Wednesday, 11 May 2022

ក្រុម​ពលរដ្ឋ​​ខ្មែរ និង​ភូមា-អាមេរិកាំង​គ្រោង​ធ្វើ​បាតុកម្ម​ថ្កោលទោស​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​អាស៊ាន​នៅ​ឯ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក


ដោយ មាន ឫទ្ធិ
2022.05.10
ក្រុម​ពលរដ្ឋ​​ខ្មែរ និង​ភូមា-អាមេរិកាំង​គ្រោង​ធ្វើ​បាតុកម្ម​ថ្កោលទោស​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​អាស៊ាន​នៅ​ឯ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក 

ទង់ប្រទេស​សមាជិក​អាស៊ានទាំង ១០ ដែល​ពលរដ្ឋ​អាមេរិកាំង ដើមកំណើត​ខ្មែរ និង​ភូមា ផ្សព្វផ្សាយអំពីគម្រោង​​ប្រមូល​ផ្តុំ​គ្នា​ធ្វើបាតុកម្ម​ថ្កោលទោស​ក្រុម​មេដឹកនាំ​ផ្ដាច់ការ នៅ​ឯ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
រូបពីប័ណ្ណផ្សព្វផ្សាយអំពីការធ្វើបាតុកម្ម

ក្រុម​ពលរដ្ឋ​ដើមកំណើត​ខ្មែរ និង​ភូមា-អាមេរិកាំង​គ្រោង​ប្រមូល​ផ្តុំ​គ្នា​ធ្វើបាតុកម្ម​ថ្កោលទោស​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​អាស៊ាន នៅ​ឯ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក។ បាតុកម្ម​របស់​ប្រជាពលរដ្ឋ​អាស៊ាន​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែឧសភា ចាប់ពីម៉ោង ១០ព្រឹក ដល់​ម៉ោង ២រសៀល នៅ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។


ការ​គ្រោង​ប្រមូល​ផ្តុំ​គ្នា​ធ្វើបាតុកម្ម​ដែល​ពួកគេ​ដាក់​ឈ្មោះ​ថា «ដើម្បី​លទ្ធិប្រជាធិបតេយ្យ មិនមែន​របប​ផ្ដាច់ការ​ក្នុង​តំបន់​អាស៊ាន» នេះ គឺ​ជា​ការ​បន្ត​តាមដាន​បន្ទាប់ពី​ពួកគេ​បាន​ផ្ញើ​លិខិត​ចំហ​ជូន​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន (Joe Biden) កាលពី​ខែមករា និង​ដើម​ខែឧសភា។ ពួកគេ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាមេរិក និង​ក្រុម​មេដឹកនាំ​ពិភពលោក​ចាត់វិធានការ​ជាក់លាក់ និង​ប្រកបដោយ​អត្ថន័យ​ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​ក្នុង​តំបន់​អាស៊ាន។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មួរ សុខហួរ ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្សាយ​កាលពី​ថ្ងៃ​ទី៩ ខែឧសភា​ថា យើង​អំពាវនាវ​ដល់​រដ្ឋាភិបាល​អាមេរិក និង​ក្រុម​មេដឹកនាំ​ពិភពលោក កុំ​ឱ្យ​ទទួលស្គាល់​ភាព​ស្របច្បាប់​នៃ​របប​ផ្ដាច់ការ ជាពិសេស​របប​លោក ហ៊ុន សែន នៅ​​កម្ពុជា។ អ្នកស្រី​ចង់​ឃើញ​ក្រុម​មេដឹកនាំ​ទាំងនោះ ព្រមាន​លោក ហ៊ុន សែន ថា​ការបោះឆ្នោត​ឃុំ-សង្កាត់ឆ្នាំ២០២២ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០២៣​នៅ​កម្ពុជា នឹង​មិន​ត្រូវ​បាន​ទទួលស្គាល់​ឡើយ ដរាបណា​ពុំ​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ពុំ​មាន​ការ​កែប្រែ​ជា​ប្រព័ន្ធ​ប្រកប​ដោយ​អត្ថន័យ​នោះ។

ទន្ទឹម​នឹង​នេះ ក្រុម​ពលរដ្ឋ​ដើមកំណើត​ខ្មែរ និង​ភូមា-អាមេរិកាំង​ទាំង​នោះ​ក៏​ស្នើ​ដល់​រដ្ឋាភិបាល​អាមេរិក ឱ្យ​ដាក់​ចេញ​នូវ​បម្រាម​ផ្តល់​សព្វាវុធ​ដល់​របប​សឹក​ភូមា និង​របប​លោក ហ៊ុន សែន ព្រមទាំង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ក្រុមហ៊ុន និង​ស្ថាប័ន​ហិរញ្ញវត្ថុ ឬ​ប្រទេស​ទាំង​ឡាយ​ណា ដែល​ជួយ​ទ្រទ្រង់​ដល់​របប​ទាំង​ពីរ​នេះ។ ពួកគេ​ក៏​អំពាវនាវ​ដល់​ប្រទេស​ចិន​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ទទួល​ស្គាល់​ផ្នែក​នយោបាយ​ចំពោះ​របប​សឹក​ភូមា​ខុសច្បាប់ ដោយ​ងាក​មក​គាំទ្រ​រដ្ឋាភិបាល​រួបរួម​ជាតិ (NUG) នៃ​ប្រទេស​ភូមា ដែល​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​វិញ៕

1 comment:

Anonymous said...

I'm glad someone is going to protest. Asean has been useless and allow these juntas and criminals to oppress and kill people. The US cannot allow these countries to sit on the sideline anymore. It isn't good for anyone including the US who is losing out to China. The US must make these countries commit to democracy and freedom. Talk is cheap. Malaysia, Indonesia, Singapore, Philippines, Brunei, must be ready for intervention in Myanmar if the junta refuse to come to their senses because China and Russia are supporting the junta. Thailand must be held accountable too for pressure against Myanmar, Cambodia, and Laos. Actions is needed. Are they committed to the West or China? If the US support intervention by these countries against Myanmar it forces them to commit instead of sitting on the sideline. Also, it will be a problem for China and Russia. China will have to pick whether to support Myanmar against these countries and force to defend them against intervention. They cannot be allow to sit on the sidelines anymore. Who side are they on, the West or China? They must commit. This is the way. Action speak louder than words.