Friday, 7 August 2020

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ព្រមាន​របប​ក្រុងភ្នំពេញ អំពី​ផលវិបាក​កាន់តែ​ធ្ងន់ជាង​បាត់​ត្រឹម EBA 20%



ដោយ មួង ណារ៉េត
2020-08-06
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
Photo: RFA




មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ព្រមាន​របប​ក្រុងភ្នំពេញ អំពី​ផលវិបាក​កាន់តែ​ធ្ងន់ជាង​បាត់​ត្រឹមតែ EBA 20%។ ចំណែក​ឯ អ្នកវិភាគ​នយោបាយ និង​សង្គម យល់ឃើញ​ថា ផលវិបាក​នេះ នឹង​រឹតតែ​ធ្វើឲ្យ​កម្ពុជា ជួប​បញ្ហា​បន្ថែម ទៅលើ​វិបត្តិសេដ្ឋកិច្ច ដោយសារតែ​ជំងឺ​កូវីដ-១៩។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៥ ខែសីហា​ថា លោក ហ៊ុន សែន យល់​ខុស​ធ្ងន់​មួយ អំពី​ស្ថានភាព​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មួយ​ផ្នែក ពី​កម្ពុជា​របស់​គណៈកម្មការ​អឺរ៉ុប​នោះ។ លោក​បន្ថែម លោក ហ៊ុន សែន ប្រហែល​គិត​ថា គណៈកម្មការ​អឺរ៉ុប ដក EBA ត្រឹម​តែ ២០% រួច​ហើយ​លែង​ដក​ទៀត ទើប​របប​ក្រុងភ្នំពេញ​ហ៊ាន​ចាប់ខ្លួន​មេ​សហជីព​កម្មករ​លោក រ៉ុង ឈុន និង​អ្នក​ដទៃ​ទៀត​យ៉ាង​រំភើយ​បែប​នេះ៖ «គណៈកម្មការ​អឺរ៉ុប ដក​តែ ២០% សិន​បែប​នេះ គឺ​គេ​ធ្វើ​សម្បទាន​ឲ្យ​កម្ពុជា​នោះ​ទេ! តាម​ពិត​គេ​ត្រូវ​ដក​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់ ព្រោះ​កម្ពុជា​បាន​រំលោភ​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​យ៉ាង​ច្រើន​សន្ធឹក។ គណៈកម្មការ​អឺរ៉ុប​បាន​ប្រាប់​ពួក​យើង​ខ្ញុំ​ថា គេ​ធ្វើ​បែប​នេះ គឺ​ដោយសារ​ចង់​ទុក​ឱកាស​ឲ្យ​លោក ហ៊ុន សែន បាន​កែ​ខ្លួន»។

ក្នុង​ករណី​ដែល​មិន​កែខ្លួន​បែប​នេះ លោក ប្រ៊ែដ អាដាម ថា​កម្ពុជា​ចៀស​មិន​ផុត​ពី​វិធានការ​បន្ថែម មិនមែន​ត្រឹមតែ​ពី​សហភាព​អឺរ៉ុប​ទេ តែ​ពី​សហគមន៍​អន្តរជាតិ​ទាំងមូល​ផង៖ «គណៈកម្មការ​អឺរ៉ុប ប្រាប់​យើង​ខ្ញុំ​បន្ថែម​ទៀត​ថា ពួក​គេ​បាន​ត្រៀម​បម្រុង​វិធានការ​ធ្ងន់ជាង​នេះ ដើម្បី​ចាត់ការ​កម្ពុជា បើ​ស្ថានការណ៍​កាន់​តែ​អាក្រក់​បែបនេះ»។


ការព្រមាន​របស់​មន្ត្រី​ជាន់ខ្ពស់​អន្តរជាតិ​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កាលកំណត់ ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា នឹង​ចូលជាធរមាន​នៅ ៦ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

គណៈកម្មការ​អឺរ៉ុប កាលពី​ថ្ងៃ​ទី១២ ខែកុម្ភៈ សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​% ពី​កម្ពុជា ដោយសារ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។ គណៈកម្មការ​នេះ ទុក​ពេល​ជាច្រើន​ខែ ឲ្យ​របប​ក្រុងភ្នំពេញ​ស្ដារ​ស្ថានភាព​អាក្រក់​នេះ​ឡើងវិញ។

ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ គណៈកម្មការ​នេះ បញ្ជាក់​ប្រាប់​អាស៊ី​សេរី ថា​គ្មាន​ឃើញ​ការ​វិវឌ្ឍ​ជា​ដុំ​កំភួន​ណា​មួយ ដែល​អាច​ធ្វើឲ្យ​គណៈកម្មការ​អឺរ៉ុប អាច​ប្ដូរ​ចិត្ត​បាន​នោះ​ឡើយ។ ដូច្នេះ នៅ​ថ្ងៃ​ទី១២ ខែ​សីហា​ខាងមុខនេះ កម្ពុជា​នឹង​បាត់ EBA ២០% ជា​កំហិត។

លោក ប្រ៊ែដ អាដាម បន្ត​ទៀត​ថា ការណ៍​ដែល​គណៈកម្មការ​អឺរ៉ុប មិន​ផ្លាស់​ប្ដូរ​ចិត្ត និង​នៅ​តែ​ដក EBA ពី​កម្ពុជា គឺ​ស​បញ្ជាក់​ឲ្យ​ឃើញ​សហភាព​អឺរ៉ុប លែង​រវីរវល់​រឿង​កម្ពុជា​ដូច​មុន​ទៀត​ហើយ។ លោក​ថា សហភាព​អឺរ៉ុប បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​ជួយ​កម្ពុជា​អស់​រយៈពេល​ជាង ២០ឆ្នាំ​មក​នេះ គឺ​ខិតខំ​ជួយ​ស្ដារ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​គ្រាន់​បើ​នឹង​គេ។ ប៉ុន្តែ មិន​នឹក​ស្មាន​ថា លោក ហ៊ុន សែន ធ្វើ​ឲ្យ​អាក់​សទ្ធា​របស់​សហគមន៍​អន្តរជាតិ អស់​បែប​នេះ​សោះ។

លោក ប្រ៊ែដ អា​ដាម ថា​ការ​មានះ​របស់​លោក ហ៊ុន សែន ដែល​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ រហូត​ធ្វើឲ្យ​បាត់ EBA មួយ​ផ្នែក ក្នុង​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា កំពុង​តែ​ញាំញី​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ-១៩ បែប​នេះ គឺ​វា​លើស​ពី​រឿង​អកុសល​បំផុត​ទៅ​ទៀត សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ៖ «ខ្ញុំ​គិត​ថា រឿង​មិន​ត្រឹមតែ​អកុសល​ទេ គឺ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ជា​ពិសេស ក្នុង​ពេល​កំពុង​ជួប​វិបត្តិ​ដោយសារ​ជំងឺឆ្លង​ជា​សាកល​នេះ ព្រោះ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ដាំ​ក្បាល​ចុះ​ស្រាប់ ការនាំចេញ​ក៏​ថយ​ចុះ​យ៉ាង​គំហុក ការផលិត​តាម​រោងចក្រ​ក៏​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង​ពលរដ្ឋ​ជា​ច្រើន​បាត់បង់​មុខរបរ និង​ការងារ​ធ្វើ។ ដូច្នេះ នេះ​គឺ​ជា​ពេល​វេលា​ដ៏​អាក្រក់​បំផុត​មួយ ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ទន់​ខ្សោយ​ដូចជា​កម្ពុជា ប្រឹង​ពើង​ទ្រូង និង​ផ្គើន​ដាក់​សហគមន៍​អន្តរជាតិ​បែប​នេះ»។

ភាព​ផ្គើន និង​ពើងទ្រូងដាក់​សហភាព​អឺរ៉ុប​នេះ លោក ហ៊ុន សែន ធ្លាប់​អួតអាង​ជាប្រចាំ​ទៅ​ហើយ ថា​ទោះ​បាត់ EBA កុំថាឡើយ ២០% បើ​ទោះ​បាត់​ទាំងអស់ ក៏​កម្ពុជា​មិន​ស្លាប់​ដែរ ព្រោះ​ស៊ាំ​នឹង​ទណ្ឌកម្ម​អន្តរជាតិ​ឆ្អែត​ទៅ​ហើយ។ លោក​ក៏​ធ្លាប់​អះអាង​ថា មិន​ធ្វើតាម​សហភាព​អឺរ៉ុប​ទេ ព្រោះ​បើ​ធ្វើតាម គឺ​ដូចជា​ឱន​ក្បាល​ដាក់​សហភាព​អឺរ៉ុប​ពេក ដែល​ធ្វើឲ្យ​បាត់​អធិបតេយ្យ​កម្ពុជា ជាដើម។ប៉ុន្តែ អ្នកវិភាគ​សង្គម និង​នយោបាយ លោក គឹម សុខ ថា​ភាព​មានះ​របស់​លោក ហ៊ុន សែន នេះ​មិនមែន​ដើម្បី​ការពារ​អធិបតេយ្យ​កម្ពុជា​ឯ​ណា​នោះ​ទេ គឺ​លោក ហ៊ុន សែន ចង់​ការពារ​អំណាច និង​ផលប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ និង​បក្ស​ពួក​របស់​ខ្លួន​តែប៉ុណ្ណោះ។ លោក គឹម សុខ បន្ថែម​ទៀត​ថា ការបាត់បង់ EBA ២០​% នេះ មាន​ទំហំ​ធំធេង​ជាង​ការស្មាន​របស់​លោក ហ៊ុន សែន ដែល​ថា​តិចតួច​នោះ៖ «ការ​ដាក់ ២០ ភាគ​រយ មាន​តែ​តួលេខ​នៅ​លើ​មុខ​ទំនិញ​ទេ ប៉ុន្តែ​ជា​ចិត្តសាស្ត្រ​វិញ មាន ៥០ - ៦០ភាគ​រយ យ៉ាង​តិច ពីព្រោះ​ដាក់ ២០ភាគ​រយ អ្នក​វិនិយោគ​គេ​គិត​ហើយ ចុះ​ពេល​ហ្នឹង​ដាក់ ២០ភាគ​រយ ចុះ​ថ្ងៃ​ស្អែក ឆ្នាំ​ក្រោយ តើ​ដាក់​ប៉ុន្មានទៀត​ទៅ បើ​រដ្ឋាភិបាល​នៅតែ​មិន​វិល​ទៅកាន់​ប្រជាធិបតេយ្យ។ ដូច្នេះ​ហើយ​វា​ប៉ះពាល់​ទៅដល់​ទឹកចិត្ត​អ្នក​វិនិយោគ។ អ្នក​វិនិយោគ​គេ​មិន​មានស្មារតី​សុខ​ស្រួល នៅ​ក្នុង​ការ​រកស៊ី​នៅ​ប្រទេស​កម្ពុជា​ទេ»។

ស្រប​ពេល​ដែល​ថ្ងៃ​ដែល​អនុវត្ត​សេចក្ដី​សម្រេច​ដក EBA ជិត​ចូល​មកដល់ របប​ក្រុងភ្នំពេញ​ចាប់​ផ្ដើម​ធ្វើទុក្ខ​បុក​ម្នេញ និង​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​ហ៊ាន​ក្រោក​តវ៉ា​ប្រឆាំង​នឹង​របប​នេះ កាន់តែ​ខ្លាំង។ ការ​បង្ក្រាប​នេះ ផ្ដើម​ចេញពី​ការ​ចាប់​ប្រធាន​សហជីព​លោក រ៉ុន ឈុន និង​ចំណាត់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ប្រជា​ពលរដ្ឋ មិន​ឲ្យ​ចេញ​តវ៉ា។

លោក ប្រ៊ែដ អាដាម ថា​ក្នុង​ស្ថានភាព​បែប​នេះ សហគមន៍​អន្តរជាតិ អាច​ដាក់​សម្ពាធ​របប​ក្រុង​ភ្នំពេញ​បាន ដោយ​រូបភាព​នៃ​ការ​ផ្ដាច់​ជីពចរ​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច។ ការ​ផ្ដាច់​ជីពចរ​នេះ គឺ​លោក​សំដៅ​លើ​ទណ្ឌកម្ម​លើ​បុគ្គល ក្នុង​ជួរ​ថ្នាក់ដឹកនាំ​នៃ​របប​សព្វថ្ងៃ ដូចជា​ការ​បង្កក​ទ្រព្យ​សម្បត្តិ និង​បិទ​ទិដ្ឋាការ​ជា​ដើម ព្រោះ​មន្ត្រី​គ្រាក់ៗ រួម​ទាំង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ផង សុទ្ធតែ​មាន​ទ្រព្យ​នៅ​បរទេស​យ៉ាង​សន្ធឹក៖ «ខ្ញុំ​ថា​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត គឺ​តាម​រក​ប្រភព​នៃ​អំពើ​ពុក​រលួយ ដែល​មន្ត្រី និង​អ្នក​ទាំងអស់​នោះ​ប្រព្រឹត្ត និង​ប្រភព​ទ្រព្យសម្បត្តិ​ពួក​គេ។ ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ជា​ការ​សំខាន់​មួយ​ដែរ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ការ​តាម​រក​ប្រភព​គណនី​ធនាគារ​របស់​ពួក​គេ ដែល​លាក់​ទុក​នៅ​ក្រៅ​ប្រទេស។ មានតែ​ធ្វើ​បែប​នេះ​ទេ ទើប​ធ្វើឲ្យ​អ្នក​ទាំង​នោះ​ដឹង​ខ្លួន និង​ឈឺចាប់»។

ជា​សារ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ដើម្បី​ចាត់ការ​លើ​មន្ត្រី​របប​ក្រុង​ភ្នំពេញ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ថែម​វិធានការ​ដាក់​ទណ្ឌកម្ម និង​សម្ពាធ​លើ​របប​ក្រុង​ភ្នំពេញ ដោយ​ផ្ដោត​លើ​ទណ្ឌកម្ម​បុគ្គល​ទាំងនេះ។

កន្លងមក​យន្តការ​តាមរយៈ​ច្បាប់​ដាក់ទណ្ឌកម្ម​សាល​កល ឬ the Global Magnitsky Act ត្រូវ​បាន​សហរដ្ឋអាមេរិក អនុវត្ត​លើ​មន្ត្រី​គ្រាក់ ​នៃ​របប​ក្រុងភ្នំពេញ ជា​បណ្តើរៗ ហើយ។ រដ្ឋាភិបាល​ប្រទេស​លោក​សេរី​មួយ​ចំនួន​ទៀត ក៏​កំពុង​ពិចារណា​យន្តការ​នេះ កំពុង​ដាំ​ក្បាល​ចុះ​ស្រាប់ ការ​នាំ​ចេញ​ក៏​ថយ​ចុះ​យ៉ាង​គំហុក ការ​ផលិត​តាម​រោងចក្រ​ក៏​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង​ពលរដ្ឋ​ជាច្រើន​បាត់បង់​មុខ​របរ និង​ការងារ​ធ្វើ។ ដូច្នេះ នេះ​គឺជា​ពេលវេលា​ដ៏​អាក្រក់​បំផុត​មួយ ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ទន់​ខ្សោយ​ដូច​ជា​កម្ពុជា ប្រឹង​ពើង​ទ្រូង និង​ផ្គើន​ដាក់​សហគមន៍​អន្តរជាតិ​បែប​នេះ»។

