Friday, 19 May 2023

រូបត្លុកនយោបាយ​៖ នយោបាយ ​«ឈ្នះ-ឈ្នះ»​ ទុកជាមុន - សម្តេច​តេជោ គ្មាន​គូប្រជែង

 

ដោយ វិទ្យុអាស៊ីសេរី
2023.05.17
រូបត្លុកនយោបាយ​៖ នយោបាយ ​«ឈ្នះ-ឈ្នះ»​ ទុកជាមុន - សម្តេច​តេជោ គ្មាន​គូប្រជែង  
 
សូម​ប្រិយមិត្ត​ចូលរួម​ដាក់​ចំណងជើង និង​ការយល់ឃើញ​ជុំវិញ​រូបត្លុក​មួយនេះ។
រូប៖ RFA

ការបោះឆ្នោត​ជាតិ​ខែកក្កដា​ឆ្នាំ២០២៣​ ខាងមុខ​នេះ ទំនង​ជា​មាន​វាសនា​មិនខុស​ពី​ព្រឹត្តិការណ៍​បោះឆ្នោត​ដ៏​ចម្រូងចម្រាស ​កាលពី​ឆ្នាំ២០១៨ ​កន្លងទៅ​ឡើយ។ មិនខុសគ្នា​ព្រោះ​​គេអាច​ដឹង​លទ្ធផល​ច្បាស់​ជាមុន​រួចជា​ស្រេច​ទៅហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​បន្ត​ឈ្នះ​ជារៀងរហូត ​ព្រោះ​គ្មាន​គូប្រជែង។ លើកនេះ លោក ហ៊ុន សែន មិនចាំបាច់​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​រំលាយ​គណបក្ស​ភ្លើងទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ធំជាងគេ ដូច​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​ កាលពី​នៅមុន​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៨​ ឡើយ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ដែល​រងនូវ​ការរិះគន់​ថា​មិន​ឯករាជ្យ និង​​ស្ថិត​ក្រោម​ខ្សែញាក់​របស់​លោក ហ៊ុន សែន ពេល​នេះ ​កំពុង​ដើរតួ​ធ្វើជា​របាំង​ការិយាធិបតេយ្យ​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ការបោះឆ្នោត​បាន។ ការសម្រេច​នេះ រងនូវ​ការថ្កោលទោស​ស្ទើរ​ជុំទិស​ពី​សហគមន៍​អន្តរជាតិ ថា​ជា​ទង្វើ «មិនត្រឹមត្រូវ» និង​ «មិនសមាមាត្រ» ដែល​ជា​ការចូលរួម​ «សម្លាប់»​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ជាស្ថាពរ៕

1 comment:

Anonymous said...

Samdach Pouk Hun Sen has transformed himself into Samdach PORNG Hun Sen after he excluded the Candle Light Party of this July upcoming election.

This scumbag Hun Sen is so cheap. He must stop barking that he would stay in power as long as Khmer people vote for him. Actually, Khmer people have never voted for him since 1993. He has been holding on to power through rigged election.