Sunday, 21 June 2020

លោក ទៀ បាញ់ អះអាង​ថា មិត្ត​ភាព​កម្ពុជា​ វៀតណាម គ្មាន​អ្នក​អាច​បំបែក​បំបាក់​បាន​ទេ​


Khmer Circle:

So says a Vietnamese mole? Despite speaking Khmer with a heavy Vietnamese accent, his party propagandists insist he has a 'Thai accent', 'born of extremely poor family', his enemies 'kept trying to shoot him' hence the name "Banh" [Shoot]...

We have often pointed out that the Khmer Rouge had issued out of Hanoi's initiative and that would mean that the Cambodian Communist underground movement had been orchestrated and moulded by Hanoi from the start. By the time of the KR's split with the Vietnamese under Pol Pot's leadership; a schism driven in the main by the Pol Pot faction's knowledge and rejection of this Vietnamese hegemony and infiltration within the movement's core - from the armed forces, rank and file or cadre to the highest ruling echelon of the party with Pol Pot himself assuming the top spot - the whole body of this movement would have posed this obvious burden or ‘dilemma’ upon the Pol Pot leadership as to what to do with this inherited Vietnamese legacy or setup. What had followed - wholesale evacuations, purges of military personnel and commanders, mass executions and incarceration centres - give us the clearest indications and clues to how the party attempted to resolve this unhappy marriage with Hanoi.

Whilst still chasing away the KR forces in the country, the Vietnamese are said to have actively searched for Banh who we know now had taken refuge in Thailand to escape Pol Pot's purge. Banh's heavy Vietnamese accent would not have helped him much either under the circumstances, but his prominent rank in the KR's military would have certainly made him a prime target for the purge. As usual, the Vietnamese knew who they could rely upon and trust to advance their cause and Banh was among their prime candidates to do so simply because, after all, Banh was one of their own, thus their search for his whereabout...

Do be careful what you read or hear...

 

🔺🔺🔺 

ដោយ ម៉ៅ សុធានី
2020-06-21

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ។
រូប៖ ហ្វេសប៊ុក General TEA Banh



លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​​​ក្រសួង​ការពារ​ជាតិ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ចង​ក្រង​ឯកសារ​ប្រវត្តិ លោក ហ៊ុន សែន​ ភៀសខ្លួន​ កាល​ពី​ឆ្នាំ​១៩៧៧ ​​​ដើម្បី​ធ្វើ​ជា​ភស្តុតាង​​​ កុំ​ឲ្យ​ជន​អគតិ ​​បំបែក​បំបាក់​មិត្តភាព​ កម្ពុជា និង វៀតណាម​។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ យល់​ថា គ្មាន​នរណា បាន​ទៅ​បំបែក​បំបាក់​មិត្ត​ភាព របប​ក្រុង​ភ្នំពេញ ជាមួយ​វៀតណាម​ទេ។​

លោក ទៀ បាញ់ អះអាង​ថា គោលដៅ​ជន​អគតិ គឺ​ចង់​បំបែក​បំបាក់​​​មិត្ត​ភាព​កម្ពុជា​ វៀតណាម តែ​មិត្ត​ភាព​នេះ មិន​អាច​បំបែក​បំបាក់​បាន​ទេ ព្រោះ​​​​ប្រវត្តិសាស្ត្រ និង​ភូមិ​សាស្ត្រ បាន​​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ ​រួបរួម​គ្នា​ជានិច្ច។ លោក​បន្ត​ថា ការ​ស្នើសុំ​ចងក្រង​​ឯកសារ​ព្រឹត្តិការណ៍​លោក ហ៊ុន សែន ភៀស​ខ្លួន​ចូល​ប្រទេស​វៀតណាម​ ការ​ស្ថាបនា​ផ្លូវ ​កសាង​សិលា​ចារិក ​ក្នុង​ទឹកដី​វៀតណាម ដើម្បី​បង្ហាញ​​ពី​វីរភាព​ លោក ហ៊ុន សែន ដែល​បាន​ភៀសខ្លួន សុំ​ជំនួយ​មក​រំដោះ​ពី​ប្រទេស៖ «ការ​បំបែក​បំបាក់​រវាង​កម្ពុជា និង​វៀតណាម​នេះ ជា​គោល​ដៅ​​ធំ​បំផុត​របស់​ពពួក​ជន​អគតិ។ ដូច្នេះ​យើង​កសាង​អ្វី ដែល​ជា​តឹកតាង ភស្តុតាង​ច្បាស់​លាស់ ថា​ គ្មាន​ទេ គ្មាន​ជា​ដាច់​ខាត គ្មាន​ការ​បំបែក​បំបាក់ បាន​ទេ។ កូន​ចៅ ឬ​ក៏​ក្មួយៗ យើង​ជំនាន់​ក្រោយៗ ត្រូវ​តែ​ដឹង​ច្បាស់ គ្មាន​ទេ។ វា​មាន​ពេល​លំបាក​យ៉ាងណា​ក៏​ដោយ កម្ពុជា និង​វៀតណាម យើង​នៅ​តែ​រួបរួម​ជាមួយ​គ្នា។ មូលហេតុ​ប្រវត្តិសាស្ត្រ មូលហេតុ​ភូមិ​សាស្ត្រ គឺ​វា​នៅ​ជាប់​គ្នា​ជា​និច្ច។ ដូច្នេះ​ គឺ​ការ​ជួប​គ្នា​ទៅ​វិញ​ទៅ​មក គឺ​មិន​មាន​ដាច់​ខ្សែ​រយៈ​ទេ»។


លោក​ថ្លែង​បែប​នេះ នៅ​ព្រឹក​ថ្ងៃ​ទី២០ មិថុនា នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ ក្នុង​ពិធី​រំលឹក​ខួប ៤៣ឆ្នាំ នៃ​ថ្ងៃ​ភៀសខ្លួន​របស់​លោក ហ៊ុន សែន ​ទៅ​ប្រទេស​វៀតណាម កាល​ពី​​ឆ្នាំ​​១៩៧៧។ រដ្ឋាភិបាល​បាន​អញ្ជើញ​ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម​ប្រចាំ​កម្ពុជា និង​យោធិន​វៀតណាម​ច្រើន​នាក់ មក​ចូល​រួម។ នៅ​ចំពោះ​មុខ​មន្ត្រី​យោធិន​​វៀតណាម​នោះ​លោក ទៀ បាញ់ បាន​ខិតខំ​និយាយ សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ ​ដឹង​គុណ លោក ហ៊ុន សែន និង​ប្រទេស​វៀតណាម​ ក្នុង​ការ​រំដោះ​ចេញ​ពី​របប ប៉ុល ពត។

ចំណែក​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ព្រឹត្តិការណ៍​ ភៀសខ្លួន ទៅ​ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​១៩៧៧ ថា ជា​ការ​លះបង់ ដើម្បី​ជួយ​ជាតិ​ ឲ្យ​មាន​សេចក្ដី​សុខ។ លោក ហ៊ុន សែន បង្ហោះ​ក្នុង​ហ្វេសប៊ុក​ (Facebook) ថា ដោយសារ​ ជម្រើស​ភៀស​ខ្លួន ប្រកប​ដោយ​គ្រោះថ្នាក់ និង​ ទឹកភ្នែក ការ​ព្រាត់​ប្រាស់​ប្រពន្ធ​ កូន​ កាល​ពី ៤៣ឆ្នាំ​មុន ទើប​នាំ​​ឲ្យ​កម្ពុជា មាន​​សេចក្ដី​សុខ រីក​ចម្រើន​​ដល់​សព្វ​ថ្ងៃ។

ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​នយោបាយ លោក គឹម សុខ អះអាង​​ថា លោក ហ៊ុន សែន ភៀស​ខ្លួន ​ទៅ​ប្រទេស​វៀតណាម មិន​មែន​ដោយសារ​ចង់​រំដោះ​ប្រទេស​ទេ តែ​​គេច​ខ្លួន ពី​ការ​តាម​សម្លាប់​របស់​​របប ប៉ុល ពត ព្រោះ​លោក​មេបញ្ជាការ ហ៊ុន សែន​ បាន​ប្រព្រឹត្តិ​ខុស​គោលនយោបាយ​ ខ្មែរ​ក្រហម។

សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​ លោក​បណ្ឌិត ច័ន្ទ ប៊ុន្នី ថ្លែង​ថា តាម​ឯកសារ​ បង្ហាញ​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ភៀស​ខ្លូន ទៅ​ប្រទេស​វៀតណាម ដើម្បី​រំដោះ​ប្រទេស​កម្ពុជា៖ «តាម​តែ​ឯកសារ ដែល​យើង​ឃើញ​ ក្នុង​ប្រវត្តិ​បក្ស​អ៊ីចឹង​អ្វី គឺ​គាត់​ចេញ​តស៊ូ មិន​មែន​ភៀស​ខ្លួន​ទេ គឺ​ចេញ​តស៊ូ ជា​ក្រុម​ដោយ​រៀបចំ ជា​ក្រុម​អ៊ីចឹង​ទៅ»។

ទោះ​ជា​យ៉ាង​ណា ​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ុំ សំអាន ​អះអាង​ថា គ្មាន​នរណា​ទៅ​បំបែក​បំបាក់​មិត្ត​ភាព​របប​ក្រុង​ភ្នំពេញ និង​ប្រទេស​វៀតណាម​ទេ។ ​លោក​ ថា ​ពលរដ្ឋ​​ គ្រាន់​តែ​ចូលរួម​​ការពារ​ទឹក​ដី មិន​ឲ្យ​បាត់បង់​ ព្រោះ​តែ​លង់​ នឹង​ពាក្យ​មិត្តភាព​របស់​វៀតណាម​ ធ្វើ​ឲ្យ​បាត់​បង់​ទឹកដី​​​ ដូច​ការ​បាត់​បង់​កម្ពុជា​ក្រោម​​​។ លោក​ អ៊ុំ សំអាន យល់​​ថា ការ​បន្ត​ដឹង​គុណ​​វៀតណាម​ម្ដង​ហើយ ម្ដង​ទៀត ហើយ​​មិន​ហ៊ាន​តតាំង​ នឹង​ការ​ឈ្លានពាន​របស់​វៀតណាម នឹង​ធ្វើ​ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ ជា​អ្នក​ទទួល​រង​ផល​លំបាក៖ «ដល់​ពេល​ ដល់​ លោក ហ៊ុន សែន គាត់​ងាក​ទៅ​ចិន​ខ្លាំង​ពេក យួន​ក៏​​មាន​ការ​អន់​ចិត្ត​ខ្លះ​តិច​តួច​ដែរ។ ប៉ុន្តែ​យ៉ាង​ណា ក៏​ដោយ គណបក្ស​ប្រជាជន​ នៅ​តែ​ដឹង​គុណ​យួន នៅ​តែ​រក្សា​មិត្តភាព ម៉ឺន​ឆ្នាំ ដោយ​មិន​ខ្វល់ យួន​ឈ្លានពាន​ទឹក​ដី​កម្ពុជា ដោយ​មិន​ខ្វល់​យួន​រស់​នៅ​រាប់​ម៉ឺន រាប់​សែន​នាក់ នៅ​កម្ពុជា។ អា​ហ្នឹង យើង​ឃើញ​ជាក់​ស្ដែង អ៊ីចឹង​ណា»។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សេង សាវី សង្កេត​ឃើញ​ថា គ្មាន​នរណា​ម្នាក់ បាន​​បំបែក​បំបាក់​​មិត្ត​ភាព​កម្ពុជា​វៀតណាម​ទេ​ ព្រោះ​​មិន​ដែល​ឃើញ​នរណា​ទៅ​ទាមទារ​ឲ្យ​ផ្ដាច់​ទំនាក់ទំនង​កម្ពុជា​វៀតណាម​ឡើយ​។ ​តែ​យ៉ាង​ណា លោក​ ថា ​មាន​តែ​ពលរដ្ឋ​ខ្មែរ​ទាមទារ​ជា​ចំហ​ ទៅ​រដ្ឋាភិបាល​កម្ពុជា ​​ឲ្យ​ជំរុញ​ទៅ​​វៀតណាម ក្នុង​ការ​គោរព​សន្ធិសញ្ញា​ព្រំដែន។

ចំណែក​ការ​បង្រៀន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ ដឹង​គុណ​វៀតណាម​​នោះ លោក​បណ្ឌិត​សេង សារី យល់​ថា​ ​​មិន​គួរ​​ដល់​ថ្នាក់​ ត្រូវ​ដឹង​គុណ​​វៀតណាម​រហូត​ទេ។ លោកថា វៀតណាម ធ្លាប់​ជំពាក់​គុណ​កម្ពុជា ​រឿង​ជម្លោះ​វៀតណាម​ខាង​ជើង​ និង​វៀតណាម​ខាង​ត្បូង តែ​មិន​ដែល​ឃើញ​វៀតណាម ប្រាប់​កូនចៅ​គេ ឲ្យ​ដឹង​គុណ​កម្ពុជា​​ឡើយ៖ «យើង​អ្នក​ជិត​ខាង យើង​ពឹង​គ្នា​ទៅ​វិញ​ទៅ​មក មាន​ន័យ​ថា ស្ថានភាព​ដែល​យើង​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​កន្លង​មក​ហ្នឹង គឺ​វៀតណាម ក៏​ធ្លាប់​ពឹង​យើង យើង​ក៏​ធ្លាប់​ពឹង​វៀតណាម។ ហ្នឹង​យើង​អត់​និយាយ​ទៅ​ដល់​ថា អ្នក​ណា​ទាញ​ប្រយោជន៍​ ពី​អ្នក​ណា ក្នុង​កំឡុង​ពេល ដែល​មាន​ការ​ពឹង​ពាក់​ទេ។ គ្រាន់តែ​ជា​ទិដ្ឋភាព​រួម នៅ​ពេល​យើង​ មាន​ប្រទេស​ជាប់​ជិត​ខាង​គ្នា យើង​ត្រូវ​តែ​ពឹង​ពាក់​អាស្រ័យ​គ្នា​ទៅវិញ​ទៅ​មក ក្នុង​ស្ថានភាព​លំបាក​ណា​មួយ»។

រដ្ឋាភិបាល​បាន​បង្កើត​ព្រឹត្តិការណ៍​​សំខាន់ៗ​ជាច្រើន​ ដើម្បី​រំលឹក​គុណ​វៀតណាម និង​​លើក​តម្កើង​​លោក ហ៊ុន សែន មាន​ដូចជា ទិវា​ជ័យ​ជម្នះ​៧​មករា ទិវា​ចងចាំ​២០​ឧសភា ទិវា​ លោក ហ៊ុន សែន​ ចាប់​ផ្ដើម​ចេញ​តស៊ូ ២០ មិថុនា និង​ព្រឹត្តិការណ៍​វៀតណាម​លើក​ទ័ព​ចូល​កម្ពុជា ២ធ្នូ ជាដើម។

តែ​យ៉ាង​ណា គណបក្ស​ប្រឆាំង​​ ចាត់​ទុក​ ព្រឹត្តិការណ៍​ទាំង​នោះ​​ថា ឥត​ប្រយោជន៍​សម្រាប់​ជាតិ​ខ្មែរ និង​ធ្វើ​ឡើង​ដើម្បី​ ដឹង​គុណ​វៀតណាម ក្នុង​ការ​លើក​បន្តុប​ឲ្យ​របប​ក្រុង​ភ្នំពេញ និង​បក្ខ​ពួក​ បាន​កាន់​តំណែង​ដល់​សព្វ​ថ្ងៃ៕

1 comment:

Anonymous said...

Can't believe how ugly this khmer dog is.