Friday, 7 January 2022

តើហេតុអ្វី បានជាថ្ងៃ០៧ មករា ស្ងាត់ម្ល៉េះ នៅឆ្នាំ ២០២២ នេះ?

 

May be an image of 4 people and text that says "តើហេតុអ្វី បានជាថ្ងៃ០៧ មករា ស្ងាត់ម្ល៉េះ នៅឆ្នាំ ២០២២ នេះ? Why CCP's "Victory Day of 7th January" is such a quiet non-event this year 2022? ៧.១.១៩៧៩" 

ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២
-----------------

តើហេតុអ្វី បានជាថ្ងៃ០៧ មករា ស្ងាត់ម្ល៉េះ នៅឆ្នាំ ២០២២ នេះ?

- មិនមែនដោយសារជំងឺកូវីដ-១៩ ទេ ពីព្រោះស្ថានការណ៍សុខាភិបាល បានធូរស្រាលច្រើនហើយ ហើយសកម្មភាពផ្សេងៗ បានចាប់ផ្តើមដំណើរការឡើងវិញជាធម្មតាហើយ។
- មិនមែនដោយសារលោក ហ៊ុន សែន ត្រូវធ្វើដំណើរទៅប្រទេសភូមា ថ្ងៃនេះទេ។ ផ្ទុយទៅវិញលោក ហ៊ុន សែន បានជ្រើសរើសថ្ងៃធ្វើដំណើរនេះ ដើម្បីគេចផុតពីពិធីដែលត្រូវប្រារព្ធ នៅទីក្រុងភ្នំពេញ ថ្ងៃ ០៧ មករា នេះ តែម្តង។
- ហេតុផលពិតប្រាកដ នៃភាពស្ងាត់ស្ងៀមនេះ គឺដោយសារតែមានការខ្វែងគំនិតគ្នា ក្នុងជួរគណបក្សប្រជាជនកម្ពុជា ពីព្រោះលោក ហ៊ុន សែន ចង់ឲ្យកូនគាត់ ហ៊ុន ម៉ាណែត ដែលគាត់ទើបតែតែងតាំងឲ្យធ្វើជាអ្នកបន្តវេនពីគាត់ ចេញមុខក្នុងឱកាសនេះ ក្នុងចំណោមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ តែមន្ត្រីគណបក្សប្រជាជនកម្ពុជាដទៃទៀត មិនយល់ព្រមតាមសំណើលោក ហ៊ុន សែន ទេ ដោយសំអាងថា ហ៊ុន ម៉ាណែត អត់មានស្នាដៃអ្វី ក្នុងថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ទេ ហើយក្នុងថ្ងៃជាបន្តបន្ទាប់ក្រោយមក ក៏គ្មានដែរ។

Eng Chhai Eang 

 

No comments: