Thursday, 17 June 2021

គណបក្ស​នយោបាយ​មួយចំនួន​រំពឹង​ថា ​ម្ចាស់​ឆ្នោត​នឹង​បោះឆ្នោតឱ្យគណបក្ស​ដែល​មាន​គោលនយោបាយ​​កែ​ទម្រង់ គ.ជ.ប


Khmer Circle:

So, the electorate do have a voice and power to reform the National Election Commission - NEC - after all, eh? But, not until one or all of these minnow parties will have won the majority of the popular votes at the next general elections? 

Is this a case of the blinds leading the blinds, or something else we have yet to be enlightened about? Is it not - and has it not always been - the norm that the entire ruling apparatus is a show and a facade, doing what it does best: telling the world and the Cambodian people one thing and doing the complete opposite? 

Here are a few hints: "The Cambodian People's Party" [the CPP can be traced to its foundation roots all the way back to ‘The Indo-Chinese Workers' Party’ created by Ho Chi-minh, suggesting that Hanoi would be in the driving seat over the destinies of all three countries of former French Indo-China and had been installed in place of another former ally of the North Vietnamese Army; the KR regime in 1978 through Hanoi’s armed intervention; "The Anti-Corruption Unit": this body is set up to in fact protect all the leading criminal elements within the regime's 'underworld' with Hun Sen and his clans as ring-leaders and benefactors at large and at the helm; "Security Personnel": these arrest and silence anyone who threaten to expose the criminals and their activities harmful to collective security such as the plundering of natural assets such as mining and illegal timber that have already seen the country's ecology and climate damaged beyond repair; critics of the arbitrary and unjust border delineation work with Vietnam in violation of Cambodia’s territorial sovereignty and the Constitution; “The Judiciary”: works injudiciously to keep all civil and political dissidents behind bars and without a fair trial or – in many cases – not even a trial; "The Ministry of Justice"; well, readers can safely draw their own conclusions...

🔺🔺🔺      

ដោយ សុជីវី
2021-06-16 rfa
គណបក្ស​នយោបាយ​មួយចំនួន​រំពឹង​ថា ​ម្ចាស់​ឆ្នោត​នឹង​បោះឆ្នោតឱ្យគណបក្ស​ដែល​មាន​គោលនយោបាយ​​កែ​ទម្រង់ គ.ជ.ប 

(ឆ្វេង) លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ប្រាជ្ញ ច័ន្ទ បេក្ខភាពប្រធាន គជប ថ្មី និងលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។
រូប៖ RFA



មេដឹកនាំ​គណបក្ស​នយោបាយ​ចំនួន២ ដែល​នឹង​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតជាតិ​រំពឹង​ទៅ​លើ​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ថា ​ជាកត្តាសំខាន់​ក្នុង​ការចូលរួម​ផ្លាស់ប្តូរ គ.ជ.ប ឱ្យ​មាន​ឯករាជ្យ អព្យាក្រឹត្យ និងអាចជឿទុកចិត្តបាន។

ប្រធាន​គណបក្ស​ប្រជាធិបតយ្យ​មូលដ្ឋានលោក យ៉េង វីរៈ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គ.ជ.ប គឺ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការបោះឆ្នោត ដែល​ត្រូវ​តែ​ឯករាជ្យ អព្យាក្រឹត្យ។ ប៉ុន្តែ​ទំនុក​ចិត្ត​លើ​ស្ថាប័ន​នេះ​បាន​បាត់បង់​នៅក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១៧ នៅ​ពេល​មាន​ការរម្លាយ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ធ្វើ​អោយក្បាលម៉ាស៊ីន​​ដឹកនាំ គ.ជ.ប ច្រើន​លើសលុប​មាន​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ លោកថា ​គណបក្ស​របស់​លោក​នឹង​បន្ត​តស៊ូមតិ​ឱ្យ​មាន​ការកែប្រែ​មាត្រា ​១៥១ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ ដើម្បី​​កែលម្អ​ស្ថាប័ន​នេះ ពោលគឺ សមាសភាព​ គ.ជ.ប គួរតែ​ដោយ​គណបក្ស​ដឹកនាំរដ្ឋាភិបាល​ចំនួន ៤ រូប និង​ ៥ រូប​ទៀត​ជ្រើស​រើស​​ដោយ​​បើក​ចំហរ។ លោក​ថា ​ពលរដ្ឋម្ចាស់​ឆ្នោត​មាន​សិទ្ធិ​ប្រើប្រាស់​សន្លឹក​ឆ្នោត​របស់​ខ្លួន​ចូលរួម​រឿងនេះ៖ «ម្ចាស់ឆ្នោត​នឹង​ធ្វើសេចក្ដីសម្រេចចិត្ត​សម្រាប់​ឆ្នាំ២០២៣​ ខាង​មុខ​ហ្នឹង​ហើយ ព្រោះ គ.ជ.ប ប្រសូត​ចេញ​ពី​រដ្ឋសភា ហើយ​រដ្ឋសភា​បាន​ពីណា? បានពី​តំណាងរាស្រ្ត ហើយតំណាងរាស្រ្ត​បាន​ពីណា? គឺ​បាន​ពី​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ ហើយ​បើ​ប្រជាពលរដ្ឋ​លោក​នៅតែថា ​ចង់​ឱ្យ​គណបក្ស​កាន់អំណាច គណបក្ស​ប្រជាជន​គាត់ធ្វើអីធ្វើទៅ? គាត់បាន​ ១២៥ កៅអី​គាត់ជិះសេះលែងដៃ ឬក៏ចង់បន្តអោយគាត់ជិះសេះ​លែងដៃទៀត​កអាហ្នឹង​ស្រេចលើម្ចាស់ឆ្នោត»។


មិនខុសគ្នា​នេះដែរ ​ប្រធាន​គណបក្ស​ឆន្ទៈខ្មែរលោក គង់ មុនីកា មើលឃើញ​ថា ​ពលរដ្ឋម្ចាស់​ឆ្នោត​មាន​សារៈសំខាន់​ក្នុង​ការចូលរួម​កែទម្រង់ ស្ថាប័ន​បោះឆ្នោត​នៅពេល​ខាង​មុខ។ ដោយឡែក​បើតាម​លោក គង់ មុនីកា សមាសភាព​ថ្នាក់ដឹកនាំ គ.ជ.ប ដែល​អាច​ផ្ដល់​ទំនុក​ចិត្ត​បាន​គឺត្រូវតែចេញ​មកពី​អង្គការ​សង្គម​ស៊ីវិល ឬ​អ្នកច្បាប់ ដែល​មាន​បទពិសោធន៍​ច្រើនឆ្នាំ មិន​ចំណុះ​អោយ​គណបក្ស​នយោបាយ និង​មិនត្រូវ​ចេញ​ពី​គណបក្ស​នៅ​ដែល​មាន​អាសនៈក្នុង​សភា​​ដែរ៖​ «បើ​ទោះ​​បី​ជា​​​ដំណើរការ​បោះ​ឆ្នោត​​វា​​មាន​​លក្ខណៈ​បច្ចេកទេសខ្លះ មានលក្ខណៈ​ផ្លូវ​ច្បាប់ខ្លះ ដែល​កន្លែង​ខ្លះ​មិនអាច​ទទួល​យក​បាន ខ្លះ​ក៏​អាច​ទទួល​យក​បាន ​ក៏យើង​នៅ​តែ​បន្ត​ចូលរួម នៅ​តែ​ចូលរួម​តស៊ូ​មតិ ដើម្បី​កែលម្អ ឬកែទម្រង់​នូវអ្វី ដែលជា​ចំណុចខ្វះខាត ​ជា​អវិជ្ជមាន​នោះ។ ខ្ញុំគិត​ថា​ នៅឆ្នាំ២០២២ ឬ២០២៣ ខាងមុខ​កាលណា​គណបក្សនយោបាយ​ផ្សេងៗទៀត​អាច​ទទួល​បាន​សំឡេង​គាំទ្រ​ពី​បងប្អូន​ប្រជាពលរដ្ឋ នោះ​យើងនឹង​មាន​លទ្ធភាព​អាចឈាន​ទៅ​តស៊ូមតិ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​ហ្នឹង​ទៀត»។

ការលើក​ឡើង​នេះ​នៅស្របពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​កាលពីថ្ងៃទី១៦ ខែមិថុនា បាន​សម្រេច​ជ្រើសរើស​លោក ប្រាជ្ញ ច័ន្ទ ជា​បេក្ខជន​ប្រធាន គ.ជ.ប ជំនួស​អោយ​លោក ស៊ិក ប៊ុនហុក ដែល​បានលាលែង​ពីតំណែង​ដោយសារ​បញ្ហា​សុខភាព។

អគ្គលេខាធិការ​រដ្ឋសភាលោក ឡេង ប៉េងឡុង ប្រាប់សារព័ត៌មាន​ក្នុងស្រុក​ថា គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំនៅពេលឆាប់ៗ​នេះ ដើម្បី​កំណត់ពេល​ត្រៀម​សម្រាប់​កិច្ចប្រជុំ​ពេញអង្គរដ្ឋសភា​ផ្ដល់​សេចក្ដី​ទុកចិត្ត​ដល់​លោក ប្រាជ្ញ ច័ន្ទ។

ដំណើរការជ្រើសរើស​ប្រធាន​ថ្មី​របស់ គ.ជ.ប នេះ​ទំនង​គ្មាន​អ្វីផ្លាស់ប្តូរ​ការងារ​របស់ គ.ជ.ប ទេ​គឺ​នៅ​តែ​ជា​ស្ថាប័ន ដែល​រង​ការរិះគន់​ថា មិន​ឯករាជ្យ អព្យាក្រឹត្យ ដែល​មិនអាច​ធានាបាន​ការបោះឆ្នោត​ដោយ​សេរីត្រឹមត្រូវ យុត្តិធម៌ ពោល​គឺ​នៅតែស្ថិតក្រោម​ឥទ្ធិពល​បក្សកាន់អំណាច។

វិទ្យុអាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​សមាជិក និង​ជា​អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ទេ​កាល​ពី​យប់ថ្ងៃ​ទី​១៦ ខែមិថុនា។

អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែលលោក កន សាវាង្ស មាន​ប្រសាសន៍​ថា ល្គិកណា​សមាសភាព​ថ្នាក់​ដឹកនាំ គ.ជ.ប ចេញ​មក​តែ​ពីគណបក្ស​នយោបាយ​តែមួយ​ដូច​ពេល​បច្ចុប្បន្ន​នេះ ​គឺ​គេចមិនផុត​ពីការរិះគន់ និង​បង្កើត​ឱ្យមានភាព​ចម្រូងចម្រាស់​នៅក្រោយ​ការបោះឆ្នោត​បាន​ឡើយ។ លោក​ជំរុញ​ឱ្យ​គណបក្ស​កាន់អំណាច​បង្កើតអោយ​មាន​ការព្រមព្រៀង​គ្នា​រវាង​គណបក្ស​ចូលរួមការបោះឆ្នោត ដើម្បី​អោយ​គ្រប់ភាគី​ទទួល​យក​បាន និង​មាន​ទំនុកចិត្ត​លើ​ការបោះឆ្នោត៖ «កាលណាឱ្យស្ថាប័ន​ឯករាជ្យ​ គឺត្រូវ​បើក​ទូលាយ​ឱ្យ​មាន​ការប្រកួត​ប្រជែង ឱ្យ​មាន​ការចូលរួម​ជជែក​ដាក់​អនុសាសន៍​ចូល ដើម្បី​អោយ​សុខព្រម​ទាំងអស់​គ្នា ហើយ​ពេលណា​ច្បាប់​ហ្នុង​បាន​សុខព្រម​ទាំងអស់គ្នា​ហើយ ដាក់ចេញ​ទៅ​គឺ​មានន័យថា​នៅ​ក្រោយ​ការបោះឆ្នោត​មិនមាន​ការមិនពេញ​ចិត្ត​ការលើកឡើង​ពី​បញ្ហា​បិស្ថាប័ន​ណាមួយទេ»។

កាលពីឆ្នាំ២០១៥​ រដ្ឋសភា​បាន​កែប្រែ​លក្ខន្តិកៈ​ជ្រើសរើស​ប្រធាន​ និង​សមាជិក​​​របស់​ គ.ជ.ប ក្នុង​នោះ ​៤រូបមកពីបក្សដឹកនាំរដ្ឋាភិបាល ៤រូប​ពី​គណបក្ស​មាន​អាសនៈ​ក្នុង​សភា ​ដែល​មិនចូលរួម​ជាមួយរដ្ឋាភិបាល និង​មួយរូប​ទៀត​ជ្រើសរើស ដោយមានការព្រមព្រៀង​ពី​គណបក្ស​នយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា។ តែនៅឆ្នាំ២០១៧ ​សភា​បាន​ក្លាយជាសភាឯកបក្ស​នៅ​ក្រោយ​ការរម្លាយ​បក្សសង្រ្គោះជាតិ ដែល​ធ្វើអោយ ថ្នាក់ដឹកនាំ​គ.ជ.ប ៣រូប​មកពី​គណបក្ស​សង្គ្រោះជាតិ​បាន​លាលែង​តំណែង​ដោយអះអាងថា គ.ជ.ប លែង​ជា​ស្ថាប័ន​ឯករាជ្យ។ ទន្ទឹមគ្នានោះ ប្រទេស​ម្ចាស់​ជំនួយ​ពី​លោកសេរី​ទាំងអស់​បាន​ផ្ដាច់​ជំនួយ​ទាំង​ស្រុង​ភ្លាមៗ​ពី គ.ជ.ប រហូត​ដល់​បច្ចុប្បន្ន៕

1 comment:

Anonymous said...

he Law of Kdor Ah Hun Sen must be forced to abrogate.