Wednesday, 8 June 2022

សមត្ថកិច្ច​ចាប់​ខ្លួន​សមាជិក​ភ្លើង​ទៀន​ដែល​ថត​វីដេអូ​អាជ្ញាធរ​​កត់​ឈ្មោះ​ពលរដ្ឋ​ទៅ​បោះឆ្នោត

 

ដោយ អាស៊ីសេរី
2022.06.08
សមត្ថកិច្ច​ចាប់​ខ្លួន​សមាជិក​ភ្លើង​ទៀន​ដែល​ថត​វីដេអូ​អាជ្ញាធរ​​កត់​ឈ្មោះ​ពលរដ្ឋ​ទៅ​បោះឆ្នោត  
សមាជិក​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន ប្រចាំ​ខេត្ត​បាត់ដំបង ​លោក ឡី សុខុន។
 រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សមត្ថកិច្ចចាប់​ខ្លួន​សមាជិក​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន នៅ​ខេត្ត​បាត់ដំបង​បន្ទាប់​ពី​យុវជន​រូប​នេះ​ថត​វីដេអូ​​​មេភូមិ​នៃ​គណបក្ស​កាន់​អំណាច​ដាក់​តុ​ក្បែរ​ការិយាល័យ​បោះឆ្នោត​កត់​ឈ្មោះ​ពលរដ្ឋ​ទៅ​​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃទី​៥ មិថុនា។

អ្នក​សម្របសម្រួល​ផ្នែក​​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ចិត ឱ្យ​ដឹង​ថា សមាជិក​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន ប្រចាំ​ខេត្ត​បាត់ដំបង គឺ​លោក ឡី សុខុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​មិថុនា នៅ​ហាង​កាហ្វេ​មួយ​កន្លែង​​នៅ​ខេត្ត​បាត់ដំបង។

តាមរយៈ​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​ចែកចាយ​ពេញ​បណ្ដាញសង្គម​ បង្ហាញ​ថា មន្ត្រី​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​តុ​អង្គុយ​ក្បែរ​ការិយាល័យ​បោះឆ្នោត ដោយ​មាន​តារាង​ឈ្មោះ​ពលរដ្ឋ​ដូច​នឹង​គល់​បញ្ជី​ឈ្មោះ​បោះឆ្នោត​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បិទ​ខាង​មុខ​ការិយាល័យ​បោះឆ្នោត​។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ...

1 comment:

Anonymous said...

This one-eyed monster Hun Sen was born to make Cambodia a part of the evil Vietnam.

Look at Roleuy Hun Sen's actions, from the way he committed a treason by colluding with the evil Vietnam to arrest Penn Sovan, the execution of the K5 project, made land concession to Vietnam, refusal to relinquish his power when he lost the 1993 election, the 1997 coup d'etat, put the triangle area under Yuon's control, signing the 2005 supplemental treaty, killing Khmer nationalists such as Kem Ley, to the cheating of every election to stay in power to serve the evil Vietnam, etc...

Khmer people must be persevered in their fight to free Cambodia from this worst Khmer traitor in history Hun Sen. Apparently, Ah Norouk Hun Sen will go to hell soon to join his brother and Ah Sdach Chkuot Kdor Kley Sihanouk.