Thursday, 8 July 2021

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង បារម្ភ​គ្រោះថ្នាក់​ដែល​មេដឹកនាំ​កម្ពុជា​ងាក​ទៅ​ចិន​ខ្លាំង​ពេក​

Khmer Circle

Why not? He's only following an established tradition by the Cambodian elite of upholding this amicable 'friendship' with China the bigger Brother - and Vietnam, of course...

Sihanouk and his spouse had spent the greater part of their lives in Beijing where they enjoyed a cooler climate and a private residence there courtesy of the PRC. He even breathed his last there. In fact, the present king and his mother and Sihanouk's widow still return to the place on their regular trips for their medical check by their Chinese doctors.

🔺🔺🔺
 

ដោយ សន ចាន់រដ្ឋា
2021-07-08 rfa
អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង បារម្ភ​គ្រោះថ្នាក់​ដែល​មេដឹកនាំ​កម្ពុជា​ងាក​ទៅ​ចិន​ខ្លាំង​ពេក​ 

លោកហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងក្នុងកិច្ចប្រជុំកំពូល​រវាង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​កុម្មុយនីស្តចិន និង​គណបក្សនយោបាយ​លើ​ពិភព​លោក​ កាលពីយប់​ថ្ងៃទី៦ ខែកក្កដា តាម​ប្រព័ន្ធ​វីដេអូ។
រូប៖ ហ្វេសប៊ុក SPM


អ្នក​វិភាគ និង​មន្ត្រីបក្ស​ប្រឆាំង​ថា ការ​បង្ហាញ​ឥរិយាបទ​នយោបាយ​ការទេស​នៃ​របប​លោក ហ៊ុន​ សែន ដែល​ងាក​ទៅចិន​ជ្រុល​នៅក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ​នឹង​ធ្វើឱ្យ​កម្ពុជា​ឃ្លាត​ចេញ​កាន់​តែ​ឆ្ងាយ​ពី​បណ្ដា​ប្រទេស​លោក​សេរី ពិសេស​សហរដ្ឋអាមេរិក។ ករណី​នេះ​នឹង​ធ្វើឱ្យ​កម្ពុជា​ខាត​បង់​ប្រយោជន៍​សេដ្ឋកិច្ចពី​ក្រុម​ប្រទេស​​ទាំង​នោះ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រាជ​ធានីភ្នំពេញ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉ន ផល្លា លើកឡើង​ថា​ ប្រទេ​ស​ក្រីក្រ​ច្រើន​ណាស់​កំពុង​លង់ខ្លួន​ជំពាក់​បំណុល​ចិន​ព្រោះការ​ពឹង​ពាក់​ចិន​ខ្លាំង​ជ្រុល។ លោកថា ប្រទេសចិន​មិន​ដែល​ខ្វល់​ពី​ការ​គោរព​សិទ្ធិមនុស្ស ​ឬ​ប្រជាធិបតេយ្យ​ទេ គឺ​គេមើល​ឃើញ​តែ​ផល​ប្រយោជន៍និង​ធនធាន​ធម្មជាតិ​ប៉ុណ្ណោះ។ លោកថា កា​រ​ប្រឹង​ងាក​នៅពេល​នេះនឹងធ្វើ​ឱ្យ​​កម្ពុជា ឬ​ពលរដ្ឋខ្មែរ​ជួប​គ្រោះថ្នាក់​នា​ពេល​ខាង​មុខ៖ ​«​ប្រទេ​ស​​​មួយ​ចំនួន​​ដែល​ពឹង​ពាក់​ក៏ដូចជា​យក​ចិន​ធ្វើខ្នង​បង្អែក​គឺ​ប្រទេស​ទាំង​នោះ​មិន​មាន​ការ​រីក​ចំរើន​ផ្នែក​វិស័យ​សេដ្ឋកិច្ចពិត​ប្រាកដទេ​ ហើយ​តែង​ទទួល​រងការ​រំលោភ​សិទ្ធិមនុស្ស​ និង​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង»។


ប្រតិកម្ម របស់​មន្ត្រីបក្សប្រឆាំង​នេះ ធ្វើឡើង​ក្រោយ​ពី​លោក ហ៊ុន សែន​ ចាត់​ទុក​ចិន​ជាមិត្ត​ដែល​ចេះ​ជួយ​គ្នា​ក្នុង​គ្រាក្រ និង​បាន​ផ្ដល់​វ៉ាក់សាំងកូវីដ១៩​ ឱ្យ​កម្ពុជា​បាន​​ទាន់​ពេល។ លោក ហ៊ុន សែន រំពឹងថា នៅ​ពេល​ជំងឺកូវីដ១៩ ​បាន​ថមថយ​ទៅ​វិញ លោក​ក៏​ត្រូវ​ការ​ចិនកាន់​តែខ្លាំង​ថែម​ទៀត​ ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​ងើប​​ឡើង​​វិញ។ លោកក៏​ប្រកាស​គាំទ្រ​យុទ្ធសាស្ត្រ​នយោបាយ​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ (BRI) របស់​ចិន៖ «សូមសំដែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​សាធារណៈរដ្ឋ​ចិន​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​សម្ភារៈ និង​ជាពិសេស​ជំនួយ​ជាវ៉ាក់សាំង​បង្កា​កូវីដ១៩ ​ដូច​ពាក្យ​ស្លោក​មិត្ត​ល្អ​ជួយគ្នា​ក្នុង​គ្រា​មាន​អាសន្ន»។

លោក ហ៊ុន សែន លើក​ឡើងបែប​នេះ ក្នុង​ពេល​លោក​ថ្លែង​ក្នុ​ង​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​កុម្មុយនីស្តចិន និង​គណបក្សនយោបាយ​លើ​ពិភព​លោក​ កាលពីយប់​ថ្ងៃទី៦ ខែកក្កដា តាម​ប្រព័ន្ធ​វីដេអូ។

នៅថ្ងៃទី៧ ខែកក្កដា គណបក្ស​ប្រជាជន​កម្ពុជា​ បា​ន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បង្ហាញ​លទ្ធផល​នៃ​ការ​ចូល​រួម​របស់​លោក ហ៊ុន សែន ក្នុង​សន្និសីទ​កំពូល​នោះ ដែលមាន​ចំណុច​សំខាន់ៗដូ​ចជា ទី១.​សន្និសីទ​កំពូល​នោះ​បាន​ស្នើឲ្យ​គណបក្ស​នយោបាយ​នៅតាម​បណ្ដាប្រទេស​ទាំង​អស់​ ប្ដេជ្ញាចិត្ត​ក្នុង​ការ​កសាង​គុណ​តម្លៃគ្នា រួមមាន សន្ដិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និង​សេរីភាព។ ទី២.​គណបក្ស​នយោបាយ​ទាំងអស់​ចាំបាច់​ត្រូវតែ​ចាត់វិធានការ​សកម្មភាព ដើម្បី​​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ២០៣០​ ដើម្បី​សម្របសម្រួ​ល​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច ពង្រឹង​កិច្ចសហការ​ប្រតិបត្ដិការ​សកល​លើ​នវានុវត្តន៍​បច្ចេកវិទ្យា​ និង​លើក​កម្ពស់​ការ​ចែក​រំលែក​ចំណេះដឹង និង​បច្ចេកវិទ្យា។ ទី៣.​គណបក្ស​នយោបាយ​មកពី​បណ្ដា​ប្រទេស​ទាំងអស់ ត្រូវ​ប្ដេជ្ញា​សម្របសម្រួល​ការ​ផ្លាស់​ប្ដូរគ្នា​ និង​ការរៀនសូត្រ​ទៅវិញ​ទៅម​ក​លើ​អរិយធម៌ ទំនាក់​ទំនង​រវាង​ប្រជាជន និង​​ប្រជាជន​​ដ៏​រឹង​មាំ​ ព្រ​ម​ទាំង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​អប់រំ វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា វប្បធម៌ និងសិល្បៈ កីឡា ទេសចរណ៍ និង​រវាង​ស្ថាប័នស្រាវជ្រាវ។

អ្នកវិភាគ​​នយោបាយលោក គឹម សុខ យល់ថា សេដ្ឋកិច្ចកម្ពុជា​​មិន​​អាច​​ពឹង​​តែ​លើ​​ប្រទេស​ចិន​​មួយ​​ទេ ផ្ទុយ​ទៅវិញ​​ទីផ្សារ​​ធំ​​របស់​កម្ពុជា គឺ​​សហរដ្ឋអាមេរិក និង​សហ​ភាព​អឺរ៉ុប​ឯណោះទៅ​វិ​ញ​​ទេ។ ​លោក​ថា បើ​របប​ក្រុង​ភ្នំពេញ​​នៅតែ​ប្រកាន់​ឥរិយាបទ​នយោបាយ​ការ​ទេស​បែប​នេះ ​នឹង​រុញ​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​កូន​ជឹងចាំ​ប្រឆាំង​លោក​សេរី​ជំនួស​ប្រទេស​ចិន៖ «មិនត្រឹម​រង​គ្រោះ​ផ្នែក​សេដ្ឋកិច្ចទេ​នាំ​ឱ្យ​ដល់​ស្ថានភាព​ដុតក​ម្ទេច​កម្ពុជា​ពេលនោះ​មិនត្រឹម​តែអត់​បាយទេ​ប្រជារាស្ត្រ​រងគ្រោះ​ហូរឈាម​ក្នុង​ល្បែង​មួយ​ដែល​អ្នក​ដឹកនាំ​ប្រទេស​ឱ្យធ្លាក់​ក្នុង​ទំនាក់ទំនង​ផ្ដាច់​មុខជា​មួយ​ចិន»។

រីឯអ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា ស្នើ​ឱ្យ​កម្ពុជា​ស្ដារ​ចំណងទាក់ទង​ជាមួយ​អាមេរិក​ឡើងវិញ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​បន្ថែម​ទៀត។ លោកថា កម្ពុជា​គួរតែ​ប្រើ​គោលនយោបាយ​កិច្ចការបរទេស​ទន់ភ្លន់ ទប់​ទល់នឹង​ឥទ្ធិពល​អាមេរិក និង​មិន​ត្រូវ​ងាក​ទៅ​រក​ចិន​តែ​ម្ខាង​ដែរ នៅ​ក្នុង​ស្ថានភាព​កាន់តែ​តានតឹង​បែប​នេះ។

សហរដ្ឋ​អាមេរិក​បាន​សម្តែង​កង្វល់ជា​បន្ត​បន្ទាប់​អំពីលទ្ធភាពវត្តមាននៃកង​ទ័ពចិន និង​ការ​កសាង​បរិក្ខារ​យោធា​ចិន​នៅមូលដ្ឋាន​ទ័ព្ទជើងទឹក​រាម។  អនុរដ្ឋ​មន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) ជំរុញ​ថ្នាក់​ដឹក​នាំរបបក្រុង​ភ្នំពេញ ឱ្យ​រក្សា​គោល​នយោបាយ​ការ​បរទេស​ប្រកប​ដោយ​តុល្យភាព និង​ឯករាជ្យ ដោយ​តម្កល់​ផល​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ជា​ធំ៕

1 comment:

Anonymous said...

Hun Sen is a puppet and nothing more. He is illegitimate. A dictator put there by the evil Yuon. China and Vietnam will carve up both Laos and Cambodia. The problem with the West is all they do is talk and try to appease Hun Sen. Waste so much time. If they are serious, they need to support the opposition with arms. To form a force to fight like Myanmar. The West will never convince him to turn to their side. They are only wasting precious time. Again, if they are serious about helping then they need to support the opposition, not with just empty words, but arms.