ដោយ វិទ្យុអាស៊ីសេរី
2022.06.05
ពលរដ្ឋឈរតម្រង់ជួរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អាជ្ញាធរមូលដ្ឋានមកពីគណបក្សប្រជាជនកម្ពុជាបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅតាមមណ្ឌលបោះឆ្នោតមួយចំនួននៅថ្ងៃបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៥ មិថុនា។
មន្ត្រីគណបក្សភ្លើងទៀន និងប្រជាពលរដ្ឋចាត់ទុកទង្វើទាំងនោះ គឺជាការរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ និងគំរាមកំហែងដល់ឆន្ទៈរបស់ប្រជាពលរដ្ឋដែលមិនអាចទទួលយកបានឡើយ។ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជុំវិញឱ្យភាគីពាក់ព័ន្ធដាក់ពាក្យបណ្តឹងតាមនីតិវិធីច្បាប់ ដើម្បីគ.ជ.បស៊ើបអង្កេត និងចាត់វិធានការ។
សូមលោកអ្នកនាងរង់ចាំតាមដានការផ្សាយពិសេសជុំវិញសេចក្ដីរាយការណ៍ពិស្ដារជុំវិញលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត និងបទវិភាគផ្សេងៗ ចាប់ម៉ោង ៧ និង ៣០នាទីយប់ រហូតដល់ម៉ោង ៩ និង ៣០យប់ ម៉ោងនៅកម្ពុជា។
សូមលោកអ្នកនាងកញ្ញារង់ចាំទស្សនាកុំបីខាន។ សូមអរគុណ
No comments:
Post a Comment