Saturday, 19 June 2021

"ពលរដ្ឋ​ខ្មែរ​នឹង​បង្វែរ​ការ​ឈឺចាប់​ដោយ​ការ​ធ្វើទុក្ខបុកម្នេញ​យុវជន​ទៅ​ជា​សេចក្ដីក្លាហាន ដើម្បី​សិទ្ធិ​សេរីភាព"


ដោយ ទីន ហ្សាការីយ៉ា
2021-06-19 rfa

"ពលរដ្ឋ​ខ្មែរ​នឹង​បង្វែរ​ការ​ឈឺចាប់​ដោយ​ការ​ធ្វើទុក្ខបុកម្នេញ​យុវជន​ទៅ​ជា​សេចក្ដីក្លាហាន ដើម្បី​សិទ្ធិ​សេរីភាព" 

លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិដសុន ((Alejandro Gonzalez Davidson)។
RFA

 

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិដសុន ((Alejandro Gonzalez Davidson) លើកឡើង​ថា របប​លោក ហ៊ុន សែន កំពុងតែ​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​របស់​ខ្លួន ឲ្យ​កាន់តែ​ឈឺចាប់​។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់​ក្រុម​យុវជន​ជា​បន្តបន្ទាប់​នេះ ដោយសារតែ​របប​នេះ​ភ័យ​ស្លន់ស្លោ ខ្លាច​បាត់​អំណាច​របស់​ខ្លួន ក្នុង​ពេល​របប​ឯកបក្ស​កំពុងតែ​រង​សម្ពាធ​សេដ្ឋកិច្ច និង​នយោបាយ​ពី​ប្រទេស​លោក​សេរី។

លោក អាឡិច បន្ថែម​ថា លោក​និង​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ឈឺចាប់ ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​នេះ​។ លោក​អះអាង​ថា ពលរដ្ឋ​នឹង​ផ្លាស់ប្ដូរ​ពី​ការ​ឈឺចាប់ និង​ភ័យខ្លាច​ទៅ​ជា​សេចក្ដី​ក្លាហាន ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ពី​របប​លោក ហ៊ុន សែន វិញ​ជា​មិន​ខាន។

នេះ​ជា​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​លោក អាឡិច ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​អំពី​បញ្ហា​នេះ​៖

1 comment:

Anonymous said...

Dear Khmer Youth,

Thank You so much for your sacrifice and your courage to save Cambodia from the evil Vietnam and its slave Ah Chker Chkuot Hun Sen.

And Alex Gonzalez is truly a Khmer Hero.