Khmer Circle:
After Pol Pot and his mass killings in an attempt to purge the nation of its best hope for national revival and renaissance, with the educated intelligentsia as the main target including Cambodians who were living abroad when the KR took over the country in April 1975, Hun Sen and his installed CPP regime marks the next phase of the genocidal process, albeit one that is more measured and selective in character and appearance, but just as totalitarian and sinister in effect. Note too that the man tasked with luring educated Khmers from overseas under the appeal of post-war national rebuilding and reconciliation was Ieng Sary who happened to be Pol Pot's brother-in-law as both men's wives were also - by coincidence! - biological sisters/siblings. Another coincidence - and just as significant yet rarely scrutinised like many others found within the country's ruling elite circles such as Sihanouk's life-long ‘spouse’ Monique - was Ieng Sary's birth place: Vietnam. In fact, it's not at all uncommon for Vietnamese 'revolutionaries' and saboteurs to assume Khmer names, and 'Ieng Sary' was far from being an isolated example, especially, since the colonial period onward.
In short, the best and most effective way to subjugate and enslave a people is to extinguish and deny them their brightest, their righteous, their courageous, their charismatic, inspiring and leading sparks. Both Pol Pot/Ieng Sary and Hun Sen have more than ably fulfilled their assignment to this end...
To be fair to the Vietnamese it was the Thais [Siamese] who first initiated this hatchet job on the Khmer nation when they sacked Angkor in the 15th century; about more or less the same period in history when the Vietnamese [Annamese] were busy doing theirs upon the people and nation of Champa.
^^^
2023.11.27
សាច់ញាតិ និងសហជីព ទាមទារឲ្យតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងកញ្ញាឈឹម ស៊ីថរ ឲ្យមានសេរីភាពវិញបន្ទាប់ពីជាប់ឃុំខ្លួនរយៈពេល១ឆ្នាំ ។ ពួកគាត់ថា ការធ្វើកូដកម្ម និងបាតុកម្មដោយសន្តិវិធី របស់កម្មករ និងសហជីព មិនមែនជាអំពើខុសច្បាស់ តែគឺជាសិទ្ធិ ដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ ដែលកម្ពុជាផ្ដល់សច្ចាប័ន។
សាច់ញាតិ និងសហជីព ទទូចដល់រដ្ឋាភិបាល ជំរុញដល់តុលាការ ឲ្យទម្លាក់ការចោទប្រកាន់លើតំណាងសហជីព និងដោះលែងប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឲ្យមានសេរីភាពឡើងវិញ។
ប្អូនប្រុសកញ្ញា ឈឹម ស៊ីថរ គឺលោក ឈឹម ប្រុស ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ វិច្ឆិកាថា លោកបានទៅសួរសុខទុក្ខកញ្ញា ឈឹម ស៊ីថរ នៅពេលថ្មីៗ នេះ ហើយសុខភាពផ្លូវកាយ និងផ្លូវចិត្ត កញ្ញា ឈឹម ស៊ីថរ នៅរឹងមាំដូចធម្មតា។ លោកស្នើដល់រដ្ឋាភិបាល ឱ្យជំរុញដល់តុលាការឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ឲ្យមានសេរីភាពជួបជុំក្រុមគ្រួសារ។
ថ្ងៃទី២៦ វិច្ឆិកា ជាខួបមួយឆ្នាំ នៃការឃុំខ្លួនប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាលើកទី២ ពេលកញ្ញាវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីចូលរួមកិច្ចប្រជុំនៅប្រទេសអូស្ត្រាលី។ ការឃុំខ្លួនលើកទី២ នេះ តុលាការបានចោទប្រកាន់ថា ប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ល្មើសបម្រាមរបស់តុលាការ ប៉ុន្តែតំណាងសហជីពណាហ្គាវើលដ៍ថា ពួកគាត់មិនបានដឹងអំពីបម្រាមទាំងនោះ នោះទេ។ ជាមួយគ្នានេះ ក្រុមអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រិះគន់ថា ការឃាត់ខ្លួននេះ ជាការគំរាមកំហែង និងបំភិតបំភ័យថ្មីមួយទៀត លើមេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍។
ទន្ទឹមនឹងនេះ សហជីពណាហ្គាវើលដ៍ (LRSU) កាលពីថ្ងៃទី២៦ វិច្ឆិកា បានបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) ដើម្បីគម្រប់ខួប ១ឆ្នាំ នៃការឃុំខ្លួនលើកទី២ របស់ប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរថា ការឃុំខ្លួនកញ្ញា ឈឹម ស៊ីថរនេះ ជាអំពើអយុត្តិធម៌ ហើយពួកគេស្នើដល់ក្រសួងយុត្តិធម៌ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងកញ្ញា ឈឹម ស៊ីថរ ឲ្យមានសេរីភាពឡើងវិញ។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីឆ្លើយតបសំណើនេះបានទេ នៅថ្ងៃទី២៧ វិច្ឆិកា ដោយសារទូរស័ព្ទចូល តែត្រូវចុចបិទ។
ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ការធ្វើកូដកម្មរបស់ក្រុមកូដករកន្លងទៅមិនមែនជាអំពើខុសច្បាប់ទេ។ អ្នកស្រីបន្ថែមថា សិទ្ធិ នៃការធ្វើកូដកម្មនេះ គឺជាកត្តាជំរុញដល់ថៅកែឲ្យគោរពច្បាប់ និងសិទ្ធិការងាររបស់កម្មករ ដែលមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ ក៏ប៉ុន្តែសិទ្ធិធ្វើកូដកម្មនេះហាក់ត្រូវបានរឹតត្បិត នៅពេលភាគីរដ្ឋលូកដៃចូលក្នុងវិវាទការងារ។
អ្នកស្រី អ៊ូ ទេពផល្លីន៖ «កន្លងមកការប្រព្រឹត្តខុសដោយរាជរដ្ឋាភិបាល ដោយប្រើប្រាស់អំណាច បំពានអំណាច ហើយការពារទៅដល់និយោជក ដែលមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចទៅហើយ មិនគួរណាកម្មករនិយោជិត ដែលគាត់ប្រើប្រាស់សិទ្ធិរបស់ខ្លួនឯងការពារសិទ្ធិសេរីភាពនៅក្នុងកន្លែងធ្វើការ ការពារវត្តមានសហជីពនៅកន្លែងធ្វើការ មិនគួរប្រើប្រាស់ប្រព័ន្ធតុលាការ ឬក៏ស្ថិតនៅក្នុងការគំរាមកំហែង ឬក៏ការយាយីធ្វើទុក្ខបុកម្នេញដល់កម្មករនិយោជិត ឬក៏សកម្មជនការពារសិទ្ធិមនុស្សទាំងអស់នោះទេ គួរតែបង្កបរិយាកាសឲ្យកាន់តែល្អប្រសើរសម្រាប់សកម្មជនសិទ្ធិមនុស្សហ្នឹង ធ្វើការដើម្បីភាពប្រសើរឡើងនៃសង្គមរបស់យើង»។
អស់រយៈពេលជិត ៣ឆ្នាំហើយ ដែលសហជីពណាហ្គាវើលដ៍ ស្វែងរកដំណោះស្រាយវិវាទការងារ ប៉ុន្តែពួកគាត់នៅពុំទាន់ទទួលបានដំណោះស្រាយ ដែលអាចទទួលយកបាននៅឡើយទេ។ ជាងនេះទៅទៀត ក្រុមកូដករ ថែមទាំងត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាល លាបពណ៌ថា ជាអ្នកស៊ីឈ្នួលធ្វើបាតុកម្ម បម្រើផលប្រយោជន៍បរទេស រងការចោទប្រកាន់ពីតុលាការ និងកាត់ទោសដាក់ពន្ធនាគារ។
សាច់ញាតិ និងមន្ត្រីសហជីព នៅតែស្នើដល់រដ្ឋាភិបាល ជំរុញដល់តុលាការទម្លាក់ការចោទប្រកាន់លើតំណាងសហជីពណាហ្គាវើលដ៍ និងដោះលែងប្រធានសហជីពណាហ្គាវើលដ៍ឲ្យសេរីភាពឡើងវិញ៕
No comments:
Post a Comment