Khmer Circle:
Well. it makes perfect sense - Pol Pot and the KR targeted and murdered most of educated Cambodians and now Hun Sen and the CPP are doing much the same thing with Cambodian patriots and democrats.
It's not difficult to figure out who the real winners are...but don't mention patriots or nationalists or else accusations of "extremist" and "xenophobic" will be swift.
^^^
2022.12.22
សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ធ្នូបានប្រកាសសាលក្រមផ្ដន្ទាទោសលើសកម្មជននិងថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន៣៩នាក់ ដាក់ពន្ធនាគារម្នាក់ៗចន្លោះពី៥ឆ្នាំទៅ៧ឆ្នាំក្រោមបទចោទប្រកាន់រួមគំនិតក្បត់។ ជនជាប់ឃុំចាត់ទុកការចោទប្រកាន់នេះថា ជារឿងអយុត្តិធម៌និងមិនអាចទទួលយកបានឡើយ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី អ៊ុក រ៉េត គន្ធា បានប្រកាសសាលក្រម ផ្ដន្ទាទោសសកម្មជននិងថ្នាក់ដឹកនាំគណបក្សប្រឆាំង ៣៧នាក់ ក្នុងនោះមាន ១១នាក់ ឲ្យជាប់ពន្ធនាគារ ៧ឆ្នាំ និង ២៥នាក់ផ្សងទៀត ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ប៉ុន្តែមានសកម្មជនពីរនាក់ត្រូវបានតុលាការព្យួរទោស ហើយម្នាក់ទៀត តម្រូវឲ្យអនុវត្តទោស ១ខែ ក្នុងពន្ធនាគារ។ ចំណែកសកម្មជនម្នាក់ទៀត ដែលរស់នៅប្រទេសកូរ៉េខាងត្បូង គឺលោក ម៉ាត់ វណ្ណី ត្រូវបានតុលាការលើកលែងការចោទប្រកាន់។ ក្នុងចំណោមជនជាប់ចោទទាំង ៣៧នាក់នោះ មានសកម្មជន ៣នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ហើយត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំនោះ គឺ មាន លោក គង់ ម៉ាស លោក ខាន់ ប៊ុនផេង និង លោក វឿង សំណាង។ តុលាការចោទប្រកាន់ពួកគាត់ពីបទរួមគំនិតក្បត់ពាក់ព័ន្ធនឹងរឿងគម្រោងការវិលចូលស្រុករបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកាលពីដើមខែមករា ឆ្នាំ២០២១។
សមត្ថកិច្ចបានបញ្ជូនអ្នកទាំង ៣នាក់ ទៅឃុំខ្លួន នៅពន្ធនាគារភ្លាមៗ ក្រោយពីតុលាការប្រកាសសាលក្រម។ ចំណែកថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន ១១នាក់ផ្សេងទៀត តុលាការ កាត់ក្ដីកំបាំងមុខដាក់ពន្ធនាគារម្នាក់ ៧ឆ្នាំ និងទោសបន្ថែមដោយដកសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតរយៈពេល៧ឆ្នាំ។ អ្នកទាំងនោះមានជាអាទិ៍ លោក សម រង្ស៊ី អ្នកស្រី មួរ សុខហួរ លោក អេង ឆៃ អ៊ាង លោក ម៉ែន សុថាវរិន្ទ និងមនុស្សចំនួនទៀត ដែលភាគច្រើនកំពុងភៀសខ្លួននៅក្រៅប្រទេស តុលាការបានចោទប្រកាន់ពួកគេពីបទរួមគំនិតក្បត់។
ជនជាប់ឃុំទាំង៣នាក់ថ្លែងនៅចំពោះមុខតុលាការថា ជារឿងអយុត្តិធម៌មិនអាចទទួលយកបានឡើយ។
ប្រពន្ធសកម្មជនគណបក្សប្រឆាំង លោក វឿង សំណាង គឺលោកស្រី ទៀង ចិន្តា ថ្លែងទាំងទឹកភ្នែកថា ប្ដីរបស់លោកស្រី និងសកម្មជនគណបក្សប្រឆាំង២នាក់ផ្សេងនៅតែអះអាងថា ពួកគេមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោកស្រីថា ចាប់ពីពេលនេះតទៅគ្រួសារលោកស្រីនឹងមានជីវភាពកាន់តែក្រីក្រលំបាក ព្រោះគ្មានប្ដីដែលជាមនុស្សបង្គោលក្នុងគ្រួសារ ជួយរកប្រាក់ចំណូលដោះស្រាយជីវភាព។
លោកស្រី ទៀង ចិន្តា៖ «អយុត្តិធម៌ណាស់គ្មានភស្តុតាងអីទេ ហើយកាត់ទោសដល់ទៅ៥ឆ្នាំ អត់មានសម្រួលអីសោះខ្ញុំទទួលយកមិនមានទេជាគ្រួសារ។ រាល់ថ្ងៃហ្នឹងខ្ញុំប្រឈមខ្លាំងណាស់ ខ្ញុំតែម្នាក់ឯងរកលុយចិញ្ចឹមកូនចិញ្ចឹមប្ដីក្នុងពន្ធនាគារហើយនៅបង់ធនាគារទៀត ខ្ញុំម្នាក់ឯង ខ្ញុំរត់ម៉េចរួច ខ្ញុំរត់មិនរួចទេ»។
ចំណែកមេធាវីការពារក្ដីឱ្យសកម្មជនគណបក្សប្រឆាំង លោក ឡោ ជុនធី វិញលោកមានប្រសាសន៍ថា លោកនឹងដាក់ពាក្យប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់តុលាការជាន់ទាបមួយនេះទៅសាលាឧទ្ធរណ៍ក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ឡោ ជុនធី៖ «ទៅតាមហ្នឹងហើយ តែឥឡូវយើងត្រៀមនីតិវិធីបន្តទៀតសម្រាប់ប្ដឹងឧទ្ធរណ៍។ យើងធ្វើម៉េចអាហ្នឹងវាទៅតាមនីតិវិធីដែលគេបើកអោយ យើងអត់មានជម្រើស មានតែជម្រើសតាមផ្លូវច្បាប់ប៉ុណ្ណឹងឯង»។
អាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ ម៉ាស់ នៅភ្នំពេញ និងចាប់ខ្លួនលោក ខាន់ ប៊ុនផេង នៅខេត្តបាត់ដំបង ក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ហើយ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។ លោក គង់ ម៉ាស់ ដែលកំពុងជាប់ពន្ធនាគារពីរដងទាំងលើកនេះ គឺជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង ។ ចំណែកលោក ខាន់ ប៊ុនផេង គឺជាអតីតចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់ព្រែកព្រះស្ដេច ខេត្តបាត់ដំបង។ រីឯលោក វឿង សំណាង ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជាកាលពីថ្ងៃទី៩ តុលាឆ្នាំ២០២១។
សំណុំរឿងនេះស្ថិតក្រោមការតាមឃ្លាំមើលពីមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រីស្ថានទូតប្រទេសសេរីលោកខាងលិចមួយចំនួន និងតំណាងអង្គការសង្គមស៊ីវិលនានា។ ចំណែកនៅខាងក្រៅតុលាការវិញមានការដាក់ពង្រាយសមត្ថកិច្ចជាង ៣០នាក់ ការពារសន្តិសុខយ៉ាងតឹងរ៉ឹងនៅជុំវិញបរិវេណតុលាការ។
ជុំវិញរឿងនេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា នៅតែមើលឃើញថា សកម្មជនគណបក្សប្រឆាំងទាំងនោះគ្មានកំហុសដូចការប្រកាន់របស់តុលាការនោះទេ ពីព្រោះលោកថា សកម្មភាពរបស់ពួកគេគ្រាន់តែជាការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការសម្ដែងមតិ និង បង្ហាញអំពីជំនឿផ្នែកនយោបាយតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា សិទ្ធិទាំងនេះត្រូវបានអនុវត្តអនុញ្ញាតដោយរដ្ឋធម្មនុញ្ញ ដូច្នេះតុលាការមិនគួរផ្ដន្ទាទោស ធ្ងន់ធ្ងរលើសកម្មជនគណបក្សប្រឆាំងទាំងនោះឡើយ។
លោក នី សុខា៖ «នៅក្នុងប្រទេសប្រកាន់ប្រជាធិបតេយ្យសិទ្ធិទាំងអស់ហ្នឹងជាសិទ្ធិស្របច្បាប់មិនមែនជាសិទ្ធិអីខុសច្បាប់ទេ។ ដូច្នេះយើងយកបញ្ហានៃការប្រើប្រាស់សិទ្ធិនៅក្នុងប្រទេសប្រជាធិបតេយ្យមួយ ដែលសិទ្ធិបញ្ចេញមតិសិទ្ធិបង្ហាញទស្សនៈមិនស្របទៅនឹងរដ្ឋាភិបាលអីហ្នឹងទៅដាក់ទោសដាក់ទណ្ឌខ្ញុំថាអានេះមិនឆ្លុះបញ្ចាំពីដំណើរការនៃប្រទេសមួយប្រកាន់នូវគោលការណ៍សេរីពហុបក្សហ្នឹងទេបាទ»។
រហូតមកដល់ពេលនេះយ៉ាងហោចណាស់ មានសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិប្រមាណ១០០នាក់ ហើយដែលត្រូវបានតុលាការបានផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ ៣កន្លះ ៥ឆ្នាំ ៧ឆ្នាំ និង១០ឆ្នាំ ក្នុងបទចោទប្រកាន់ដូចៗគ្នា គឺពីបទរួមគំនិតក្បត់ ញុះញង់ឱ្យប្រព្រឹត្តបទល្មើសអាទិ៍ និងញុះញង់មិនឱ្យយោធិនស្ដាប់បង្គាប់ ពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុករបស់លោក សម រម្ស៊ី កាលពីចុងឆ្នាំ២០១៩ និងគម្រោងវិលចូលស្រុករបស់អ្នកស្រី មូរ សុខហួរ កាលពីដើមខែមករា ឆ្នាំ២០២១។
ថ្មីៗនេះប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joseph R. Biden) បានថ្លែងសារដ៏កម្រទល់មុខលោក ហ៊ុន សែន ស្នើឱ្យកម្ពុជាស្ដារប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយឱ្យមានសេរីភាពវិញនៅមុនការបោះឆ្នោតឆ្នាំ២០២៣។ ក៏ប៉ុន្តែរដ្ឋាភិបាលហាក់មិនអើពើនឹងការស្នើសុំរបស់ប្រធានាធិបតីអាមេរិកនោះទេ ហើយបានផ្គើននឹងសំណើរបស់អាមេរិក ដោយចាប់បានខ្លួនមេដឹកនាំសហជីព ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីធរ ដាក់ពន្ធនាការថែមទៀត។
មន្ត្រីសង្គមស៊ីវិល លោក នី សុខា យល់ថា ការធ្វើបែបនេះមិនបានផលចំណេញអ្វីដល់កម្ពុជាឡើយ។ ផ្ទុយទៅវិញកម្ពុជាអាចនឹងរងទណ្ឌកម្មបន្ថែមទៀតពីប្រទេសសេរីលោកខាងលិច ដែលអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដោយតែទណ្ឌកម្មទាំងនេះនៅពេលខាងមុខ៕
No comments:
Post a Comment