Friday, 28 January 2022

អូស្ត្រាលី​ប្ដេជ្ញា​ជួយ​គាំទ្រ​អាទិភាព​របស់​កម្ពុជា​ក្នុង​ពេល​ធ្វើជា​ប្រធាន​អាស៊ាន និង​បន្ត​ទំនាក់ទំនង​រឹងមាំ​


Khmer Circle

Canberra and its wild bunch of diplomats are just as at home here in the Kingdom of Wonder as they are anywhere else in South East Asia and unlike other Western governments certainly don't need millions in Hun Sen's PR money to persuade them to rub shoulder with him.

Yes, we know some of you decent ordinary Aussies out there are feeling just a tad embarrassed at the way your elected government have been going about its overseas business over the years.

Enjoy…  

🔼🔼🔼 

ដោយ មាន ឫទ្ធិ
2022-01-27
អូស្ត្រាលី​ប្ដេជ្ញា​ជួយ​គាំទ្រ​អាទិភាព​របស់​កម្ពុជា​ក្នុង​ពេល​ធ្វើជា​ប្រធាន​អាស៊ាន និង​បន្ត​ទំនាក់ទំនង​រឹងមាំ​ 

(រូប​ទី២ ពីខាង​ឆ្វេង) លោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​ជាតិ​អូស្ត្រាលី និង​ខួប​ទី ៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្ត្រាលី នៅ​ថ្ងៃ​ទី២៦ ខែមករា ឆ្នាំ២០២២។។
រូប៖ ស្ថានទូតអូស្ត្រាលី


 

អូស្ត្រាលី (Australia) ប្ដេជ្ញា​ជួយ​គាំទ្រ​អាទិភាព​របស់​កម្ពុជា​ក្នុង​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន និង​បន្ត​ទំនាក់ទំនង​រឹងមាំ​ជាមួយ​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​ជាតិ​អូស្ត្រាលី និង​ខួប​ទី ៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្ត្រាលី ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក ប៉ាប្លូ កាង (Pablo Kang) មាន​ប្រសាសន៍​ថា អូស្ត្រាលី​រីករាយ​រង់ចាំ​ជួយ​គាំទ្រ​អាទិភាព​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន។ ដោយ​រំឭក​ឡើង​វិញ​ពី​សមិទ្ធផល​ជាច្រើន​ដែល​អូស្ត្រាលី និង​កម្ពុជា​សម្រេច​បាន​រួមគ្នា​ក្នុងរយៈពេល ៧០ឆ្នាំ​ចុង​ក្រោយ​នេះ លោក​គូស​បញ្ជាក់​ថា អូស្ត្រាលី​រីករាយ​រង់ចាំ​បន្ត​កិច្ច​សហប្រតិបត្តិការ​នេះ​ជាមួយ​កម្ពុជា​បន្ត​ទៅ​មុខ​ទៀត។



កម្ពុជា និង​អូស្ត្រាលី ប្រារព្ធ​ខួប​ទី ៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​នៅ​ក្នុង​ឆ្នាំ២០២២ នេះ។ លោក ប៉ាប្លូ កាង កត់សម្គាល់​ថា អូស្ត្រាលី​កំពុង​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចិរភាព និង​រក្សា​ស្ថិរភាព និង​លទ្ធិ​ប្រជាធិបតេយ្យ។

អូស្ត្រាលី​បាន​ចូលរួម​ចំណែក​ជួយ​គាំទ្រ​កម្ពុជា​តាមរយៈ​វិស័យ​ជាច្រើន ជាពិសេស​វិស័យ​អប់រំ កសិកម្ម និង​ការ​ជួយ​នាំ​មក​នូវ​សន្តិភាព​ដល់​កម្ពុជា​កាលពី​ឆ្នាំ១៩៩១។ ចាប់តាំង​ពីឆ្នាំ១៩៩៤មក អូស្ត្រាលី​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ ៩៤៥នាក់ ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី។ និស្សិត​កម្ពុជា​ប្រមាណ​ ២១.៨០០នាក់ បាន​ចុះឈ្មោះ​សិក្សា​នៅ​អូស្ត្រាលី​តាម​កម្មវិធី​ផ្សេងៗ។ ក្រៅ​ពី​នេះ ជនជាតិ​អូស្ត្រាលី​ ជាង ៦៦.០០០នាក់ មាន​ដើម​កំណើត​ខ្មែរ និង​កំពុង​ចូលរួម​ចំណែក​ជា​ខ្លាំង​ដល់​លទ្ធិប្រជាធិបតេយ្យ ពហុ​វប្បធម៌​នៅ​អូស្ត្រាលី។ ទន្ទឹម​នឹង​នេះ អូស្ត្រាលី​ក៏បាន​ជួយ​គាំទ្រ​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​អស់​រយៈពេល​ជាយូរមកហើយ ជាពិសេស​ក្នុងអំឡុងពេល​មាន​ជំងឺរាតត្បាត​សាកល​កូវីដ១៩។ អូស្ត្រាលី​បាន​ផ្តល់​ថវិកា​ចំនួន​ ៣៥,៧​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ការ​ទទួល​បាន​វ៉ាក់សាំង និង​ជួយ​ដល់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ថ្នាក់​ជាតិ​នៅ​កម្ពុជា។ ក្នុង​នោះ​វ៉ាក់សាំង ហ្វៃហ្សឺរ-បាយអូអេនថិក (Pfizer-BioNtech) ចំនួន​ ២,៣៥​លាន​ដូស គឺ​ជា​ជំនួយ​របស់​អូស្ត្រាលី៕

No comments: