Sunday, 22 January 2023

ក្រសួង​ការបរទេស​ប្រដូច​ប្រតិកម្ម​របស់​អង្គទូត​បរទេស​ក្នុង​រឿង​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ថា ជា​ការ​ជ្រៀតជ្រែក​ផ្ទៃ​ក្នុង​កម្ពុជា


Khmer Circle

Pol Pot's Democratic Kampuchea would have said the same things so they could be left alone to slaughter innocent Khmers in peace...

The current Hun Sen-CPP regime may not be sealing the country off physically from the outside world, but politically and diplomatically it is heading in the same direction as its murderous prdecessors had done. 

^^^

ដោយ សេក បណ្ឌិត
2023.01.22
ក្រសួង​ការបរទេស​ប្រដូច​ប្រតិកម្ម​របស់​អង្គទូត​បរទេស​ក្នុង​រឿង​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ថា ជា​ការ​ជ្រៀតជ្រែក​ផ្ទៃ​ក្នុង​កម្ពុជា 

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក អែនតូនី ប្ល៊ីងខិន (Antony J.Blinken) ​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក នៅក្នុងជំនួបមួយកាលពីខែឧសភា ឆ្នាំ២០២២។
រូប៖ ក្រសួងការបរទេសកម្ពុជា



ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តបនឹង​ស្ថានទូត​អាមេរិក​ថា មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ធានា​ឯករាជ្យ​សម្រាប់​កម្ពុជា គឺ​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង ឬ​ការ​គាំទ្រ​ភាគី​ម្ខាង​ប្រឆាំង​នឹង​ភាគី​ម្ខាង​ទៀត។ ក្រសួង​បន្ថែម​ទៀត​ថា លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​ត្រូវតែ​ភ្ជាប់​មក​ជាមួយ​នូវ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់ ហើយ​ការ​មិន​គោរព​កាតព្វកិច្ច​ទាំងនោះ​នឹង​នាំ​មក​នូវ​ផល​វិបាក​តាម​ផ្លូវ​ច្បាប់។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២១ ខែមករា​នេះ។



ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​កម្ពុជា​នេះ គឺ​បន្ទាប់ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដោយ​អនុញ្ញាត​ឱ្យ​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ ជំរុញ​ការ​ប្រកួតប្រជែង​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​សម្រាប់​ភាគី​ទាំងអស់ ព្រមទាំង​លើក​កម្ពស់​ការ​ផ្លាស់ប្ដូរ​គំនិត​យោបល់​ដោយ​សេរី និង​បើក​ចំហ។ ជាមួយ​គ្នា​នេះ ស្ថានទូត​សហរដ្ឋអាមេរិក​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ឱ្យ​មាន​សេរីភាព​នៃ​ការ​ប្រមូលផ្ដុំ និង​ការ​ចងក្រង​ជា​សមាគម ព្រមទាំង​បើក​ឱ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បំពេញ​ការងារ​របស់​ខ្លួន​បាន​ដោយ​សេរី​ផង​ដែរ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​បញ្ចេញ​សារ​ទាំងនេះ ក្រោយ​ពី​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់ខ្លួន លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ដាក់​ពន្ធនាគារ​កាល​ពី​សប្ដាហ៍​មុន ដែល​គេ​មើល​ឃើញ​ជា​ទូទៅ​ថា ករណី​នេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ​ប្រឆាំង​មុន​ការ​បោះឆ្នោត៕

1 comment:

Anonymous said...

According to Cambodia's foreign affair, the international community should close their eyes and let Ah Chker Chkuot Hun Sen persecute or kill Khmer people at will.