ដោយ មាន ឫទ្ធិ
2021-01-29
![]() |
អង្គភាពប្រឆាំងអំពើពុករលួយ។ RFA |
កម្ពុជានៅតែបន្តជាប់ចំណាត់ថ្នាក់អាក្រក់ជាងប្រទេសនានាក្នុងតំបន់ និងនៅលើពិភពលោក ខាងប្រព្រឹត្តិអំពើពុករលួយ។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២០ ទើបនឹងចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) រកឃើញថា ក្នុងចំណោម ១៨០ប្រទេសនៅទូទាំងពិភពលោក កម្ពុជា គឺជាប្រទេសមួយក្នុងចំណោម ២០ប្រទេសដែលប្រព្រឹត្តិអំពើពុករលួយខ្លាំងជាងគេបំផុត។ សន្ទស្សន៍ប្រចាំឆ្នាំ២០២០ដដែល បង្ហាញថា កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១៦០ ក្នុងចំណោមប្រទេស និងដែនដីសរុបចំនួន ១៨០។
នៅក្នុងតំបន់អាស៊ាន កម្ពុជា គឺជាប្រទេសដែលប្រព្រឹត្តិអំពើពុករលួយខ្លាំងជាងគេ ពោលគឺអន់ជាងប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា វៀតណាម (Vietnam) និងឡាវ (Laos) ទៅទៀត។ របាយការណ៍បង្ហាញថា កម្ពុជា ទទួលបាន ២១ពិន្ទុ លើពិន្ទុប្រសើរបំផុត ១០០ពិន្ទុ។ ពិន្ទុរបស់កម្ពុជានេះ កើនឡើង ឬប្រសើរបានតែ ១ពិន្ទុ ប៉ុណ្ណោះចាប់តាំងពីឆ្នាំ២០១៨មក ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានថា ការបន្តទទួលបានពិន្ទុទាបក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនេះ បង្ហាញពីកង្វះខាតជាលក្ខណៈនយោបាយ និងស្ថាប័នដែលចាក់ឬសនៅក្នុងប្រទេសនេះ។ លោកថា ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ អំពើពុករលួយកាន់តែបង្កការគំរាមកំហែងទ្វេដងចំពោះប្រទេសដែលមានសេដ្ឋកិច្ចចំណូលទាប។ លោកពន្យល់ថា ពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនេះ បង្ហាញថា កម្ពុជា នៅមានបញ្ហាសំខាន់ជាច្រើនទៀត ដែលត្រូវដោះស្រាយ និងធ្វើកំណែទម្រង់។ រដ្ឋាភិបាលកម្ពុជានៅមិនទាន់ឆ្លើយតបនឹងរបាយការណ៍ស្តីពីអំពើពុករលួយនេះនៅឡើយទេ កាលពីថ្ងៃទី២៨ មករា៕
1 comment:
The chief of ACU is Ah Kantorb Om Yuon Teang. He is the prime corrupted person.
Post a Comment