Thursday, 10 June 2021

សហព័ន្ធ​ខ្មែរ​ក្រោម​ថ្កោលទោស​វៀតណាម ក្រោយ​ការ​ចាប់​ខ្លួន​កសិករ​ខ្មែរ​ក្រោម​ម្នាក់ ដាក់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ


ដោយ យន់ សាមៀន
2021-06-09 rfa

សហព័ន្ធ​ខ្មែរ​ក្រោម​ថ្កោលទោស​វៀតណាម ក្រោយ​ការ​ចាប់​ខ្លួន​កសិករ​ខ្មែរ​ក្រោម​ម្នាក់ ដាក់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ

លោក​ ហ្វិន វ៉ាំងឌែប ជា​កសិករ​ខ្មែរក្រោម ដែល​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ក្រមួនស​​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី៨ ខែមិថុនា ឆ្នាំ២០២១។
រូប៖ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

 

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោល​ទោស​អាជ្ញាធរ​វៀតណាម ​ក្រោយ​ពេល​ចាប់​ខ្លួន​កសិករ​ខ្មែរ​ក្រោម​ម្នាក់​ដាក់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ ពាក់ព័ន្ធ​រឿង​ជម្លោះ​ដី​ធ្លី​ កាល​ពីឆ្នាំ ​២០២០​។ ​

អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ក្រមួនស​ បាន​ចាប់​ខ្លួន​លោក​ ហ្វិន វ៉ាំងឌែប កាល​ពី​ថ្ងៃ​ទី៨ មិថុនា ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​នេះ ​បាន​អញ្ជើញ​លោក​ទៅ ​ការិយាល័យ​ប៉ូលិស។ ការ​ចាប់​កសិករ​ខ្មែរ​ក្រោម​នេះ ​ក្រោយ​ពេល​សាលាឧទ្ធរណ៍​បាន​បដិសេធ​បណ្ដឹង​ឧទ្ធរណ៍​របស់ ​លោក​​ប្រឆាំង​នឹង​សាលក្រម​តុលាការ​ខេត្ត​ ដែល​បាន​ចាត់​ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ភិក្ខុ សឺង យ៉ឹងរតនា ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក ហ្វិន វ៉ាំងឌែប នេះ​ថា ជា​រឿង​អយុត្តិធម៌​ពីព្រោះ​អាជ្ញាធរ​វៀតណាម​បាន​រំលោភ​យក​ដី​ខ្មែរ​ក្រោម​ ហើយ​ចាប់​កសិករ​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ​ថែម​ទៀត៖ «ការ​ចាប់​ខ្លួន​លោក ហ្វិន វ៉ាំងឌែប សហព័ន្ធ​សូម​ថ្កោលទោស ចំពោះ​អាជ្ញាធរ​វៀតណាម។ សហព័ន្ធ​សុំ​ឲ្យ​អាជ្ញាធរ​វៀតណាម ដោះ​លែង​លោក ហ្វិន វ៉ាំងឌែប ជា​បន្ទាន់»។


កាលពី​ខែ​ឧសភា ឆ្នាំ២០២០ អាជ្ញាធរ​វៀតណាម ខេត្ត​ក្រមួនស រួម​មាន ប៉ូលិស ទាហាន ដែល​ប្រដាប់​ដោយ​អាវុធ​ប្រមាណ​ជាង ១០០នាក់ បាន​ចុះ​ទៅ​រឹប​អូស​យក​ដី​ជាង ៣.០០០ហិកតារ ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​បាន​ធ្វើការ​ជំទាស់​រហូត​ផ្ទុះ​ជា​អំពើ​ហិង្សា​បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ១០នាក់​រង​បួស។ បន្ទាប់មក​កាល ពី​ខែ​តុលា ឆ្នាំ២០២០ អាជ្ញាធរ​វៀតណាម ប្តឹង​លោក ហ្វិន វ៉ាំងឌែប និង​កសិករ​ខ្មែរ​ក្រោម​បី​នាក់​ផ្សេង​ទៀត​ទៅ​កាន់​តុលាការ​វៀតណាម​ពី​បទ «ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ»។ បច្ចុប្បន្ន​សមត្ថកិច្ច​វៀតណាម​មិន​ទាន់​ឃាត់​ខ្លួន​កសិករ​ខ្មែរ​ក្រោម​បី​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ពី ៦ខែ​ទៅ​មួយ​ឆ្នាំ​នៅ​ឡើយ​ទេ ដោយសារ​តែ​ពួកគេ​កំពុង​ប្ដឹង​ឧទ្ធរណ៍៕

1 comment:

Anonymous said...

Retribution must come to these thieves and murderers. All stolen land must be reclaim and the evil Yuon must be expel with any means necessary. F**k the evil Yuon.