Thursday, 3 February 2022

ប្រជា​ពលរដ្ឋ​​ត្អូញ​ត្អែរ​​ពី​​ចំណី​​អាហារ​​គីមី​ និង​​ខូច​​គុណភាព​ ប៉ះពាល់​​ដល់​​សុខភាព​

Khmer Circle

Khmer people have known for a long time where these chemicals-infected food products come from but their local markets are flooded with them and it's not always easy to tell this poisoned produce apart from locally grown organic ones. 

Profit of course comes before human health, and besides, blaming dangerous unsafe foreign imports on foreigners does not make good PR image for the country. The bottom-line is that regardless of one's take on this and whatever the reasons behind the authorities' failure or reluctance to tackle, not only food safety issues but also to keep border check-points open to logging transportation traffic going the other way, is one of the easiest and most effective way to bring a people to a slow death... 

How sad it is that a country of around 15 million population with more than enough arable land to feed itself plus surpluses for export and become food self-sufficient has to rely on food imports from a neighbouring land-starved country of over 90 million?    

🔺🔺🔺

ដោយ ម៉ៅ សុធានី
2022-02-02
ប្រជា​ពលរដ្ឋ​​ត្អូញ​ត្អែរ​​ពី​​ចំណី​​អាហារ​​គីមី​ និង​​ខូច​​គុណភាព​ ប៉ះពាល់​​ដល់​​សុខភាព​

បន្លែបោះដុំនៅផ្សារដើមគររាជធានីភ្នំពេញ ដែលជាទីកន្លែងបោះដុំ និងចែកចាយបន្លែដ៏ធំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

 

ប្រជាពលរដ្ឋ​ ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​សុខភាព​ ដោយ​សារ​ការ​ទទួល​ទាន​ចំណី​អាហារ​ដែល​នាំចូល​មាន​ផ្ទុកសារ​គីមី​ដើម្បី​រក្សា​ទុក​បាន​យូរ​ និង​អាហារ​ខូច​គុណ​ភាព​​លក់​​តាម​​ទីផ្សារ​។ ពួកគាត់​ស្នើ​ដល់​រដ្ឋាភិបាល​ និង​ក្រសួង​ជំនាញ​ ចុះ​ត្រួត​ពិនិត្យ​ចំណី​អាហារ​ដែល​គ្មាន​គុណភាព​លក់​នៅ​តាម​ទីផ្សារ​ និង​អាហារ​ផ្ទុក​សារធាតុគីមី​ហួស​កម្រិត​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​។

ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​ផលប៉ះសុខភាព​ចំពោះ​ចំណី​អាហារ​ដែល​លក់​តាម​ទីផ្សារ​កម្ពុជា​ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​គុណភាព ​និង​សិក្សា​ពី​ការ​ផ្ទុក​សារធាតុ​គីមី​ពី​អាជ្ញាធរ​ជំនាញ​។ ពួកគាត់​សម្គាល់​ឃើញ​ថា​ ទំនិញ​ភាគច្រើន​ជា​ពិសេស​បន្លែ​ សាច់​ ភាគ​ច្រើន​នាំ​ចូល​តាម​ច្រក​ព្រំដែន​វៀតណាម​ មាន​ផ្ទុកសារ​ធាតុ​គីមី​ ​ដែល​ពលរដ្ឋ​ទទួល​ទាន​ប្រឈម​ប៉ះពាល់​សុខភាព​។


ពលរដ្ឋ​ម្នាក់​រស់​នៅ​ខេត្តកណ្កាល​លោក យូ សិលា​ លើក​ឡើង​ថា​ គ្រប់​មុខ​ទំនិញ​បរិភោគ​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ ដោយ​មាន​រថយន្តធំៗ​ដឹក​ទម្លាក់​នៅ​តាម​ច្រក​ព្រំ​ដែន​ជ្រៃ​ធំ​ ខេត្ត​កណ្តាល​។ លោក​អះអាង​ថា​ ទំនិញ​ដូច​ជា​បន្លែ​ផ្លែ​ឈើ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​អាច​មាន​ប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​រក្សា​បាន​យូរ​។ លោក​បន្ត​ថា​ ផល​ប៉ះពាល់​ក្នុង​ការ​ទទួល​ទាន​អាហារ​ដែល​មាន​សារធាតុ​គីមី​ហួស​កម្រិត​នោះ​ តាម​បទពិសោធន៍​លោក​ គឺ​មាន​អាការៈ​រាក​រូស​ ក្អួត​ចង្អោរ​ និង​អស់​កម្លាំង​ល្ហិតល្ហៃ​ជា​ដើម​៖ «ប៉ះពាល់​ដល់​យើង​អាច​កើត​ជំងឺ​មហារីក​ទៀត​។ ខ្លួន​ខ្ញុំ​ផ្ទាល់​ធ្វើ​ឡុកឡាក់​ហូប​យក​បន្លែ​អី​ហ្នឹង​មក​ហូប​វា​ប៉ះពាល់​ដូច​ជា​ល្ហិត​ល្ហៃ ​ហើយ​ក្អួត​»។

Health.jpg
 

បង្គារមានជាតិ​គីមី​ដែល​អាជ្ញាធរ​បង្ក្រាប​បាន​នៅច្រក​ទ្វារ​ព្រំដែន​វៀតណាម​​កាលពី​ខែមករា ឆ្នាំ២០២២។

ស្រដៀង​គ្នា​នេះ​ដែរ​ ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ក្រុង​ភ្នំពេញ​កញ្ញា ឆវី​ និយាយ​ថា​ បញ្ហា​ទំនិញ​ដែល​ផ្ទុក​សារធាតុ​គីមី​ហួស​កម្រិត​ជា​ក្ដី​បារម្ភ​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ទិញ​មក​បរិភោគ​ ឬ​ប្រើប្រាស់​ប៉ះពាល់​សុខភាព​ដោយ​ពួកគាត់​មិន​បាន​ដឹង​មុន​។ កញ្ញា​ស្នើ​ដល់​អាជ្ញាធរ​ជំនាញ​ ត្រួត​ពិនិត្យ​អាហារ​ដែល​ពលរដ្ឋ​ត្រូវ​ការ​ជា​ប្រចាំ ​ដូចជា ​បន្លែ​ ត្រី​ សាច់​ អាហារ​កំប៉ុង​ខូច​គុណភាព​ និង​ចំណី​អាហារ​ដែល​ផ្ទុក​សារធាតុ​គីមី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​៖ «អាហារ​ខ្លះ​ដាក់​សារធាតុ​គីមី​ច្រើន​ពេក​មិន​ថា​ បន្លែ​ ផ្លែ​ឈើ​ ឧទាហរណ៍​ជាក់ស្ដែង​ដូចជា​គ្រឿង​សមុទ្រ​គេ​ចាប់​បាន​ច្រើន ​សុទ្ធ​តែ​ប្រើ​សារធាតុ​គីមី​ទាំងអស់​ដើម្បី​រក្សា​គុណភាព​។ ពលរដ្ឋ​ខាតបង់​ទាំង​លុយ​កាក់​មើល​ជំងឺ​ ពេល​វេលា​រក​ស៊ី​»។

ដោយ​ឡែក​ពលរដ្ឋ​ម្នាក់​ទៀត​រស់​ខេត្តស្វាយរៀង​លោក យន់ ភក្តី​ និយាយ​ថា​ លោក​ដឹង​ច្បាស់​បន្លែ​ភាគ​ច្រើន​នាំចូល​ពី​វៀតណាម​ផ្ទុក​ដោយ​សារ​ធាតុ​គីមី​ ប៉ុន្តែ​លោក​ថា ​ពលរដ្ឋ​ទូទៅ​ចៀស​មិន​ផុត​ក្នុងការ​ចំណាយ​លើ​មុខ​ទំនិញ​ទាំង​នោះ​ឡើយ​។ លោក​ក៍​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ក្រោយ​ហូប​ចំណី​អាហារ​ ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​គុណភាព​ឱ្យ​បាន​ច្បាស់​លាស់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​៖ «ភាគច្រើន​មក​ពី​យួន​ចូល​តាម​ច្រក​ព្រំដែន​ អ្នក​ខាង​ក្នុង​មិន​ដឹង​ចេះ​តែ​ទិញ​ទៅ​។ ព្រួយ​បារម្ភ​ថា​ យើង​ដឹង​មិន​សូវ​ញាំ​តែ​កូនចៅ​យើង​វា​មិន​ដឹង​ចេះ​តែ​ឃើញ​ឆ្ងាញ់​។ អ្នក​មើល​គេ​មិន​ពិនិត្យ​ឱ្យ​យើង​ គ្មាន​អី​សំណូមពរ​ទេ​ ហើយ​ក៍​គ្មាន​ប្រយោជន៍​អី​ដែរ​ ព្រោះ​វា​អាស្រ័យ​លើ​ឆន្ទៈ​អ្នក​មើល​ខុស​ត្រូវ​»។

ជុំវិញ​ក្តី​បារម្ភ​ប្រជាពលរដ្ឋ​ពី​ចំណី​អាហារ​គីមី​នេះ​ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ក៍​ធ្លាប់​បាន​ជេរ​ស្ដី​បន្ទោស​ប្រជាពលរដ្ឋ​ថា​ ទិញ​អាហារ​មាន​សារធាតុ​គីមី​ទាំង​នោះ​ មិន​ចេះ​មើល​ដោយ​ខ្លួន​ឯង​ពេល​ទទួល​ទាន​មាន​បញ្ហា​បែរ​ថា​មក​ពី​រដ្ឋាភិបាល​មិន​ចេះ​គិត​គូរ​៖ «បើ​កុំ​ទិញ​ទៅ​វា​ចប់​ហើយ​ អ្នក​ដែល​លក់​បន្លែ​បង្ការ​ដែល​មាន​សារធាតុ​គីមី​លក់​លែង​ដាច់​ហើយ​។ នាំ​គ្នាធ្វើ​ពហិការ​កុំទិញ​បន្លែ​បង្ការ​ ឬ​សាច់​ដែល​មាន​សារធាតុ​គីមី​ទៅ​ វា​ចប់​រឿង​ហើយ​ ចាំ​បាច់​មក​ជេរ​រដ្ឋាភិបាល​ធ្វើ​អី​។ តែ​ខ្លួន​ឯង​​ទិញ​អាហ្នឹង​យក​មក​ស៊ី ​ស៊ី​ហើយ​ជំងឺ​ជេរ​រ​ដ្ឋាភិបាល។ ស៊ី​ខ្លួន​ឯង​សោះ​ជេរ​គេ​ដែរ​?»។

Alcohol_04_05_2021.jpg
 

អាល់កុលក្លែងក្លាយដែលអាជ្ញាធរកម្ពុជាបង្ក្រាបបាននៅភ្នំពេញ កាលពីថ្ងៃឧសភា ឆ្នាំ២០២១។

ទោះ​ជា​យ៉ាង​ណា​ពលរដ្ឋ​នៅ​សៀមរាប​ រិះគន់​ថា​ ការ​លើក​ឡើង​របស់​មេដឹកនាំ​បែរ​នេះ​ ឆ្លុះ​បញ្ចាំ​ឱ្យ​ឃើញថា ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ក្នុង​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​ឱ្យ​ទទួល​បាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ​។ លោក​បន្ត​ថា​ ស្រប​ពេល​គ្រប់​មុខ​ទំនិញ​សុទ្ធ​សឹង​តែ​នាំ​ចូល​ផ្ទុក​សារធាតុ​គីមី​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ ហើយ​រដ្ឋាភិបាល​តែងតែ​ព្យាយាម​គេច​វេស​ បង្ហាញ​ឱ្យ​ឃើញ​ថា ​គឺ​ជា​ភាព​កម្សោយ​មួយ​នៃ​ប្រព័ន្ធ​ដឹកនាំ​របស់​លោកហ៊ុន សែន​៖ «ករណី​នេះ​មិនមែន​កើត​ឡើង​ឥឡូវៗ​ទេ​រាប់​ឆ្នាំ​មក​ហើយ​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បរិភោគ​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ពុល​ហ្នឹង​។ ទន្ទឹម​គ្នា​នេះ​ ពលរដ្ឋ​ប្រជា​កសិករ​ខ្មែរ​ក៍​អាច​ផលិត​បាន​ដែរ​ ចាំ​អី​នាំ​ចូល​ពី​ក្រៅ​ទេ​»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំការ​ឆ្លើយតប​ជុំវិញ​រឿង​នេះ​ពី​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​លោក មៀច សុផាន់ណា​ បាន​ទេ​នៅ​ថ្ងៃទី២ ខែកុម្ភៈ​។

កាលពី​ថ្ងៃ​ទី​២៥​ ​ខែ​មករា ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ខ ខេង​ សម្តែង​ក្ដី​បារម្ភ​ពី​ការ​នាំ​ចូល​សារធាតុ​ផ្សំ​ទៅ​ជា​គ្រឿង​ញៀន​រាបសិន​តោន​ចូល​មក​កម្ពុជា​ និង​ធាតុ​គីមី​នៅ​ម្ហូប​អាហារ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។ លោក ខ ខេង​ ក៍​បាន​ដាស់តឿន​ដល់​មន្រ្តី​តាម​ច្រកព្រំដែន​ត្រូវ​តែ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់​លើ​សារធាតុ​គីមី​ផ្សំ​ផ្សេងៗ​ដែល​ប្រើប្រាស់​លើ​ចំណី​អាហារ​ដើម្បី​បញ្ចៀស​ពី​ផល​ដល់​ប្រជាពលរដ្ឋ​។ ​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ ​ក​.​ប​.​ប​. ​នេះ​ ​កាលពី​ឆ្នាំ​២០២១​ ​កន្លងទៅ​ ​ទំនិញ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​ចំនួន​ជិត​ ​៣​៦​.​៥​ ​តោន​ ​ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ទី​ផ្សារ​នៅ​ទូទាំង​ប្រទេស​។ ​ទំនិញ​ខូចគុណភាព​ រក​ឃើញ​នៅ​ក្រុងភ្នំពេញ​ ​ខេត្ត​កណ្តាល​ ​ត្បូងឃ្មុំ​ ​កំពង់ឆ្នាំង​ ​កំពង់ស្ពឺ​ ​កោះ​កុង​ ​ក្រចេះ​ ​បាត់​ដំបង​ ​ឧត្តរមានជ័យ​ ​និង​រតនគិរី​ជាដើម​។​

Drug in Kampong Spue and Prah Sihanouk on 12_12_2021_02.jpg
 

សារធាតុគីមីរាប់សិបតោនដើម្បីផ្សុំជាគ្រឿងញៀន ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាបបាននៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

ជុំវិញរឿងនេះ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) លោក វ៉ន់ ពៅ​ មានប្រសាសន៍​ថា​ ពលរដ្ឋ​ភាគ​ច្រើន​គាត់​គ្មាន​លទ្ធភាព​ទើប​​ពួកគាត់​​ចំណាយ​​ទាំង​​ដឹ​ង​ថា​ មុខ​ទំនិញ​ទាំង​នោះ​ផ្ទុកសារធាតុ​គីមី​ប៉ះពាល់​សុខភាព​ក្ដី​។ លោក​បន្ត​ថា​ នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អាជ្ញាធរ​ដែល​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចូល​មុខ​ទំនិញ​គ្មាន​គុណភាព​ចូល​មក​កម្ពុជា​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​៖ «កម្ពុជា​ហាក់​ដូចជា​​ធូរ​រលុង​ក្នុង​ការ​ពិនិត្យ​លើ​ចំណី​អាហារ​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ច្រើន​ពី​គុណភាព​នៃ​ការ​នាំចូល​។ មួយ​ទៀត​ ដោយសារ​ពលរដ្ឋ​ក្រី​ក្រ​បង្ខំ​ចិត្ត​ទទួល​ទាន​របស់​ថោកៗ​ដែល​ពោរ​ពេញ​ជាតិ​គីមី​នេះ​»។

ប្រជាពលរដ្ឋ​ និង​សង្គមស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​គួរ​តែ​មាន​វិធាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​ចុះ​ត្រួត​ពិនិត្យ​អាហារ​គ្រប់​មុខ​ទំនិញ​ផ្ទុក​មាន​ធាតុ​គីមី​ នឹង​ចាត់​វិធានការ​លើ​អ្នក​ដែល​បាន​នាំ​ចូល​ទំនិញ​គ្មាន​គុណភាព​ទាំង​នោះ​ ដើម្បី​ទប់ស្កាត់​លើ​ចំណី​អាហារ​មាន​សារធាតុ​គីមី ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​៕

1 comment:

Anonymous said...

Hun Sen said : Mean Phnek Mech Kor Min Meul (kimi)?