Saturday, 8 January 2022

HRW ថា លោក ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​រដ្ឋប្រហារ​ភូមា​គឺជា​ការប្រមាថ​លើ​ពលរដ្ឋ​ប្រទេស​នោះ


ដោយ សេក បណ្ឌិត
2022-01-07
HRW ថា លោក ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​រដ្ឋប្រហារ​ភូមា​គឺជា​ការប្រមាថ​លើ​ពលរដ្ឋ​ប្រទេស​នោះ 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​មេ​​ដឹកនាំ​រដ្ឋប្រហារ​យោធា​លោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅ​ប្រទេស​ភូមា នៅ​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​២០២២។
ហ្វេសប៊ុក​លោក ហ៊ុន សែន


អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ថា​ដំណើរ​ទស្សនកិច្ច​ដោយ​ឯកតោភាគី​របស់ លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា ឬ​ភូមា អាច​បំផ្លាញ​ដល់​ជឿជាក់​របស់​អាស៊ាន​ក្នុង ការ​សម្រុះសម្រួល​វិបត្តិ និង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​ភូមា​។ ការ​លើក​ឡើង​នេះ​ស្រប​ពេល​លោក ហ៊ុន សែន បាន​ទៅដល់​ទីក្រុង​ណៃពិដោ​ថ្ងៃ​ទី​៧ ខែមករា​នេះ ដោយ​បាន​ជួប​ជាមួយនឹង​ដឹកនាំ​រដ្ឋប្រហារ​យោធា​លោក មីន អ៊ុងឡាំង (Min Aung Hlaing)។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ រ៉​ច្ឆ (Human Right Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថា ការសម្រេចចិត្ត​ដោយ​ឯកតោភាគី​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឋានៈ​ប្រធាន​ប្តូរ​វេន​អាស៊ាន​ទៅ​ជួប​ជាមួយ​មេដឹកនាំ​យោធា​របស់​លោក មីន អ៊ុងឡាំង (Min Aung Hlaing) គឺជា​ការប្រមាថ​មើលងាយ​ចំពោះ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ដែល​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ។


លោក ហ្វីល រ៉ូបឺតសុន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​នៅ​ថ្ងៃ​នេះ​ថា អំពី​ទង្វើ​អាត្មា​និយាម​របស់​លោក ហ៊ុន សែន បង្ហាញថា​លោក​ចាប់អារម្មណ៍​ក្នុងការ​កសាង​កសាង​កេរដំណែល​ផ្ទាល់ខ្លួន ជាជាង​ស្តាប់​ពលរដ្ឋ​មី​យ៉ាន់​ម៉ា ដែល​កំពុង​ទាម​ទាម​ឱ្យ​មេដឹកនាំ​អាស៊ាន​ជួប​ជាមួយ​មេដឹកនាំ​ដែល​ជាប់ឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០​។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ជា​មេដឹកនាំ​បរទេស​ដំបូង​គេ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​យោធា​លោក មីន អ៊ុងឡាំង ចាប់តាំងពី​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋបាល​ជាប់ឆ្នោត​របស់​លោក​ស្រី (Aung San Suu Kyi) កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​កំពុង​ធ្វើ​គំរូ​មិនល្អ​នូវ​ការសម្រេចចិត្ត​ដែល​ល​គ្មាន​លក្ខខណ្ឌ​ជាមុន​ចំពោះ​មេដឹកនាំ​របប​យោធា​ដែល​បាន​ប្រព្រឹត្ត​សម្លាប់​រង្គាល និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ហើយ​ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​អ្នក​ដែល​តស៊ូ ដើម្បី​ស្តារ​ការគោរព​សិទ្ធិមនុស្ស​ផង​ដែរ សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​ទៅដល់​ទីក្រុង​ណៃពិដោ​(Naypyidaw) ប្រទេស​មីយ៉ាន់ម៉ា ហើយ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រីការបរទេស​យោធា វ៉ូនណា មួង (Wunna Maung) បន្ទាប់​មក​នៅ​រសៀល​នេះ​លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​យោធា​លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដោយ​មិន​បញ្ជាក់​លំអិត អំពី​ជំនួប​នោះ​ទេ ទោះជា​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ជុំវិញ​ជំរុញ​ផែនការ​សន្តិភាព​ចំនួន​៥​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​ដែល​អនុម័ត​ដោយ​រដ្ឋ​សមាជិក​អាស៊ាន​ផង​ដែរ​។ ទោះជា​យ៉ាងណា វត្តមាន​របស់​ដឹកនាំ​ល្បីឈ្មោះ​ខាង​រឹតត្បិត និង​កម្ចាត់​លើ​សកម្មភាព​បក្ស​ប្រឆាំង ព្រមទាំង​រំលោភបំពាន​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​កម្ពុជា​រូប​នេះ​ត្រូវ​បាន​ពលរដ្ឋ​ភូមា​ងើប​តវ៉ា​ទូទាំង​ប្រទេស និង​រង​ការរិះគន់​ពី​ក្រុម​សិទ្ធិមនុស្ស​អំពី​ការ​នឹង​ផ្តល់​ភាព​ស្របច្បាប់​ដល់​របប​យោធា​ដែល​បាញ់សម្លាប់​ជន​ស៊ីវិល និង​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​វ​ប​ត្តិ​នយោបាយ ខណៈ​មេដឹកនាំ​អាស៊ាន​ដទៃទៀត​បាន​ឯកភាព​រួមគ្នា មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រជុំ​អាស៊ាន​កាលពី​ឆ្នាំមុន។

​ជុំវិញ​រឿង​នេះ​ពលរដ្ឋ​ភូមា​ចាត់ទុក​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ​ផ្ដាច់ការ​របស់​កម្ពុជា​ហើយ​ចង់​សម្រុះសម្រួល​គឺ​មិនអាច​ទៅរួច​នោះ​ទេ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ភូមា​កាន់តែ​ឈឺចាប់​ខ្លោច​ផ្សារ​ថែមទៀត​តែ​ប៉ុណ្ណោះ​។ លោក មីន កូណែង (Min Ko Naing) សកម្មជន​ឈានមុខ​គេ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា​លោក ហ៊ុន សែន នឹង​ប្រឈមមុខ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាស៊ាន ខណៈ​លោក​ជា​មេដឹកនាំ​កាន់អំណាច​យូរ​ជាងគេ​បំផុត​លើ​ពិភពលោក ហើយ​ក្រុម​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​គាត់​ជា​យូរ​មក​ហើយ​ចំពោះ​កា​រប​បង្ក្រាប​លើ​ក្រុមប្រឆាំង ក្រុម​សិទ្ធិមនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។

កាលពី​ចុងខែ​មេសា ក្រុម​មេដឹកនាំ​អាស៊ាន​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​លើ​ចំណុច​អំពាវនាវ​ចំនួន ៥ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ចំពោះមុខ​ក្នុង​ប្រទេស​ភូមា​។ ចំណុច​ទាំងនោះ រួមមាន (១) បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា (២) ការ​បង្កើត​ឱ្យ​មាន​កិច្ច​សន្ទនា​បែប​ស្ថាបនា​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​ប្រយោជន៍​ពលរដ្ឋ (៣) កិច្ច​សម្រុះសម្រួល​ដែល​ត្រូវ​បាន​រៀបចំឡើង​ដោយ​ប្រេសិត​របស់​ប្រធាន​អាស៊ាន​ដោយមាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន (៤) ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ ហើយ​និង (៥) ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រេសិត​ពិសេស និង​គណៈប្រតិភូ​ទៅកាន់​ប្រទេស​ភូមា​ដើម្បី​ជួបពិភាក្សា​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​។​

ទោះជា​យ៉ាងណា របប​យោធា​ភូមា​មិន​បាន​គោរព និង​អនុវត្ត​តាម​គោលការណ៍​ឯកភាព​ទាំងនេះ​ទេ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ​។ យោធា​ភូមា ក្រោម​ការគ្រប់គ្រង​របស់​លោក មីន អ៊ុង​ឡាំង បាន​បន្ត​បង្ក្រាប​ដោយ​ហិង្សា និង​ក្នុង​ថ្លុកឈាម​លើ​ក្រុម​ពលរដ្ឋ​ភូមា​ដែល​ទាមទារ​ចង់បាន​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​របស់​ពួកគាត់​ដែល​ជា​ម្ចាស់​ឆ្នោត។

ចាប់តាំងពី​ខែកុម្ភៈ​រហូត​ដល់​ដើមខែ​មករា ឆ្នាំ​២០២២ យ៉ាងហោចណាស់​មាន​ពលរដ្ឋ​ភូមា​ជាង ១​ពាន់​៤​រយ​នាក់ (១.៤០០) ក្នុង​នោះ​រួម​ទាំង​កុមារ​យ៉ាងហោចណាស់​១០០​នាក់​ផង​ដែរ​ត្រូវ​បាន​គេ​សម្លាប់ ហើយ​មនុស្ស​ជាង ១​ម៉ឺន​១​ពាន់​នាក់​ទៀត (១១.៣០០) ត្រូវ​បាន​ចាប់ខ្លួន និង​មួយចំនួន​បាន​បាត់​រត់ចោល​ផ្ទះសម្បែង និង​មួយ​ចំនួន​ទៀត​ចាប់​កាន់​អាវុធ​ដើម្បី​តស៊ូ​ប្រដាប់​អាវុធ​។ ក្រៅ​ពី​នេះ​យោធា​បាន​គាបសង្កត់​ដោយ​ប្រើ​ហិង្សា​លើ​ក្រុមប្រឆាំង​ដោយ​ការ​បាត់​ខ្លួន ការ​ធ្វើ​ទារុណកម្ម និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​។ នេះ​បើ​យោង​តាម​ការ​ចងក្រង​ដោយ​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ (Assistance Association for Political Prisoners) របស់​ពលរដ្ឋ​មីយ៉ាន់ម៉ា។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង​ថា​សកម្មភាព​របស់​លោក ហ៊ុន សែន ប្រហែល​ជា​មាន​ផលវិបាក​យ៉ាង​ធំ​សម្រាប់​អាស៊ាន ចាប់តាំងពី​ការចរចា​ភាគី​ម្ខាង​របស់​លោក​ជាមួយ​របប​យោធា​ដែល​អាច​បំផ្លាញ​ដល់​មូលដ្ឋាន​នៃ​ការ​ជឿជាក់​របស់​អាស៊ាន​ក្នុង​ការ​សម្រុះសម្រួល​វិបត្តិ និង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​។ លើស​ពី​នេះ​គោលការណ៍​ភាពជា​កណ្តាល​របស់​អាស៊ាន ក្នុង​ការ​ឆ្លើយតប​ជាមួយ​អន្តរជាតិ​ចំពោះ​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​មី​យ៉ាន់ម៉ា​ដែល​ត្រូវ​បាន​ស្ថិត​ក្នុង​ហានិភ័យ​ដោយសារ​ដំណើរ​ទស្សនកិច្ច​ដែល​មិន​មាន​លក្ខណៈ​ច្បាស់​លាស់​នេះ។

លោក​យល់ថា អាស៊ាន និង​តួអង្គ​ដទៃទៀត គួរតែ​ដឹង​នៅ​ពេល​នេះ​ថា​របប​យោធា​មី​យ៉ាន់​ម៉ា មិនមាន​ចេតនា​ពិតប្រាកដ​ក្នុង​ការ​អនុលោម​តាម​មតិ​ឯកភាព​ប្រាំ​ចំណុច​របស់​អាស៊ាន ហើយ​អាស៊ាន​មិន​មាន​មធ្យោបាយ​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​ទេ​។ ដំណើរ​ទស្សនកិច្ច​ឯកតោភាគី​របស់​លោក ហ៊ុន សែន នឹង​មិនអាច​ទទួល​បាន​ដំណោះស្រាយ ជាពិសេស​ប្រសិនបើ​គាត់​មិន​ជួប និង​ពិភាក្សា​ជាមួយ​តំណាងរាស្ត្រ​ជាប់ឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ដូចជា​រដ្ឋាភិបាល​រួម​រួម​ជាតិ​។​

សេចក្តី​ថ្លែងការណ៍​គូស​បញ្ជាក់​ថា​ប្រជាជន​មីយ៉ាន់ម៉ា​ចង់ឱ្យ​លទ្ធ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិ​របស់​ពួកគេ​ត្រូវ​បាន​ស្តារ​ឡើងវិ​ញ ហើយ​ពួកគេ​មិន​ទទួលយក​ផ្លូវ​កាត់​ណាមួយ​ដែល​ចេញពី​លោក ហ៊ុន សែន ហើយ​ប្រទេស​អាស៊ាន​ចំនួន​ប្រាំបី​ផ្សេងទៀត​គួរតែ​ទាមទារ​ជា​សាធារណៈ​នូវ​ការ​ពន្យល់​ពី​លោក ហ៊ុន សែន ហើយ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​រដ្ឋ​ភាគី​នៃ​អាស៊ាន អនុគ្រោះ​ដល់​វិធី​ដែល​ទាមទារ​ការចរចា​ជាមួយ​គ្រប់​ភាគី​នៃ​ជម្លោះ​របស់​មីយ៉ាន់ម៉ា​មិនមែន​តែ​មេដឹកនាំ​យោធា​រដ្ឋប្រហារ ដែល​មិន​អាច​កាត់​បន្ថយ​បាន​នៃ​ជម្លោះ​ជា​បន្តបន្ទាប់​ដូចជា អំពើ​ហិង្សា និង​ការរំលោភ​សិទ្ធិ៕

2 comments:

Anonymous said...

អាឆ្កួតជួបអាល្ងើ

Anonymous said...

Dictator 1 (D1): Min Aung Hlaing
Dictator 2 (D2): Hun Sen

D1: Thanks for visiting me. It means so much to me right now as I feel so isolated internationally.
D2: You're the enemy of everybody. No other head of state will come to visit you except me so you owe me big one. Pay me back when the time comes.
D1: Human Right Watch is watching us very closely so we should keep a low profile of your visit.
D2: I don't care about HRW. Besides watching us, what else can they do? You know very well that I don't care about human rights. The only right I care about is my right to do anything I want and to kill anybody I want.
D1: Me too. Those guys can only bark but no bites. You must have seen the protests by my people against you coming here. I thought they only hate me but it turns out they hate you even more.
D2: Very funny. I don't care about the protests but I really don't like when they burn or step on my pictures because that will give me 18 years of bad luck so basically from now till I die.
D1: What bad luck? You already own the court, the military, the police and everything else in the country.
D2: That's true. I guess as long as my wife doesn't find out about my mistresses, I will survive.
D1: So you're not afraid of anything but your wife. What an idiot. As a dictator, you should be stronger than that.
D2: You have no idea how powerful that b$tch is. Her God father is my Viet master in Hanoi. No matter how much I hate her, I still can't get rid of her. She even killed my most beloved mistress years ago.
D1: Let me see what I can do about her. That's the least I can do to pay you back for visiting me. After that, we're even.
D2: I guess, then you'll just blame it on the protestors. Killing two birds with one stone. You're so evil and I like it.