ភាព​ផ្គើន និង​ពើង​ទ្រូង​ដាក់​សហភាព​អឺរ៉ុប​នេះ លោក ហ៊ុន សែន ធ្លាប់​អួតអាង​ជា​ប្រចាំ​ទៅ​ហើយ​ថា ទោះ​បាត់ EBA កុំ​ថា​ឡើយ ២០% បើ​ទោះ​បាត់​ទាំង​អស់ ក៏​កម្ពុជា​មិន​ស្លាប់​ដែរ ព្រោះ​ស៊ាំ​នឹង​ទណ្ឌកម្ម​អន្តរជាតិ​ឆ្អែត​ទៅ​ហើយ។ លោក​ក៏​ធ្លាប់​អះអាង​ថា មិន​ធ្វើតាម​សហភាព​អឺរ៉ុប​ទេ ព្រោះ​បើ​ធ្វើតាម គឺ​ដូចជា​ឱន​ក្បាល​ដាក់​សហភាព​អឺរ៉ុប​ពេក ដែល​ធ្វើឲ្យ​បាត់​អធិបតេយ្យ​កម្ពុជា​ជា​ដើម។ ប៉ុន្តែ អ្នក​វិភាគ​សង្គម និង​នយោបាយ លោក គឹម សុខ ថា​ភាព​មានះ​របស់​លោក ហ៊ុន សែន នេះ​មិនមែន​ដើម្បី​ការពារ​អធិបតេយ្យ​កម្ពុជា​ឯ​ណា​នោះ​ទេ គឺ​លោក ហ៊ុន សែន ចង់​ការពារ​អំណាច និង​ផល​ប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ និង​បក្ស​ពួក​របស់​ខ្លួន​តែប៉ុណ្ណោះ។ លោក គឹម សុខ បន្ថែម​ទៀត​ថា ការ​បាត់បង់ EBA ២០% នេះ មាន​ទំហំ​ធំធេង​ជាង​ការស្មាន​របស់​លោក ហ៊ុន សែន ដែល​ថា​តិចតួច​នោះ៖ «ការ​ដាក់ ២០ភាគ​រយ មានតែ​តួលេខ​នៅ​លើ​មុខ​ទំនិញ​ទេ ប៉ុន្តែ​ជា​ចិត្តសាស្ត្រ​វិញ មាន ៥០-៦០ភាគ​រយ យ៉ាងតិច ពីព្រោះ​ដាក់ ២០ភាគ​រយ អ្នក​វិនិយោគ​គេ​គិត​ហើយ ចុះ​ពេល​ហ្នឹង​ដាក់ ២០ភាគ​រយ ចុះ​ថ្ងៃ​ស្អែក ឆ្នាំ​ក្រោយ តើ​ដាក់​ប៉ុន្មានទៀត​ទៅ បើ​រដ្ឋាភិបាល​នៅ​តែ​មិន​វិល​ទៅ​កាន់​ប្រជាធិបតេយ្យ។ ដូច្នេះ​ហើយ​វា​ប៉ះពាល់​ទៅ​ដល់​ទឹក​ចិត្ត​អ្នក​វិនិយោគ។ អ្នក​វិនិយោគ​គេ​មិន​មាន​ស្មារតី​សុខ​ស្រួល នៅ​ក្នុង​ការ​រកស៊ី​នៅ​ប្រទេស​កម្ពុជា​ទេ»។

ស្រប​ពេល​ដែល​ថ្ងៃ​ដែល​អនុវត្ត​សេចក្ដី​សម្រេច​ដក EBA ជិត​ចូល​មកដល់ របប​ក្រុងភ្នំពេញ​ចាប់​ផ្ដើម​ធ្វើទុក្ខ​បុក​ម្នេញ និង​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​ហ៊ាន​ក្រោក​តវ៉ា​ប្រឆាំង​នឹង​របប​នេះ កាន់​តែ​ខ្លាំង។ ការ​បង្ក្រាប​នេះ ផ្ដើម​ចេញពី​ការ​ចាប់​ប្រធាន​សហជីព​លោក រ៉ុន ឈុន និង​ចំណាត់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចេញ​តវ៉ា។

លោក ប្រ៊ែដ អាដាម ថា ក្នុង​ស្ថានភាព​បែប​នេះ សហគមន៍​អន្តរជាតិ អាច​ដាក់​សម្ពាធ​របប​ក្រុង​ភ្នំពេញ​បាន ដោយ​រូបភាព​នៃ​ការ​ផ្ដាច់​ជីពចរ​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច។ ការ​ផ្ដាច់​ជីពចរ​នេះ គឺ​លោក​សំដៅ​លើ​ទណ្ឌកម្ម​លើ​បុគ្គល ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​នៃ​របប​សព្វថ្ងៃ ដូចជា ការ​បង្កក​ទ្រព្យ​សម្បត្តិ និង​បិទ​ទិដ្ឋាការ​ជា​ដើម ព្រោះ​មន្ត្រី​គ្រាក់ៗ រួម​ទាំង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ផង សុទ្ធតែ​មាន​ទ្រព្យ​នៅ​បរទេស​យ៉ាង​សន្ធឹក៖ «ខ្ញុំ​ថា​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត គឺ​តាម​រក​ប្រភព​នៃ​អំពើ​ពុក​រលួយ ដែល​មន្ត្រី និង​អ្នក​ទាំងអស់​នោះ​ប្រព្រឹត្ត និង​ប្រភព​ទ្រព្យ​សម្បត្តិ​ពួក​គេ។ ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ជា​ការ​សំខាន់​មួយ​ដែរ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ការ​តាម​រក​ប្រភព​គណនី​ធនាគារ​របស់​ពួក​គេ ដែល​លាក់​ទុក​នៅ​ក្រៅ​ប្រទេស។ មាន​តែ​ធ្វើ​បែប​នេះ​ទេ ទើប​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ដឹង​ខ្លួន និង​ឈឺ​ចាប់»។

ជា​សារ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ដើម្បី​ចាត់​ការ​លើ​មន្ត្រី​របប​ក្រុង​ភ្នំពេញ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ថែម​វិធានការ​ដាក់​ទណ្ឌកម្ម និង​សម្ពាធ​លើ​របប​ក្រុង​ភ្នំពេញ ដោយ​ផ្ដោត​លើ​ទណ្ឌកម្ម​បុគ្គល​ទាំង​នេះ។

កន្លងមក​យន្តការ​តាមរយៈ​ច្បាប់​ដាក់ទណ្ឌកម្ម​សាល​កល ឬ the Global Magnitsky Act ត្រូវ​បាន​សហរដ្ឋអាមេរិក អនុវត្ត​លើ​មន្ត្រី​គ្រាក់ៗ នៃ​របប​ក្រុង​ភ្នំពេញ ជា​បណ្ដើរៗ ហើយ។ រដ្ឋាភិបាល​ប្រទេស​លោកសេរី​មួយ​ចំនួន​ទៀត ក៏​កំពុង​ពិចារណា​យន្តការ​នេះ៕

2 comments:

Anonymous said...

Ah monster has never cared about Khmer [people welfare. He cared only about pleasing his master Yuon so that he could stay in power.

Anonymous said...

Ah monster Hun Sen has never cared about Khmer people's welfare. He cared only about pleasing his master Yuon so that he could stay in power.

The international community can intervene if and only if Khmer people wake up and rise up against this Yuon's slave Hun Sen.

No blood, no glory.