Wednesday, 29 June 2022

ពលរដ្ឋ និង​អ្នកវិភាគ រិះគន់​អាជ្ញាធរ​ដែល​ប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឱ្យ​ស្នង​តំណែង​ពី​ឪពុក


ដោយ យ៉ង ចាន់តារា
2022.06.28
ពលរដ្ឋ និង​អ្នកវិភាគ រិះគន់​អាជ្ញាធរ​ដែល​ប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឱ្យ​ស្នង​តំណែង​ពី​ឪពុក
 

រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


ពលរដ្ឋ និង​អ្នក​វិភាគ រិះគន់​ទៅ​លើ​មន្ត្រី​អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បន្ត​ប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឱ្យ​ស្នង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ពី​ឪពុក​ថា ជា​ការ​ស្នង​តំណែង​តាម​បក្ខពួក និង​មិន​សម​មាន​ឈ្មោះ​ជា​យុវជន​បន្ត​វេន​នោះ​ទេ។ ពួក​គេ​បន្ថែម​ថា ការ​ប្រកាស​គាំទ្រ​តាម​បក្ស​ពួក​បែប​នេះ គឺ​មាន​តែ​នៅ​ក្នុង​ប្រទេស​ផ្ដាច់ការ​តែ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា ការ​ប្រកាស​គាំទ្រ​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ឱ្យ​ឡើង​កាន់​តំណែង​បន្ត​វេន​ពី​ឪពុក​ជា​ការ​គាំទ្រ​របប​ផ្ដាច់ការ ដែល​និយម​បក្ខពួក។

យុវជន និង​ជា​សកម្មជន​បរិស្ថាន គឺ​លោក លី ចន្ទ្រដារ៉ាវុធ លើក​ឡើង​ថា នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ ដែល​មន្ត្រី​មាន​យស​សក្ដិ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​តែង​ប្រកាស​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ខ្លួន​នៅ​ពេល​មេ​ដឹក​នាំ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។ ជាមួយ​គ្នា​នេះ លោក​កត់ សម្គាល់​ឃើញ​ថា នៅ​ក្នុង​ប្រទេស​ផ្ដាច់ការ​តែងតែ​ចាត់តាំង ឬ​លើក​នរណា​ម្នាក់​ឱ្យ​ធ្វើ​ជា​មេ​ដឹកនាំ​បន្ទាប់ ដោយ​រើស​ចេញ​ពី​ក្នុង​ខ្សែ​បណ្ដាញ ឬ​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន៖ «បើសិនជា​មាន​ការ​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត ទៅ​លើ​ការ​គ្រប់គ្រង​ពិត​មែន ខ្ញុំ​គិត​ថា ចំពោះ​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស វា​អាច​នឹង​មាន​ហើយ តែ​មិន​ប្រាកដ​ថា ជា​ការ​ផ្លាស់​ប្ដូរ​ល្អ​ទេ។ គម្រូ​នៅ​ប្រទេស​មួយ​ចំនួន ដែល​កូន ឬ​បក្ស​ពួក​របស់​ខ្លួន​ឡើង​កាន់​តំណែង​បន្ត​ពី​ក្រុម ឬ​ក៏​ឪពុក​របស់​ខ្លួន ភាគ​ច្រើន​ឃើញ​អ្នក​មក​ក្រោយ​ហ្នឹង ដើម្បី​រក្សា​អំណាច​របស់​គាត់ គឺ​គាត់​មិន​អាច​ធ្វើ​ធូរ​រលុង​បាន​ទេ គាត់​នឹង​រឹត​បន្តឹង គាត់​នឹង​កាន់​តែ​ក្រាញ​អំណាច ហើយ​អាច​ថា នឹង​រឹតត្បិត​ទៅ​លើ​សិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យ​លើស​ពី​ហ្នឹង​ទៅ​ទៀត»។


ស្រដៀងគ្នា​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន យល់​ឃើញ​ថា ការ​ប្រកាស​គាំទ្រ​លើក​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ឡើង​កាន់​អំណាច គឺ​ជា​ប្រៀប ដូច​ជា ការ​ប្រកាស​គាំទ្រ​របប​ផ្ដាច់ការ អំពើពុករលួយ និង​ឆ្លុះ​បញ្ចាំង​ពី​វិសមភាព​នៅ​ក្នុង​ការ​ជ្រើសរើស​អ្នក​ដឹក​នាំ ដែល​ជា​យុវជន​បន្ត​វេន។ លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ គឺ​ជា​ការ​មិន​ផ្ដល់​ឱកាស​ដល់​យុវជន ឬ​អ្នក​មាន​សមត្ថភាព​ដទៃ​ទៀត ដែល​មិន​ជាប់​សែស្រឡាយ​ទៅ​នឹង​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន បាន​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​នោះ​ឡើយ៖ «អ៊ីចឹង​យើង​ឃើញ​ឥឡូវ​នេះ​ដូច​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​គ្រប់​ក្រសួង​មន្ទីរ គេ​ដាក់​តែ​កូន​គេ ចៅ​គេ បង​ប្អូន​គេ ពិសេស គឺ​កូន​គេ​ហ្នឹង​ឯង យក​គំរូ​តាម​លោក ហ៊ុន សែន ដែរ។ ការ​គាំទ្រ​របស់​លោក កើត ឆែ ហ្នឹង​គឺ​គាំទ្រ​ឱ្យ​យុវជន​បន្ត​ពូជ ​មិន​មែន​យុវជន​បន្ត​វេន ព្រោះ​លោក ហ៊ុន ម៉ាណែត គឺជា​យុវជន​បន្ត​ពូជ​ពី​ឪពុក​របស់​គាត់។ ជា​យុវជន​បន្ត​ពូជ​មិនមែន​ជា​យុវជន​បន្ត​វេន។ អ៊ីចឹង វា​ធ្វើ​ឱ្យ​មាន​ភាព​អយុត្តិធម៌​ទៅ​ដល់​យុវជន​ដទៃ​ទៀត ដែល​គេ​មាន​សមត្ថភាព​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់ ដោយ​គេ​មិន​អាច​កាន់​តំណែង​កំពូល​ហ្នឹង​បាន»

 ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អភិបាល​រង​រាជធានី​ភ្នំពេញ លោក កើត ឆែ ប្រកាស​គាំទ្រ លោក ហ៊ុន ម៉ាណែត ឱ្យ​ឡើង​បន្ត​តំណែង​ជា​នាយក​រដ្ឋមន្ត្រី នៅ​ចំពោះ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ឯក​បក្ស និង​ សមាជិក​បក្ស​កាន់​អំណាច​រាប់​ពាន់​នាក់ នៅ​ក្នុង​ពិធី​អង្គ​មិទ្ទិញ​អបអរ​សាទរ​ខួប ៧១ឆ្នាំ នៃ​ថ្ងៃ​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែមិថុនា៖ «ប្ដេជ្ញា​បន្ត​គាំទ្រ​សម្ដេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី និង​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​ពេល​អនាគត»។

វិទ្យុអាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អភិបាល​រង​រាជធានី​ភ្នំពេញ លោក កើត ឆែ និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥសាន ដើម្បី​សុំ​ការ​ឆ្លើយតប​នឹង​មតិ​រិះគន់​នេះ​បាន​នៅ​ឡើយ ទេ នៅ​ថ្ងៃ​ទី២៨ មិថុនា។

កាលពី​ថ្ងៃ​ទី២៤​ ធ្នូ ឆ្នាំ២០២១ កន្លងទៅ គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ជ្រើសតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត ជំនួស​លោក ហ៊ុន សែន ដែល​ជា​ឪពុក។ នេះ​ជា​ការ​សម្រេច​តាម​បំណង​របស់​លោក ហ៊ុន សែន ដែល​ចង់​ឱ្យ​កូន​របស់​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត ដោយ​មិន​ឱ្យ​តំណែង​នេះ​របូត​ទៅ​គណបក្ស​ប្រឆាំង​ឡើយ។ ក្រោយ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត​នេះ ក្រុម​មន្ត្រី​គ្រាក់ៗ ក្នុង​ជួរ​រដ្ឋាភិបាល​ និង​មនុស្ស​ជំនិត​របស់​លោក​ជា​ច្រើន​នាក់​បាន​នាំគ្នា​ប្រកាស​គាំទ្រ​ពេញ​បណ្ដាញ​សង្គម។ ​

ជុំ​វិញ​រឿង​នេះ អ្នក​វិភាគ​នយោបាយ​ លោក​ ឯម សុវណ្ណារ៉ា លើក​ឡើង​ថា ការ​ជ្រើស​រើស​បេក្ខភាព​បន្តវេន​នេះ គឺ​ជា​ការ​សម្រេច​នៅ​ផ្ទៃក្នុង​បក្ស​នេះ តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ពេល​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ៖ «អ្វី​ដែល​យើង​គិត​ថា វា​ជា​ដំណើរការ​នៃ​ការ​គាំទ្រ​ដោយ​ប្រជាធិបតេយ្យ មាន​ការ​គាំទ្រ​ដោយ​ប្រជាពលរដ្ឋ​ទូទៅ ឬ​ក៏​អត់ អាស្រ័យ​លើ​បេក្ខជន​ហ្នឹង​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ។ ហើយ​ការ​បោះ​ឆ្នោត​នោះ យើង​អាច​ទទួល​យក​ជា​ការ​បាន​លុះត្រាតែ​សេរី យុត្តិធម៌»។

