Khmer Circle:
While their brethren in Kampuchea Krom have long experienced systematic marginalisation, discrimination and oppression under Vietnamese hegemonic rule, the Khmers living in Cambodia are now subjected to similair treatments at the hands of Hanoi's sponsored regime in Phnom Penh.
Who said Cambodia is being spared the fate of Kampuchea Krom II, eh? Try criticise any Vietnam-related issues such as border land encroachments, Vietnam-Kampuchea 'Friendship Monuments', illegal Vietnamese settlers etc. and find what can happen next.
🔺🔺🔺
ដោយ ជី វិតា
2021-10-17
គ្រូបង្រៀនម្នាក់ដែលរិះគន់អាជ្ញាធរសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ច្រានចោលការសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបង លោក យូង សូដា គ្រូបង្រៀននៅសាលាបឋមសិក្សាអូរខ្ទីងមាស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ (រូបថតពីហ្វេសប៊ុក Yuong So Da ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០)
រូប៖ ហ្វេសប៊ុក Yuong So Da
គ្រូបង្រៀនម្នាក់ដែលរិះគន់រឿងអាជ្ញាធរសង់ស្តូបអនុស្សាវរីយ មិត្តភាពកម្ពុជា-វៀតណាម ចាត់ទុកសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបងថា ជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពីតុលាការជាន់ខ្ពស់មួយនេះ បានតម្កល់សាលក្រមផ្តន្ទាទោសរបស់សាលាដំបូងខេត្តប៉ៃលិន ទុកជាបានការដដែល កាលពីថ្ងៃទី២៨ ខែកញ្ញា។ មន្រ្តីសង្គមស៊ីវិលយល់ថា ករណីគ្រូបង្រៀនរិះគន់ការសង់ស្តូបអនុស្សាវរីយ៍ មិត្តភាពកម្ពុជា-វៀតណាមនេះ គឺជាការអនុវត្តសិទ្ធិសម្តែងមតិ ដែលធានាដោយច្បាប់ មិនមែនជាអំពើល្មើសច្បាប់ឡើយ។
គ្រូបង្រៀនម្នាក់ដែលបានបង្ហោះសាររិះគន់ការសង់ស្តូបកម្ពុជា-វៀតណាម សម្ដែងការខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបងថា ជារឿងមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន។
លោក យួង សូដា ជាគ្រូបង្រៀននៅក្រុងប៉ៃលិន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែតុលាថា លោកសោកស្តាយជាខ្លាំងចំពោះសាលាឧទ្ធរណ៍បាត់ដំបងដែលសម្រេចតម្កល់សាលក្រមផ្តន្ទាទោសរបស់តុលាការថ្នាក់ក្រោម។ លោកចាត់ទុកការសម្រេចនេះ ជារឿងអយុត្តិធម៌បន្ថែមទៀត ពីព្រោះកន្លងទៅលោកថា លោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការខេត្តប៉ៃលិនឡើយ។ យុវជនជាគ្រូបង្រៀនវ័យ ២៣ឆ្នាំរូបនេះអះអាងថា សារបង្ហោះនៅលើហ្វេសប៊ុករិះគន់ និងក្តីព្រួយបារម្ភជុំវិញរឿងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម របស់លោកកន្លងទៅ មិនមែនជាការញុះញង់ ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមនោះទេ ប៉ុន្តែវាគឺជាសិទ្ធិសម្តែងមតិរបស់ពលរដ្ឋដែលធានាដោយច្បាប់ និងស្របតាមស្ថានភាពពិតជាក់ស្តែងនៅក្នុងសង្គមបច្ចុប្បន្ន៖ «ខ្ញុំហ៊ានធានាអះអាងតែម្តងថា ខ្ញុំមិនបានខុសដូចការចោទប្រកាន់របស់តុលាការទេ ហើយខ្ញុំអត់ទទួលស្គាល់ទេសាលក្រមរបស់សាលាដំបូងខេត្តប៉ៃលិន និងសាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបង ពីព្រោះអ្វីដែលខ្ញុំធ្វើជារឿងត្រឹមត្រូវហើយស្របច្បាប់ ប៉ុន្តែហេតុអ្វីបានជាចោទខ្ញុំញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ខ្ញុំក៏ស្នើផងដែរថា ឱ្យតុលាការកំពូលគាត់ពិចារណា និងវិនិច្ឆ័យឱ្យបានច្បាស់លាស់»។
លោក យួង សូដា បញ្ជាក់ថា មេធាវីការពារក្តីឱ្យលោកនឹងដាក់ពាក្យប្តឹងសារទុក្ខទៅតុលាការកំពូលដើម្បីស្វែងរកយុត្តិធម៌បន្តទៀត។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បាត់ដំបងលោក សោ សុភ័គ្ត ប្រកាសសាលដីកាកាលពីថ្ងៃទី២៨ ខែកញ្ញា ដោយតម្កល់សាលក្រមផ្តន្ទាទោសលោក យួង សូដា ទុកជាបានការដដែល ប៉ុន្តែលោក យួង សូដា ទើបបានទទួលសាលដីកាតាមរយៈមេធាវីនៅថ្ងៃទី១៦ ខែតុលា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យ និងជាអគ្គលេខាធិការរដ្ឋបាលសាលាឧទ្ធរណ៍បាត់ដំបងអ្នកស្រី ទៀង សំបូរ ដើម្បីសាកសួរអំពីការសម្រេចរបស់តុលាការជាន់ខ្ពស់មួយនេះបានទេ នៅថ្ងៃទី១៧ ខែតុលា ដោយទូរស័ព្ទហៅចូលតែពុំមានអ្នកទទួល។
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ លោក យួង សូដា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា ឥឡូវនេះកម្ពុជាមានស្តូបមិត្តភាពកម្ពុជា-វៀតណាម។ លោកជឿជាក់ថា នៅពេលខាងមុខខ្មែរនឹងមានទង់ជាតិ២បង្ហូតក្នុងពេលតែមួយ។ ក្រោយបង្ហោះសារនេះ ក្រឡាបញ្ជីសាលាដំបូងខេត្តប៉ៃលិនលោក កែវ រស់មុនីឧត្ដម បានចេញលិខិតជូនដំណឹងអំពីសេចក្ដីសម្រេចរបស់តុលាការកាលពីថ្ងៃទី៩ ខែមេសា ២០២១ ប្រកាសសាលក្រមរបស់សាលាដំបូងខេត្តនេះ ដោយផ្ដន្ទាទោសរូបលោក ដាក់ពន្ធនាគារ១ឆ្នាំ ក្រោមបទចោទប្រកាន់ ញុះញង់ឱ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២០។ តុលាការខេត្តប៉ៃលិនជំនុំជម្រះលោកកំបាំងមុខនៅថ្ងៃទី២៩ ខែមីនា និងប្រកាសសាលក្រមកំបាំងមុខ ជាសាធារណៈនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ។
ទោះជាយ៉ាងណា មន្រ្តីសង្គមស៊ីវិលសង្កេតឃើញថា សារបង្ហោះលើហ្វេសបុកលោក យួង សូដា កន្លងមកនោះ គឺជាការអនុវត្តសិទ្ធិបញ្ចេញមតិដែលធានាដោយច្បាប់ មិនមែនជាអំពើល្មើសច្បាប់ឡើយ។
មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបងលោក យិន ម៉េងលី សោកស្តាយចំពោះការតម្កល់សាលក្រមផ្តន្ទាទោសនេះ។ លោកចាត់ទុករឿងនេះថា ជាការគំររាមកំហែងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ។ លោកទទូចដល់តុលាការកំពូលពិចារណាជុំវិញរឿងនេះ ដើម្បីផ្តល់យុត្តិធម៌ដល់គ្រូបង្រៀននោះ៖ «ទោះបីការបញ្ចេញមតិនោះមានការផ្ទុយគ្នា ការបញ្ចេញមតិនោះ វាមិនស្របគ្នា ចឹងយើងកុំយកមតិផ្ទុយគ្នាមតិមិនស្របគ្នា ហើយបែកបាក់សាមគ្គីគ្នានោះ វាជាចំណុចមិនល្អទេ ហើយគម្បីរៀនទទួលយកនូវមតិ គំនិតផ្សេងៗ អ្នកខុសពីក្រុមយើងបក្សយើង គេលើកឡើងយើងគួរយកមកធ្វើការពិចារណាទើបធ្វើឱ្យសង្គមយើងមានការអភិវឌ្ឍរីកចម្រើនបានល្អ»។
លោក យូង សូដា បានបង្រៀននៅសាលាបឋមសិក្សាអូរខ្ទីងមាស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន រយៈពេលជាង២ឆ្នាំ ប៉ុន្តែបច្ចុប្បន្នគ្រូបង្រៀនរូបនេះ កំពុងភៀសខ្លួននៅកន្លែងមានសុវត្ថិភាពដោយខ្លាចអាជ្ញាធរចាប់ខ្លួន។ លោកយួង សូដា ឱ្យដឹងថា លោកនៅតែប្រកាន់ជំហរប្រើប្រាស់សិទ្ធិសម្តែងមតិរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលនៅលើបណ្តាញសង្គមដដែល៕
2 comments:
Thank You for your courage.
You should teach Ah snake Kem Sokha to open his fucking mouth and denounce Ah Norouk Hun Sen's traitorous acts.
If Khmers don't rise up and fight what else is there to say? The future is in their hands but nothing will happen without action. Before you can burned the evil Yuon's flag with happiness, but now, you will get beaten and arrested. Even killed. It isn't just the evil Yuon but the Chinese as well. They will move in and push everyone else out. They will carve up Laos and Cambodia. Fleeing is the only option left if Khmers don't fight for a future.
Post a Comment