ដោយ អាស៊ីសេរី
2021-05-31
អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនដល់២១៤ នាក់ និងឆ្លងថ្មីជិត ៧រយនាក់ របាយការណ៍អ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
រូប៖ RFA
អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ២១៤ នាក់ហើយ នៅថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន ៥ នាក់បន្ថែមទៀត។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងថ្មីចំនួនជិត៧រយ ( ៦៩០) នាក់ក្នុងនោះភាគច្រើន ជាករណីឆ្លងក្នុងសហគមន៍។
រីឯអ្នកជាសះស្បើយវិញមានចំនួនជាង៤រយ (៤៤៨) នាក់នៅថ្ងៃដដែលនេះ។ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែឧសភា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៣ម៉ឺននាក់ (៣០,០៩៤ ) ក្នុងនោះ អ្នកជាសះស្បើយមានជាង ២ម៉ឺន ២ពាន់នាក់ (២២,៦៣៦នាក់)៕
No comments:
Post a Comment