ដោយ ទីន ហ្សាការីយ៉ា
2021-11-02
កិច្ចប្រជុំពេញអង្គព្រឹទ្ធសភាអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពី សញ្ជាតិតែមួយ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកព្រឹទ្ធសភា
គណៈកម្មការជំនាញនៃព្រឹទ្ធសភានឹងថ្វាយសេចក្ដីព្រាងច្បាប់ ស្ដីពីសញ្ជាតិតែមួយ ទៅព្រះមហាក្សត្រឡាយព្រះហស្តលេខា នៅថ្ងៃទី៣ វិច្ឆិកា ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
នេះបើតាមការអះអាងរបស់អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុនហេង ប្រាប់អ្នកសារព័ត៌មានក្រោយពេល ព្រឹទ្ធសភាអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីសញ្ជាតិតែមួយ ក្នុងកិច្ចប្រជុំពេញអង្គ កាលពីថ្ងៃទី២ វិច្ឆិកា។
ក្រុមអ្នកវិភាគលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ រួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញនេះ គឺជាការធ្វើឡើង ដើម្បីសងសឹកទៅមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី តែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពី «វិសោធនកម្មរដ្ឋធម្មនុញ្ញ» កំណត់ឱ្យនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយកាលពីថ្ងៃទី៦ តុលា។ ការស្នើនេះ ក្រោយពេលលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានចោទប្រកាន់លោក ហ៊ុន សែន មានគម្រោងរត់ចោលស្រុក។
លោក សម រង្ស៊ី ធ្លាប់អះអាងថា លោក នឹងលាសញ្ជាតិបារាំងនៅពេលណាក៏បាន បើសិនជាស្ថានភាពចាំបាច់តម្រូវ ដើម្បីចូលរួមដឹកនាំប្រទេស៕
1 comment:
These monkeys senators have been always ready to sign whatever the evil Vietnam and Ah Chkuot Hun Sen told them to.
Later on they will sign a law that stipulate " only people with 2 penis " can hold the top 5 positions in Cambodia.
Keep going Ah asshole Hun Sen, you have done a superb job for your master Yuon.
Post a Comment