Monday, 1 August 2022

អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ២​រូប មិន​ឲ្យ​ជួប​មន្ត្រី​កុងស៊ុល​អាមេរិក


ដោយ ថា ថៃ
2022.07.30
អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ២​រូប មិន​ឲ្យ​ជួប​មន្ត្រី​កុងស៊ុល​អាមេរិក 

យុវជន យឿង ខាយ (ឆ្វេង) និង​យុវជន ថាច់ កឿង ដែលត្រូវ​អាជ្ញាធរ​វៀតណាម ចាប់ខ្លួន​ ​នា​ទីក្រុង​ហូជីមិញ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២។
រូប៖ VOKK

សកម្មជន​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​ពីរ​រូប ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​កក្កដា ក្នុង​បំណង​រារាំង​មិន​ឲ្យ​ពួកគាត់​ទាំង​ពីរ​រូប ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​អគ្គ​កុងស៊ុល​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ព្រៃនគរ ដែល​វៀតណាម​ប្តូរ​ជា​ក្រុង​ហូជីមិញ (Ho Chi Minh) ។ សកម្មជន​ទាំងពីរ​រូប​ដែល​អាជ្ញាធរ​វៀតណាម ចាប់ខ្លួន​នោះ គឺ​យុវជន យឿង ខាយ និង​យុវជន ថាច់ កឿង។ យុវជន​ខ្មែរក្រោម​ទាំងពីរ​នាក់ គឺជា​អ្នក​ចេញមុខ​យ៉ាងសកម្ម​ក្នុង​ការ​តស៊ូ​មតិ ដោយ​អហិង្សា​ដើម្បី​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​។



​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK ) បាន​ចេញ​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃទី​៣០ កក្កដា ថា អាជ្ញាធរ​វៀតណាម​ជាច្រើន បាន​ឡោម​ព័ទ្ធ​ចាប់​យុវជន​ទាំងពីរ​នាក់​នៅ​កន្លែង​ផ្សេងៗ​គ្នា ខណៈ​អ្នក​ទាំងពីរ គ្រោង​ទៅ​ជួប​សំណេះសំណាល និង​ទទួលទាន​អាហារ​សាមគ្គី​ជាមួយ​មន្ត្រី​អគ្គ​កុងស៊ុល​សហរដ្ឋអាមេរិក ប្រចាំ​ទីក្រុង​ព្រៃនគរ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែ​កក្កដា ។

យុវជន យឿង ខាយ និង​យុវជន ថាច់ កឿង ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម គំរាមកំហែង ធ្វើទុក្ខបុកម្នេញ និង​ឃាត់​ខ្លួន​ទៅ​សួរនាំ​ជា​បន្ទាប់ ដោយ​សារភាព​សកម្ម​និយម​របស់​ពួកគាត់ ក្នុង​ការ​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​បំបិទ​សិទ្ធិ ពលរដ្ឋ​ខ្មែរក្រោម ដែនដី​កម្ពុជា​ក្រោម។

សកម្មជន​ការពារ​សិទ្ធិ​ខ្មែរក្រោម​មួយ​រូប លោក តោ ហ្វាងចឿ​ង បាន​ផ្ញើ​សារ​តាម​វិទ្យុ​សំឡេង​កម្ពុជា​ដោយ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជា​ពិសេស​អង្គការ​សហប្រជាជាតិ ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​វៀតណាម ឲ្យ​ដោះលែង​យុវជន​ទាំងពីរ​នោះ​ឡើងវិញ៕

3 comments:

Anonymous said...

Khmer Krom people " Som Teh Sok", and the evil Vietnam had never given them peace.

How about asking the evil Vietnam for autonomous state ? This way, at least you put the evil Vietnam in a defensive position.

Anonymous said...

Why ask the evil Yuon for a state? You already know the answer. The evil Yuon are thieves and killers. Freedom isn't free. Either fight or flee. Up to Khmers to make that decision. Time is running out. If you ask me, Khmers will do the same thing like the Ukrainians. They will flee west and start new. Khmers don't want to fight to save Cambodia. Very sad.

Anonymous said...

Asking means taking necessary steps for autonomous states