2022.05.25
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី២៥ ឧសភា ដោយណែនាំពីភាពមិនប្រក្រតី និងការអនុវត្តផ្ទុយពីលក្ខន្តិកៈនៃគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ក្នុងករណីតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន។
ការព្រមានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបែបនេះ ធ្វើឡើង អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ នៃគណបក្សនយោបាយនានា។ ជាការឆ្លើយតប មន្ត្រីជាន់ខ្ពស់នៃគណបក្សភ្លើងទៀន លោក សុន ឆ័យ លើកឡើងថា លោកនឹងរៀបចំបំពេញបែបបទឯកសារបន្ថែមស្ដីពីជីវប្រវត្តិរបស់លោកតាមនីតិវិធីច្បាប់នៃគណបក្សនយោបាយ។
មន្ត្រីជាន់ខ្ពស់នៃគណបក្សភ្លើងទៀន និងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន រម្លាយ លោក សុន ឆ័យ ចាត់ទុកការព្រមានពីសំណាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅពេលឃោសនាបោះឆ្នោតថ្នាក់ក្រោមជាតិនេះ ថា ជាការកេងចំណេញផ្នែកនយោបាយ។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ឧសភាថា ភាពខ្វះចន្លោះពាក់ព័ន្ធនឹងលិខិតឯកសារផ្នែករដ្ឋបាលមួយចំនួន ក្នុងតួនាទីរបស់លោកជាអនុប្រធានបក្ស ដើម្បីតម្កល់ក្នុងក្រសួងមហាផ្ទៃ គឺជារឿងតូចតាចតែប៉ុណ្ណោះ។
1 comment:
So happy to see Khmer people involve with Cambodia's problems. Participating in the election is the right thing to do, even though we knew that Ah Chker Chkuot Hun Sen would falsify the outcome of the election.
At least, we keep the spirit of nationalism, democracy, and social justice alive.
Post a Comment