Saturday, 5 June 2021

សាច់ញាតិ​សកម្មជន​មាតា​ធម្មជាតិ​បួងសួង​សុំ​ឱ្យ​អ្នក​ជាប់ឃុំ​រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ និង​អាច​នៅ​ក្រៅ​ឃុំ


Khmer Circle

Throughout their history, the Khmer people always turned to their King in time of crisis for his intervention and wisdom. Under today's 'constitutional monarchy' His Majesty seems to have this knack of transforming himself into the nation's only invisible man altogether whenever his intervention is called for! Yet, some of his loyal subjects still make pathetic excuses on his behalf for his cowardice, inaction, incompetence and even national treason.  

Neither the environment nor the Khmer people have any defender in their sovereign King...

🔺🔺🔺

ដោយ ហេង រស្មី
2021-06-04 rfa
សាច់ញាតិ​សកម្មជន​មាតា​ធម្មជាតិ​បួងសួង​សុំ​ឱ្យ​អ្នក​ជាប់ឃុំ​រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ និង​អាច​នៅ​ក្រៅ​ឃុំ
 

ប្រពន្ធ​លោក ថុន រដ្ឋា (រូប​ស្ដាំ) មក​បួងសួង​នៅ​ព្រះអង្គ​ដង​កើ មុខ​ព្រះបរមរាជវាំង ដើម្បីសុំ​ឱ្យ​ស្វាមី​ដែល​ស្ថិត​ក្នុង​ពន្ធនាគារ រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ និង​អាច​នៅ​ក្រៅ​ឃុំ កាល​ពី​រសៀល​ថ្ងៃទី​៣ មិថុនា ២០២១។
Photo Provided



សាច់ញាតិ​សកម្មជន​មាតា​ធម្មជាតិ​បួងសួង​នៅ​ព្រះអង្គ​ដង​កើ​សុំ​ឱ្យ​ប្ដី កូន និង​បង​របស់​ពួកគេ ដែល​កំពុង​ជាប់ឃុំ​រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ និង​អាច​នៅ​ក្រៅ​ឃុំ។ ឆ្លើយតប​ករណី​នេះ មន្ត្រីជាន់ខ្ពស់​ពន្ធនាគារ​ថា សកម្មជន​នយោបាយ ព្រំដែន និង​សកម្មជន​បរិស្ថាន​ជាដើម​នោះ មិន​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ នោះ​ទេ។

សាច់ញាតិ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​លើកឡើង​ថា ពេល​នេះ​ពួកគាត់​អស់​ជំនឿ​ថា តុលាការ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​អាច​អនុញ្ញាត​ឱ្យ​ប្ដី កូន ឬក៏​សាច់ញាតិ​ពួកគាត់​អាច​នៅ​ក្រៅ​ឃុំ​បាន​ឡើយ​។ ពួកគាត់​បែរ​មក​បួងសួង​តាម​អបិយជំនឿ នៅ​ព្រះអង្គ​ដង​កើ​ពេល​នេះ សុំ​ឱ្យ​ប្ដី កូន និង​សាច់ញាតិ​ខ្លួន​ដែល​កំពុង​ជាប់ឃុំ រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ និង​ទទួល​បាន​យុត្តិធម៌​ឡើងវិញ​។​


ប្រពន្ធ​លោក ថុន រដ្ឋា ជា​សកម្មជន​មាតា​ធម្មជាតិ​គឺ​លោកស្រី ប៉ាត់ រស្មី ឱ្យ​អាស៊ីសេរី​ដឹង​ថា ការ​សម្រេច​មក​បួងសួង​ពេល​នេះ​ព្រោះ​លោកស្រី​បាន​បាត់​ដំណឹង​ប្ដី​ជិត​បី​ខែ និង​ទទួល​ដំណឹង​ថា ប្ដី​លោកស្រី​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ពន្ធនាគារ។ លោកស្រី​ឱ្យ​ដឹង​ដែរ​ថា ក្រៅពី​ធ្វើ​ពិធីបួងសួង​លោកស្រី និង​សាច់ញាតិ​យុវជន​មាតា​ធម្មជាតិ​ផ្សេងទៀត​ក៏​ធ្វើ​ពិធី​លែង​សត្វ​សុំ​សុខ​ដែរ៖ «កន្លងមក​យើង​ឃើញ​ហើយ​សូម្បី​យើង​ដាក់​ពាក្យ​បណ្ដឹង​នៅ​ក្រៅ​ឃុំ​បី​បួន​ដង ហើយ​គឺ​អត់​បាន​ទេ អ៊ីចឹង​មិន​អត់​លើ​ពួកគាត់​ទៀត​ទេ។ យើង​មានតែ​ជឿ​លើ​វត្ថុ​ស័ក្ដិសិទ្ធិ​បន់ស្រន់​សុំ​ឱ្យ​គាត់​នៅ​ក្នុង​ពន្ធនាគារ​សុខ​សប្បាយ»។

អ្នកចូលរួម​ក្នុង​ពិធីបួង​សួង​នេះ រួម​មាន ប្រពន្ធ​របស់​លោក ថុន រដ្ឋា ព្រមទាំង​ម្តាយ និង​ប្អូនស្រី​របស់​កញ្ញា ឡុង គន្ធា ដោយ​ពួកគាត់​បួងសួង​នៅ​ព្រះអង្គ​ដង​កើ មុខ​ព្រះបរមរាជវាំង នៅ​រសៀល​ថ្ងៃទី​០៣ មិថុនា។

តុលាការក្រុង​ភ្នំពេញ​បាន​ផ្តន្ទាទោស​សកម្មជន​មាតា​ធម្មជាតិ​០៣ នាក់​ដែល​កំពុង​ជាប់ឃុំ គឺ​កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី ឱ្យ​ជាប់​ពន្ធនាគារ ១៨​ខែ និង​លោក ថុន រដ្ឋា ចំនួន ២០​ខែ ក្រោម​បទ​ចោទ «​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ តុលាការ​ក៏​បាន​ពិន័យ​ពួកគេ​ម្នាក់ ៤ លាន​រៀល ឬ​ប្រហែល ១​ពាន់​ដុល្លារ​អាមេរិក​ផង​ដែរ ដោយសារតែ​សកម្មភាព​ការពារ​បរិស្ថាន​របស់​ពួកគេ។

សកម្មភាព​តស៊ូ​មតិ​របស់​ក្រុម​គ្រួសារ​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់ឃុំ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ថ្មីៗ​នេះ​គ្រួសារ​របស់​អ្នក​ជាប់ឃុំ​មួយចំនួន​បាន​ទទួល​បាន​ព័ត៌មាន​ថា មាន​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ចំនួន ៤​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ-19 បន្ទាប់​ពី​ជំងឺ​នេះ​ឆ្លង​ចូល​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ផ្នែក​បុរស​។ អ្នក​ដែល​ពួកគាត់​ទទួល​ដំណឹង​ថា បាន​ឆ្លង​ជំងឺ​កូវីដ​១៩ នោះ​រួមមាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​គឺ លោក តុន និមល និង​លោក ចាន់ សារ៉ាត់ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ និង​អនុប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មាន ព្រហ្មមុនី។ រីឯ​លោក រ៉ុង ឈុន វិញ ពួកគាត់​ទទួល​ដំណឹង​ថា លោក​កំពុង​មាន​អាការៈ​ឈឺ​បំពង​ក​ធ្ងន់ធ្ងរ។

ទាក់ទង​ករណីនេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ឱ្យ​ដឹង​ថា ការ​បួងសួង​ជា​សិទ្ធិ​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ លោក​ថា ការ​សម្រេច​ដោះលែង ឬ​មិន​ដោះលែង​ជា​សមត្ថកិច្ច​របស់​តុលាការ។ ចំណែក​ករណី​ឆ្លង​ជំងឺ​កូវីដ​ក្នុង​ពន្ធនាគារ​វិញ លោក​អះអាង​ថា អ្នក​ជាប់ឃុំ​ដែល​នៅ​ពន្ធនាគារ​ព្រៃ​ស​ផ្នែក​បុរស​ដែល​មាន​អតីតភាព​ការងារ​ជា​សកម្មជន​បរិស្ថាន ព្រំដែន និង​សកម្មជន​នយោបាយ​ជាដើម​នោះ មិន​មាន​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ​ទេ​។ អគ្គនាយករង​ពន្ធនាគារ​រូប​នេះ​បន្ថែម​ថា បើ​សាច់ញាតិ​អ្នក​ជាប់ឃុំ​ចង់​ដឹង​សុខទុក្ខ​របស់​ញាតិ ពួកគេ​អាច​សរសេរ​លិខិតស្នើ​ទៅ​ខាង​ពន្ធនាគារ ឬ​សរសេរ​សំបុត្រ​ស្នើ​មក​លោក​ផ្ទាល់ ដើម្បី​ខាង​ពន្ធនាគារ​ផ្ដល់​ដំណឹង​ពី​អ្នក​ជាប់ឃុំ​ទាំង​នោះ៖ «ម.១ បើ​តាម​ការ​រាយការណ៍​មក​ក៏​មាន​ការ​ជាសះស្បើយ​ដូចជា ៣០​ឬ​៤០​ភាគ​រយ​យើង​រក​ឃើញ​ទៅ​អវិជ្ជមាន​អ្នក​វិជ្ជមាន​ពីមុន»។

ទោះជា​យ៉ាងនេះ​ក្ដី​មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ខាង​ពន្ធនាគារ​គួរ​រក​វិធី​ណា​ដែល​លឿន​ជាង​នេះ​ដើម្បី​ឱ្យ​សាច់ញាតិ​អ្នក​ជាប់ឃុំ ឆាប់​បាន​ទទួល​ដំណឹង​ក្រុម​គ្រួសារ​របស់​ពួកគេ​។ មន្ត្រី​សិទ្ធិមនុស្ស​ក៏​នៅតែ​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​អ្នក​ជាប់ឃុំ​ខ្លះ អាច​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដែរ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ការ​ដែល​សាច់ញាតិ​អ្នក​ជាប់ឃុំ​មក​ធ្វើ​ពិធីបួងសួង​បែប​សាសនា ដូច្នេះ​ជា​ការ​បង្ហាញ​ថា ពួកគេ​លែង​មាន​ជំនឿ​ប្រព័ន្ធ​ច្បាប់​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​នៅតែ​ជំរុញ​ទៅ​ស្ថាប័ន​តុលាការ និង​ក្រសួង​យុត្តិធម៌​រក​មធ្យោបាយ​ដើម្បី​ឱ្យ​អ្នក​ជាប់ឃុំ​ខ្លះ​អាច​នៅ​ក្រៅ​ឃុំ​បាន៖ «ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​លើ​បទល្មើស​ណា​ដែល​អាច​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បាន ទី​២​ពិនិត្យ​ទៅលើ​ការ​ពន្លឿន​នីតិវិធី​ដើម្បី​ឱ្យ​មានការ​ជំនុំជម្រះ​ឱ្យ​បាន​លឿន​ទៅ​ហើយ មួយទៀត​ពិនិត្យ​ទៅ​លើ​អ្នក​ជាប់ឃុំ​ដែល​ជិត​ផុត​ទោស​ហើយ​អ្នក​ជាប់ឃុំ​ជន​ពិការ​ស្ត្រី​មាន​ផ្ទៃពោះ​ស្ត្រី​ដែល​មាន​កូន​តាម​ម្ដាយ​អ្នកទោស​មនសិការ​សកម្មជន​ការពារ​បរិស្ថាន​សកម្ម​ជន​សិទ្ធិមនុស្ស​ជាដើម​ដែល​អាច​ពិនិត្យ​ពិចារណា​ថា​តើ​អាច​ឱ្យ​ក្រៅ​ឃុំ​ឬ​យ៉ាងណា​ក៏​សម្រួល​ទៅ»។

ទាក់ទង​នឹង​ស្ថានភាព​ឆ្លង​ជំងឺ​កូវីដ​-១៩ ក្នុង​ពន្ធនាគារ​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវ​នា អះអាង​ដែរ​ថា ពេលនេះ​អ្នក​ជាប់ឃុំ​នៅ​តាម​ពន្ធនាគារ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​ជាង​៣៥០​នាក់​រួមមាន​៖ ពន្ធនាគារ​ព្រៃ​ស ផ្នែក​បុរស​(​ម​១) ពន្ធនាគារ​ខេត្តកណ្តាល ពន្ធនាគារ​ខេត្ត​ព្រះសីហនុ និង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ដែល​ឆ្លង​ជំងឺ​covid-19 ប្រមាណ​៩០​ភាគ​រក​មិនឃើញ​មាន​ជំងឺ​នេះ​ទៀត​ទេ​។ ក្រៅ​ពី​នេះ លោក​ថា ក៏​មាន​ការ​រកឃើញ​អ្នក​ជាប់ឃុំ​ថ្មី​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ម្នាក់ អ្នក​ជាប់ឃុំ​ថ្មី​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​ម្នាក់​កើតមាន​ជំងឺ​កូ​វីដ១៩​។ ទោះ​យ៉ាងណា​លោក​ថា ខាង​ពន្ធនាគារ​បាន​យក​អ្នក​ជាប់ឃុំ​ទាំងនោះ​ទៅ​ឃុំ​ដាច់ដោយឡែក​រួចហើយ​។​

ទោះ​យ៉ាងណា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) និង​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) កាលពី​ថ្មីៗ​នេះ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​ក្រោយ​ពួកគេ​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ថា មាន​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ប៉េហ្ស៊ី (PJ) ឬ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​រាប់​រយ​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ១៩។ អង្គការ​ទាំងពីរ​ចោទ​ថា អាជ្ញាធរ​បាន​លាក់​ព័ត៌មាន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​ក្នុង​ពន្ធនាគារ​ដោយ​បង្ហាញ​តួលេខ​អ្នក​ឆ្លង​តិចតួច​បំផុត​។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ បាន​ទទូច​ឱ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ជាប់ឃុំ​ក្នុង​បទល្មើស​ស្រាលៗ និង​អ្នក​ជាប់​ចោទ​ក្នុង​សំណុំរឿង​នយោបាយ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​កាន់តែ​ខ្លាំង​ក្នុង​ពន្ធនាគារ៕

3 comments:

Anonymous said...

The king is too gay to do anything.

Anonymous said...

This khmer king is the worst of all khmer kings. Hopefully, the khmer monarchy will end after this useless but harmful king is dead.

Anonymous said...

Useless but harmful is the current khmer king.

Useless because he's not doing anything to help the khmer nation.

Harmful because he's being used by dictator Hun Sen to destroy democracy in Cambodia.

Khmers may be able to see the light at the end of the tunnel when both he and his boss dictator Hun Sen are dead.