និង​រំលោភ​សិទ្ធិមនុស្ស ដើម្បី​ការពារ​អំណាច​របស់​ខ្លួន ដែល​ទង្វើ​នេះ​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ។ ជាក់ស្ដែង​កាល​ពី​ពេល​ថ្មីៗ ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ​នៅ​រាជធានី​ភ្នំពេញ និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​កម្ពុជា បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​អើពើ​ទៅ​លើ​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​ឡើង ក្នុង​ប្រទេស​កម្ពុជា ដែល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា​ទាំង​នៅ​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ។

អ្នកវិភាគ និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​លើក​ឡើង​ថា ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ពុំ​មាន​យន្តការ​រួម​ក្នុង​ការ​ទប់​ស្កាត់​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ធានា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ឡើយ ដោយ​ប្រទេស​នីមួយៗ គិត​តែ​ពី​ការ​ពង្រឹង​អំណាច​របស់​ខ្លួន​ជា​កក្តា​ចម្បង។

យុវជន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ច្បាប់ និង​ជា​មន្ត្រី​កម្មវិធី​នៃ​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព ហៅ​កាត់​ថា(PDP) លោក ហេង គីមហុង មានប្រសាសន៍ថា ទោះ​បី​ជា​អាស៊ាន​ជា​អង្គការ​មួយ​ថ្នាក់​តំបន់​ក្ដី តែ​ការ​អនុវត្ត​ការងារ​ជាក់ស្ដែង​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគេ្នយ៍​ហៅ​ថា អាស៊ាន (ASEAN) នេះ មិនបាន ទប់​ស្កាត់​អំពើ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សំឡេង​ប្រឆាំង​នោះ​ទេ។ លោក​បាន​លើក​ឧទាហរណ៍​ប្រទេស​មួយ​ចំនួន​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដូចជា ប្រទេស​ភូមា (Myanmar) ក្រុម​យោធា​បាញ់​សម្លាប់​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា (Rohingya) ដែល​គេ​ចាត់​ទុក​ជា​អំពើ​ប្រល័យ​ពូជសាសន៍។ រដ្ឋាភិបាល​វៀតណាម​វិញ (Vietnam) ក៏​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ជន​ជាតិ​ដើម​ភាគ​តិច ម៉ុងតាញ៉ា (Montagnard) ដែល​ពួក​គេ​មួយ​ចំនួន​បាន​ភៀស​ខ្លួន​រក​កន្លែង​សុវត្ថិភាព​ជា​ដើម៖ «


អង្គការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​បាន​ចោទ​ក្រុម​យោធា​មីយ៉ាន់ម៉ា​ថា បាន សម្លាប់​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់ និង​ប្រមាណ ៧សែន ៤ ម៉ឺន​នាក់​ផ្សេង​ទៀត​ បង្ខំចិត្ត​ភៀស​ខ្លួន​ឆ្លង​កាត់​ព្រំដែន​ចូល​​ទៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ ប្រទេស​បង់ក្លាដែស ដោយសារ​តែ​ប្រតិបត្តិការ​របស់​យោធា​បង្ក្រាប​ដ៏​ធំ​មួយ​នៅ​ក្នុង​រដ្ឋ​រ៉ាក់ខាញ (Rakhine) ​នៅ​ក្នុង​ឆ្នាំ២០១៧។ អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុក​សកម្មភាព​សម្លាប់​មនុស្ស​រង្គាល​នៅ​ភូមា​នេះ​ថា ​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​លើ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។

សម្រាប់​នៅ​កម្ពុជា​វិញ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​ច្រើន រួម​ទាំង​អង្គការ​សហ​ប្រជាជាតិ​ផង បាន​ចេញ​របាយការណ៍​ថ្កោលទោស​ជា​បន្ត​បន្ទាប់​អំពី​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា ជា​ពិសេស ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​មិន​ឲ្យ​បញ្ចេញ​មតិ ការ​ចាប់​ចង​សកម្មជន និង​មេ​បក្ស​ប្រឆាំង ។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ជិន ម៉ាលីន អះអាង​ថា ទោះ​បី​ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា​ខុសៗ គ្នា​បែប​នេះ​ក្ដី ប៉ុន្តែ​ស្ថានភាព​ពិត​កម្ពុជា​ជា​ប្រទេស​គោរព​សិទ្ធិមនុស្ស​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់៖ «

ការបាត់​ខ្លួន​ដោយ​បង្ខំ​របស់​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធិ (Wanchalerm Satsaksit) នៅ​លើ​ទឹក​ដី​កម្ពុជា កាល​ពី​ថ្ងៃ​ទី៤ មិថុនា​នោះ ក៏​បណ្ដាល​ឱ្យ​មាន​ការ​សង្ស័យ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវរ៉ូវ​ជា​មួយ​រដ្ឋាភិបាល​ថៃ ក្នុង​ការ​រដោះ​ដូរ​សកម្មជន​គណបក្ស​ប្រឆាំង​ខ្មែរ​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​នៅ​ពេល​អនាគត​ដែរ។

ទាក់ទង​និង​បញ្ហា​នេះ លោក ហេង គឹម ហុង សំដែង​ការ​សោក​ស្ដាយ​ដែល​រដ្ឋាភិបាល​តែងតែ​អះអាង​ថា កម្ពុជា​ជា​ប្រទេស​មាន​សន្តិសុខ និង​សន្តិភាព ផ្ទុយ​ទៅ​វិញ​បែរ​ជា​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ប្រឆាំង​ថៃ​ទៅ​វិញ។ លោក បញ្ជាក់​ថា បើ​សិន​សកម្មជន​ថៃ​រូប​នេះ​ត្រូវ​បាន សម្លាប់ ឬ​យ៉ាង​ណា​នោះ គឺ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដែល​រដ្ឋាភិបាល​អាស៊ាន​មិន​គួរ​នៅ​ស្ងៀមស្ងាត់​ឱប​ដៃ​ឈរ​មើល​ឡើយ។ លោក ថា ករណី​បាត់​ខ្លួន​សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម​ថៃ​នេះ រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ៖ «

ពលរដ្ឋ​ថៃ​រាប់​សិប​នាក់ នៅ​ថ្ងៃ​ទី១៥ មិថុនា នេះ បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​ខ្មែរ​ប្រ​ចាំ​ប្រទេស​ថៃ​ ជា​លើក​ទី២ ដែល​លើក​ទី១ ធ្វើ​នៅ​ថ្ងៃ​ទី ៨ មិថុនា ទាមទារ​ ឱ្យ​​កម្ពុជា ស៊ើប​អង្កេត​ករណី​ចាប់​ពង្រត់​នេះ។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត សេង សារី មើល​ឃើញ​ថា ពលរដ្ឋ​ថៃ​នឹង​មិន​អាច​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ខុស​ត្រូវ​លើ​សំណុំ​រឿង​នេះ​ឡើយ៖ «

អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា លោក ឆាយ គឹមឃឿន មិន​ធ្វើ​អត្ថាធិប្បាយ​ជំវិញ និង​ករណី​នេះ​ទេ កាល​ពី​រាត្រី​ថ្ងៃ​ទី១៦ មិថុនា​នេះ ដោយ​លោក​ប្រាប់​ថា ហួស​ម៉ោង​រដ្ឋបាល​ធ្វើ​ការ​របស់​លោក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ឆាយ គឹមឃឿន ធ្លាប់​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា អាជ្ញាធរ​កម្ពុជា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ពង្រត់​សកម្មជន នយោបាយ​ថៃ​រូប​នេះ។ លោក​ថា ផ្អែក​តាម​ឯកសារ​ស្រាវជ្រាវ លោក វ៉ាន់ឆាឡឺម ​មិនបាន​នៅ ​កម្ពុជា​តាំង​ពី​ឆ្នាំ២០១៧។ លោក​បន្ត​ថា អាជ្ញាធរ​កម្ពុជា​ក៏​កំពុង​តែ​ខិតខំ​រក​សាក្សី រក​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ទាំង​នេះ។

សកម្មជន​ក្រុម​អាវ​ក្រហម​ថៃ លោក វ៉ាន់ឆាឡឺម សាត់ស័ក្ខិសិទ្ធិ អាយុ ៣៧ ឆ្នាំ ត្រូវ​បាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ចាប់​ពង្រត់​ពី​កន្លែងស្នាក់នៅ​របស់​លោក ចូល​ទៅ​ក្នុង​រថយន្ត​ពណ៌​ខ្មៅ​មួយ រួច​បើក​ទៅ​បាត់ កាល​ពី​ថ្ងៃ​ទី៤ មិថុនា។ បើ​តាម​បង​ស្រី​របស់​លោក វ៉ាន់ឆាឡឺម គឺ​លោក វ៉ាន់ឆាឡឺម កំពុង​និយាយ​ទូរស័ព្ទ​ជាមួយ​លោកស្រី​នៅ​ពេល​ការ​ចាប់​ពង្រត់​នោះ​កើត​ឡើង។ លោក​ស្រី​បញ្ជាក់​ថា បាន​ឮ​លោក វ៉ាន់ឆាឡឺម ស្រែក​ថា៖ «អូយ! ខ្ញុំ​ដក​ដង្ហើម​មិន​រួច​ទេ» ហើយ​ទូរស័ព្ទ​ក៏​ត្រូវ​គេ​ចុច​ផ្តាច់​ទៅ។ ករណី​ចាប់​ពង្រត់​សកម្មជន​អាវ​ក្រហម​ថៃ​រូប​នេះ កើត​មាន​ឡើង​មួយ ថ្ងៃ​ក្រោយ​ពេល​លោក​បង្ហោះ​វីដេអូ​រិះគន់​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ អាជ្ញាធរ​ថៃ​កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៨ បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក វ៉ាន់ឆាឡឺម ពី​បទ​ល្មើស​ព័ត៌មាន​វិទ្យា ដោយសារ​តែ​លោក​បាន​ប្រើ​ទំព័រ​ហ្វេសប៊ុក ធ្វើ​ជា​មធ្យោបាយ​រិះគន់​រដ្ឋាភិបាល​ថៃ។

