Monday, 27 June 2022

កូដករណាហ្គាវើលដ៍​​មួយ​​ចំនួន​​បាន​​រង​របួស​​ក្រោយ​​អាជ្ញាធរ​​វាយ​​បង្ក្រាប​និង​រារាំង​​មិន​ឱ្យ​ធ្វើ​កូដកម្ម


2022.06.27
កូដករណាហ្គាវើលដ៍​​មួយ​​ចំនួន​​បាន​​រង​របួស​​ក្រោយ​​អាជ្ញាធរ​​វាយ​​បង្ក្រាប​និង​រារាំង​​មិន​ឱ្យ​ធ្វើ​កូដកម្ម 

កងកម្លាំង​មាន​សមត្ថកិច្ច​មួយ​ក្រុម​បាន​តាម​​ទៅ​ទប់​ស្កាត់​ក្រុម​កូដករ​ណាហ្គាវើលដ៍​នៅ​ក្បែរ​បង​ស្ថានទូត​រុស្ស៊ី​នៅ​រសៀល​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

កូដករ​ណាហ្គាវើលដ៍​ (NagaWorld) មួយ​ចំនួន​បាន​រងរបួស​ ក្រោយពេល​អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ពួកគេ ដើម្បីរារាំង​ពួកគេ​មិន​ឱ្យ​ដើរ​ហែក្បួន​ទៅ​មុខ​អគារ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​នៅ​រសៀល​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

ដូច​សព្វ​មួយ​ដងដែរ អាជ្ញាធរ​បាន​ប្រើ​ហិង្សា​បង្ខំ​ឲ្យ​ឡើង​ឡាន​ក្រុង​ ដើម្បី​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ជាយ​ក្រុង​ភ្នំពេញ ដោយ​មិន​ខ្វល់​អំពី​សម្រែក​ទាមទារ​យុត្តិធម៌​ និង​ក្តី​អាណិត​របស់​ក្រុម​កូដករ​ទាំង​នោះ​ទេ។

សូមលោក​អ្នកនាងរង់ចាំស្តាប់​សេចក្តីរាយការណ៍​ព័ត៌មាននេះ​ពិស្តារ​នៅក្នុង​ការ​ផ្សាយ​របស់​យើង​នៅ​រាត្រីនេះ...!

1 comment:

Anonymous said...

Suppressing Khmer people brutally is Ah YUon's slave Hun Sen's specialty and capability.