Saturday, 22 January 2022

"តុលាការបារាំង ចេញដីកាឲ្យចាប់ខ្លួន លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ"

ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២
------------------

May be an image of 2 people, people standing and text that says "21 January 2022 Ray of Hope From Paris for Victims of Political Violence in Cambodia Sam Rainsy Sam Rainsy, Cambodia's finance minister from 1993 to 1994, the co-founder and acting leader of the opposition Cambodia National Rescue Party (CNRP). ជេត ដូខការ យស ក័ទ 1A0 តុលាការបារាំង ចេញដីកាឲ្យចាប់ខ្លួន លោក ហ៊ុង ប៊ុនហៀង និងលោក ហុយ ពិសិដ្ឋ French Court issues arrest warrants against Hing Bun Heang and Huy Piseth"
 

"តុលាការបារាំង ចេញដីកាឲ្យចាប់ខ្លួន លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ"
 

សេចក្តីថ្លែងការណ៍ លោក សម រង្ស៊ី ពីទីក្រុងប៉ារីស ថ្ងៃ ២២ មករា ២០២២


សេចក្តីសង្ឃឹម កើតចេញពីទីក្រុងប៉ារីស សម្រាប់ជនរងគ្រោះ ដោយហិង្សានយោបាយ នៅកម្ពុជា
ថ្ងៃនេះ យើងប្រារព្ធពិធីរំលឹកខួបទី ១៨ នៃការបាញ់សម្លាប់ លោក ជា វិជ្ជា នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ២២ ខែមករា ឆ្នាំ២០០៤។ លោក ជា វិជ្ជា ជាប្រធានសហជីពកម្មករខ្មែរ ដែលមានប្រជាប្រិយភាពខ្ពស់បំផុត នៅពេលនោះ។ មកដល់ពេលនេះ អ្នកដែលបានបាញ់សម្លាប់លោក ជា វិជ្ជា នៅតែទទួលបាននិទណ្ឌភាព គឺការរួចផុតពីទោសពៃរ៍ ដូចជាជនឧក្រិដ្ឋដទៃទៀតជាច្រើន ដែលបានបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ នៅកម្ពុជា។
សេចក្តីសង្ឃឹម បានកើតចេញពីទីក្រុងប៉ារីស ដែលធ្វើឲ្យយើងជឿជាក់ថា និទណ្ឌភាព ដែលជាទម្លាប់អាក្រក់នៅកម្ពុជា ចាប់ផ្តើមរលាយ ចាប់ពីពេលនេះទៅ។
កាលពីជាង ២០ ឆ្នាំមុន ភរិយាខ្ញុំ ជូឡុង សូមួរ៉ា និងរូបខ្ញុំ សម រង្ស៊ី បានដាក់ពាក្យបណ្តឹងមួយ នៅចំពោះមុខតុលាការបារាំង នៅទីក្រុងប៉ារីស ដោយសារតែយើងមានសញ្ជាតិបារាំងផងដែរ ក្នុងគោលបំណងវែកមុខជនឧក្រិដ្ឋ ដែលបានវាយប្រហារដោយគ្រាប់បែក មកលើប្រជាពលរដ្ឋស្លូតត្រង់ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧។ 

 

May be an image of 6 people, people standing, motorcycle and road

យើងទាំងពីរនាក់ ជាគោលដៅ នៃការវាយប្រហារនេះ ដែលបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងតិច ១៦ នាក់ និងអ្នករបួសធ្ងន់ជាង ១០០ នាក់ ក្នុងនោះ មានទាំងលោក ជា វិជ្ជា ផងដែរ ដែលបានចូលរួមជាមួយពួកយើង ក្នុងបាតុកម្មមួយដោយសន្តិវិធី។
តុលាការទីក្រុងប៉ារីស កាលពីថ្ងៃ ៣០ ខែធ្នូ ឆ្នាំ ២០២១ បានសម្រេចចោទប្រកាន់  ពីបទ "សមគំនិត ប៉ុនប៉ងសម្លាប់មនុស្ស" លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលជាអ្នកទទួលខុសត្រូវ ពីរនាក់ធំជាងគេ ក្នុងអង្គភាពអង្គរក្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តុលាការ ក៏បានសម្រេចយកបុគ្គលពីរនាក់នេះ ទៅកាត់ទោស នៅចំពោះមុខតុលាការព្រហ្មទណ្ឌ ដែលផ្តន្ទាទោសឧក្រិដ្ឋជន (Cour d'Assises)។
សេចក្តីប្រកាសរបស់តុលាការបារាំង បានឲ្យដឹងថា តុលាការនេះ បានចេញដីកាឲ្យចាប់ខ្លួន លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ចុះថ្ងៃ ១៩ ខែមីនា ឆ្នាំ ២០២០ ហើយដីកាឲ្យចាប់ខ្លួននេះ នៅតែមានសុពលភាពដដែល យោងមាត្រា ១៨៦ - ៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
តុលាការបានឲ្យដឹងទៀតថា "ការស៊ើបអង្កេតទាំងឡាយ ដែលបានធ្វើឡើងដោយនគរបាលសហរដ្ឋអាមេរិក FBI, អង្គការសហប្រជាជាតិ, គណៈកម្មាធិការទំនាក់ទំនងបរទេស នៃព្រឹទ្ធសភា សហរដ្ឋអាមេរិក, ព្រមទាំងអង្គការ Human Rights Watch (អង្គការអន្តរជាតិឃ្លាំមើលសិទ្ធិមនុស្ស) បានសន្និដ្ឋានជាឯកច្ឆន្ធថា អង្គរក្សលោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារដោយគ្រាប់បែក ដែលសំដៅមកលោក សម រង្ស៊ី។ តួនាទីដ៏សំខាន់ នៃក្រុមអង្គរក្សផ្ទាល់ខ្លួន របស់លោក ហ៊ុន សែន ត្រូវបានសង្កត់ធ្ងន់។ មានភស្តុតាងជាច្រើន ដែលបញ្ជាក់ថា ការវាយប្រហារនេះ ត្រូវបានគិតគូរជាមុន រៀបចំដោយលម្អិត និងអនុវត្តយ៉ាងជាក់ស្តែង ដោយក្រុមអង្គរក្សលោក ហ៊ុន សែន នេះ។"
ស្តីពីការទទួលខុសត្រូវធំបំផុត ចំពោះការវាយប្រហារនេះ របាយការណ៍ គណៈកម្មាធិការទំនាក់ទំនងបរទេស នៃព្រឹទ្ធសភា សហរដ្ឋអាមេរិក ចេញផ្សាយ ក្នុងខែតុលា ឆ្នាំ១៩៩៩ បានសន្និដ្ឋានថា ៖
"(១) សមាជិក កម្លាំងអង្គរក្សលោក ហ៊ុន សែន បានចូលរួមក្នុងការរៀបចំ និងការប្រព្រឹត្តទៅ នៃការវាយប្រហារ ថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧។
(២) លោក ហ៊ុន សែន ខ្លួនឯង ដែលស្ថិតក្នុងចំណោមមនុស្សតែពីរនាក់ ដែលមានអំណាចបញ្ជាកម្លាំងអង្គរក្សនេះ ច្បាស់ជាបានដឹងជាមុន ហើយបានយល់ព្រម ចំពោះការវាយប្រហារនេះ។
(៣) មកដល់ខែមិថុនា ឆ្នាំ១៩៩៧ រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រមូលបានភស្តុតាងក្នុងដៃ ដែលមិនអាចប្រកែកបាន ចំពោះចំណុចទី១ និងចំណុចទី២ តែមិនបានចាត់វិធានការអ្វីឡើយ។"
ជូឡុង សូមួរ៉ា និងរូបខ្ញុំផ្ទាល់ ក្នុងនាមយើងទាំងពីរនាក់ និងក្នុងនាមជនរងគ្រោះដទៃទៀតទាំងអស់ សូមអបអរសាទរ ចំពោះកិច្ចការដែលតុលាការបារាំង បានបំពេញ ដើម្បីលាតត្រដាងការពិត ទាក់ទងការវាយប្រហារថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧ និងដើម្បីផ្តន្ទាទោសជនឧក្រិដ្ឋ ដែលតុលាការបានវែកមុខមុនគេបង្អស់។
សេចក្តីសម្រេចរបស់តុលាការបារាំងនេះ ផ្តល់សេចក្តីសង្ឃឹមឲ្យជនរងគ្រោះទាំងអស់ ដោយហិង្សានយោបាយ នៅកម្ពុជា។ ជនរងគ្រោះទាំងនោះ ជឿជាក់កាន់តែច្បាស់ថា ក្នុងលោកនេះ នៅតែមានប្រព័ន្ធតុលាការ ឯករាជ្យមួយ ដែលនឹងបញ្ចប់និទណ្ឌភាព នៅកម្ពុជា ពីព្រោះប្រជារាស្ត្រខ្មែរ បានឈឺចាប់ពីនិទណ្ឌភាពនេះ តាំងពីសម័យខ្មែរក្រហម។
 

សម រង្សុី

    January 28, 2020


    ------------------


"French court issued a warrant to arrest Mr. Hing Bunheang and Mr. Huy Piseth"

    

Mr. Sam Rainsy's statement from Paris on January 26, 2020

    Hope comes from Paris for the victims of political violence in Cambodia   

Today, we celebrate the 16th anniversary of the shooting of Mr. Chea Vichea in Phnom Penh on 26 January 2006. Mr. Chea Vichea was the president of the Khmer Workers Union which was very popular at that time. Until now, the one who shot Mr. Chea Wishea still get away with prison, just like the other criminals who shot innocent citizens in Cambodia.


    Hope came from Paris, which makes us believe that crime, which is a bad habit in Cambodia, begins to melt from now on.


    More than 20 years ago, my wife, Julong Soura, and myself, Sam Rainsy, filed a complaint in front of the French court in Paris, because we have French nationality too, in order to defend the criminals who attacked with bombs on innocent citizens at Phnom Penh city on 30th March, 1968. Both of us were the targets of the attacks which left at least 15 dead and over 100 injured, including a scholar who joined us in a peaceful demonstration.


    The Paris court on December 20, 2021 decided to charge Hing Bunheang and Huy Piseth, the two biggest executives in Prime Minister Hun Sen's bodyguards, for "attempted homicide". The court also decided to bring these two men to trial before the Criminal Court that convicts the criminals (Cour d'Assises).


    The French court announced that the court issued the arrest warrant for Hing Bunheang and Huy Piseth on March 15, 2020 and the warrant remains valid according to Articles 14-36 of the Criminal Procedure Code.


    The court also said that "all investigations conducted by the US police, the FBI, the United Nations, the Foreign Relations Committee of the United States Senate, and Human Rights Watch have concluded." The document said Hun Sen's bodyguard is responsible for the bomb attack referring to Sam Rainsy. The important role of Hun Sen's personal bodyguard has been stressed. There is a lot of evidence that the attack was premeditated, planned in detail, and practical by Hun Sen's bodyguards. "


    About the biggest responsibility for this attack, a report from the United States Senate on Foreign Relations Committee published in October 1962 concluded that:
    "(1) Members of Hun Sen's bodyguard took part in the preparation and action of the attack on March 30, 1965.


    (2) Hun Sen himself, who is among the only two people in charge of the bodyguards, knew in advance and approved the attack.


    (8) As of June 1962 the United States government had collected indisputable evidence in regards to articles 1 and 3 but did not take any action. "


    Julong Soumoura and myself, on behalf of both of us and all other victims, congratulate the French courts for exposing the truth regarding the attacks of 20 March 1963 and to condemn the criminals that the court has overturned. The first face of all.


    The decision of the French court gives hope to all the victims of political violence in Cambodia. Those victims believe even more that there is still an independent court system in the world that will end the punishment in Cambodia because the Khmer people have suffered from this punishment since the Khmer Red Khmer era.


    Sam Rainsy

No comments: