Saturday, 1 January 2022

សមត្ថកិច្ច​​ចាប់​​ខ្លួន​​ថ្នាក់​​ដឹកនាំ​​សហជីព​​ម្នាក់​ និង​​សកម្មជន​​សហជីព​​ណាហ្គាវើលដ៍​៧​នាក់​នៅ​យប់​​ឆ្ល​ង​​ឆ្នាំ​សកល


ដោយ អាស៊ីសេរី
2021-12-31

សមត្ថកិច្ច​​ចាប់​​ខ្លួន​​ថ្នាក់​​ដឹកនាំ​​សហជីព​​ម្នាក់​ និង​​សកម្មជន​​សហជីព​​ណាហ្គាវើលដ៍​៧​នាក់​នៅ​យប់​​ឆ្ល​ង​​ឆ្នាំ​សកល
 

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) ម្នាក់​ក្នុង​ចំណោម៨​នាក់ដែល​ត្រូវ​បាន​រាយការណ៍​ថា អាជ្ញាធរ​បាន​ចាប់ខ្លួន​នៅយប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០២១​។
រូប៖ គេ​ផ្ដល់​ឱ្យ

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ម្នាក់​ និង​សកម្មជន​សហជីព​ណាហ្គាវើលដ៍​(Naga World) ៧ នាក់ នៅម៉ោង​៨​យប់​ថ្ងៃទី៣១ ខែធ្នូ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​(Naga World) កញ្ញា ឈឹម ស៊ីថរ ឲ្យដឹងថា​ សមត្ថកិច្ច​បានដាក់​កម្លាំង​៣ឡាន​ចុះទៅ​ព័ទ្ធ​ចាប់​សហជីព​របស់​គាត់​ដល់​ទីស្នាក់ការ​ស្ថិត​នៅផ្ទះ​លេខ២​អាយ (I) ផ្លូវ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ក្នុងចំណោម​៨​នាក់​នោះ គឺ​មាន​អគ្គលេខាធិការ​សហជីព​កញ្ញា ឈឹម សុខន និង​ស្ត្រី​៧​នាក់​ទៀត​ជា​សកម្មជន​សហជីព។

កញ្ញា ឈឹម ស៊ីថរ ថ្លែង​ទៀត​ថា បន្ទាប់​ពី​ចាប់​ខ្លួន​អ្នក​ទាំង​នោះ​រួច​ នៅឯ​កន្លែង​តវ៉ា​ខាង​មុខ​អាគារ​ទី២​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ឯណោះ​វិញ​ កម្លាំង​សមត្ថកិច្ច​កំពុង​ព្យាយាម​ចាប់​ខ្លួន​សកម្មជន​សហជីព​ដែល​ក្រុមហ៊ុន​បញ្ឈប់​គឺ​លោក ជួប ចាន់ណាត ម្នាក់​ទៀត តែ​កូដករ​កំពុង​ស្រាក់​ដៃ​គ្នា​ រារាំង​មិន​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ពួកគេ​ឡើយ។ សូមលោក​អ្នកនាងរង់ចាំ​តាមដាន​ព័ត៌មាន​លំអិត​អំពី​រឿង​នេះ​ជា​បន្តបន្ទា​ប់​ទៀត...!

No comments: