Monday, 19 April 2021

លោក សម​ រង្ស៊ី ​រិះគន់​​វិធានការ​បិទខ្ទប់​​ក្រុង​​ភ្នំពេញ​​នៅពេលនេះ​ ថា​ជា​​វិធានការ​​ជ្រុល​​ហួសហេតុ


ដោយ អាស៊ីសេរី
2021-04-18
លោក សម​ រង្ស៊ី ​រិះគន់​​វិធានការ​បិទខ្ទប់​​ក្រុង​​ភ្នំពេញ​​នៅពេលនេះ​ ថា​ជា​​វិធានការ​​ជ្រុល​​ហួសហេតុ​


​(ឆ្វេង) លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក Sam Rainsy និង HPM

 

លោក សម រង្ស៊ី ប្រធាន​​ស្ដីទី​​គណបក្ស​​សង្រ្កោះជាតិ​​រិះគន់​​ការ​​បិទខ្ទប់​​ក្រុងភ្នំពេញ​ ថា​ជា​វិធានការ​​ជ្រុលហួសហេតុ​​ដែល​នាំ​​ឱ្យ​ពលរដ្ឋជួបការ​លំបាក​​ក្នុង​​ជីវភាព​​រស់នៅ។

លោក សម រង្ស៊ី បាន​​សរសេ​​បែប​នេះ​​នៅ​លើ​ហ្វេសប៊ុក​​របស់​​លោក កាលពី​ល្ងាច​​ថ្ងៃទី១៨ មេសា​ ម្សិលម៉ិញ។ លោកបន្ត​ថា ​សេចក្តី​សម្រេច​​បិទ​ខ្ទប់​​ទាំង​ស្រុង​ និង​​ជាបន្ទា​ន់​ ទីក្រុង​ភ្នំពេញ និង​​ទីក្រុង​តាខ្មៅ ដោយ​ចាប់​ផ្ដើម​​ពី​ថ្ងៃ១៥ ខែមេសា ២០២១ បណ្តាល​មក​​ពី​ការខ្វះ​ការ​យល់ដឹង និង​ភាព​ស្លន់ស្លោ ពី​សំណាក់​​ថ្នាក់​ដឹកនាំ។ ​លោក​ថែម​ទាំង​​ណែនាំ​ឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ​​សិក្សា​​ពី​បទពិសោធន៍​​នៃ​ប្រទេសជិតខាង ដែល​​បាន​​ទប់ស្កាត់​​ការ​រាតត្បាត​​ជំងឺកូវីដ-១៩ ដោយ​​ជោគជ័យ មិនចាំបាច់​បិទ​ខ្ទប់​រដ្ឋធានីរបស់គេ​ទាំងស្រុង​​ឡើយ ​គឺ​បទពិសោធន៍​​ពី​​ប្រទេស​វៀតណាម។ លោក​ថា​ ជោគជ័យ​​ក្នុង​ការ​ទប់ស្កាត់​​ជំងឺកូវីដ-១៩ នៅ​​ប្រទេស​វៀតណាម អាស្រ័យ​​លើ​​វិធានការ​​ប្រុង​ប្រយ័ត្ន​​ក្នុង​​សង្គម​ជាទូទៅ និង​​វិធានការ​​បិទខ្ទប់ ឬ​មិនបិទខ្ទប់ ទីក្រុង​ធំតូច ហើយ​អាស្រ័យ​លើ​កម្រិត និង​រយៈពេល​នៃការ​បិទខ្ទប់​នីមួយៗ ក្នុង​នោះ​ការបិទ​ខ្ទប់​​មាន​ ​៣ កម្រិត ​គឺ​​កម្រិតស្រាល កម្រិតខ្ពស់ និងកម្រិត​ភាព​អាសន្ន។ ជាមួយគ្នានោះ ​ការបិទខ្ទប់ក្នុងភាព​អាសន្ន​មាន​តិចតួច​ជា​ទីបំផុត ហើយ​គេមិន​​ធ្វើ​ចំពោះ​​ទីក្រុង​​ធំៗ​​ទាំង​មូល ដូច​នៅ​​ប្រទេស​​កម្ពុជា​នោះទេ។

លោក សម រង្ស៊ី ក៏​បាន​ណែនាំ​ដែរ​ថា ​កុំយក​រឿង​នយោបាយមកលាយឡំជាមួយ​រឿង​បច្ចេកទេស និង​រឿង​វិទ្យាសាស្ត្រ។

គិត​ត្រឹម​ថ្ងៃទី១៨ ខែមេសា​ អ្នកស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​វៀតណាម​មាន​ចំនួន​៣៥​នាក់ ក្នុង​ចំណោម​អ្នកឆ្លង​សរុប​ចំនួន​ជិត ៣ពាន់នាក់ (៣៧៨១) ៕

No comments: