Friday, 27 May 2022

អ.ស.ប​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​​ពិត​ប្រាកដ និង​សន្តិវិធី


ដោយ សន ចាន់រដ្ឋា
2022.05.26
អ.ស.ប​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​​ពិត​ប្រាកដ និង​សន្តិវិធី 

យុទ្ធនាការ​ឃោសនាបោះឆ្នោត​គណបក្ស​ប្រជាជនកម្ពុជា កាលពីថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ


អង្គការសហប្រជាជាតិ​ផ្នែក​សិនុស្ស​នៅ​កម្ពុជា ប្រកាស​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ការ​ជួយ​គាំទ្រ ក្នុង​ការ​រៀបចំ ឬ​សង្កេតការណ៍​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​អាណត្តិ​ទី​៥ នេះ​ឡើយ​។ ការ​លើកឡើង​របស់​អង្គការសហប្រជាជាតិ​បែបនេះទ្ធិមធ្វើ​ឡើង​ស្រប​ពេល​ដែល​លំហ​សេរីភាព​នៅ​កម្ពុជា​នៅតែ​មាន​ស្ថានភាព​អាក្រក់ ហើយ​គណបក្សប្រឆាំង​ដែល​មាន​សក្ដានុពល ក៏​មិន​មាន​វត្តមាន​ក្នុង​ការ​ប្រកួតប្រជែង​ដណ្ដើមយក​អាសនៈ​ថ្នាក់ក្រោម​ជាតិ​ជាមួយ​បក្ស​កាន់អំណាច​ក្នុង​អាណត្តិ​នេះ​ដែរ​។  មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​កាន់អំណាច បើក​លំហ​សេរីភាព​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ដោយ​ធានា​ថា គ្មាន​ការ​គំរាមកំហែង។

ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទិ្ធមនុស្ស​ប្រចាំ​កម្ពុជា លើកឡើង​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ថា​ខ្លួន​អាច​ផ្តល់​ជំនួយ ឬ​ការ​គាំទ្រ​ទៅលើ​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ ដោយ​ផ្អែកលើ​កត្តា​ការសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​សំណើ​ជា​លាយលក្ខណ៍អក្សរ​ជា​ផ្លូវការ ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​មានការ​បោះឆ្នោត​សមស្រប​ណាមួយ​តែប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា នៅតែ​បន្ត​តាមដាន​ស្ថានភាព​សិទ្ធិមនុស្ស​ជាទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​កិច្ចការ​នេះ ក៏​នឹង​បន្ត​ក្នុង​ពេល​បោះឆ្នោត​នេះ​ផង​ដែរ។



ក្រៅ​ពី​នេះ ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី ផូលីន តាម៉េស៊ីស (Pauline Tamesis) លើកឡើង​ថា នៅ​ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា មេដឹកនាំ​នយោបាយ ព្រមទាំង​អ្នក​គាំទ្រ​របស់​ពួកគេ​ទាំងអស់ ចូលរួម​ធានា​ឱ្យ​មាន​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ប្រកបដោយ​បរិយាប័ន្ន ស្មោះត្រង់ និង​សន្តិវិធី ក្នុង​ក្របខ័ណ្ឌ​នៃ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ​។ អ្នកស្រី​ថា បរិការណ៍​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ឆ្លុះបញ្ចាំង ពី​ការសម្ដែង​ឆន្ទៈ​ដោយ​សេរី​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជា​បេក្ខជន​មេឃុំ​ដង្កោ លោក ឡឹក សុធា សោកស្ដាយ​ដែល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​មិន​បាន​ផ្តល់​ជំនួយ ឬ​គាំទ្រ​ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​ក្នុង​អាណត្តិ​នេះ។ លោក​លើកឡើង​ថា ការ​ប្រកាស​មិន​គាំទ្រ​របស់​អង្គការសហប្រជាជាតិ​បែបនេះ អាច​ដោយសារ​កម្ពុជា​នៅតែ​មានការ​រឹតត្បិត និង​គាប​សង្កត់​លើ​គណបក្ស​នយោបាយ​។ លោក​បញ្ជាក់​ថា សូម្បី​បេក្ខជន​ឈរ​ឃុំ​សង្កាត់​នៃ​គណបក្ស​លោក​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន ក៏​ត្រូវ​រង​ការ​គំរាមកំហែង ធ្វើ​ទុក្ខបុកម្នេញ​គ្រប់រូប​ភាព​ពី​សំណាក់​អាជ្ញាធរ​បក្ស​កាន់អំណាច​ដែរ៖ «មក​ដល់​ពេល​នេះ​គឺ​យើង​មិន​អាច​ទទួល​បាន​ទេ ហើយ​យើង​នឹង​មិន​ឈរ​ឱបដៃ​មើល​ទេ ហើយ​អស់​ភាព​អត់ធ្មត់​ហើយ​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គ្រោង​នឹង​​ដាក់​ពាក្យបណ្ដឹង ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំពោះ​រឿង​នេះ​ផង​ដែរ​។ យើង​ចង់ឱ្យ​ការបោះឆ្នោត​នេះ ជា​ការ​បោះឆ្នោត​មួយ​ដែល មាន​យុត្តិធម៌ និង​មាន​តម្លាភាព​ត្រឹមត្រូវ​។ ក្នុង​នោះ​ក៏​មិន​ភ្លេច​ដែរ ដើម្បី​ទទួល​បាន​ភាព​​យុត្តិធម៌​នេះ ​គឺ​មាន​ចូលរួម​ពី អ្នក​ពាក់ព័ន្ធ​នានា ពី​ប្រជាពលរដ្ឋ ពី​អង្គការ​សង្គម​ស៊ីវិល ពី​អ្នកសារព័ត៌មាន ហើយក៏​ពី​បណ្ដា ស្ថាប័ន​មួយចំនួន ធ្វើការ​តាមដាន ត្រួតពិនិត្យ ទៅលើ​ដំណើរការ នៃ​ការបោះឆ្នោត និង​ការចូលរួម​អង្កេត​ការបោះឆ្នោត»។

ដោយឡែក អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​វិញ លោក កត្តា អ៊ន ថ្លែង​ថា ទោះបី​គ្មាន​ការ​ចុះ​សង្កេត​ការ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​យ៉ាង​ក្ដី ក៏​ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ គ្មាន​ភាព​រាំងស្ទះ​នោះ​ដែរ​។ ទោះជា​យ៉ាងណា លោក កត្តា អ៊ន លើកឡើង​ថា ការ​ប្រកាស​មិន​ជួយ​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​នេះ​មាន​លក្ខណៈ​ចង្អៀតចង្អល់ និង​មាន​លក្ខណៈ​នយោបាយ ហើយ​លោក​អះអាង​ថា ការបោះឆ្នោត​នៅក្នុង​អាណត្តិ​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​១៧ ចូលរួម​និង​មានការ​ប្រកួតប្រជែង​តាម​បែប​ស្មារតី​ប្រជាធិបតេយ្យ៖ «ដូច្នេះហើយ​វា​មិនមែន​ជា​ឧបសគ្គ​អី​ទេ ដោយ​ភាគី​មួយ​មិន​ចូលរួម ផ្តល់​អ្នកសង្កេតការណ៍ នៅ​មាន​ភាគី​ច្រើន​ទៀត ដែល​ផ្តល់​ការចូលរួម​ការសង្កេត​ការណ៍ ពី​គណបក្ស​នយោបាយ​ពាក់ព័ន្ធ ពី​អង្គការ​ស៊ីវិល និង​ការ​អន្តរជាតិ​នានា និង​បណ្ដា​ប្រទេស​មួយចំនួន​ទៀត ដើម្បី​ធ្វើ​យ៉ាងណា វាយតម្លៃ​ឱ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា ជាពិសេស​ក្នុង​ការ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ (​ការបោះឆ្នោត​ឃុំ​សង្កាត់​) ដើម្បី​ប្រព្រឹត្តទៅ ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ ពហុបក្ស»។

​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែ​មិថុនា​ខាងមុខ​។ ក្នុង​នោះ​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ចូល​ប្រកួតប្រជែង​ដណ្ដើមយក​អាសនៈ​សមាជិក ក្រុម​​ប្រឹក្សាឃុំ សង្កាត់ មាន​ចំនួន​ជាង ១​ម៉ឺន (១១.១២២) អាសនៈ ហើយ​ប្រជាពលរដ្ឋ​ជាង​៩​លាន​២​សែន​នាក់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។

ទោះជា​យ៉ាងណា គណបក្ស​ភ្លើងទៀន ដែល​ដាក់​បេក្ខជន​ឃុំ​សង្កាត់​ប្រដំប្រសង​ជាមួយ​បក្ស​កាន់អំណាច សកម្មជន​បក្ស​នេះ​បាន​ទទួល​ការ​គំរាមកំហែង ធ្វើ​ទុក្ខបុកម្នេញ​គ្រប់រូប​ភាព​ពី​សំណាក់​អាជ្ញាធរ​បក្ស​កាន់អំណាច​។ លើស​ពី​នេះ​ទៀត សកម្មជន​គណបក្ស​ភ្លើងទៀន​នេះ​មួយ​​ចំនួន​​ទៀត​ជាប់​ពាក្យបណ្ដឹង​នៅ​តុលាការ ហើយ​អ្នក​ខ្លះទៀត​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅឡើយ​។ ក្រៅ​ពី​នេះ នៅ​ថ្ងៃទី​២ នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​ភ្លើង​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ក្បួន​ហែ​របស់​គណបក្ស​នេះ និង​រឹតត្បិត​មិន​ឃោសនា​នៅ​កន្លែង​តំបន់​សំខាន់ៗ​មួយចំនួន​ដូចជា តំបន់​ទីផ្សារ​ប្រជុំជន​ជាដើម។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត យល់ថា ការ​លើកឡើង​របស់​ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​ការប្រកាស​មិន​ចូលរួម​គាំទ្រ​ផ្តល់​ជំនួយ​នៃ​ការបោះឆ្នោត​នៅ​ថ្នាក់ក្រោម​ជាតិ​ក្នុង​អាណត្តិ​នេះ ដោយសារតែ​កម្ពុជា មិនទាន់​មាន​ការបោះឆ្នោត​មួយ​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅឡើយ៖ «​ជាពិសេស​ទាក់ទង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខាងមុខនេះ អាច​នឹង​មាន​បញ្ហា​កើតឡើង​។ អ៊ីចឹង​បាន ប្រធាន​អង្គការ​សហប្រជាជាតិ​[​ប្រចាំ​កម្ពុជា​] អំពាវនាវ ដល់​គណបក្ស​នយោបាយ​ទាំងអស់ ការ​រួបរួម​គ្នា ធ្វើ​យ៉ាងណា ឱ្យ​បរិយាកាស ឬ​បរិ​យាប័ន្ន ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខាងមុខនេះ ប្រកប​សន្តិវិធី បាន​ន័យ​ថា គោរព​សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូល បាន​ន័យថា ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត»។

កាលពី​ខែ​មេសា សមាជិក​សភាព​អឺរ៉ុប​ភាគច្រើន​លើសលប់ បាន​រួម​គ្នា​ដាក់​ញត្តិ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន លុបចោល​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ប្រគល់​សេរីភាព​ជូន​លោក កឹម សុខា លោក សម រង្ស៊ី អ្នកស្រី មួរ សុខហួរ និង​មន្ត្រី ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងៗ ទៀត ហើយ​ត្រូវ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ការបោះឆ្នោត​ខាងមុខនេះ​។ សភា​អឺរ៉ុប ថែមទាំង​បាន​ផ្តល់​ជា​អនុសាសន៍​ដល់​ក្រុមប្រឹក្សា​អឺរ៉ុប ត្រូវ​ប្រើ​វិធានការ​ទាំងអស់ ដែល​មាន​ដូចជា ការ​ព្យួរ​ទាំងស្រុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ប្រសិនបើ​រក​ឃើញ​ថា ការ​បោះឆ្នោត​ខាងមុខនេះ មាន​ភាព​អយុត្តិធម៌៕

1 comment:

Anonymous said...

When one of the CPP's members threw a shoe at Ah Runteas Banh Hun Sen's devil face, he declared that was an act of violence.

But when any opposition parties' members got attacked or got killed by Ah Kwack Hun Sen's dogs, this bastard Hun Sen would say that was part of the process for thank you peace.

Thank you peace for allowing the influx of the millions of Yuon into Cambodia, for ceding land and ocean water to Yuon and Siem, for conceding 4 provinces under Yuon's control, and for killing Khmer people during the execution of the K5 project.

Ah Chos Kauot Hun Sen Euy, Khmer people are so fed up with you Ah Roleuy.