ទាក់ទង​នឹង​រឿង​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​អ្នក​បន្តវេន​ពី​លោក ហ៊ុន សែន នេះ​ដែរ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​លើក​ឡើង​ថា លោក ហ៊ុន សែន មាន​វ័យ​កាន់តែ​ចាស់​ដែល​មិន​អាច​នៅ​កាន់អំណាច​បាន​យូរ​តទៅ​ទៀត ទើប​គាត់​ចង់​ឲ្យ​កូន​ឡើង​មក​កាន់​តំណែង​ជំនួស​គាត់ ដើម្បី​ឲ្យ​កូន​ជួយ​ថែរក្សា​លាភសក្ការៈ​សម្រាប់​ក្រុម​គ្រួសារ និង​ធានា​និទ្ទណ្ឌភាព​ឲ្យ​ខ្លួន​គាត់​ផ្ទាល់​។ លោក​បន្ថែម​ថា លោក ហ៊ុន សែន កំពុងតែ​ប្រើ​ល្បិច​ដ៏​ពិសពុល​មួយ ដោយ​សណ្ដោង​ក្រុម​គ្រួសារ ឥស្សរជន​នៅ​ជុំវិញ​គាត់​មួយ​ចំនួន ឲ្យ​មក​ភ្ជាប់​វាសនា​ជាមួយ​ក្រុម​គ្រួសារ​គាត់​។ ទោះជា​យ៉ាងណា លោក សម រង្ស៊ី យល់ថា ​ពលរដ្ឋ​ច្រើន​លើសលប់ មិន​គួរ​គាំទ្រ​ផែនការ​បន្តវេន រៀបចំ​ដោយ​លោក ហ៊ុន សែន នេះ​ទេ ព្រោះ​ផែនការ​នេះ គឺជា​រឿង​អយុត្តិធម៌​ជាទីបំផុត​ចំពោះ​ក្រុម​គ្រួសារ​ខ្មែរ​ជាច្រើន​ដទៃ​ទៀត និង​ចំពោះ​យុវជន​ខ្មែរ​រាប់​ម៉ឺន​រាប់​សែន​នាក់​ទៀត ដែល​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស៕

3 comments:

Anonymous said...

Sam Rainsy, Kem Sohka and the CNRP failed Khmers and Cambodia. They wasted so much time, blood, and lost of land that only old age will remove the evil Yuon's puppet Hun Sen from power. Now his son is being prepare to take over. History repeats itself because Khmers haven't learn anything. What now? Another 60 plus years under Hun Manet?

Anonymous said...

Opinion: Was the amendement of the constitution from 2/3 to 50+1 bad ?

If the thief kills the victim, we don't blame the victim.

The CNRP joined the National Assembly in 2013 to change the NEC. Since Ah Yuon's slave Hun Sen knew that he could not control the NEC and he knew that the CPP would lose the 2018 election, Ah Chker Chkuot Hun Sen dissolved the CNRP to prevent the CPP's downfall.

The 50 plus one gives any political party a fair chance to win the election.

In brief, the amendement of the constitution from 2/3 to 50 + 1 was the right thing to do, preventing the political impasse after the general elerction.
In addtition, the CNRP's decision to join the National Assembly was also the right thing to do, to avoid the killings of the prominent leaders of the CNRP and its members by Ah Chker Chkuot Hun Sen and the evil Vietnam.

Khmer people must understand that the evil Vietnam and Ah CHker Chkuot Hun Sen will never surrebder to the people's movement.

The evil Vietnam's strategy is making Khmer people distrust their leaders. And without the leaders, there will be no solidarity.

To survive, Khmer people must have good subjective judgement, not going into the evil Vietnam's trap and games. Again, if Ah Kwack Hun Sen dissloved the CNRP, we must not blame the CNRP's members. We must blame Ah Yuon's slave Hun Sen.

93 years old woman

Anonymous said...

Opinion: Was the amendment of the constitution from 2/3 to 50+1 bad ?

If the thief kills the victim, we don't blame the victim.

In effect, the CNRP joined the National Assembly in 2013 to change the NEC. Since Ah Yuon's slave Hun Sen knew that he could not control the NEC in 2017 and he knew that the CPP would lose the 2018 election, Ah Chker Chkuot Hun Sen dissolved the CNRP to prevent the CPP's downfall.

The 50 plus one gives any political party a fair chance to win the election.

In brief, the amendment of the constitution from 2/3 to 50 + 1 was the right thing to do, preventing the political impasse after the general election.
In addition, the CNRP's decision to join the National Assembly was also the right thing to do, to avoid the killings of the prominent leaders of the CNRP and its members by Ah Chker Chkuot Hun Sen and the evil Vietnam.

Khmer people must understand that the evil Vietnam and Ah CHker Chkuot Hun Sen will never surrender to the people's movement.

The evil Vietnam's strategy is making Khmer people distrust their leaders. And without the leaders, there will be no solidarity.

To survive, Khmer people must have good subjective judgment, not going into the evil Vietnam's trap and games. Again, if Ah Kwack Hun Sen dissolved the CNRP, we must not blame the CNRP's members. We must condemn Ah Yuon's slave Hun Sen.

93 years old woman