ដោយ ហេង រស្មី
2020-08-15
(ពីឆ្វេង) សមាជិកយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ។
Photo courtesy
តុលាការក្រុងភ្នំពេញ សាកសួរប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ពេញមួយថ្ងៃ នៅថ្ងៃទី១៥ ខែសីហា បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងព្រំដែនកម្ពុជា-វៀតណាម និងចូលរួមតវ៉ាជាមួយក្រុមយុវជនទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ ចំណែកយុវជនខ្មែរថាវរៈពីររូប ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនមុននេះមួយថ្ងៃ ខណៈយុវជន ៤នាក់ទៀត ត្រូវបានដោះលែងវិញ។ អ្នកសិក្សាផ្នែកច្បាប់ និងយុវជន ចាត់ទុកការចាប់ខ្លួននេះថា ជាការបំពានគោលការណ៍ច្បាប់ និងគោលការណ៍សិទ្ធិមនុស្ស ព្រមទាំងទាមទារឲ្យដោះលែងពួកគេជាបន្ទាន់។
សាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់លោក សួង សុភ័ណ្ឌ ពីបទញុះញង់ឲ្យមានភាពវឹកវរ និងបង្កអសន្តិសុខដល់សង្គមជាតិ ហើយបញ្ជូនលោកទៅឃុំខ្លួននៅពន្ធនាគារព្រៃស នៅល្ងាចថ្ងៃទី១៥ សីហា។
គណបក្សខ្មែរឈ្នះ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសចំពោះរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងស្ថាប័នតុលាការដែលបានចាប់ខ្លួន និងចោទប្រកាន់លោក សួង សុភ័ណ្ឌ ទាំងបំពានច្បាប់ និងទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ និងដោះលែងប្រធានគណបក្សរបស់ពួកគេជាបន្ទាន់។ គណបក្សខ្មែរឈ្នះ អះអាងថា លោក សួង សុភ័ណ្ឌ មិនបានប្រព្រឹត្តខុសច្បាប់ទេ ពោលគឺលោកគ្រាន់តែទាមទារឲ្យរដ្ឋាភិបាល សើរើការបោះបង្គោលព្រំដែនឡើងវិញតាមការទាមទាររបស់ពលរដ្ឋរស់នៅតំបន់ព្រំដែនផ្ទាល់ និងគ្រាន់តែបង្ហាញទិដ្ឋភាពច្បាប់ចំពោះការដោះដូរដីប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សខ្មែរឈ្នះ លោក យិន ឈឿន លើកឡើងថា ការចាប់ខ្លួនមេបក្សខ្មែរឈ្នះនេះ គឺជាចេតនានយោបាយ ដើម្បីបំបិទសំឡេងអ្នកនយោបាយប្រឆាំង ដែលតែងឈឺឆ្អាលបញ្ហាជាតិ និងប្រជាពលរដ្ឋ។ លោកបន្តថា គណបក្សនឹងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រ និងស្ថានទូតបរទេសនានា ដើម្បីជំរុញឲ្យមានការដោះលែង លោក សួង សុភ័ណ្ឌ ឡើងវិញ៖ «ទី១ ការចាប់ខ្លួនលោក សួង សុភ័ណ្ឌ ក៏ដោយ លោក រ៉ុង ឈុន ក៏ដោយ អត់មានផ្តល់ផលចំណេញអីសោះមកដល់ស្រុកខ្មែរ ទី២ បើអត់មានចាប់ខ្លួន ក៏អត់មានខាតអីដែរ ហើយទី៣ ការចាប់ខ្លួននេះ គឺខាត់ទាំងស្រុងហ្មងដូចជាបង្ហាញពីភាពខ្សោយរបស់យើងជាមួយបរទេសក្នុងការដោះស្រាយបញ្ហាព្រំដែន ហើយចំណុចខាតមួយទៀតពលរដ្ឋខ្មែរខ្លួនឯងកាន់តែសង្ស័យរដ្ឋាភិបាលខ្លាំងឡើងៗ ព្រោះដោយសារនិយាយរឿងព្រំដែន ដឹងតែចាប់ខ្លួន អ៊ីចឹងតិចមាន អីលាក់បាំងរឿងព្រំដែនដទៅ?»។
មុនការចាប់ខ្លួននេះ លោក សួង សុភ័ណ្ឌ បានចុះទៅពិនិត្យបង្គោលព្រំដែនចន្លោះលេខ១១៤ ដល់១១៨ ស្ថិតនៅភូមិត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ហើយបានរកឃើញភាពមិនប្រក្រតីដូចការរកឃើញរបស់លោក រ៉ុង ឈុន ដែរ ។ លើសពីនេះ លោក សួង សុភ័ណ្ឌ ថែមទាំងបានចូលរួមធ្វើបាតុកម្មជាមួយក្រុមយុវជន ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ជាបន្តបន្ទាប់ទៀតផង។
ពាក់ព័ន្ធនឹងករណីអាជ្ញាធរក្រុងភ្នំពេញ បង្ក្រាបដោយហិង្សា និងចាប់ខ្លួនយុវជនខ្មែរថាវរៈចំនួន ៦នាក់ កាលពីល្ងាចថ្ងៃទី១៣ ខែសីហា នោះវិញ យុវជន២នាក់ គឺ លោក ហ៊ុន វណ្ណៈ និងយុវតី ឈឿន ដារ៉ាវី ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីព្រលប់ ថ្ងៃទី១៤ ខែសីហា ក្រោមបទចោទប្រកាន់ពីបទញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដូចគ្នានឹងបទចោទលើលោក សួង សុភ័ណ្ឌ ដែរ។ ចំណែកយុវជន ៤នាក់ទៀត ត្រូវបានអាជ្ញាធរបង្ខំឲ្យចុះកិច្ចសន្យាឈប់ចូលរួមតវ៉ា ឈប់បញ្ចេញមតិរឿងសង្គម និងនយោបាយលើហ្វេសប៊ុក (Facebook) និងឈប់ផ្តល់ព័ត៌មានឲ្យអ្នកសារព័ត៌មានជាដើម មុននឹងដោះលែងពួកគេវិញនៅព្រលប់ថ្ងៃទី១៤ សីហា។ យុវជនទាំង ៤នាក់ ដែលត្រូវបានដោះ លែងនោះ រួមមាន៖ កញ្ញា យ៉ង សៀងហៃ កញ្ញា ជា គន្ធីន លោក ថា ឡាវី និងលោក ស្វាយ សំណាង។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ថ្លែងថា ការឲ្យយុវជនចុះកិច្ចសន្យា មុនដោះលែងនោះ គឺដើម្បីកុំឲ្យពួកគេធ្វើសកម្មដដែលៗម្តងទៀត ហើយមិនមែនជាការបង្ខិតបង្ខំនោះទេ។ លោកទទួលស្គាល់ថា ពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពជាច្រើន ប៉ុន្តែការតវ៉ាតាមទីសាធារណៈ គឺតម្រូវឲ្យសុំច្បាប់អនុញ្ញាតជាមុនសិន៖ «ករណីទាមទារដើម្បីបង្កជាបញ្ហាផ្សេងៗក្នុងការដោះលែងលោក រ៉ុង ឈុន គឺវាទាក់ទងដូចជាការបំពានទៅលើច្បាប់ ព្រោះច្បាប់បានចោទប្រកាន់ទៅលើគាត់ទាក់ទងនឹងបញ្ហាព្រំដែននោះ»។
ទោះយ៉ាងណា សមាជិកក្រុមយុវជនខ្មែរថាវរៈ កញ្ញា យ៉ង សៀងហៃ លើកឡើងថា ទង្វើរបស់អាជ្ញាធរ គឺជាការប្រើអំណាចហួសហេតុដោយគំរាមកំហែង និងរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិសេរីភាពរបស់ក្រុមយុវជន និងក្នុងបំណងបំបាក់ស្មារតីយុវជន។ យុវតីរូបនេះ អះអាងថា នាងនិងយុវជនខ្មែរថាវរៈដទៃទៀត នៅតែមានឆន្ទៈ និងជំហររឹងមាំក្នុងការតស៊ូទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងសមាជិកក្រុមខ្មែរថាវរៈទាំងពីរនាក់ រួមទាំងអ្នកស្នេហាជាតិមួយចំនួនទៀត៖ «ខ្ញុំជាយុវជន ក៏ដូចជាយុវជនខ្មែរថាវរៈ និងយុវជនដទៃទៀត គឺគោលជំហរនៅតែមាន ទោះជាពេលនេះ បងដារ៉ាវី និងបងវណ្ណៈ ត្រូវបានចាប់ឃុំខ្លួនយ៉ាងអយុត្តិធម៌ ប៉ុន្តែសម្រាប់ពួកខ្ញុំ គឺអត់ខ្លាចទេ និងអត់រាថយទេ ព្រោះអីដែលអាជ្ញាធរធ្វើនេះ គឺរំលោភសិទ្ធិពលរដ្ឋ យ៉ាងពេញទំហឹង»។
អ្នកសិក្សាផ្នែកច្បាប់ យុវជន វ៉ន ចាន់ឡូត លើកឡើងថា វិធានការរបស់រដ្ឋាភិបាលនេះគឺមានចេតនាបំបិទសំឡេងអ្នកដែលឈឺឆ្អាលរឿងព្រំដែនជាមួយប្រទេសវៀតណាម ព្រោះករណីព្រំដែននេះ គឺជាចំណុចខ្សោយដ៏ធំមួយរបស់រដ្ឋាភិបាល និងទប់ស្កាត់កុំឲ្យមានសកម្មភាពតវ៉ាពាក់ព័ន្ធនឹងរឿងបាត់បង់EBA ចំនួន២០ភាគរយ ។ លោកសង្កេតឃើញថា ក្រុមយុវជនបានព្យាយាមតវ៉ាដោយសន្តិវិធីបំផុត ដើម្បីចៀសវាងការចោទប្រកាន់និងការលាបពណ៌ផ្សេងៗ ប៉ុន្តែអាជ្ញាធរ នៅតែប្រើច្បាប់ជាឧបករណ៍ក្នុងការធ្វើទុក្ខបុកម្នេញពួកគេទៅវិញ។ លោកបារម្ភថា ទង្វើរបស់អាជ្ញាធរបែបនេះ នឹងមិនអាចរក្សាស្ថិរភាពសង្គមបានយូរអង្វែងនោះទេ៖ «តាមពិតគ្មានច្បាប់ណាចែងមិនឲ្យពលរដ្ឋចូលរួម នៅក្នុងការ ឈឺឆ្អាលរឿងសង្គម រឿងបូរណភាពទឹកដី ឬរឿងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺអត់មានច្បាប់ណាចែងទេ ហើយការចេញទៅតវ៉ាទាមទារ គឺជាការប្រើប្រាស់សិទ្ធិស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ក៏ដូចជា ច្បាប់អន្តរជាតិ ហើយសូម្បីតែក្នុងគោលនយោបាយខ្លួនឯង ក៏មានចែងដែរ»។
ចំណែកអ្នកវិភាគនយោបាយ និងជាអ្នកជំនាញផ្នែកច្បាប់ គឺបណ្ឌិត ឡៅ ម៉ុងហៃ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា ការអនុវត្តច្បាប់ និងការប្រព្រឹត្តទៅនៃតុលាការនៅក្នុងប្រទេសកម្ពុជា គឺនៅមានលក្ខណៈកុម្មុយនិស្តច្រើន ដែលមិនអាចការពារសិទ្ធិសេរីភាពដូចចែងក្នុងរដ្ឋធម្មនុញ្ញបានទេ៕
1 comment:
For centuries the evil Yuon wanted to swallow Cambodia.
In 1979, Yuon accomplished its goal of swallowing Cambodia by putting a crazy animal named Hun Sen to implement the Vietnamization of Cambodia policy and control Khmer people so that Vietnam could absorb Cambodia slowly but surely.
One of Yuon's tactics to control Khmer people was ordering Ah Chker Chkuot Hun Sen to create Law of Kdor Ah Hun Sen.
If Khmer people want to survive, they must fight to abolish the existing law of Kdor Ah Hun Sen and stop any new law of Kdor Ah Hun Sen.
You cannot let this crazy animal Hun Sen create law at will and then suppress people by using this newly created law.
1st step: STOP THE LAW OF KDOR AH HUN SEN.
2rd step: Whenever Ah Runteas Banh Hun Sen tries to create a new law aiming at oppressing Khmer people and political parties, make a nationwide peaceful protest against him to prevent his crazy ideas and Yuon's ambitious ideas to become LAW OF KDOR AH HUN SEN.
3nd step: we must work hard to bring the CNRP back in the electoral process so that we could have a chance to stop Yuon's ambition from swallowing Cambodia.
Notice that we have made progresses in the electoral process to a point that Ah Kwack and Yuon could not control the NEC and the outcome of the election any longer, which prompted them to dissolve the CNRP to avoid defeat in the 2018 election.
We must persevere in our noble struggle to free Cambodia from the evil Yuon that use its slave Hun Sen to facilitate its goal of making Cambodia a second Champa.
Post a Comment