Saturday, 15 August 2020

ក្រុម​យុវជន​ថ្កោលទោស​របប​ក្រុងភ្នំពេញ​រឿង​បណ្ដោយ​ឱ្យ​បាត់ EBA ចំនួន​២០%

Khmer Circle

When this regime speaks of "national sovereignty" and the 'national obligation' to defend it at all costs in the face of economic sanctions by foreign powers, this does not include Vietnamese military tents presently pitched on Cambodian soil in naked aggression and violation of the same principle?
 

🔺🔺🔺

ដោយ មួង ណារ៉េត
2020-08-15
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

 

ក្រុម​យុវជន​ថ្កោលទោស​របប​លោក ហ៊ុន សែន ដែល​សុខចិត្ត​ឱ្យ​សហភាព​អឺរ៉ុប ដកហូត​ការ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% ពី​កម្ពុជា​។ ពួកគេ​ថា ការសម្រេចចិត្ត​នេះ ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា របប​ដឹកនាំ​បច្ចុប្បន្ន​មិន​គិតគូរ​អំពី​សុខទុក្ខ​របស់​កម្មករ និង​ពលរដ្ឋ​ខ្មែរ ដែល​ពឹង​ផ្អែកលើ​វិស័យ​កាត់ដេរ​នោះ​ឡើយ​។ ប្រតិកម្ម​របស់​ក្រុម​យុវជន​នេះ គឺ​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​ចូល​ជា​ធរមាន​សេចក្តី​សម្រេច​ដកហូត​ការ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ សីហា។

ក្រុម​យុវជន​យល់ឃើញ​ស្របគ្នា​ថា សហភាព​អឺរ៉ុប​មិន​ចង់​ដក​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ណាមួយ​ពី​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ដោយសារ​របប​ដឹកនាំ​បច្ចុប្បន្ន​មិន​ព្រម​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ទើប​សហភាព​អឺរ៉ុប​សម្រេចចិត្ត​បែបនេះ ដើម្បី​រក្សា​គុណ​តម្លៃ​លើកស្ទួយ​សិទ្ធិមនុស្ស​របស់​ខ្លួន។


អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក សង្កេត​ឃើញ​ថា សហភាព​អឺរ៉ុប​បាន​ទុក​ពេល​ជាច្រើន​ខែ​ឱ្យ​រដ្ឋាភិបាល​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងស្រុង។ តែ​ទីបំផុត រដ្ឋាភិបាល​សុខចិត្ត​បោះបង់ចោល​សំណើ​នេះ ដោយ​ងាក​ទៅ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន ផ្គើន​សហភាព​អឺរ៉ុប​វិញ​។ លោក​វាយតម្លៃ​ថា នេះ​ជា​នយោបាយ​គិតតែ​ប្រយោជន៍​អំណាច​របស់​ខ្លួន ដោយ​ផាត់​ចោល​ប្រយោជន៍​កម្មករ​ទូទាំង​ប្រទេស៖ «អ្វី​ដែល​សំខាន់​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ គឺ​ការ​ថែរក្សា​អំណាច​របស់​ខ្លួន ហើយ​និង​ផលប្រយោជន៍​របស់​បក្ខ​ពួក​ខ្លួន ជាជាង​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​។ និយាយ​រួម គឺ​សហភាព​អឺរ៉ុប​មិន​ត្រឹមតែ​មិន​ខុស​ទេ ហើយ​សហភាព​អឺរ៉ុប​តែងតែ​ព្រួយបារម្ភ​ពី​ប្រទេស​កម្ពុជា ព្រួយបារម្ភ​ពី​ប្រជាជន​កម្ពុជា និង​ស្ថានភាព​ដែល​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អ្នក​ដែល​ខុស គឺ​រដ្ឋាភិបាល​កម្ពុជា»។

ចំណែក យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស កញ្ញា សៅ ឧសភា ឱ្យ​ដឹង​ថា កញ្ញា​មាន​សាច់ញាតិ ៩​នាក់ ជា​កម្មករ​រោងចក្រ ហើយ​ពួកគាត់ និង​កម្មករ​រាប់​សែន​នាក់​ទៀត កំពុង​បាត់បង់​ការងារ​បណ្តើរៗ​ហើយ ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ-១៩​។ កញ្ញា​បន្ត​ថា ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ មិន​គួរ​របប​លោក ហ៊ុន សែន សុខចិត្ត​យក​ជម្រើស​វាយ​បំបែក​ឆ្នាំងបាយ​កម្មករ​បែបនេះ​ទេ។

យុវជន​បក្ស​ប្រឆាំង​រូប​នេះ រិះគន់​ថា ការ​បាត់បង់ EBA ចំនួន​២០% នេះ គឺជា​កំហុស​របស់​លោក ហ៊ុន សែន និង​របប​ដឹកនាំ​របស់​គាត់​។ កញ្ញា​បន្ថែម​ថា ប្រសិនបើ​លោក ហ៊ុន សែន មិន​ចង់​ឱ្យ​ពលរដ្ឋ​ស្អប់​លោក​កាន់តែ​ខ្លាំង និង​មិន​ចង់​ឱ្យ​ប្រទេសជាតិ​ធ្លាក់​ដុនដាប​ទេ នោះ​លោក​ត្រូវតែ​ប្រញាប់​អនុវត្ត​តាម​សំណើ​របស់​សហភាព​អឺរ៉ុប៖ «ខ្ញុំ​ក៏​​មាន​ការ​សោកស្ដាយ​ដែរ ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បាត់​ដោយសារតែ​មនុស្ស​ម្នាក់ គឺ​បុគ្គល​លោក ហ៊ុន សែន ហ្នឹង ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ត្រូវ​រង​ផល​ប៉ះពាល់ ដោយសារតែ​មនុស្ស​ម្នាក់ គាត់​មិន​គោរព​ច្បាប់​។ គាត់​ធ្វើ​យ៉ាង​ណា​ដើម្បី​ថែរក្សា​អំណាច​ផ្ដាច់ការ​របស់​គាត់ ហើយ​វា​ជា​គំនិត​មួយ​អាត្មា​និយម ជា​គំនិត​មួយ​ដែល​ចង់​រស់​តែ​ខ្លួនឯង ហើយ​មិន​ខ្វល់​ពី​ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្រោម​ការដឹកនាំ​របស់​ខ្លួន»។

សេចក្តី​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% ពី​កម្ពុជា បាន​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃទី​១២ សីហា តទៅ​។ សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ច្បាស់ៗ​ថា ការ​ដក​ផ្នែក​ខ្លះ​នៃ​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​ដោយសារតែ​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ មិន​អាច​ប្រកែក​បាន នៅ​កម្ពុជា។

ជុំវិញ​ការ​ចូល​ជា​ធរមាន​នៃ​ដក EBA ចំនួន​២០% នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​១៤ សីហា។

ទោះជា​យ៉ាងណា ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១២ សីហា ថា ការសម្រេច​របស់​សហ​ភាព​អឺរ៉ុប​នេះ គឺជា​រឿង​អយុត្តិធម៌​សម្រាប់​កម្ពុជា៖ «យើង​បាន​រក្សា​ពាក្យ​មួយ​ថា ការសម្រេចចិត្ត​នេះ​គឺ​អយុត្តិធម៌​សម្រាប់​កម្ពុជា ដោយ​ហេតុផល​នយោបាយ​។ នេះ​ជា​រឿង​ធំ​មួយ មិនមែន​ជា​រឿងហេតុ​ផល​សេដ្ឋកិច្ច​ទេ ជា​រឿង​ហេតុផល​នយោបាយ​។ យើង​បាន​ពន្យល់​ហើយ ហើយ​គេ​នៅតែ​បន្ត​ទៀត ដោយសារ​យក​លេស​នេះ យក​លេស​នោះ»។

ផ្ទុយ​ពី​ការ​អះអាង​នេះ មន្ត្រី​កម្មវិធី​ផ្នែក​អភិបាលកិច្ច និង​គោលនយោបាយ​នៃ​មជ្ឈមណ្ឌល​ភីឌីភី (PDP) លោក ហេង គឹមហុង មើលឃើញ​ថា សំណើ​របស់​សហភាព​អឺរ៉ុប​មិន​ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ​នោះ​ទេ តែ​ជា​ការ​ជួយ​ជំរុញ​ឱ្យ​កម្ពុជា​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ងាក​មក​គន្លង​ប្រជាធិបតេយ្យ​វិញ​។ លោក​សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​ធ្វើ​ឱ្យ​បាត់ EBA ចំនួន​២០% និង​ហានិភ័យ​នៃ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​បន្ត​ទៀត​នៅ​ថ្ងៃមុខ ព្រោះ​សហភាព​អឺរ៉ុប​បាន​ទុក​ពេល​ជាច្រើន​សម្រាប់​រដ្ឋាភិបាល

យុវជន​រូប​នេះ​គូស​បញ្ជាក់​ថា ការបាត់បង់ EBA ចំនួន​២០% នេះ ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​៣ យ៉ាង​ជា​សំខាន់ គឺ​ទីមួយ​ត្រូវ​បង់ពន្ធ​លើ​មុខទំនិញ​មួយ​ចំនួន ទី​ពីរ វិនិយោគិន​អាច​រារែក​ចិត្ត​ក្នុង​ការ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា និង​ទី​បី កម្ពុជា​ខូច​មុខមាត់​លើ​ឆាក​អន្តរជាតិ​ដោយសារ​ជាប់​ឈ្មោះ​ជា​ប្រទេស​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៖ «កូវីដ-១៩ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ខូច​មួយ​ផ្នែក ចុះ​ហេតុអ្វី​បានជា​យើង​មិន​ព្រម​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ទៅលើ​ចំណុច​ដែល​ខ្វះខាត ដើម្បី​ទទួល​យក​បាន EBA ២០%​ទៀត​? ខ្ញុំ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល មេត្តា​ពិចារណា​ឡើងវិញ​អំពី​ការពិនិត្យ​ទៅលើ​អនុសាសន៍​របស់​សហភាព​អឺរ៉ុប ព្រោះ​អនុសាសន៍​ទាំងអស់​នោះ​មិនមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ច​ការងារ​ផ្ទៃក្នុង​ទេ គឺជា​ការ​ផ្តល់​គំនិត​រវាង​គ្នា និង​គ្នា​ក្នុងនាម​ជា​រដ្ឋ​សមាជិក​អង្គការ​សហប្រជាជាតិ»។

ថ្វី​ដ្បិត​តែ​ការសម្រេច​ដក EBA ចំនួន​២០% នេះ​ចូល​ជា​ធរមាន​ហើយ​ក្តី ក៏​សហភាព​អឺរ៉ុប​នៅតែ​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន គិតគូរ​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​ដដែល​។ សហភាព​អឺរ៉ុប​បញ្ជាក់​ថា បើ​ស្ថាន​ភាព​ដុនដាប​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​កែ​លម្អ​ជា​ដុំកំភួន នោះ​សហភាព​អឺរ៉ុប​នឹង​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ដល់​កម្ពុជា​ជាថ្មី​ឡើងវិញ។

ទោះជា​បែបនេះ​ក្តី យុវជន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា សៅ ឧសភា ថ្លែង​ថា កញ្ញា​គ្មាន​ជំនឿ​ទេ​ថា លោក ហ៊ុន សែន នឹង​អនុវត្ត​តាម​សំណើ​នេះ ព្រោះ​អាទិភាព​សំខាន់​ជាងគេ​របស់​បុរស​ខ្លាំង​រូប​នេះ គឺ​រក្សា​អំណាច​ផ្ដាច់ការ​ត​វង្ស​ត្រកូល​របស់​គាត់៕

2 comments:

Anonymous said...

For centuries the evil Yuon wanted to swallow Cambodia.

In 1979, Yuon accomplished its goal of swallowing Cambodia by putting a crazy animal named Hun Sen to implement the Vietnamization of Cambodia policy and control Khmer people so that Vietnam could absorb Cambodia slowly but surely.

One of Yuon's tactics to control Khmer people was ordering Ah Chker Chkuot Hun Sen to create Law of Kdor Ah Hun Sen.

If Khmer people want to survive, they must stop and abolish the law of Kdor Ah Hun Sen.
You cannot let this crazy animal Hun Sen create law at will and then suppress people by using this newly created law.

STOP THE LAW OF KDOR AH HUN SEN !! This is the 1st step.

2nd step: we must work to bring the CNRP back in the electoral process.

3rd step: Whenever Ah Runteas Banh Hun Sen tries to create a new law, make a nationwide peaceful protest against him to prevent his crazy ideas and Yuon's ambitious ideas to become LAW OF KDOR AH HUN SEN.

Anonymous said...

For centuries the evil Yuon wanted to swallow Cambodia.

In 1979, Yuon accomplished its goal of swallowing Cambodia by putting a crazy animal named Hun Sen to implement the Vietnamization of Cambodia policy and control Khmer people so that Vietnam could absorb Cambodia slowly but surely.

One of Yuon's tactics to control Khmer people was ordering Ah Chker Chkuot Hun Sen to create Law of Kdor Ah Hun Sen.

If Khmer people want to survive, they must fight to abolish the existing law of Kdor Ah Hun Sen and stop any new law of Kdor Ah Hun Sen.
You cannot let this crazy animal Hun Sen create law at will and then suppress people by using this newly created law.

1st step: STOP THE LAW OF KDOR AH HUN SEN.

2rd step: Whenever Ah Runteas Banh Hun Sen tries to create a new law aiming at oppressing Khmer people and political parties, make a nationwide peaceful protest against him to prevent his crazy ideas and Yuon's ambitious ideas to become LAW OF KDOR AH HUN SEN.

3nd step: we must work hard to bring the CNRP back in the electoral process so that we could have a chance to stop Yuon's ambition from swallowing Cambodia.

Notice that we have made progresses in the electoral process to a point that Ah Kwack and Yuon could not control the NEC and the outcome of the election any longer, which prompted them to dissolve the CNRP to avoid defeat in the 2018 election.

We must persevere in our noble struggle to free Cambodia from the evil Yuon that use its slave Hun Sen to facilitate its goal of making Cambodia a second Champa.