Thursday, 11 March 2021

កម្ពុជា​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ជា​លើក​ដំបូង


ដោយ​​ អាស៊ីសេរី
2021-03-11
កម្ពុជា​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ជា​លើក​ដំបូង 

ព័ត៌មាន​នៃ​ការ​ស្លាប់ដោយសារជំងឺ​កូវីដ-១៩ ជា​លើក​ដំបូង នៅ​កម្ពុជា។
APF and RFA

 

កម្ពុជា​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺកូវីដ-១៩ ជា​លើក​ដំបូង​បង្អស់ នៅ​ថ្ងៃ​ទី១១ ខែ​មីនា នេះ។
ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​មុន​នេះ​បន្តិច​ថា បុរស​ខ្មែរ​ម្នាក់ អាយុ៥០ ឆ្នាំ បាន​ទទួល​មរណភាព​ដោយសារ​ជំងឺកូវីដ-១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់​ពី​គាត់​ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​នេះ កាល​ពី​ថ្ងៃ​ទី២៧ កុម្ភៈ។

បុរស​រូប​នោះ​មាន​លំនៅដ្ឋាន​នៅ​សង្កាត់​ចាក់​អង្រែ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ គាត់​ជា​អ្នក​បើកបរ​ឱ្យ​ថៅកែ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍២០ កុម្ភៈ។
សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់​ព័ត៌មាន​នេះ​ពិស្ដារ នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង​ខ្ញុំ​នៅ​យប់​នេះ!

No comments: