ដោយ ជាតិ ចំណាន
2020-08-02
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម ថតរូបរួមគ្នា នៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
Radio Free Asia
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូលោក អំ សំអាត ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលកម្ពុជាគួរតែធ្វើឲ្យមានកិច្ចសម្របសម្រួលណាមួយដើម្បីជួយដល់ពលរដ្ឋខ្មែររូបនេះ៖ «ប្រទេសវៀតណាមគេមានច្បាប់របស់គេដែរ ទាក់ទងនឹងបញ្ហានៃប្រហារជីវិត ពាក់ព័ន្ធនឹងគ្រឿងញៀន តែទោះជាយ៉ាងណាក៏ដោយក្នុងនាមគាត់ជាពលរដ្ឋខ្មែរដែរ ខ្ញុំយល់ថាត្រូវតែមានការជួយទៅតាមលទ្ធភាព របស់ស្ថានទូត និងស្ថានកុងសុលដែលប្រចាំនៅប្រទេសវៀតណាម ដើម្បីសម្របសម្រួលបញ្ហាហ្នឹងទៅតាមលទ្ធភាព ដែលអាចធ្វើទៅបានក្នុងនាមកិច្ចការពារពលរដ្ឋខ្មែរយើង»។
សារព័ត៌មានដដែលបន្ដថា អាជ្ញាធរវៀតណាម បានឃាត់ស្ដ្រីពលរដ្ឋខ្មែររូបនេះ និងចាប់បានគ្រឿងញៀនទាំងនោះ នៅច្រកចេញចូលអន្តរជាតិ ម៉ុក បៃ (Moc Bai) នៅក្នុងខេត្ដតាយនិញ (Tay Ninh) ជាប់ខេត្តស្វាយរៀងរបស់កម្ពុជា កាលខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ៕
3 comments:
The puppet Hun Sen can move his mouth or his hands if his master move them for him.
So the puppet is not human. The request for Hun Sen to do something for Khmer people will be useless.
Happy now Hun Cent? Master Yuon got EU to ratify EVFTA while you challenge EU to punish Cambodia with EBA. Cambodians will get poorer while you and Yuon get richer.
This two ding dongs are a pair made in haven. One, is a communist. The other is a slave to the communist. For sure, they'll go to hell together as well.
Post a Comment