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​ទទូល​ស្គាល់​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ត្រូវ​បាន​អនុម័ត​ដោយ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ឆ្នាំ២០០៦ ហើយ​បាន​ចូល​ជាធរ​មាន​តាម​ច្បាប់​កាល​ពី​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ២០១០។ ការ​បាត់​ខ្លួន​ដោយ​បង្ខំ​សំដៅ​ដល់​ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន ការចាប់ពង្រត់ ឬ​ទម្រង់​ផ្សេង​ទៀត​នៃ​ការ​ដក​ហូត​សិទ្ធិ ធ្វើ​ឡើង​ដោយ​ភ្នាក់ងារ​រដ្ឋ ឬបុគ្គល ឬ​ក្រុម​បុគ្គល​ដែល​មាន​ការ​អនុញ្ញាត ការ​គំាទ្រ ឬ​ការ​យល់​ព្រម​ពី​រដ្ឋ លុះ​ក្រោយ​មក បាន​បដិសេធ​មិន​ទទួល​ស្គាល់​ពី​ការ​ដក​ហូត​សេរីភាព ឬ​ដោយ​មាន​ការ​លាក់​កំបាំង​ពី​ជោគ​វាសនា ឬ​ទីកន្លែង​ជន​ដែល​បាត់​ខ្លួន ដោយ​ដាក់​ជន​នោះ​ឲ្យ​ស្ថិត​នៅ​ក្រៅ​ពី​ការពារ​ពី​ច្បាប់។

ក្រុម​សមាជិក​សភា​អាស៊ាន​កាល​ពី​ដើម​ខែ​មិថុនា លើក​ឡើង​ថា អាស៊ាន មិន​គួរ​ក្លាយ​ជា​តំបន់​ឋានសួគ៌​របស់​ក្រុម​មេ​ដឹក​នាំ​ផ្ដាច់ការ និង​រំលោភ​សិទ្ធិមនុស្ស​ឡើយ។ ប្រធាន​សមាជិក​សភា​អាស៊ាន លោក ឆាល សាន់ធីយ៉ាហ្គោ (Charles Santiago) លើក​ឡើង​ថា និន្នាការ​កើន​ឡើង​ក្នុង​ចំណោម​រដ្ឋាភិបាល​អាស៊ាន នៃ​ការ​ចាប់​បញ្ជូន​អ្នក​នយោបាយ​ប្រឆាំង ដែល​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ជិត​ខាង យក​មក​ផ្ដន្ទាទោស​ក្នុង​ស្រុក​វិញ​នេះ គឺ​ជា​រឿងរ៉ាវ​ដ៏​គ្រោះថ្នាក់​បំផុត។

ក្រុមអ្នកវិភាគលើក​ឡើង​ថា ប្រទេស​អាស៊ាន មិន​គួរ​អនុញ្ញាត​ឲ្យ​មេ​ដឹក​នាំ​អាស៊ាន​មួយ​ចំនួន​ធ្វើ​ទុក្ខ​បុក​ម្នេញ​សំឡេង​រិះគន់ និង​អ្នក​នយោបាយ​ប្រឆាំង​បាន​ឡើយ ពួក​គេ​គួរ​តែ​រក​យន្តការ​រួម​មួយ ដើម្បី​ទប់​ស្កាត់​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​ការ​យាយី​សំឡេង​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ទំាង​នេះ ដើម្បី​ឲ្យ​អាស៊ាន​ក្លាយ​ទៅ​ជា​សហគមន៍​តែ​មួយ​ដែល​មាន​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ និង​ត្រូវ​គោរព​សិទ្ធិ​ពលរដ្ឋ​គ្រប់​ជាតិ​សាសន៍៕

No comments: