Khmer Circle:
Where have all these civil society groups and lawyers been in the last 500 years? The whole country know that nothing is done by officials without back-handed payments, from having your electricity meter installed to arranging your child's wedding.
Customs officials and court judges - not to mention ruling politicians and their cohorts in the military and police - are not necessary the greediest or most wicked in that respect. It just happens that these individuals are positioned in places where opportunities to extort bribes and blackmail their clients are at a maximum, and more often than not in legal disputes parties with the most cash and connections get the rulings in their favour. That's why judges are unsurprisingly among the wealthiest in the country.
The Vietcongs and their KR allies gleefully exploited this public resentment and disgust over official corruption and the social 'class' frictions rooted in it, culminating in the killings and "genocide" under their vengeful murderous rule. Ironically, the people now ruling Cambodia are remnants of that same regime and movement that had risen to power upon their anti-corruption slogan and the popular support that that slogan generated.
🔺🔺🔺
ដោយ យន់ សាមៀន
2022-02-14
លោកឧកញ៉ា ឌួង ងៀប និងជានគរបាលផ្កាយ៣ម្នាក់នៅក្រសួងមហាផ្ទៃ។
រូប៖ ហ្វេសប៊ុក លោកឧកញ៉ា ឌួង ងៀប
សង្គមស៊ីវិល និងអ្នកច្បាប់ ជំរុញឲ្យស្ថាប័នមានសមត្ថកិច្ចបើកការស៊ើបអង្កេតឲ្យបានលឿន ករណីចៅក្រម បង្ខំឧកញ៉ា និងជានគរបាលផ្កាយ៣ម្នាក់ គឺលោក ឌួង ងៀប ឲ្យសូកប៉ាន់រហូតដល់គាត់អស់លុយពីខ្លួន។ ការលើកឡើងនេះ ក្រោយពេលដែលលោកឧកញ៉ា ឌួង ងៀប បានលាតត្រដាងពីការប្រព្រឹត្តអំពើពុករលួយរបស់ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ។
សង្គមស៊ីវិលនិងអ្នកច្បាប់ ព្រួយបារម្ភថា ការមិនព្រមស៊ើបអង្កេត ឬការមិនលាតត្រដាងការពិតនៃសំណុំរឿងនេះ អាចនឹងជះឥទ្ធិពលមិនល្អបន្ថែមទៀតសម្រាប់ប្រព័ន្ធតុលាការ ខណៈដែលវិស័យយុត្តិធម៌នៅកម្ពុជា កំពុងរងការរិះគន់ស្រាប់។
នាយិកានៃអង្គការគណៈកម្មាធិការប្រឆាំងអំពើពុករលួយអ្នកស្រី ម៉ម ស៊ីថា យល់ថា អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌ គួរតែចេញចំណាត់ការ និងប្រកាសបើកការស៊ើបអង្កេតចំពោះចៅក្រមដែលរងការចោទប្រកាន់ ដើម្បីការពារមុខមាត់ និងភាពត្រឹមត្រូវរបស់ប្រព័ន្ធយុត្តិធម៌៖ «(តុលាការ) បាត់បង់ឯករាជ្យ វាដូចថា អត់លុះក្នុងអគិតទាំង៤ របស់តុលាការ។ បើមើលទៅគាត់ (ឌួង ងៀប) ថា អត់មានដូចថា ដើម្បីឲ្យយុត្តិធម៌ទេណា។ គឺដើម្បីតែលុយតែម្ដង ហើយដល់ពេលគាត់អស់លុយ គេ(តុលាការ)ច្រានចោល»។
លោក ឌួង ងៀប កាលពីថ្ងៃទី៧ ខែកុម្ភៈ បានទៅឈរនៅមុខក្លោងទ្វារពន្ធនាគារព្រៃស រួចបង្ហោះវីដេអូមួយក្នុងហ្វេសប៊ុក (facebook) ដោយបញ្ជាក់ថា លោកត្រៀមដើរចូលពន្ធនាគារ ក្រោយពេលចៅក្រមនៃសាលារាជធានីភ្នំពេញចំនួន២នាក់ ស្រាក់ដៃគ្នាជាប្រព័ន្ធគាបសង្កត់យកលុយពីលោកអស់ពីខ្លួនរលីង ពាក់ព័ន្ធនឹងបទចោទឆបោកលុយក្នុងសំណុំរឿងកិច្ចព្រមព្រៀមពាណិជ្ជកម្ម ក្នុងទំហំទឹកប្រាក់ច្រើនលានដុល្លារ ជាមួយជនជាតិតៃវ៉ាន់។
លោក ឌួង ងៀប អះអាងថា ចៅក្រមបានធ្វើឲ្យសំណុំរឿងរបស់លោកប្រែពីសទៅជាខ្មៅ ពោលគឺពួកគេមានចេតនាជំរិតយកលុយពីលោកដោយឥតឈប់ឈរ។ ក្នុងវីដេអូដដែលនោះ លោក ឌួង ងៀប មិនបានបង្ហាញថា លោកត្រូវប្រគល់លុយចំនួនប៉ុន្មាន និងត្រូវប្រើវិធីណា ដើម្បីប្រគល់លុយទៅឲ្យចៅក្រមណាខ្លះទេ។ ប៉ុន្តែ លោក ឌួង ងៀប អះអាងថា ក្រោយរងការជំរិតទារប្រាក់នេះ លោកធ្លាប់ទៅសុំជំនួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដើម្បីឲ្យជួយ ដូចជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក ស្រ៊ី ថាមរ៉ុង ហើយមន្ត្រីរូបនេះបានជួយយកលិខិតរបស់លោកប្រគល់ឲ្យប្រធានខុទ្ទកាល័យលោក ហ៊ុន សែន គឺលោក ហូ សិទ្ធី។ បន្ទាប់មកលោក ហូ សិទ្ធី បានផ្ញើលិខិតមួយច្បាប់ទៅក្រសួងយុត្តិធម៌។
លោក ឌួង ងៀប បន្តថា លោកក៏បានជួបប្រធានព្រឹទ្ធសភាលោក សាយ ឈុំ តែមន្ត្រីរូបនេះ ណែនាំលោកឱ្យប្ដឹងទៅក្រសួងមហាផ្ទៃដោយផ្ទាល់។ ប្រភពដដែលបន្តទៀតថា នៅក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ គឺលោក ខៀវ សុភ័គ បានស្នើឱ្យអនុរដ្ឋលេខាធិការ និងជាអតីតប្រធានគណៈមេធាវីលោក ប៊ុន ហ៊ុន ជួយទាក់ទងទៅតុលាការរាជធានីភ្នំពេញ។
នគរបាលផ្កាយ៣រូបនេះបន្តថា នៅពេលចូលដល់ក្នុងនីតិវិធីតុលាការ ចៅក្រមទីមួយបានគាបសង្កត់យកលុយលោកអស់ជាច្រើន។ បន្ទាប់មកលោកបានប្ដឹងសុំប្ដូរចៅក្រមថ្មី។ ប៉ុន្តែចៅក្រមទាំង២ បែរជារួមគ្នាជាមួយចៅក្រមទី១ ចង់ចាប់លោកដាក់ពន្ធនាគារ ក្រោយពេលលោកអស់លុយពីខ្លួន។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេនៅថ្ងៃទី១២ ខែកុម្ភៈ។ តែយ៉ាងណាលោក ជិន ម៉ាលីន ប្រាប់សារព័ត៌មានក្នុងស្រុក(www.vodkhmer.news) ថាក្រសួងយុត្តិធម៌បានទទួលពាក្យប្ដឹងពីលោក ឌួង ងៀប ហើយ និងកំពុងពិនិត្យមើលតាមនីតិវិធី។
វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីលោក ឌួង ងៀប បានទេ នៅថ្ងៃដដែល។ តែក្រោយពេលលោក ឌួង ងៀប លាតត្រដាងករណីនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ បានប្រកាសចំណាត់ការបន្តនីតិវិធីសំណុំរឿង លោក ឌួង ងៀប និងបានចេញសេចក្ដីប្រកាសព័ត៌មានចោទថា មន្ត្រីនគរបាលផ្កាយ៣ ថា មានចេតនាគេចវេះពីការទទួលខុសត្រូវផ្លូវច្បាប់។
ប្រភេពដដែលបន្តថា សំណុំរឿង លោក ឌួង ងៀប ពាក់ព័ន្ធនឹងករណីលក់ដីមួយកន្លែង ក្នុងតម្លៃជាងប្រាំពីរលាន (៧.៣០៥.០០០) ដុល្លារ។ សំណុំរឿងនេះ ចៅក្រមស៊ើបសួរបានតម្រូវឱ្យលោក ឌួង ងៀប ដាក់តម្កល់ប្រាក់ធានាខ្លួន ចំនួនប្រាំលានបីសែនប្រាំពាន់ (៥.៣០៥.០០០) ដុល្លារ ដើម្បីរួចផុតពីកាតព្វកិច្ចនៅក្នុងឃុំបណ្ដោះអាសន្ន។
ពាក់ព័ន្ធករណីនេះ មេធាវីនៃការិយាល័យក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទលោក សុក សំអឿន បញ្ជាក់ថា បើទោះគ្មានបណ្ដឹងក៏ដោយ តែជាកាតព្វកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែបើកការស៊ើបអង្កេតរកភាពមិនប្រក្រតី។ ចំណែកសំណុំរឿងឯកជនរបស់លោក ឌួង ងៀប គឺខាងតុលាការអាចបន្តដំណើរការរឿងក្ដីជាធម្មតា៖ «បើអត់ស៊ើបអង្កេត មានមូលហេតុអ្វី? បើអត់មូលហេតុ មានន័យថា ACU ធ្វើការអត់ត្រឹមត្រូវ»។
របាយការណ៍របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) ចេញផ្សាយកាលពីខែតុលា ឆ្នាំ២០២១ បានវាយតម្លៃថា វិស័យយុត្តិធម៌របស់កម្ពុជាមានភាពអាក្រក់ ស្ថិតក្នុងចំណាត់ថ្នាក់បាតតារាងលេខរៀងទី១៣៨ ក្នុងចំណោមប្រទេស១៣៩ប្រទេស។ ចំណែកអង្គការតម្លាភាពអន្តរជាតិ (Transparacy International) កាលពីខែមករា ក៏បានចេញផ្សាយរបាយការណ៍រកឃើញថា ពេញមួយឆ្នាំ២០២១ កម្ពុជាមានអំពើពុករលួយខ្លាំងជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ គឺពុករលួយជាងរបបកុំម្មុយនីស្ត៍វៀតណាម និងរបបសឹកនៅភូមា ទៅទៀត៕
No comments:
Post a Comment