ដោយ ជាតិ ចំណាន
2021-10-18
យុវជនបរិស្ថាន ដែលរងការចាប់ខ្លួន (ពីឆ្វេង ខាងលើ) លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញ ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុធ កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី។
Photo Courtesy
ក្រុមអង្គការសង្គមស៊ីវិល បន្តធ្វើយុទ្ធនាការសប្ដាហ៍ទី១០ ដើម្បីទាមទារឲ្យតុលាការដោះលែងសកម្មជនបរិស្ថានចំនួន ៦នាក់។ រដ្ឋាភិបាលថា យុទ្ធនាការ ១០សប្ដាហ៍មកនេះ មិនមានការគាំទ្រ និងមិនជះឥទ្ធិពលដល់ប្រព័ន្ធតុលាការទេ។ តែសាច់ញាតិអ្នកជាប់ឃុំស្វាគមន៍ចំពោះយុទ្ធនាការនេះ។
យុទ្ធនាការសប្ដាហ៍ទី១០នេះ ក្រុមអង្គការសង្គមស៊ីវិល បានទាញការចាប់អារម្មណ៍ថា នៅមុនពេលចាប់ខ្លួននោះយុវជនការពារបរិស្ថានទាំង ៦រូប តែងលើកឡើងពីបញ្ហាបរិស្ថាន ជាពិសេសការស្នើសុំឲ្យបញ្ឈប់ការលុបបឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដែលជាបឹងធំចុងក្រោយក្នុងរាជធានីភ្នំពេញ។ អាជ្ញាធររដ្ឋមិនបានយកចិត្តទុកដាក់ទេ ចំពោះសំណើរបស់យុវជន ផ្ទុយទៅវិញយុវជនទាំងនោះបែរជាត្រូវរងការចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារដោយមិនត្រឹមត្រូវទៅវិញ។
យុទ្ធនាការសប្ដាហ៍ទី១០នេះ ក្រុមសង្គមស៊ីវិលបានបង្ហោះរូបភាពខុសប្លែកពីសប្ដាហ៍មុនៗ ដោយបញ្ចូលរូបភាពបែបកំប្លែងចំអក(Troll) ក្នុងការបដិសេធសំណើលុបបឹងរបស់យុវជនទាំង៦នាក់ និងការពេញចិត្តចំពោះការ ចាក់ដីលុបបឹងជាដើម។ ក្រុមសង្គមស៊ីវិល ក៏នៅតែអំពាវនាវ ឲ្យពលរដ្ឋគាំទ្រ លើកទឹកចិត្តដល់សកម្មភាពទាំងអស់ដែលធ្វើឡើងដើម្បីប្រយោជន៍សង្គម និងប្រជាពលរដ្ឋ និងស្នើសុំឲ្យមានការចែករំលែក(share) បន្ត។
អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ម៉ើ ចាន់ដារ៉ា សង្កេតឃើញថា យុទ្ធនាការរយៈពេល១០សប្ដាហ៍មកនេះ ទទួលបានការគាំទ្រពីពលរដ្ឋ យុវជន និងសហគមន៍អន្តរជាតិយ៉ាងច្រើន។ លោកនៅតែមានជំនឿថា តុលាការ នឹងទម្លាក់បទចោទ ហើយដោះលែងយុវជនការពារបរិស្ថានទាំង៦នាក់ ឲ្យមានសេរីភាពវិញ៖ «ទោះបីការចាប់សកម្មជនបរិស្ថានទាំង៦នាក់នេះ វាអាចជាផ្នែកមួយនៃការបន្លាច ហើយធ្វើឲ្យប្រជាពលរដ្ឋ ក៏យុវជនផ្សេងទៀតភ័យខ្លាច។ ប៉ុន្តែយើងមើលឃើញថា សន្ទុះនៃការចូលរួមរបស់ពួកគាត់គឺនៅតែដដែល ហើយយើងមើលឃើញថា យុវជនខ្លះ គាត់បានយកគំរូភាពយុវជនទាំងអស់ហ្នឹងសម្រាប់ជានិមិត្តរូប ឬក៏តំណាងសម្រាប់ឲ្យគាត់អាចចាប់ផ្ដើមធ្វើសកម្មភាពផ្សេងៗ ឬក៏សកម្មភាពតូចៗនៅក្នុងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិនៅក្នុងតំបន់របស់គាត់ផងដែរ»។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិទាំង៦នាក់ បច្ចុប្បន្នកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារសកម្មភាពការពារបរិស្ថាន និងការហ៊ានសម្ដែងមតិទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពលុបបឹង។ ពួកគេកំពុងប្រឈមនឹងបទចោទដ៏ច្រើន ហើយធ្ងន់ធ្ងរ ដូចជា បទញុះញង់ បទរួមគំនិតក្បត់ និងបទប្រមាថព្រះមហាក្សត្រ។
សកម្មជនទាំងនេះ មាន៣នាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពី ១៨ ទៅ ២០ ខែ ក្នុងបទចោទ «ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ បន្ថែមពីនេះចៅក្រមក៏កំពុងស៊ើបអង្កេតករណីបទចោទបន្ថែមមួយករណីទៀតគឺបទ «រួមគំនិតក្បត់» លើសកម្មជនទាំង ៣នាក់នេះដែរ។ ឯសកម្មជន ៣ នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនឃុំខ្លួនកាលពីខែមិថុនា គឺលោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋា។ ពួកគាត់ទាំង៣នាក់ កំពុងស្ថិតក្នុងនីតិវិធីឃុំខ្លួនបណ្ដោះអាសន្នពីបទ «ប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់»។
ជុំវិញរឿងនេះ អ្នកនាំពាក្យ និងជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កត្តា អ៊ន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ តុលា ថា ក្រុមសង្គមស៊ីវិលមានសិទ្ធិធ្វើយុទ្ធនាការនេះ ប៉ុន្តែលោកផ្ដាំឲ្យក្រុមអង្គការសង្គមស៊ីវិលប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយ ដែលគាំទ្រដល់ឧក្រិដ្ឋជន ឬ ក្រុមឧទ្ទាម៖ «អ៊ីចឹងហើយ ខ្ញុំសូមផ្ញើសាជូនទៅគាត់ថា សូមពិនិត្យមើលសកម្មភាពឲ្យបានច្បាស់ចំពោះសារគាំទ្រទាំងឡាយណា ឬមួយសកម្មភាពទាំងឡាយណា ដែលពាក់ព័ន្ធទៅលើជនល្មើសចៀសវាងក្រែងមានបទចោទណាមួយ កើតឡើងដែលប៉ះពាល់ទៅលើបងប្អូន»។
ក្រុមអង្គការសង្គមស៊ីវិលនឹងបន្តធ្វើយុទ្ធនាការបង្ហោះសារតាមហ្វេសប៊ុក (Facebook) ទាមទារដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្ស កំពុងជាប់ឃុំទាំងអស់រាល់សប្ដាហ៍រហូតដល់ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។
សាច់ញាតិអ្នកជាប់ឃុំ គាំទ្រចំពោះយុទ្ធនាការនេះ និងនៅតែទទូចឲ្យតុលាការដោះលែងកូនប្រុស ស្រី របស់ពួកគាត់ឲ្យមានសេរីភាពវិញ។ ម្ដាយរបស់សកម្មជនមាតាធម្មជាតិកញ្ញា ឡុង គន្ធា គឺលោកស្រី សាន សារ៉ន ឲ្យដឹងនៅថ្ងៃទី១៨ តុលា ក្រោយពេលលោកស្រីបានជួបសួរសុខទុក្ខកូនស្រីក្នុងពន្ធនាគារថា លោកស្រីនៅតែមានបំណងស្នើសុំឲ្យតុលាការទម្លាក់បទចោទទាំងអស់ ហើយដោះលែងកូនស្រីឲ្យត្រឡប់ទៅរៀនសូត្រ។ លោកស្រីឲ្យដឹងថាកញ្ញា ឡុង គន្ធា ស្គមជាងមុន និងកើតកន្ទួលរមាស់ដូចអ្នកជាប់ឃុំផ្សេងទៀតដែរ។ ប៉ុន្តែកញ្ញា មានស្មារតីល្អ ព្រោះកន្លែងដែលកញ្ញាគេង រាងធំជាងមុនបន្តិចដែលអាចធ្វើឲ្យកញ្ញាអាចគេងប្រែខ្លួនឡើងចុះបាន៖ «ចា!ខ្ញុំមិនចង់ទេ សង្ឃឹមថា តុលាការទម្លាក់ចោលទៅបទចោទ។ ខ្ញុំសំណូមពរឲ្យតុលាការទម្លាក់ចោលបទចោទហើយដោះលែងកូនខ្ញុំមកវិញមក»។
របបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជននយោបាយ សង្គម សិទ្ធិមនុស្ស បរិស្ថាន គ្រូបង្រៀន និងអ្នកហ៊ានបញ្ចេញមតិរិះគន់ ដាក់ពន្ធនាគារជិតកៅសិប(៩០)នាក់ហើយ ចាប់តាំងពីឆ្នាំ២០២០មក។ អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានទាមទារឲ្យរបបក្រុងភ្នំពេញដោះលែងសកម្មជនទាំងអស់ឲ្យមានសេរីភាពវិញ ព្រោះការចាប់ខ្លួនទាំងនោះ គឺជាការបង្ក្រាបលើសំឡេងរិះគន់សុទ្ធសាធ៕
2 comments:
Ah Chker Chkuot Hun Sen was a gangster (look at his fucking face) and Ah Sdach Chkuot Sihanouk was Ah Lob ( he thought the evil Vietnam was Cambodia, so he got mad when they divided the evil Vietnam in two ).
No wonder, Cambodia is so miserable. Cambodia got 2 crazy animals - Sihanouk, Hun Sen - as leaders.
These Khmer youth look so innocent. They just wanted to save Cambodia natural resource.
Why did Ah Chker Chkuot Hun Sen keep executing Yuon's orders ?
Post a Comment