Monday, 10 January 2022

សកម្មជន​ថា ​លោក ​ហ៊ុន សែន​ ដើរ​​បញ្ច្រាស់​​ទិសអាស៊ាន​ព្រោះ​ចង់​​​​​ធ្វើ​​​​​​​ប្រជាភិថុតិ​​ឲ្យ​​​​​​អន្តរជាតិ​​​​ទទួល​ស្គាល់​​របប​​សឹក​មីយ៉ាន់ម៉ា


ដោយ មួង ណារ៉េត
2022-01-10
សកម្មជន​ថា ​លោក ​ហ៊ុន សែន​ ដើរ​​បញ្ច្រាស់​​ទិសអាស៊ាន​ព្រោះ​ចង់​​​​​ធ្វើ​​​​​​​ប្រជាភិថុតិ​​ឲ្យ​​​​​​អន្តរជាតិ​​​​ទទួល​ស្គាល់​​របប​​សឹក​មីយ៉ាន់ម៉ា 

(ស្តាំ) លោក ហ៊ុន សែន និង​លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (Masahiro Mikami) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​នៅក្នុង​ពិធី​​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​​កំណាត់​​ផ្លូវជាតិ​​លេខ​៥ ខេត្ត​បាត់ដំបង-សិរីសោភ័ណ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP


សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​​អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​កំពុង​​ដើរ​បញ្ច្រាស់​ទិសដៅ​អាស៊ាន ​ដើម្បី​​​ធ្វើ​​​​​​​​​នយោបាយ​ប្រជាភិថុតិ​ឲ្យ​​​​​អន្តរជាតិ​​​ទទួល​​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​​របប​​សឹក​​​​​នៅ​ភូមា ឬ​ មីយ៉ាន់ម៉ា (Myanmar)​។ អ្នក​ឃ្លាំមើល​ថា លោក​ ហ៊ុន សែន មិន​ត្រឹម​តែ​មិន​អាច​​បញ្ចុះ​បញ្ចូល​អន្តរជាតិ​​បាន​​ទេ ថែមទាំង​រង​ការ​អាម៉ាស់​សម្រាប់​ខ្លួន​ឯង​បន្ថែម​ទៀត​។​​​

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​ និង​អ្នក​ឃ្លាំ​មើល​បែប​នេះ ធ្វើឡើង​​ចំ​ពេល​ដែល​លោក​ ហ៊ុន សែន ​កំពុង​​​ព្យាយាម​បញ្ចុះ​បញ្ចូល​ជា​ថ្មី​ទៀត​ ដោយម្តងនេះឲ្យ​ប្រទេស​​ជប៉ុន​ ផ្ដល់​​ការ​គាំទ្រដល់ជំហរឯកតោភាគីរបស់លោកក្នុងរឿងភូមានេះ។


ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​​ប្រទេស​ជប៉ុនលោក ហៃ វណ្ណា​​ មើល​ឃើញ​​ថា ​​លោក​ ហ៊ុន សែន កំពុង​​រង​ភាព​អាម៉ាស់​ខ្លាំង ក្រោយ​ពេល​លោក​​បរាជ័យ​​ទាំង​ស្រុង ​ក្នុង​​ការ​ធ្វើ​សកម្មភាព​ងាក​​​​ទៅ​គាំទ្រ​មេដឹកនាំ​​ផ្ដាច់​ការ​​​ភូមា​ ដោយ​ដើរ​​បញ្ច្រាស់​ទិសដៅ​​របស់​អាស៊ាន និង​សហគមន៍​អន្តរជាតិ​​។

លោក​ ហៃ វណ្ណា បន្ត​ថា​ ការ​សន្យា​បទ​ឈប់​បាញ់​​ ឬ​ការ​​​សន្យា​ទៅ​ជួប​ចរចា​គ្រប់​ភាគី​ពាក់ព័ន្ធ​នោះ គ្រាន់​តែ​ជា​នយោបាយ​ប្រជាភិថុតិ​​​​​ជួយ​​ការពារ​របប​សឹក​ភូមា​ប៉ុណ្ណោះ​​ ព្រោះ​ថា​ជាក់​ស្ដែង​​​​លោក ហ៊ុន សែន​ ​បាន​ចរចា​​តែ​ជាមួយ​ភាគី​មេដឹកនាំ​របប​សឹក​ភូមា​តែ​មួយ​គត់​ ខណៈ លោក ហ៊ុន សែន។ ប៉ុន្តែ​លោក​មិន​បាន​ធ្វើការ​ជាមួយ​​​ភាគី​ពាក់ព័ន្ធ​​ផ្សេង​ទៀត​ឡើយ​៖ «អ្វី​ដែល​លោក ហ៊ុន សែន​ បាន​និយាយ​ហ្នឹង​វា​បំផ្លើស​ទាំង​អស់​ មិន​មាន​អ្វី​ជា​ការ​ពិត​ទេ ហើយ​យើង​មើល​ឃើញ​ថា​​ របប​ផ្ដាច់​ការ​ដែល​ដឹកនាំ​ដោយ​ មីង អ៊ុងលាំង ហ្នឹង​ ​វា​មិន​ព្រម​ធ្វើ​អ្វី​ទៅ​តាម​ការ​ចង់​បាន​របស់​សមាជិក​​អាស៊ាន ដែល​គេ​បាន​​សម្រេច​៥​ចំណុច​ហ្នឹង​ទេ។ អ៊ីចឹង! គ្មាន​ចំណុច​មួយ​ណា​ ដែល​ត្រូវ​បាន​អនុវត្ត​បាន​ទេ»។

លោក ហ៊ុន សែន ​ថ្លែង​ក្នុង​ពិធី​​សម្ពោធ​​ឲ្យ​ប្រើប្រាស់​កំណាត់​​​ផ្លូវ​ជាតិ​លេខ​៥ ​ពី​ខេត្ត​បាត់​ដំបង ទៅ​ក្រុង​សិរីសោភ័ណ្ឌ​​ខេត្ត​បន្ទាយ​មានជ័យ នៅ​ថ្ងៃ​ទី​១០ មករា ដោយ​​លើកសរសើរអំពី​​ទស្សនៈ​កិច្ច​របស់​លោក​​ទៅ​​ប្រទេស​ភូមា​​​ថា​ ទទួល​បាន​​លទ្ធ​ផល​ជាច្រើនចំណុច។

លោក ហ៊ុន សែន ក៏​បាន​ណែនាំ​រដ្ឋ​មន្ត្រី​ការ​បរទេស ​ដែល​ជា​​ប្រសិត​ពិសេស​​អាស៊ាន​ គឺ​លោក ប្រាក់ សុខុន ​​ឲ្យ​ប្រឹងប្រែង​រក​កិច្ចការ​សម្រប​​សម្រួល​ជាមួយ​អាស៊ាន ដើម្បី​អនុវត្ត​បទ​ឈប់​បាញ់​នៅ​ភូមា។ លោក ក៏​បាន​ស្នើសុំ​ប្រទេស​ជប៉ុន ​ផ្តល់​ការ​គាំទ្រ​ផ្នែក​សម្ភារៈ និង​បច្ចេកទេស​ សម្រាប់​ប្រតិបត្តិការ​ផ្តល់​ជំនួយ​មនុស្សធម៌​នៅ​ប្រទេសនេះ​ផង​ដែរ​​​។ តែ​យ៉ាង​ណា​លោក ហ៊ុន សែន អះអាង​ថា​ វិបត្តិ​នៅ​ភូមា នឹង​មិន​អាច​​បិទ​បញ្ចប់​ត្រឹម​ពេល​កម្ពុជា ​ធ្វើ​​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ទេ​ «យើង​ឈាន​ទៅ​​ និយាយ​ទៅ​ដល់​បញ្ហា​បញ្ឈប់​រាល់​អំពើ​ហិង្សា បន្ថែម​ទៅ​ដោយ​ពាក្យ​ឈប់​បាញ់​ ព្រោះ​​មាន​ការ​បាញ់​គ្នា។ អ៊ីចឹង​ទេ​ ដើម្បី​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​​សម្រាប់​ភាគី​ទាំង​អស់ អាស៊ាន​គប្បី​ដើរ​តួនាទី​​ ហើយ​តួនាទី​នេះ ដែល​​ពី​មុន​​នេះ គេ​មិន​អាច​រក​បាន។ ប៉ុន្តែ​ឥឡូវ​អាស៊ាន​អាច​រក​បាន​ហើយ ​ដែល​អាស៊ាន​មាន​តួនាទី ​ចូល​​ទៅ​ធ្វើការ​សម្រប​សម្រួល​នៃ​ភាគី​ដែល​មាន​ជម្លោះ​ឲ្យ​មាន​ការ​ឈប់​បាញ់​»។

​​នៅ​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​ដ៏​ចម្រូង​ចម្រាស់​​​ជាមួយ​មេដឹកនាំ​រដ្ឋ​ប្រហារ​ភូមា​​លោក​ មីន អង​​លាំង (Min Aung Hlaing) កាល​ពី​ថ្ងៃ​ទី​០៧ និង​០៨​ មករា ​​លោក ហ៊ុន សែន ​មិន​បាន​ទៅ​​​ជួប​ភាគី​ពាក់ព័ន្ធ​ផ្សេង​ ក្រៅពី​​ការ​និយាយ​គ្នា​​អំពី​​​កិច្ច​ព្រមព្រៀង​​បទ​ឈប់​បាញ់​រយៈ​ពេល​១​ឆ្នាំ និង​ភាគី​ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​នៃ​​របប​សឹក​​ភូមា ការ​​សន្យា​ឲ្យ​ប្រសិត​ពិសេស​​អាស៊ាន​ជួប​​​សន្ទនា​ភាគី​ពាក់ព័ន្ធ​ ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ និង​ការ​រាប់​អាន​គ្នា​ជា​បងប្អូន​ធម៌​រវាង លោក ហ៊ុន សែន និង លោក មីង​ អ៊ុងលាំង​​។

ប៉ុន្តែបទឈប់​បាញ់​នេះ មិន​អាច​​ទៅ​រួច​​ទេ​។ ​ក្រោយ​​មេដឹកនាំ​របប​សឹក​ភូមា​​​​សន្យា​​បទ​ឈប់​បាញ់​​ជាមួយ​លោក ហ៊ុន សែន បាន​​ត្រឹម​មួយ​ថ្ងៃ​​ គឺ​នៅ​ថ្ងៃ​ទី​​​០៨​ ខែ មករា​ របប​សឹក​ភូមា បាន​ប្រើ​ឧទ្ធម្ភាគចក្រ​បាញ់​គ្រាប់​​មីស៊ីល​ទៅ​លើក្រុង​ឡយ​ក​​(Loikaw)​ រដ្ឋ​កាយ៉ា​​(Kayah)​ ដោយ​​បញ្ជាក់​​​ហេតុផល​​ថា​ មាន​កងទ័ព​របស់​​​ជនជាតិ​ភាគ​តិច​​​ការ៉ែន​ ​​(KNDF)​ កំពុង​លាក់​ខ្លួន​នៅ​ទីនោះ។ ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​នេះ កើត​ឡើង​តាំង​ពី​ម៉ោង​២​រសៀល​ ដល់​ម៉ោង​៧​យប់​ថ្ងៃ​ទី​៩ ខែ​មករា ដែល​ទង្វើ​នេះ​ផ្ទុយ​ពី​សេចក្តីថ្លែង​ការណ៍​រួម​រវាង​លោក ហ៊ុន សែន និង​លោក មីន អង​លាំង។

​អ្នក​ឃ្លាំមើល ​មិន​រំពឹង​ថា ដំណើរ​បញ្ច្រាស់​ទិស​​​របស់​លោក​ ហ៊ុន សែន ​​អាច​​ដោះ​ស្រាយ​វិបត្តិ​ផ្ទៃ​ក្នុង​​នៅ​ភូមា​​​បាន​ឡើយ​។ ​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​​កម្ពុជាលោក ម៉ែន ណាត ​យល់​​​​ថា លោក ហ៊ុន សែន ​មិន​ទាន់​​អាច​​​ដោះ​ស្រាយ​វិបត្តិ​ផ្ទៃ​ក្នុង​​នៅ​​កម្ពុជា​បាន​ផង កុំ​ថា​ឡើយ​​​មាន​សមត្ថភាព ដល់​​ទៅ​ដោះស្រាយ​វិបត្តិ​ជម្លោះ​ផ្ទៃ​ក្នុង​នៅ​ប្រទេស​​ភូមា​​នោះ​។ លោកបន្ត​ថា ចេតនា​របស់​លោក ហ៊ុន សែន គឺ​គ្រាន់​តែ​ចង់​បញ្ចុះ​បញ្ចូល​ឲ្យ​អាស៊ាន និង​សហគមន៍​អន្តរជាតិ សម្រប​ខ្លួន​ទៅ​​ទទួល​ស្គាល់​របប​សឹក​​ភូមា​ប៉ុណ្ណោះ​។ តែ​យ៉ាង​ណា លោក​ថា ផែនការ​នេះ ​នឹង​មិន​បាន​សម្រេច​ទេ​«លទ្ធផល​គាត់ គឺ​សូន្យ​។ វា​ផ្ទុយ​ស្រឡះ​​ពី​យន្តការ​របស់​អាស៊ាន​ ត្រូវ​ដោះស្រាយ​បញ្ហា​ភូមា ហើយ​គាត់​ប្រើប្រាស់​យន្តការ​អាស៊ាន​ហ្នឹង វា​នាំ​ឲ្យ​ប្រទេស​ទាំង​អស់​នៅ​ក្នុង​នៅ​ក្នុង​អាស៊ាន​ហ្នឹង គឺ​វា​បែកបាក់​​ខ្វែង​គំនិត​គ្នា​ ហើយ​ពិបាក​ដោះ​ជាង​បញ្ហា​ភូមា​ទៀត ចម្រូង​ចម្រះ ហើយ​លោក​ ហ៊ុន សែន គ្មាន​ធ្វើ​អ្វី​បាន​ទេ។ គាត់​យក​បញ្ហា​អាស៊ាន​នេះ និយាយ​​ឲ្យ​ខ្លី​ទៅ​គឺ គាត់​ទៅ​នេះ គាត់​អត់​មាន​ស្ដាប់​នរណា​ទាំង​អស់ ក្នុង​ប្រទេស​ចំណោម​អាស៊ាន​ហ្នឹង»។

អាស៊ាន​បាន​ដាក់​លក្ខខណ្ឌ​គោលការណ៍​​ ៥ចំណុច​​ ឲ្យ​របប​សឹក​ភូមា​អនុវត្ត​ គឺ​ទី១៖​ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា ហើយ​គ្រប់​ភាគី​ត្រូវ​បង្កើន​ការ​អត់ធ្មត់។ ទី២៖ ចាប់​ផ្ដើម​​សន្ទនា​​គ្នា​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​​ដោយ​សន្តិវិធី។ ទី៣៖ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន នឹង​សម្រួល​ដល់​​​ដំណើរ​ការ​រៀបចំ​កិច្ច​សន្ទនា ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។​​ ទី​៤៖ អាស៊ាន​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ទី៥ ​​ប្រេសិត​ពិសេស និង​គណៈប្រតិភូ​នឹង​ធ្វើ​ទស្សនកិច្ច​​ នៅ​ប្រទេស​ភូមា ​ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។

ទោះ​ជា​យ៉ាងណា មេ​ដឹក​នាំ​រដ្ឋប្រហារ​យោធា​ភូមា លោក​មីន អង​​លាំង​ ​មិន​អនុវត្ត​តាម​នោះ​ទេ។ ចាប់​តាំង​ពី​ខែ​កុម្ភៈ​​ឆ្នាំ​២០២១ ​ដល់​ដើម​ខែ​មករា ឆ្នាំ​២០២២ ​មាន​ពលរដ្ឋ​ភូមា​ជាង ​មួយ​​ពាន់​​​បួន​រយ​ (១.៤០០)​ នាក់​​ត្រូវ​បាន​គេ​សម្លាប់​ ក្នុង​នោះ​រួម​ទាំង​កុមារ​យ៉ាង​ហោច​ណាស់​​១០០​នាក់​ផង​ដែរ និង​មានមនុស្ស​យ៉ាង​ហោចណាស់ជាង​ ៣០ នាក់ត្រូវ​ពួកយោធាដុតសម្លាប់ទាំងរស់។​ ក្រៅពី​នេះ​​មាន​​មនុស្ស​ជាង មួយ​​ម៉ឺន​មួយ​ពាន់​​​ (១១.៣០០)​នាក់​ ត្រូវ​បាន​ចាប់ខ្លួន។ មនុស្ស​ជាច្រើន​រត់​ចោល​ផ្ទះ​សម្បែង ដោយសារ​ការ​​​បាញ់​ប្រហារ​​ពី​កង​កម្លាំង​សន្តិសុខ និង​យោធា​ក្រោម​បញ្ជាការ​របស់​​មេយោ​រដ្ឋ​ប្រហារ​លោក​មីន អ៊ុង​លាំង​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ កំពុង​ដាក់​ពាក្យ​ប្ដឹង​​​​លោក មីន អ៊ុងលាំង ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ហើយ​ទទូច​​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​(ICC) ​នៅ​​ទី​ក្រុង​ឡាអេ (Hague) ឱ្យ​បើក​ការ​ស៊ើបអង្កេត​​ជា​បន្ទាន់​។ អង្គការ​ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏កំពុងធ្វើយុទ្ធនាការ ទាមទារឲ្យតុលាការ​អន្តរជាតិនេះ កាត់ទោសមេរដ្ឋប្រហារយោធានេះ ពីបទប្រល័យពូជសាសន៍ជនជាតិរ៉ូហ៊ីងយ៉ាផងដែរ៕

1 comment:

Anonymous said...

One criminal trying to help another criminal will naturally and eventually bring both of them to hell.

It is hard to understand the heart of these 2 assholes Hun Sen and Min Aung Hlaing who have killed so many people of their compatriots to hold on to their power.

In addition, Ah Roleuy Hun Sen is worse than Min Aung Hlaing because Cambodia is on the verge of becoming a part of the evil Yuon whereas Myanmar will always be independent.