Monday, 23 October 2023

រូបត្លុកនយោបាយ​៖ ហ៊ុន ម៉ាណែត ប្តេជ្ញា​ពង្រឹង​បន្ថែម​កិច្ច​សហប្រតិបត្តិការ BRI ជាមួយ​ចិន

 

ដោយ វិទ្យុអាស៊ីសេរី
2023.10.22
sharethis sharing button
រូបត្លុកនយោបាយ​៖ ហ៊ុន ម៉ាណែត ប្តេជ្ញា​ពង្រឹង​បន្ថែម​កិច្ច​សហប្រតិបត្តិការ BRI ជាមួយ​ចិន 
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
រូប៖ RFA

មិន​ខុស​ពី​ឪពុក​របស់​លោក លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដេជ្ញា​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​របស់​កម្ពុជា​កាន់តែ​ខ្លាំង​ទៀត​ជាមួយ​ចៅហ្វាយ​នាយ​ចិន លើ​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI)។ ការប្តេជ្ញា​ចិត្ត​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ទៅ​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើកទី៣ (3rd BRF) នៅ​រដ្ឋធានី​ប៉េកាំង (Beijing) កាលពី​សប្ដាហ៍​មុន។

គម្រោង BRI របស់​ចិន​រង​នូវ​ការរិះគន់​ជា​រួម​ពី​ក្រុម​ប្រទេស​លោក​ខាងលិច​ថា ជា​អន្ទាក់​បំណុល ជា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វះ​តម្លាភាព រំលោភ​សិទ្ធិ​មនុស្ស រំលោភ​អធិបតេយ្យ បង្កើត​ឱ្យ​មាន​អំពើ​ពុករលួយ និង​បំផ្លិចបំផ្លាញ​បរិស្ថាន ដើម្បី​សម្រេច​នូវ​មហិច្ឆតា​ប្រចាំ​សតវត្ស​របស់​ចិន​ក្នុង​ការ​គ្រប់គ្រង និង​ក្លាយ​ជា​មហាអំណាច​ពិភពលោក។ ជាក់ស្តែង ការ​ស្រាវជ្រាវ​ចុង​ក្រោយ​មួយ​ដោយ​សាកលវិទ្យាល័យ​បូស្តុន (Boston University) នៅ​សហរដ្ឋអាមេរិក រក​ឃើញ​ថា បើ​ទោះ​បី​ជា​គម្រោង BRI របស់​ចិន ជួយ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​ឱ្យ​កត់​សម្គាល់​ក៏​ដោយ ក៏​គម្រោង BRI របស់​ចិន​បង្ក​ឱ្យ​មាន​ហានិភ័យ​ជាច្រើន​ដល់​ប្រទេស​ទទួល ក្នុង​នោះ​មាន​ដូចជា ការ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក ការ​បំពុល​ខ្យល់​អាកាស ហានិភ័យ​ដល់​ជីវចម្រុះ និង​ដី​ធ្លី​របស់​ជនជាតិ​ដើម​ភាគតិច ជាដើម៕

No comments: