Sunday, 21 November 2021

តុលាការ​គ្រោង​បើក​សវនាការ​សំណុំរឿង​លោក កឹម សុខា ឡើង​វិញ​នា​ពេល​ឆាប់ៗ​ខាង​មុខ


ដោយ សេក បណ្ឌិត
2021-11-20
តុលាការ​គ្រោង​បើក​សវនាការ​សំណុំរឿង​លោក កឹម សុខា ឡើង​វិញ​នា​ពេល​ឆាប់ៗ​ខាង​មុខ 

លោក ​កឹម ​សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
RFA

 

តុលាការក្រុង​ភ្នំពេញ​គ្រោង​នឹង​បើកសវនាការ​ជំនុំជម្រះ​ក្តី​លើ​សំនុំរឿង​លោក ​កឹម ​សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឡើងវិញ​នៅ​ពេល​ឆាប់​ខាងមុខនេះ​។​

ប្រធាន​តុលាការ​ក្រុងភ្នំពេញ លោក តាំង ស៊ុនឡាយ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ដោយ​ខ្លី​នៅ​រសៀល​ថ្ងៃ​សៅ​រិ៍ ទី​២០ វិច្ឆិកា​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រជុំ​ពិភាក្សា​គ្នា​ហើយ​ថា នឹង​លើកយក​សំណុំរឿង​ក្តី​លោក កឹម សុខា ជំនុំជម្រះ​បន្តទៀត​នៅ​ចុងឆ្នាំ​២០២១ ឬ​យ៉ាងយូរ​នៅ​ដើមឆ្នាំ​២០២២​ខាងមុខ៖ «ឮថា​ក្រុមប្រឹក្សា គាត់​ពិភាក្សាគ្នា​ហើយ រក​ដាក់​កម្មវិធី​ហើយ អ៊ីចឹង​ថ្ងៃ​ណា​ច្បាស់លាស់​អីយើ​ង​មិនទាន់​ដឹង​ទេ ដោយសារ​ឥឡូវ​មិនទាន់​អាច​ដំណើរការ​បាន។ អ៊ីចឹង​មិនទាន់​កំណត់​ថ្ងៃ​ច្បាស់​ទេ ឮថា​បាន​ជជែក​គ្នា​ហើយ ប្រមូលគ្នា​ពិភាក្សា​ហើយ ខ្ញុំ​អត់​ទាន់​ច្បាស់​ដែរ​ចាំមើល​ឲ្យ​គាត់​ពិភាក្សាគ្នា​សិន​ទៅ ព្រោះ​ខាង​ក្រុមប្រឹក្សា​ត្រូវ​ជជែក​គ្នា​មុន​បាទ​….!!»។


តុលាការក្រុង​ភ្នំពេញ​បាន​ផ្អាក​សវនាការ​សំណុំរឿង​លោក កឹម សុខា រយៈពេល​ជាង​មួយឆ្នាំ​មក​ហើយ​។ ក្រុម​មេធាវី​លោក កឹម សុខា បាន​ដាក់​ពាក្យស្នើសុំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​បើក​ការ​ជំនុំជម្រះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​តុលាការ​តែង​លើក​ហេតុផល​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ តុលាការ​ក៏​លើក​ហេតុផល​ដែរ​ថា សំណុំ​រឿងនេះ មិនមែន​ជា​រឿងក្តី​អាទិភាព ព្រោះ​លោក កឹម សុខា កំពុងស្ថិត​នៅក្រៅ​ឃុំ។

ការ​ដែល​តុលាការ​ផ្អឹប​ទុក​សំណុំ​រឿង​នេះ គឺ​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​គណៈរដ្ឋមន្ត្រី កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ ថា លោក​ចង់​ឱ្យ​សំណុំ​រឿង​នេះ ដំណើរការ​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​២០២៣ ខាងមុខ​។​

សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា គឺ​អ្នកស្រី ម៉េង សុធារី បាន​ឲ្យ​អាស៊ីសេរី​ដឹង​ដែរ​ថា មក​ដល់​ពេល​នេះ អ្នកស្រី​មិន​ទាន់​បាន​ទទួល​ដំណឹង​ថ្មី​ណាមួយ​ពី​តុលាការ ទាក់ទង​នឹង​សំណុំរឿង​របស់​កូនក្តី​គាត់​នៅឡើយ​ទេ៖ «ខ្ញុំ​ចង់ឃើញ​ដំណើរការ​កាត់ក្តី​ប្រកបដោយ​យុត្តិធម៌​…» ។

មន្ត្រី​សិទ្ធិមនុស្ស​យល់ថា តុលា​ការបន្ត​ពន្យារពេល​ជំនុំជម្រះ​សំណុំរឿង​លោក កឹម សុខា ក្រោម​ហេតុផល​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ គឺជា​ហេតុផល​មិនទាន់​ពេញលេញ​នៅ​ឡើយ និង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ខាង​ជន​ជាប់ចោទ។

តុលាការ​បាន​ចោទ​ប្រកាន់​លោក កឹម សុខា ពីបទ «​សន្ទិដ្ឋិភាព ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​» ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ខណៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​មេបក្ស​ប្រឆាំង​រូបនេះ​ថា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ។ ក៏ប៉ុន្តែ​រយៈពេល​ជាង ៣ ឆ្នាំ មកនេះ ទាំង​លោក ហ៊ុន សែន និង​តុលាការ មិន​បាន​បង្ហាញ​ភស្តុតាង​រឹងមាំ​ដែល​គាំទ្រ​ដល់​ការចោទប្រកាន់​លោក កឹម សុខា នោះ​ឡើយ៕

2 comments:

Anonymous said...

Chor Thai Chan Ochar collaborate tightly with Chor Khmer Ah Yuon's slave Hun Sen.

Anonymous said...

I am sick with Ah Kem Min Sok Kha, who kept holding on to the title President of the CNRP.
Ah Kem Sokha is Ah " Vireak Boross Doy Min Deung Kluon". That's why he won't let his title get out of his air head.