Saturday, 22 January 2022

សម្រែក​ទាមទារ​យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា កក្រើក​ឡើង​វិញ ក្នុង​ខួប​ឃាតកម្ម ១៨​ឆ្នាំ


by Khmer Circle:

Those critics and writers backing Hun Sen's recent trip to Myanmar thinking any dialogue with the junta there is better than none in the effort to end the country's civil conflict; a situation not too dissimilair to that faced by Cambodia in the early 1990s should take a closer look at Cambodia today and since under his tyrannical brutal regime.  

The 'genocidal KR' period in the seventies had already put Cambodia back to Year Zero - socially, economically, culturally as well as, more importantly, human resource wise since the latter is the most vital ingredient and capital any nation with Cambodia's recent past and experience could have hoped to hold on to, and even with such a capital it would take decades in a liberal democratic climate to recover and move away from that past of tragedy, trauma and social annihilation. 

It's no accident that Hun Sen himself has proclaimed the Paris Peace Accords of Oct 1991 "dead"; this was a culmination of the multi-national effort in conjunction with the Cambodian warring factions themselves to end not only the armed conflict at the time but also lay the foundation for lasting peace, development, multi-party democracy and a guarantee for Cambodia's national sovereignty and territorial integrity. As far as Hun Sen is concerned, however, the PPA is not only dead and void on paper and in spirit, but also dead physically and politically too, because all the core undertakings stipulated in the Accords and their nascent manifestations in society have been all but eliminated and purged physically and psychologically in order to clear all possible or potential obstacles and challenges to his remaining in absolute, uncontested power. 

Hun Sen's campaign against Cambodia's human capital or resources is not all that different from Pol Pot's purges and mass killings of educated population before him when we look at the overall trend of arbitrary arrests, detentions, extra-judicial killings, exiling of dissidents and political opponents under his watch; all involve or have involved leadership elements and individuals within a tightly controlled and manipulated population base and, because of their presence thus, all possessing the feared possibilities to unhinge his autocratic rule.

Pol Pot of course had achieved all this campaign against his enemies while having the country sealed off from the outside world whereas Hun Sen is doing the same via a veneer of staged performance while his critics, enemies and countless victims are strangled and silenced one after another behind that open staged platform.

🔺🔺🔺   

ដោយ យន់ សាមៀន
2022-01-21
សម្រែក​ទាមទារ​យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា កក្រើក​ឡើង​វិញ ក្នុង​ខួប​ឃាតកម្ម ១៨​ឆ្នាំ 

ពិធី​គោរព​វិញ្ញាណក្ខន្ធ​ប្រធានសហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា នៅ​ទីតាំង​ស្ដូប​រូប​សំណាក នៅ​ជិត​វត្ត​លង្កា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០២០។
Photo Provided

 

សាច់ញាតិ និង​មន្ត្រី​សហជីព លើកឡើង​ថា ទោះបីជា​ពួកគាត់ គ្មាន​ជំនឿ​លើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​រក​យុត្តិធម៌​ជូន​មេ​សហជីព​ដ៏​ល្បីល្បាញ លោក ជា វិជ្ជា ក្តី ក៏​ពួកគាត់​មិន​បញ្ឈប់​ការ​ទាមទារ​យុត្តិធម៌​ឡើយ​។ ការ​លើកឡើង​នេះ នៅ​គ្រា​ដែល​ឃាតកម្ម​លើ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គិត​មកដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ មាន​រយៈពេល​១៨​ឆ្នាំ​គត់ ប៉ុន្តែ​រដ្ឋាភិបាល​នៅតែ​មិនអាច​រក​ឃាតក​ឃើញ​ដដែល។

សម្រែក​ទាមទារ​យុត្តិធម៌​ជូន​មេ​សហជីព លោក ជា វិជ្ជា ចាប់ផ្ដើម​កក្រើក​ឡើងវិញ ក្នុង​ខួប​១៨​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​រូបលោក។ ប្រជាពលរដ្ឋ កម្មករ មន្ត្រី​សហជីព និង​មន្ត្រី​សង្គម​ស៊ីវិល នាំគ្នា​ចែកចាយ​រូបថត​របស់​លោក​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ដើម្បី​រំលឹក​វីរភាព និង​ទាមទារ​យុត្តិធម៌​ជូន​លោក ជា វិជ្ជា ដែល​ពួកគាត់​ចាត់ទុកថា ជា​វីរជន​កម្មករ។


អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​លោក​ជា វិជ្ជា គឺ​លោក ជា មុនី លើកឡើង​ថា យុត្តិធម៌​សម្រាប់​បងប្រុស​របស់​លោក​គ្មាន​ពន្លឺ​ទាល់តែ សោះ ដោយសារតែ​អាជ្ញាធរ​រដ្ឋាភិបាល មិនបាន​ស្វែងរក​ចាប់ខ្លួន​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាមច្បាប់​។ លោក យល់ថា មូលហេតុ​ដែល​ដំណើរការ​ស្វែងរក​ឃាតក ជាប់​គាំង ឬ​គ្មាន​លទ្ធផល​បែបនេះ ព្រោះ​ឃាតក និង​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម លោក ជា វិជ្ជា មិនមែន​ជា​បុគ្គល​សាមញ្ញ​ធម្មតា៖ «ការ​រក​ឃាតក​មិនឃើញ​នេះ ដោយសារតែ​ឃាតក​ហ្នឹង​វា​ធំ​ពេក វា​មានអំណាច ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង​ថា ឃាតក​នេះ​ទាល់តែ​មានការ​ផ្លាស់ប្ដូរ​សង្គម។ សង្គម​មួយ​ដែល​មាន​ឯករាជ្យ យុត្តិធម៌ តុលាការ​ឯករាជ្យ តុលាការ មាន​ឆន្ទានុសិទ្ធិ ដែល​មាន​វិជ្ជាជីវៈ វា​បាន​រៀន ចេះដឹង​ហើយ​យក​វិជ្ជាជីវៈ​ហ្នឹង​មក​បម្រើការ អាហ្នឹង​វា​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ហើយ​តែបើ​តុលាការ​នេះ​ទាយ​តែ​សំណុំរឿង​លុយ​កាក់ រឿង​បក្ខពួក គឺ​វា​អត់​ងាយ​ទទួល​បានទេ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ទាំងឡាយ​ដែល​រិះគន់​ទង្វើ​អសកម្ម​របស់​រដ្ឋាភិបាល»។

ជា​រៀងរាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ថ្ងៃទី​២២ ខែមករា ក្រុម​មន្ត្រី​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ក្រុម​គ្រួសារ សាច់ញាតិ មន្ត្រី​សង្គម​ស៊ីវិល និង​មិត្ត​ភ័ក្ដិ តែង​ជួបជុំគ្នា​មុខ​រូបសំណាក​របស់​លោក ជា វិជ្ជា ស្ថិត នៅមុខ​វត្ត​លង្កា លើ​សួនច្បារ​ខាងលិច​វិមាន​ឯករាជ្យ ដើម្បី​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​។ ការ​ប្រារព្ធ​ខួប​នៅ​ឆ្នាំនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​អ្នកចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា ត្រឹមតែ​៥០​នាក់​និង​កំណត់​រយៈពេល​ជាង​១​ម៉ោង​គឺ​ចាប់ពី​ម៉ោង​៨​កន្លះ​ព្រឹក​ដល់​ម៉ោងជាង​៩​កន្លះ ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​ទប់ស្កាត់​ជំងឺ​កូវីដ​-១៩។

លោក ជា មុនី សោកស្តាយ​ដែល​សាលាក្រុង​ភ្នំពេញ កម្រិត​មនុស្ស​ចូលរួម​ត្រឹម​៥០ នាក់ ដែល​ទង្វើ​នេះ​បង្ហាញ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​ខ្លាំង៖ «រដ្ឋាភិបាល ចង់​ធ្វើ​ពិធី​អី​ផ្សេងៗ​បិទផ្លូវ​ធ្វើ​ម៉ា​សប្បាយ តែ ពិធី​រម្លឹក​គុណ​លោក ជា វិជ្ជា ដែល​ជា​វីរជន​កម្មករ​-​កម្មការិនី​នេះ គឺជា​ការ​រឹតត្បិត ហើយ​កាលណា​រឹតត្បិត​អ៊ីចឹង បាន​ន័យ​ថា គឺ​លាក់បាំង​នូវ​អ្វីមួយ​ហើយ​។ តែ​ខ្ញុំ​គិតថា ពួក​អស់នេះ នឹង​មាន​បាបកម្ម»។

លោក ជា វិជ្ជា ត្រូវ​បាន​ឃាតករ​បាញ់សម្លាប់ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤ នៅ​តូប​លក់​កាសែត​ក្រោយ​វត្ត​លង្កា ជិត​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ រយៈពេល​១៨ ឆ្នាំ​មកនេះ អាជ្ញាធរ​មិនបាន​នាំ​ខ្លួន​ឃាតករ​ពិតប្រាកដ និង​អ្នកបញ្ជា​នៅ​ពី​ក្រោយខ្នង​យក​មក​ផ្តន្ទាទោស​នោះ​ទេ ក្រៅតែ​ពី​ឃាតករ​សិប្បនិម្មិត​ពីរ​រូប គឺ ប៊ន សំណាង និង សុខ សំអឿន។ មុន​ឃាតក​បាញ់សម្លាប់ លោក ជា វិជ្ជា បាន​ទទួល​សារ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក គំរាម​ផ្ដាច់ជីវិត នៅក្នុង​ខែកក្កដា ឆ្នាំ​២០០៣ បន្ទាប់ពី​លោក​ប្រកាស​ឱ្យ​សមាជិក​សហជីព​សេរី​កម្មករ​ទាំងអស់​គាំទ្រ​គណបក្ស សម រង្ស៉ី។ លោក បាន​ប្ដឹង​ទៅ​ប៉ូលិស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ហើយ​ប៉ូលិស បាន​ឆ្លើយ​ថា មិន​ហ៊ាន​ចាត់ការ​ទេ ព្រោះ​អ្នក​គំរាម​នោះ​ជា​មន្ត្រី​មាន​ឋានៈ​ធំ​ខ្ពស់ ហើយ​មន្ត្រី​ប៉ូលិស​រូប​នោះ បាន​ណែនាំ​ឱ្យ​លោក ជា វិជ្ជា ត្រូវ​រក​កន្លែង​មាន​សុវត្ថិភាព​។ ទោះជា​យ៉ាងនេះ​ក្តី លោក ជា វិជ្ជា មិន​ព្រម​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទេ ព្រោះ​លោក​ចង់​តស៊ូ​ដើម្បី​ផលប្រយោជន៍​កម្មករ សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា មក​ទល់​ពេល​នេះ តុលាការ និង​រដ្ឋាភិបាល គ្មាន​តម្រុយ​អ្វី​ថ្មី​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក ជា វិជ្ជា នោះ​ទេ​។ លោក​បន្ត​ថា ប្រសិនបើ​គ្រួសារ​សាច់ញាតិ និង​មិត្តភក្ដិ​ចង់បាន​យុត្តិធម៌ ត្រូវ​ស្វែងរក​ភស្តុតាង​ដាក់​ជូន​មក​អាជ្ញាធរ​ដោយ​ខ្លួនឯង​៖ «យើង​បាន​លឺ​សេចក្តី​អំពាវនាវ ក៏ប៉ុន្តែ​រដ្ឋាភិបាល អំពាវនាវ ទៅវិញ បើសិនជា​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​ញាតិមិត្ត​នៃ​ក្រុម​គ្រួសារ​របស់​ជន​ដែល​មរណភាព​ទៅ​ហើយ​នោះ មាន​ភស្តុតាង​អ្វី​ប្លែក​ឬ​ចំណុច​អ្វី​ដែល​គួរ​អាច​លើក​មក​ពិចារណា​បាន សូម​មេត្តា​អញ្ជើញ​ជួយ ព្រោះ​ករណីនេះ​នៅតែ​បើក​ចំហ​រហូត»។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ សាច់ញាតិ និង​មន្ត្រី​សហជីព ចាត់ទុកថា នេះ​ជា​ការ​គេចវេស​ពី​ការ​ទទួល​ខុសត្រូវ មិន​ស្គាល់​តួនាទី​របស់​ខ្លួន គ្មាន​សីលធម៌ និង​បង្កើន​ការ​ចាប់​ឈឺចាប់​ដល់​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​បន្ថែម​ទៀត​។ ពួកគាត់ បន្ត​ថា រដ្ឋាភិបាល ត្រូវ​មាន​កាតព្វកិច្ច ទទួលខុសត្រូវ​ចំពោះ​អំពើ​ឃាតកម្ម​ដ៏​កក្រើក​នេះ មិនមែន​ទម្លាក់​បន្ទុក​មក​លើ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ក្នុង​ការ​ស្វែងរក​ភស្តុតាង​នោះ​ទេ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​ជា​មនុស្ស​ជិតស្និទ្ធ​ជាមួយ​លោក ជា វិជ្ជា សោកស្តាយ​ដែល​រដ្ឋាភិបាល ព្រងើយកន្តើយ​ស្វែងរក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា ដោយ​ទុក​ឲ្យ​ឃាតក​រស់នៅ​ក្រៅ​សំណាញ​ច្បាប់​អស់​១៨​ឆ្នាំ​មកទល់​ពេល​នេះ។ លោក​បន្ត​ថា ទោះបីជា​គ្មាន​ជំនឿ​លើ​រដ្ឋាភិបាល​ក្តី ក៏​សាច់ញាតិ និង​អ្នក​គោរព​ស្រលាញ់​លោក ជា វិជ្ជា មិន​បោះបង់ចោល​ការ​ទាមទារ​យុត្តិធម៌​នោះ​ទេ៖ «១៨​ឆ្នាំ គ្មាន​ចម្លើយ គ្មាន​ពន្លឺយុត្តិធម៌​សម្រាប់​សព​លោក ជា វិជ្ជា ក៏ដូចជា​ក្រុម​គ្រួសារ សាច់ញាតិ មិត្តភក្ដិ និង​ពលរដ្ឋ​ខ្មែរ​ដែល​ទន្ទឹង​រង់ចាំ​មើល យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា នេះ យើង​មើល​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ដែល​មាន​អំណាច​ធំ​នៅ​ពី​ខាងក្រោយ​។ យើង​លើកឡើង​បែបនេះ បន្ទាប់ពី​មាន​សារ​គំរាម​សម្លាប់​លោក ជា វិជ្ជា នោះ យើង​បាន​ទៅ​ជាមួយ​លោក ជា វិជ្ជា ទៅ​ជួប​ជាមួយ​មន្ត្រី​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ហើយ​យើង​ផ្តល់​លេខ​ទូរស័ព្ទ​ផ្ញើ​សារ​នោះ ដល់​គាត់ ។​គាត់​(​ប៉ូលិស ) បាន​អះអាង​ថា អូ​! ម្ចាស់​លេខ​ទូរស័ព្ទ​នេះ មាន​ឋានៈ​ធំ ណាស់ គាត់​មិន​ហ៊ាន​ប៉ះពាល់​ទេ សូម​ឲ្យ​លោក​រក​កន្លែង​មាន​សុវត្ថិភាព​ទៅ»។

គិត​មកដល់ពេលនេះ មិនមែន​មានតែ​សំណុំរឿង​លោក ជា វិជ្ជា មួយ​ទេ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បរាជ័យ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​ជូន​ជន​គ្រោះ​នោះ​។ សំណុំរឿង​ឃាតកម្ម​ជាច្រើន​ទៀត​លើ​ប្រធាន​សហជីព អ្នកកាសែត តារាចម្រៀង អ្នកនយោបាយ និង​ចុងក្រោយ​គឺ​អ្នកវិភាគ​សង្គម​ដ៏​ល្បីឈ្មោះ​គឺ​បណ្ឌិត កែម ឡី ក៏​មិន​ត្រូវ​បាន​រដ្ឋាភិបាល​វែកមុខ​រក​ជនល្មើស​ឃើញ​នោះ​ឡើយ​។ ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ រិះគន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ករណី​ធ្វើ​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​នៅក្នុង​សង្គម​កម្ពុជា​រហូត​មក​ទល់​សព្វថ្ងៃ​នេះ៕

No comments: