Khmer Circle:
Miss Theary Seng has been unflatteringly described as "mentally unstable" by various regime-aligned critics and media personalities in the country for her dress sense during her recent court appearances and mockery of the judges. Even these judges have shown their displeasure over Seng's theatrical style. Yet, they, along with many of such mindless, servile instruments of the regime seem oblivious to the fact that there is no greater ridicule, mental derangement or insanity than that found in the person of their beloved Samdech Decho, and more concerning still is the fact that as a result of all this it is the country as a whole that is being made a laughing stock of!
Perhaps, Mr Kem Sokha should take a leaf out of Miss Seng's book on the best and smart way to deal with the CPP courts?
^^^
ដោយ យន់ សាមៀន
2022.05.11
រូបភាពពីពលរដ្ឋ
មេធាវីការពារក្តីឲ្យលោក កឹម សុខា អះអាងថា តុលាការ នៅតែបន្តចោទសួរលោក កឹម សុខា ដដែលៗ ពាក់ព័ន្ធនឹងរឿងបោះឆ្នោតកាលពីឆ្នាំ២០១៣។ មេធាវី និងមន្ត្រីសិទ្ធិមនុស្សយល់ថា វិធីរបស់តុលាការនេះ ធ្វើឲ្យសំណុំរឿងរបស់លោក កឹម សុខា កាន់តែអូសបន្លាយពេល និងប៉ះពាល់ដល់សិទ្ធិរបស់លោកថែមទៀត។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា បានបន្តសវនាការសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឡើងវិញ បន្ទាប់ពីផ្អាកកាលពីមួយសប្ដាហ៍មុន។សវនាការលើកទី៣៩ នេះ តុលាការនៅតែបន្តចោទសួរលោក កឹម សុខា ដូចលើកមុនៗ ដែរ ពាក់ព័ន្ធនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៣។
សហមេធាវីមួយរូបរបស់លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចេញពីតុលាការថា ក្នុងបន្ទប់សវនាការ តុលាការមិនបានលើកឡើងពីការកោះហៅតំណាងរដ្ឋបរទេសដែលមេធាវីរដ្ឋាភិបាល ចោទប្រកាន់ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា នេះ មកឆ្លើយបំភ្លឺនៅតុលាការនៅឡើយទេ។ ប៉ុន្តែអ្នកស្រី បញ្ជាក់ថា តំណាងអយ្យការ និងមេធាវីរដ្ឋាភិបាលបន្តសួរសំណួរជាន់នឹងសំណួររបស់ចៅក្រមស៊ើបសួរពាក់ព័ន្ធនឹងព្រឹត្តិការណ៍បោះឆ្នោតកាលពីឆ្នាំ២០១៣។ អ្នកស្រី យល់ថា តុលាការ និងមេធាវីដើមបណ្ដឹង មិនគួរសួរជជីកឫសកាយរឿងបញ្ហានៃការបោះឆ្នោតឆ្នាំ២០១៣ នេះមកចោទសួរលោក កឹម សុខា ដដែលៗ នោះទេ ព្រោះរឿងនេះ គណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានចរចាផ្នែកនយោបាយដោះស្រាយរួចរាល់ហើយតាមរយៈវប្បធម៌សន្ទនា កាលពីឆ្នាំ២០១៤៖ «ក្នុងកិច្ចព្រមព្រៀង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នោះ គឺ បានបញ្ចប់បញ្ហាដែលបានកើតឡើងគឺបញ្ហារឿងបោះឆ្នោតមិនមែនបញ្ចប់ដោយបញ្ហាដោយសារតែថាមូលហេតុមានការការធ្វើបដិវត្តពណ៌អ្វីនោះទេ ព្រោះវាអត់មានបញ្ហាហ្នឹងកើតឡើងទេ។ អ្វីដែលជាការទាមទារកន្លងមកនេះ គឺទាមទារទាក់ទងនឹងរឿងបោះឆ្នោត ដូច្នេះហើយទាក់ទងនឹងការចោទប្រកាន់លើឯកឧត្ដម កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយនឹងបរទេសនោះ យើងឃើញថា មានការប៉ះពាល់ដល់ទំនាក់ទំនង អន្តរជាតិ ហើយដែលបញ្ហានេះ គឺហាក់បីដូចជាដើរបញ្ច្រាសទិសរវាងរដ្ឋាភិបាល ដែលខិតខំកសាង ខិតខំរក្សាទំនាក់ទំនងអន្តរជាតិ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋខ្មែរនិងសង្គមជាតិយើងផងដែរ»។
អ្នកស្រី ម៉េង សុភារី ព្រួយបារម្ភថា ប្រសិនបើតុលាការនៅតែបន្តចោទប្រកាន់លោក លោក កឹម សុខា ឃុបឃិតជាមួយរដ្ឋបរទេសដ៏ច្រើនបែបនេះនឹងធ្វើឲ្យរង្គោះរង្គើទំនាក់ទំនង រវាងកម្ពុជាជាមួយនឹងអន្តរជាតិ ដែលនាំឲ្យខាតបង់ផលប្រយោជន៍ជាតិ និងពលរដ្ឋធ្ងន់ធ្ងរ។ អ្នកស្រីលើកឧទាហរណ៍ថា ជាក់ស្ដែងដូចជាករណីសហភាពអឺរ៉ុប ដកហូតប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ពីកម្ពុជាជាដើម។
សវនាការលើកនេះ មានការចូលឃ្លាំមើលពីតំណាងស្ថានទូតបរទេស និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា រួមទាំងតំណាងអង្គការសង្គមស៊ីវិលក្នុងស្រុកផងដែរ ប៉ុន្តែមិនមានចំនួនច្រើនដូចលើកមុនៗ នោះទេ ព្រោះតុលាការមិនអនុញ្ញាត។ នៅក្រៅរបងតុលាការឯណោះវិញ អ្នកគាំទ្រលោក កឹម សុខា ប្រមាណ ៥០នាក់មកឃ្លាំមើលតុលាការ ដោយស្ថិតក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹងពីកម្លាំងប្រដាប់អាវុធជាច្រើននាក់ ប៉ុន្តែពុំមានការប៉ះទង្គិចគ្នានោះទេ។តុលាការ នឹងបន្តសវនាការសំណុំរឿង លោក កឹម សុខា នៅថ្ងៃពុធ ទី១៨ ខែឧសភាខាងមុខទៀត។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការដែលតុលាការព្យាយាមសួរជជីករឿងបញ្ហានៃការបោះឆ្នោតឆ្នាំ២០១៣ ដែលបានដោះស្រាយរួចរាល់តាមរយៈការចរចាផ្នែកនយោបាយហើយ កាលពីឆ្នាំ២០១៤ នោះ គឺកាន់តែធ្វើឲ្យសំណុំរឿងនេះ អូសបន្លាយពេល និងប៉ះពាល់ដល់សិទ្ធិធ្វើនយោបាយ របស់លោក កឹម សុខា។ លោក នៅតែជំរុញឲ្យអ្នកនយោបាយកំពូលៗ វិលទៅរកការចរចាផ្នែកនយោបាយឡើងវិញ ដោយតម្កល់ផលប្រយោជន៍ជាតិនិងពលរដ្ឋជាធំ៖ «ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះគឺខកខានទៅហើយដែលយើងមើលមិនឃើញថា ឯកឧត្ដម កឹម សុខា អាចនឹងវិលទៅធ្វើនយោបាយក្នុងការប្រកួតប្រជែងទេ ហើយបើបញ្ហានេះអូសបន្លាយទៅទៀត ឆ្នាំ២០២៣ ក៏អាចនឹងរំលងផុតទៅទៀត។យើងដឹងហើយថា ឯកឧត្ដម កឹម សុខាគឺជាអ្នកនយោបាយ ដូច្នេះអ្វីដែលលោកចង់នោះគឺ ការចូលរួមធ្វើនយោបាយនិងការប្រកួតប្រជែងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ អ៊ីចឹង ខ្ញុំថា អ្វីដែលសំខាន់ករណីនេះបើសិនជាអ្នកនយោបាយខ្មែរទាំងអស់លោក វិលទៅរកវប្បធម៌នៃការសន្ទនាហើយមានការចរចាផ្នែកនយោបាយណាមួយកើតឡើងដូចបទពិសោធន៍កន្លងៗ មក»។
កាលពីថ្ងៃអាទិត្យកន្លងទៅ លោក កឹម សុខា បានជួបជែកជាមួយលោក ហ៊ុន សែន រយៈពេល៤ម៉ោង ពេលលោកទៅចូលរួមបុណ្យសពបងប្រុសរបស់លោក ហ៊ុន សែន។លោក កឹម សុខា មិនបានបង្ហាញអំពីកិច្ចសន្ទនានោះលម្អិតទេ ដោយគ្រាន់តែបង្ហើបថា អ្នកទាំងពីរ បានជជែកអំពីបញ្ហាប្រទេសជាតិនិងពលរដ្ឋខ្មែរ។ ភ្លាមៗ ឯកអគ្គរដ្ឋទូតអាមេរិក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋអាល្លឺម៉ង់ប្រចាំកម្ពុជា បានទៅជួបលោក កឹម សុខា ដែរ ដោយបានលើកពីបញ្ហាលំហប្រជាធិបតេយ្យ និងការទាមទាររកយុត្តិធម៌ និងសេរីភាពសម្រាប់រូបលោក។ ប៉ុន្តែប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បញ្ជាក់ថា ជំនួបរបស់លោកជាមួយលោក ហ៊ុន សែន និងជាមួយតំណាងរដ្ឋបរទេសជាមិត្ត នៅមិនទាន់បានបង្ហាញនូវលទ្ធផលនៃដំណោះស្រាយជាដុំកំភួននោះទេ។
ទោះជាយ៉ាងណាក្ដី កាលពីសប្ដាហ៍មុននេះ សមាជិកសភាពអឺរ៉ុបភាគច្រើនលើសលប់ បានទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន លុបចោលការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាប់និងប្រគល់សេរីភាពជូនលោក កឹម សុខា លោក សម រង្ស៊ី អ្នកស្រី មួរ សុខហូរ និងមន្ត្រី ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងៗ ទៀត ហើយត្រូវអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោតខាងមុខនេះ។ សភាអឺរ៉ុប ថែមទាំងជំរុញឲ្យក្រុមប្រឹក្សាអឺរ៉ុប ត្រូវប្រើវិធានការទាំងអស់ ដែលមានដូចជាការព្យួរទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ប្រសិនបើរកឃើញថា ការបោះឆ្នោតខាងមុខនេះ មានភាពអយុត្តិធម៌៕
2 comments:
Kem Sokha just met Kaun Teveda Leukeu Hun Sen a few days ago. So, the judge will not do anything to Kem Sokha, knowing that Kem Sokha is now a tool for Hun Sen.
Look at the sex maniac Kem Sokha's face. After I listened to the sex tape of Kem Sokha, I realized that this man should never have involved in politics, or something involved in Cambodia's interest. He stooped so low, like an asshole.
Meul Mouk Lok PATHEAN Kem Sokha.
Post a Comment