Sunday, 23 August 2020

"លោក កឹម សុខា នៅតែ​បន្ត​​ធ្វើដំណើរ​តាម​បណ្ដា​ខេត្ត​ក្រោយ​មាន​ការ​ព្រមាន​ពី​តុលាការ"


ដោយ ហេង រស្មី
2020-08-23
លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាត៊ (ឆ្វេង​ លើក​ដៃ​សំពះ) ពេល​ជួប​ពលរដ្ឋ​នា​ពេល​កន្លងមក។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាត៊ (ឆ្វេង​ លើក​ដៃ​សំពះ) ពេល​ជួប​ពលរដ្ឋ​នា​ពេល​កន្លងមក។
រូប​ភាព​ពី​ហ្វេសប៊ុក សួន សូរីដា

 

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែល​គាំទ្រ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក កឹម សុខា នៅតែ​បន្ត​ធ្វើដំណើរ​តាម​បណ្ដា​ខេត្ត​ដដែល​ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​លិខិត​ព្រមាន កាលពី​ខែ​កក្កដា កន្លង​ទៅ​ក្ដី។ ការ​អះអាង​នេះ ក្រោយ​ពេល​មានការ​រិះគន់​ថា លោក កឹម សុខា មិន​សូវ​ឃើញ​ចេញ​ជួប​ពលរដ្ឋ​នៅ​តាម​ខេត្ត ក្រោយ​តុលាការ​ព្រមាន។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក សួន សូរីដា ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី ឱ្យ​អាស៊ីសេរី ដឹង​ថ្ងៃ​ទី​២២ ខែ​សីហា ថា លោក កឹម សុខា នៅតែ​ធ្វើ​ដំណើរ​តាម​មូលដ្ឋាន ឬ​បណ្ដា​ខេត្ត​ដដែល ប៉ុន្តែ​គ្រាន់តែ​មេ​បក្ស​ប្រឆាំង​រូប​នេះ​មិន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដូច​មុន។ លោក​ឱ្យ​ដឹង​ថា ក្នុង​ខែ​សីហា​នេះ លោក កឹម សុខា បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់ចាម​លែង​កូន​ត្រី​តាម​ស្ទឹង និង​បឹង​ធម្មជាតិ ហើយ​ពេលនោះ​ក៏បាន​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ជួប​លោក កឹម សុខា ដែរ៖ «ការព្រមាន​ពី​តុលាការ​រាជធានី ភ្នំពេញ​ហ្នឹង​ក៏​លោក (លោក កឹម សុខា​) គឺជា​រឿង​មួយ​មិន​សម​ហេតុ​សម​ផល​ហើយ​គាត់​មិន​អាច​ទទួលយក​បានទេ ហើយ​កាត់​ក៏​ចាប់​ផ្ដើម​ចេញ​តាម​ទៅតាម​ខេត្ត​ដែរ​ដូច​ថ្មីៗ​នេះ​គាត់​ទៅ​ខេត្ត​កំពង់ចាម​លែង​កូន​ត្រី​តាម​បឹង​ធម្មជាតិ​ដែរ មិនមែន​គាត់​ថា​ពេល​និយាយ​ហើយ​គាត់​សំងំ​នោះ​ទេ»។


តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្និទ្ធ​នឹង លោក កឹម សុខា រូប​នេះ​បន្ត​ថា នៅ​ពេល​លោក កឹម សុខា ចុះ​បណ្ដា​ខេត្ត​លោក កឹម សុខា តែង​ធ្វើ​សកម្មភាព​សំខាន់​ពីរ​គឺ​សកម្មភាព​មនុស្សធម៌ និង​ការប្រតិបត្តិ​គោរព​សាសនា​។ លោក​បន្ត​ទៀត​ថា លោក កឹម សុខា ដែល​ជា​អ្នក​ប្រកាន់​ភ្ជាប់​គោលការណ៍​អហិង្សា ក៏​នៅតែ​បន្ត​ការ​ធ្វើ​ការងារ​ដោយ​ស្ងប់ស្ងៀម​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ពលរដ្ឋ​ផង​ដែរ៖ «បើសិនជា​យើង​ជា​អ្នក​ស្ទូច​ត្រី​ហើយ​យើង​ស្រែក​ឡូឡា ប្រកូក​ប្រកាស​ពេល​យើង​ស្ទូចត្រី​គ្មាន​ត្រី​ណា មក​ស៊ី​សន្ទូច​យើង​ទេ អ្នក​ធ្វើ​នយោបាយ​ពូកែ​ត្រូវ​យល់​កាលៈទេសៈ​ហើយ​កាលៈទេសៈ​ណា​ដែល​យើង​ប្រៀប​ប្រដូច​ដូច​ស្ទូច​ត្រី​ដែរ​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់​មួយ​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​យើង​ទទួល​បាន​លទ្ធផល»។

ការ​អះអាង​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​សិទ្ធិ​នឹង​លោក កឹម សុខា បែបនេះ ក្រោយ​ពេល ក្រុម​អ្នកវិភាគ​ជំរុញ​ទៅ​លោក កឹម សុខា ឱ្យ​សកម្ម​ថែមទៀត ទាំង​ជួប​ពលរដ្ឋ ដោយសារ ពួកគេ​សង្កេត​ឃើញ​ថា លោក កឹម សុខា ហាក់​ស្ងប់ស្ងាត់​មិនបាន​ចុះ​តាម​មូលដ្ឋាន​ក្រោយ​តុលាការ​ក្រុងភ្នំពេញ កាលពី​ខែ​កក្កដា បាន​ចេញ​លិខិត ព្រមាន​ថា សកម្មភាព​ចុះ​តាម​បណ្ដា​ខេត្ត​នានា របស់​លោក កឹម សុខា អាច​នឹង​ឈាន​ទៅ​ហួស​ព្រំដែន​ដែល​តុលាការ​បាន​កំណត់។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​មេធាវី លោក កឹម សុខា គឺ​លោក ចាន់ ចេន ចាប់​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ខែសីហា ប៉ុន្តែ លោក​មិនបាន​ឆ្លើយ​តប​នោះ​ទេ ប៉ុន្តែ មេធាវី​លោក កឹម សុខា ម្នាក់ទៀត អ្នកស្រី ម៉េង សុធារី ធ្លាប់​ឱ្យ​អាស៊ីសេរី​ដឹង​ដែរ​ថា ក្រោយ​ពី​តុលាការ​បន្ធូរបន្ថយ​ការ​ត្រួត​ពិនិត្យ​លើ​លោក កឹម សុខា គឺ​លោក កឹម សុខា ក៏បាន​ធ្វើដំណើរ​តាម​បណ្ដា​ខេត្ត​ដែរ​គ្រាន់តែ​លោក​មិន​បាន​បង្ហាញ​ជា​សាធារណៈ។

ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប លោក ឃូ ហាំងមាង ជា​អ្នកគាំទ្រ​លោក កឹម សុខា ប្រាប់​ថា លោក​ចង់​ឃើញ​លោក កឹម សុខា ធ្វើដំណើរ​តាម​បណ្ដា​ខេត្ត​ទៀត​ដែរ​។ លោក ឃូ ហាំងមាង ដែល​ធ្លាប់​បាន​ថតរូប​ជាមួយ​លោក កឹម សុខា កាលពី​ខែ​កក្កដា ក្នុង​ពេល​លោក កឹម សុខា ទៅ​ខេត្ត​សៀមរាប ឱ្យ​ដឹង​ទៀត​ថា លោក​សប្បាយចិត្ត​ពេល​ដឹង​ពី​សុខទុក្ខ​លោក កឹម សុខា​។ ពលរដ្ឋ​រូប​នេះ ក៏​ជំរុញ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​លោក កឹម សុខា ដោយ​លោក​យល់ថា លោក កឹម សុខា មិនបាន​ប្រព្រឹត្ត​កំហុស ឬ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ហិង្សា​នោះ​ទេ៖ «កំហុស គាត់​អញ្ជើញ​ទៅ​គោរព​សាសនា​ហ្នឹង​ទៅ​ប្រថុចញ៉ុច​ហ្នឹង​ក៏​ឆ្លៀត​បាន​ទៅ​ជួប​គាត់ (លោក កឹម សុខា​) ព្រោះ​យើង​ធ្លាប់​ជា​អតីត​សកម្មជន​ហើយ​ឥឡូវនេះ​ក្លាយ​ជា​ពលរដ្ឋ​ហើយ​មានការ​នឹករលឹក​ចំពោះ​គាត់​អ៊ីចឹង ទៅ​គាត់​ទឹកដី​សៀមរាប​ដែល​ខ្ញុំ​នៅ​សៀមរាប​ហ្នឹង​ស្រាប់ ខ្ញុំ​ក៏​ទៅ​ជាប់​គាត់​ខ្ញុំ​មាន​សេចក្ដី​រីករាយ​រំភើប​ដែល​បាន​ដឹក​សុខទុក្ខ​គាត់​ដែល​គាត់​អាច​ដើរ​ហើរ​ក្នុងស្រុក​បាន»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​ឃុំ​ក្នុង​ផ្ទះ​ក្រោយ​រង​ការចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​កាលពី​ចុង​ឆ្នាំ​២០១៩ តុលាការ​បាន​បន្ធូរបន្ថយ​ការ​ត្រួត​ពិនិត្យ​ដោយ​អនុញ្ញាត​ធ្វើដំណើរ​ក្នុង​ប្រទេស តែ​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ។

ក្រុម​អ្នក​វិភាគ​ជំរុញ​ទៅ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​កាន់តែ​សកម្ម​ជួប​ពលរដ្ឋ ដើម្បី​អាច​រក​ដំណោះស្រាយ​នយោបាយ និង​ជំរុញ​ស្មារតី​ពលរដ្ឋ និង​អ្នក​ប្រជាធិបតេយ្យ​នៅតែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មានចិត្ត​ចង់​ផ្លាស់ប្ដូរ​សង្គម៕

1 comment:

Anonymous said...

You must defy the Law of Kdor Ah Hun Sen if you really want to rescue Cambodia.
If you die as a martyr, you will represent an heroic symbol for Khmer people to follow.
Presently, Khmer people don't have enough courage to challenge Ah Kbot Cheat Hun Sen.

As difficult as it might be, the transfer of power in Cambodia must go through the election. Otherwise the evil Yuon will disguise themselves as Khmer and destabilize the new government.

So, we need to fight to get the CNRP reinstated so that it could participate in the next election.

Notice that the evil Yuon and Hun Sen sensed that they could not control the NEC and the outcome of the 2018 election which prompted them to dissolve the CNRP in 2017.

So the right way to topple the Yuon's slave Hun Sen is through the general election, otherwise we will have a hard time to get support from the international community.
Moreover, Hun Sen wanted us to make violent demonstration to bring him down so that he could suppress us legally and nobody will condemn him of the crackdown.

Khmer people need to step up their courage to fight for CNRP's reinstatement for the time being. Time is running out. Wake up and do something to help our motherland.