Sunday, 18 April 2021

អនុប្រធានបក្សប្រឆាំងថា ពលរដ្ឋនឹងថ្កោលទោសមន្រ្តីគណបក្សប្រឆាំងណា ដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ


Khmer Circle

Whatever happened to that "We won't be bought; we won't be intimidated" stance that these opposition officials themselves used to adhere to?

🔺🔺🔺 

យន់ សាមៀន
2021-04-17 rfa
អនុប្រធានបក្សប្រឆាំងថា ពលរដ្ឋនឹងថ្កោលទោសមន្រ្តីគណបក្សប្រឆាំងណា ដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ 

(ពីឆ្វេងទៅស្ដាំ) លោក យ៉ែម បុញ្ញឬទ្ធិ លោក មុត ចន្ថា លោក ជុំ ច័ន្ទដារិន លោក ឡាត់ លិតេយ្យ លោក ឡុង គឹមឃន លោក ទូត ឃឿត និងអ្នកស្រី យង់ ផាន់ណេត។
Photo: RFA

 

លោក​ អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ អះអាងថា ការចាកចេញ របស់បុគ្គលមួយចំនួន នឹងមិនប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្ស សង្រ្គោះជាតិនោះទេ ត្បិតអីពលរដ្ឋអ្នកគាំទ្រនៅតែផ្ដល់តម្លៃលើក្បាលម៉ាស៊ីន គណបក្សនេះគឺលោក សម រង្ស៊ី និងលោក កឹម សុខា។ អនុប្រធានបក្សប្រឆាំងរូបនេះ ស្នើទៅបុគ្គលដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញថា  ពួកគេត្រូវមានចិត្តក្លាហានធ្វើសកម្មភាពជួយជនរងគ្រោះដែលត្រូវរបបលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ​ និងអ្នកកំពុងជាប់ឃុំដោយអយុត្តិធម៌ក្នុងពន្ធនាគារ។

«គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​គាត់​វិនិច្ឆ័យ​ច្បាស់លាស់​លោក​ជឿជាក់​លើ​មេដឹកនាំ​កំពូល​ ​ឯ​អ្នក​ក្រោម​ៗ​ធាតុផ្សំ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ធាតុ​សំខាន់​គណបក្ស​ស​ង្រ្គោះ​ជាតិ​ ​សម​ ​រ​ង្ស៊ី ​និង​ កឹ​ម​ ​សុខា​។»

លោក អេង ឆៃអ៊ាង លើកឡើងបែបនេះ​ក្រោយមនុស្សជំនិតរបស់លោក កឹម សុខា ​គឺលោក យ៉ែម បុញ្ញាឬទ្ធិ និងលោក មុត ចន្ថា រួមមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៥នាក់ផ្សេងទៀត បានដាក់លិខិតសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ មហាក្សត្រ សម្ដេច នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយឲ្យពួកគេឡើងវិញនៅថ្ងៃទី១៧ ​ខែមេសា។


អាស៊ីសេររីបានព្យាយាមសុំការពន្យល់បន្ថែមពីការសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះពី លោក យ៉ែម បុញ្ញឬទ្ធិ និងលោក មុត ចន្ថា ប៉ុន្តែមិនអាចទាក់ទងពួកគេបាន។ អ្នកនាំពាក្យរដ្ឋាភិបាល ​លោក ផៃ ស៊ីផាន ស្វាគមន៍ការសុំសិទ្ធិធ្វើនយោបាយរបស់មន្រ្តីបក្សប្រឆាំងទាំងនេះ។ លោកបន្តថា រដ្ឋាភិបាលឬបក្សកាន់អំណាចមិនបានប្រើលុយទិញទឹកចិត្តអ្នកនយោបាយទាំងនោះ ឱ្យសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ។  

«មិន​ត្រូវ​ម៉ាក​ងាយ​គេ​នោះ​ទេ​ពីព្រោះ​គេ​(​អ្នកសុំ​សិទ្ធិ​) ​បើ​សិន​មានគំនិត​ម៉ាក​ងាយ​អ្នកនោះ​មិនមែន​ជា​អ្នក​ប្រជាធិបតេយ្យ​ត្រឹម​ស្ថិត​ក្នុង​ភាព​ថា​ ​មាន​ឯង​អត់​អ​ញ់​មាន​អ​ញ់​អត់​ឯង​ប៉ុណ្ណោះ​។»

ពាក់ព័ន្ធនឹងការសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះដែរ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ ឯម​ សុវណ្ណារ៉ា​ យល់ថា មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិអាចរងសម្ពាធអ្វីមួយទើបសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ លោកសង្កេតឃើញថា ក្នុងចំណោមអ្នកនយោបាយដែលសុំសិទ្ធិធ្វើនយោបាយកន្លងមកមានតិចតួចណាស់ដែលបានធ្វើសកម្មភាពនយោបាយ ​ឬបើកបក្សថ្មី ប៉ុន្តែភាគច្រើនពួកគេរក្សាភាពស្ងៀមស្ងាតដដែល។ ទោះយ៉ាងណាលោកយល់ថា ការសុំសិទ្ធិនេះនឹងជះផលមិនល្អដល់គណបក្សសង្គ្រោះជាតិ និងបុគ្គលដែលសុំសិទ្ធិនោះផង។

«គាត់​(​អ្នកសុំ​សិទ្ធិ​) ​រង​សម្ពាធ​អញ្ចឹង​ទៅ​គាត់​សុំ​សិទ្ធិ​ធ្វើនយោបាយ​វិញ​ដើម្បី​រួចពី​ការ​គៀ​ប​សង្កត់​ឬក៏​សម្ពាធ​ផ្សេងៗ​។​ ​គាត់​អត់មាន​សុ​ឆន្ទៈ​ក្នុង​ការ​សុំ​សិទ្ធិ​ធ្វើនយោបាយ​ទេ​ ​បើ​គាត់​មាន​ចង់​សុំ​សិទ្ធិ​គាត់​សុំ​តាំង​ឆ្នាំ​២​០​១​៧​មក​។»

គិតត្រឹមថ្ងៃទី១៧ ខែមេសា អ្នកនយោបាយបក្សប្រឆាំងចំនួន២២នាក់បានសុំសិទ្ធិធ្វើនយោបាយឡើងវិញក្នុងចំណោមមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ (ស្លាប់ម្នាក់) ដែលជាប់បម្រាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយលោក ឯម​ សុវណ្ណារ៉ា ​យល់ថា បើស្ថានភាពនយោបាយបក្សប្រឆាំងគ្មានការវិវឌ្ឍថ្មីទេ នឹងមានមន្រ្តីបក្សនេះបន្ថែមទៀតសុំសិទ្ធិធ្វើនយោបាយ ឬទៅរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច។ អ្នកឃ្លាំមើលរូបនេះយល់ថា មេដឹកនាំបក្សទាំងពីរគឺលោក សម រង្ស៊ី និងលោក កឹម សុខា គួរបង្ហាញជំហរដល់សាធារណជនថា អ្នកទាំងពីរនៅតែឈរលើគោលការណ៍រួមដដែល  ជាពិសេសលោក កឹម សុខា គួរបញ្ជាក់ពីជំហរនៃការរួបរួមគ្នាតាមរយៈ ការផ្ញើលិខិតសួរសុខទុក្ខលោក សម រង្ស៊ី ដោយកុំនិយាយរឿង​នយោបាយ​ដើម្បីកុំឲ្យបំពានបំរាមតុលាការ​៕

5 comments:

Anonymous said...

Puok Prett Teang Pon Marn Kbal Niss should go to hell, especially Ah Yem Oth Panha Rith.

Anonymous said...

These "politicians" can be bought easily with some money.

Anonymous said...

Sam rainsy said Hun Sen only neefed to pay some greedy people 500 bucks each to switch the line when Hun Sen was in New York.

Hun Sen had thousand while Sam Rainsy only had 50.

Anonymous said...

Kick 3 times on these idiot heads and count as 1.

Anonymous said...

Puok Ah Lngi Lngeu.
These new Khmer traitors will be punished by their own conscience after their heads cleaned out of Teuk Ktiss Mi Kantorb.
Teuk Ktiss Mi Kantorb made them confused.