Saturday, 10 April 2021

អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ កើន​ដល់ជាង ៣ពាន់​នាក់ ក្រោយ​ការ​រក​ឃើ​ញអ្នក​ឆ្លងថ្មី​ឡើងគំហុកជាង ៦០០នាក់​ក្នុង​មួយ​ថ្ងៃ


ដោយ ទីន ហ្សាការីយ៉ា
2021-04-09
អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ កើន​ដល់ជាង ៣ពាន់​នាក់ ក្រោយ​ការ​រក​ឃើ​ញអ្នក​ឆ្លងថ្មី​ឡើងគំហុកជាង ៦០០នាក់​ក្នុង​មួយ​ថ្ងៃ
រូប៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC

 

ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍ បាន​កើន​ឡើង​ដល់ ៣.០៧២នាក់​ហើយ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​រក​ឃើញ​ករណី​ឆ្លង​ទ្រង់ទ្រាយ​ធំ ៦៣១នាក់ គិតត្រឹមយប់​ថ្ងៃ​ទី៩ មេសា។

អ្នក​ឆ្លង​ថ្មី​ទាំង​ជាង ៦រយ​នាក់​នោះ ត្រូវ​បា​នគេ​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ចាម សៀមរាប ស្វាយរៀង និងខេត្ត​ព្រះសីហនុ។ រាជធានី​ភ្នំពេញ​មាន​អ្នក​ឆ្លង​ច្រើន​ជាង​គេ។

ទាក់ទង​នឹង​ករណី​ជា​សះ​ស្បើយ​វិញ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា មាន​អ្នក​ជំងឺ ៧០នាក់ បាន​ជា​សះ​ស្បើយ ដោយ​ពួក​គាត់​គឺជា​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

គិត​ត្រឹម​យប់ថ្ងៃ​ទី៩ មេសា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ៣.៦៥៩នាក់ ក្នុងនោះ​អ្នក​ជា​សះ​ស្បើយ​មាន ១.៩៨៤នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល ១.៦០៦នាក់។ ចំពោះ​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ វិញ ក្រសួង​សុខាភិបាល​ទទួល​ស្គាល់​ចំនួន ២៥នាក់៕

No comments: